ព្រឹត្តិការណ៍ផលិតផល OCOP និងផលិតផលពិសេស ខេត្តអានយ៉ាង អមដំណើរជាមួយអ្នកប្រើប្រាស់ឆ្នាំ ២០២៤ គ្រោងធ្វើឡើងនៅចាប់ថ្ងៃទី ១៤-១៧ ខែវិច្ឆិកា

ដើម្បីបង្កើនការងារផ្សព្វផ្សាយនិងជំរុញពាណិជ្ជកម្មកម្មវិធីឃុំមួយផលិតផលមួយ(OCOP) អនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីដំណាក់កាល ២០២១-២០២៥។ មជ្ឈមណ្ឌលជំរុញពាណិជញជកម្មនិងវិនិយោគប្រកាសប្រើផែនការរៀបចំព្រឹត្តិការផលិតផល OCOP និងផលិតផលពិសេសខេត្តអានយ៉ាង រួមដំណើរជាមួយអ្នកប្រើប្រាស់ឆាំ្ន ២០២៤។

ពេលវេលារៀបចំបានសន្និដ្ឋានថាចាប់ទីថ្ងៃ ១៤-១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅផ្លូវថ្មើជើង ហៃបាទ្រឹង និងផ្លូវថ្មើជើង ង្វៀនហ្វេ សង្កាត់មីឡុង ទីក្រុងឡុស្វៀន ខេត្ត​អានយ៉ាង។  

ទ្រង់ទ្រាយព្រឹត្តិការណ៍នេះ មានតង់ទំនិញ​ប្រហែល​​ ១០០ របស់ធុរកិច្ច មូលដ្ឋានផលិតកម្ម សហកណ៍​ មូលដ្ឋានភូមិសិប្បកម្មប្រពៃណីរបស់ខេត្តអានយ៉ាង និងខេត្ត ក្រុងនានាក្នុងតំបន់។ រួមទាំងតំបន់ផលិតផល OCOP របស់ខេត្ត។ តំបន់ទំនិញសម្រាប់សិប្បកម្ម និង​ផលិត​ផលពិសេសរបស់មូលដ្ឋាន។ តំបន់ម្ហូបអាហារ ផ្សព្វផ្សាយមុខម្ហូបបានអង្គការកំណត់ត្រាទទួលស្គាល់។ តង់តាំងពិព័រណ៍រួមរបស់ខេត្តក្នុងគោលបំណងបង្ហាញ និងណែនាំផលិតផល OCOP និងផលិតផលភូមិសិប្បកម្ម។ វេទិកាសិល្បះតន្ត្រីដងវិថីក្រុង និងកម្មវិធី​​ហ្គេម ជាដើម។

ផលិតផលដែលចូលរួមរួមមានផលិតផលOCOP ធ្វើជាមជ្ឈមណ្ឌលរួមបញ្ចូលគ្នាជាមួយទំនិញសិប្បកម្មពិសេស ផលិតផលពិសេសក្នុងមូលដ្ឋាន ណែនាំផលិតផល OCOP ផលិតផលពិសេស ផលិតផលផ្តើម​អា​ជីព​ ផលិតផលភូមិសិប្បកម្ម សិប្បកម្មវិចិត្រសិល្បៈ វត្ថុអនុស្សាវរីយ៍ ផលិតផលទេសចរណ៍ សេវាកម្ម និងម្ហូប​អាហារតាមរយៈទម្រង់ភ្លក់រស់ជាតិ បទពិសោធន៍ផលិតផលជាក់ស្តែង កម្មវិធីផ្សព្វផ្សាយ និងអំណោយដឹងគុណដល់អតិថិជន និងអ្នកប្រើប្រាស់ ។

ព្រឹត្តិការណ៍ផលិតផល OCOP និងផលិត​ផលពិសេសខេត្តអានយ៉ាង អមដំណើរជា​មួយអ្នកប្រើប្រាស់ឆ្នាំ​ ២០២៤ ដើម្បី ផ្សព្វផ្សាយ និងណែនាំផលិតផលកសិកម្ម និងផលិតផល OCOP ដែលមានសុពល​ភាព​របស់​​ខេត្តអានយ៉ាង លើកកម្ពស់គុណភាពផលិតផល ឆ្លើយតបតម្រូវការ និងការនិយមចូលចិត្តរបស់ទីផ្សារ រួមចំណែកជំរុញការអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្ម ពង្រីកទីផ្សារប្រើប្រាស់ សម្រាប់ ផលិតផលដែលមាន​ពាណិជ្ជ​សញ្ញារបស់ខេត្ត។ ផ្សព្វផ្សាយរូបភាព និងលក្ខណៈវប្បធម៌ របស់ខេត្ត អានយ៉ាងតាមរយៈវប្បធម៌ម្ហូប​អា​ហារ មុខម្ហូបប្រពៃណី និងនំប្រជាប្រិយជាដើម ទៅ​ដល់ប្រជាជន និងភ្ញៀវទេសចរក្នុង និងក្រៅខេត្ត។ តាម​រយៈ​នោះ ស្ទង់មតិតម្រូវការទីផ្សារ រួមជាមួយនឹងការស្វែង​​យល់ពីចំណង់ចំណូលចិត្តរបស់អតិថិជន គាំទ្រ​បណ្តា​អង្គភាពក្នុងការសុក្រឹត្យនិងអភិវឌ្ឍន៍ផលិផល មាន​កម្លាំងប្រកួតប្រជែងក្នុងទីផ្សារនាពេលបច្ចុប្បន្ន ជាពិសេសគឺក្នុងបរិបទពិភពលោក និងតំបន់បន្តជួប​ការលំបាក​ច្រើនអំពីទីផ្សារ

ប្រភព៖ ផែនការលេខ ៩៩៣/KH-TTXTTTMĐ ចុះថ្ងៃទី​​១៦ ខែកញ្ញា ឆ្នាំ២០២៤។ ផែនការលេខ ៩០/KH-STTTT ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

ប្រែ៖ ណារីពៅ