ប្លែកពិសេសនៃពិធីបូជាអាទិទេពសមុទ្ទខាងត្បូង

ព្រឹកថ្ងៃទី ៥ ខែធ្នូ នៅទីសក្ការៈបូជាអាទិទេពសមុទ្ទខាងត្បូងឡៃសឺន មន្ទីរវប្បធម៌ និងកីឡាខេត្តអានយ៉ាង បានសហការជាមួយគណៈកម្មាធិការប្រជាជនតំបន់ពិសេសគៀនហៃ រៀបចំពិធីបូជាអាទិទេព ដោយមានការចូលរួមពីប្រជាជននិងអ្នកទេសចរយ៉ាងច្រើនកុះករ។

កោះឡៃសឺនមើលពីលើចុះ

អ្នកស្រុកតំបន់សមុទ្ទជឿថា ត្រីពិន្ទងបានចាប់​កំណើត​ពី​អា​​ទិពេទនៃសមុទ្ទខាងត្បូង ដែលជាអាទិ​ពេទ​មានចិត្តសប្បុ​​រស តែងតែជួយដល់អ្នកនេសាទ​ឆ្លង​ផុត​ពី​គ្រោះ​​ព្យុះ ខ្យល់កន្ត្រាក់ និងជួយសង្គ្រោះមនុស្សដែលជួប​គ្រោះ​អាសន្ននៅឯនាយសមុទ្ទ

នៅពេលដែលត្រីពិន្ទងជួប “ទុក្ខ”​ បានអណ្តែត​មក​ដល់​ច្រាំង ប្រជាជនបានរៀបចំពិធីបុណ្យសព បញ្ចុះសព និងសង់ទីសក្ការៈបូជាដោយការគោរព ​ហើយ​ទីនេះក៏​ជា​កន្លែងសម្រាប់ប្រជាជនប្រជុំជីវភាពវប្បធម៌ ដើម្បី​ភ្ជាប់​ចំណងមិត្តភាពសហគមន៍ រម្លឹកដល់បុព្វបុរសដែលបានរួមចំណែកក្នុងការការពារសមុទ្ទ និងកោះ។

យោងតាមជំនឿរបស់ប្រជាជន អាទិទេពសមុទ្ទខាងត្បូងគឺជាអាទិទេពមួយអង្គដែលតែងតែ​ប្រោះព្រំ​ដល់​អ្នកនេសាទក្នុងការធ្វើដំណើរដោយសុវត្ថិភាព នេសាទ​​ត្រី​​បាន​ពេញឃ្លុប មានជីវភាពថ្កុំថ្កើង និសុភមង្គល។ ពិធីបូជាអាទិទេព​គឺជាឱកាសមួយដើម្បីថែរក្សា និង​ពង្រី​ក​​ប្រពៃណីវប្បធម៌ដ៏ពិសេសរបស់ប្រជាជននៅតំបន់សមុទ្ទ​កោះគៀនហៃ ទន្ទឹមនិងនោះក៏អធិស្ឋានសូម​ឲ្យ​ប្រ​ទេសសន្តិភាពនិងប្រជាជនសុខសាន្ត។ 

សម្លេងស្គរទូងឡើង ប្រកាសជាសញ្ញាថាដល់​ពេល​វេលា​​ដ៏ពិសិដ្ឋនៃពិធីបូជាអាទិពេទ

លោក ទ្រឿង វ៉ាន់ឌឿក អនុប្រធានគណៈគ្រប់​គ្រង​កេរ​ដំ​ណែល​ប្រវត្តិសាស្ត្រ និងវប្បធម៌ទីសក្ការៈបូជា​អាទិ​ទេព​ស​មុទ្ទ​​ខាង​ត្បូង​បានមានប្រសាសន៍ថា ពិធីបូជា​អាទិ​ទេព គឺជាពិធីដ៏សំខាន់មួយនៅទីសក្ការៈបូជា​អាទិ​ទេព​ស​មុទ្ទ​ខាង​ត្បូងឡៃសឺន។ កម្មវិធីចាប់ផ្តើមដោយសំឡេង​ទូងស្គរ ប្រកាសជាសញ្ញាថាដល់ពេលវេលាដ៏ពិសិដ្ឋនៃពិធីបុណ្យ។ បន្ទាប់មកគឺការសម្តែងរបាំ​ថ្វាយ​អា​ទិ​ទេព​សមុទ្ទខាងត្បូង។

បន្ទាប់ពីការអានសុន្ទរកថាសរសើរ ដែលធ្វើឡើងដោយបូជាចារ្យជាន់ខ្ពស់ ពិធីគោរពបូជាចារ្យនៅ​ទីសក្ការៈបូជា​អាទិទេពសមុទ្ទខាងត្បូងឡៃសឺនបានចាប់​ផ្តើម​ដំ​ណើរ​ការ បណ្តាអាជ្ញាធរតំបន់ពិសេស ប្រជាជន និងអ្នកទេសចរបានអុជធូបថ្វាយអាទិទេពសមុទ្ទខាងត្បូង និង​ឧទ្ទិសផលបុណ្យដល់បុព្វបុរសនិងបុព្វការីជន ដែល​មាន​គុណបង្កើតនិងកសាងភូមិសិប្បកម្មកោះឡៃសឺន។

ពិធី​ដង្ហែរព្រះអាទិទេពបានធ្វើឡើងយ៉ាងឱឡារិក និងថ្លៃថ្នូរ ដឹកនាំដោយក្រុមរាំមុងសាយតោនិងនាគ បន្ទាប់មក​​សិស្សានុសិស្ស កងទ័ពស្ម័គ្រចិត្ត ក្រុមសិស្ស​បម្រើ​ពិធី​បុណ្យ គណៈបូជាចារ្យ គ្រែស្នែងអាទិទេព ព្រឹទ្ធាចារ្យ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ប្រជាជន និងអ្នកទេសចរ។

គ្រែស្នែងអាទិទេពបានដង្ហែឡើងលើទូកចេញទៅសមុទ្ទដើម្បីប្រារពពិធី

នៅកំពង់ផែងិនអុង គ្រែស្នែងបានដង្ហែឡើងលើទូក​ទទួល​ ដឹកនាំទូកក្បួនគឺអ្នកនេសាទយ៉ាងច្រើនកុះក។ ពេលទៅដល់ទីតាំងសែនអាទិទេពនៅឯនាយសមុទ្ទ បូជាចារ្យនឹងថ្វាយយញ្ញបូជា និងសូត្រធម៌បួង​សួង​តាមប្រពៃណីសុំសន្តិភាព។ របៀបវារៈបណ្តែតផ្កា និង​បណ្តែត​​គ្រឿងបូជាចូលទៅក្នុងសមុទ្ទ គឺជានិមិត្តរូបនៃការអធិស្ឋានសុំសន្តិភាព និងការប្រមូលផលដ៏បរិបូណ៍ ទូកនេសាទរាប់សិបគ្រឿងរបស់អ្នកនេសាទ​មកពីឡៃសឺន និងតំបន់ជុំវិញចូលរួមក្នុងក្បួនដង្ហែរ​ស្វាគម​ន៍​អា​​ទិទេព។ 

ពិធីបូជាអាទិពេទសមុទ្ទមានភាពប្លែកពិសេសដោយសារតែពិធីដង្ហែរអាទិទេពចេញទៅសមុទ្ទ ដោយមានការចូលរួមពីទូកកប៉ាលដែលតុបតែងដោយទង់ជាតិដែល​មានពណ៌ទាក់ទាញភ្នែក រួមជាមួយនឹងគ្រឿងបូជាដែលបង្ហាញពីសេចក្តីប្រាថ្នាសម្រាប់ការអធិដ្ឋានសូមសន្តិភាព អាកាសធាតុអំណោយផល និងប្រមូលផល​បង្កង​ បង្គា និងត្រីពេញឃ្លុប

នេះជាជំនឿប្រជាប្រិយដ៏ពិសេសមួយរបស់អ្នកនេសាទ ដោយរួមបញ្ចូលគ្នានូវធាតុផ្សំខាងវិញ្ញាណ និងវប្បធម៌ប្រពៃណី ដែលទាក់ទាញទាំងអ្នកស្រុក និងអ្នកទេស​ នេះជាលើកដំបូងហើយ ដែលបង ង្វៀនទ្វីនហៃ បានចូលរួមពិធីដង្ហែរអទិទេពនៅលើកោះឡៃសឺន បង​ជាអ្នកទេសចរម្នាក់មកពីសង្កាត់ចូវដុក បានចែករំលែកថា៖ “ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងពិធីដ៏ពិសេសៗ ដែលបង្កប់យ៉ាងជ្រៅនៅប្រពៃណីពិសេស​របស់ប្រជាជននៅតំបន់សមុទ្ទនេះ ជាពិសេស​គឺទិដ្ឋភាពដ៏ស្រស់ស្អាតនៃទូកកប៉ាលបើកចេញទៅសមុទ្ទជាមួយគ្នាដើម្បីប្រារពពិធីបុណ្យ” គឺស្អាត់ណាស់។

ពិធីដង្ហែរអាទិពេទនៅឯនាយសមុទ្ទ

យោងតាមលោក ចូវ ហុងគី អនុលេខាបក្ខភាគ និងជាប្រធានគណៈកម្មាធិការប្រជាជនតំបន់ពិសេស គៀន​ហៃ​ បានមានប្រសាសន៍ថា ក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី ៤​ និងទី ៥ ខែធ្នូ ត្រូវនឹងថ្ងៃទី ១៥ និងទី ១៥ ខែ ១០ ច័ន្ទគតិ) ពិធីដង្ហែរអាទិពេទសមុទ្ទខាងត្បូងឡៃសឺន នៅ​ក្នុងតំបន់ពិសេសគៀនហៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឱឡារិក និងគួរឲ្យគោរព បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗក្នុងចិត្តប្រជាជន និងអ្នក​ទេសចរ​មក​​ពី​ទីជិតទីឆ្ងាយ

​ឆ្លង​កាត់រាប់រយឆាំ្នមកហើយ ពិធីបុណ្យអាទិទេព​សមុទ្ទ​ខាងត្បូងឡៃសឺនបានក្លាយជាផ្នែកមួយមិនអាចខ្វះបានក្នុង​ជីវភាពស្មារតីរបស់ប្រជាជននៅទីនេះ គឺជាពិធីបុណ្យតំណាងមិនត្រឹមតែរបស់ប្រជាជនឡៃសឺនប៉ុណ្ណោះ​​​​ទេ ថែមទាំងរបស់តំបន់សមុទ្ទភាគខាងលិចទាំងមូល​​​នៃខេត្តអានយ៉ាងផងដែរ។

មិនត្រឹមតែមាន​អត្ថន័យខាងជំនឿយ៉ាងជ្រាលជ្រៅ​ប៉ុ​ណ្ណោះ​​ទេ ពិធីបូជាអាទិទេពសមុទ្ទខាងត្បូងឡៃសឺន ក៏ជាចំណុចលេចធ្លោខាងវប្បធម៌ និងទេសចរណ៍ដ៏សំខាន់មួយផងដែរ ដោយរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពប្រជាជន និងតំបន់សមុទ្ទកោះអានយ៉ាងទៅ​ដល់ភ្ញៀវទេសចរជិតឆ្ងាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ក្នុងមូលដ្ឋាន ធ្វើឲ្យខេត្តអានយ៉ាងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់តំបន់វាលរាបទ​ន្លេគឺឡុង៕ 

ប្រែ៖ ណារីពៅ