អានយ៉ាង៖ បរិមាណផលស្រូវប្រមូលផលសម្រេចបានជិត ៦,៥លានតោន

យោងតាមមន្ទីរកសិកម្ម និងបរិស្ថានខេត្តអានយ៉ាង គិតដល់ដំណាច់ខែសីហា ផ្ទៃដីដាំដុះដំណាំស្រូវសរុបក្នុងឆ្នាំ ២០២៥ របស់ខេត្តមានជិត ១,៣ លានហិកតា សម្រេចបាន ៩៥,៥%ផែនការ រួមមាន៖ រដូវស្សា រដូវសម្រក រដូវដើមឆ្នាំ និងរដូវទី៣។ ក្នុងនោះ ទំហំផ្ទៃស្រូវដែលប្រមូលផល ៩៦១.១៥៤ ហិកតា បរិមាណផលជិត ៦,៥ លានតោន សម្រេចបាន ៧៣,៧% ផែនការឆ្នាំ។

កសិករឃុំអូរឡឹម(អានយ៉ាង)ប្រមូលផលស្រូវរដូវទី ៣ ឆាំ្ន ២០២៥

បច្ចុប្បន្ននេះ ខេត្តបានផ្តោតតាមដាន ថែទាំ និងប្រមូលផលស្រូវរដូវដើមឆាំ្នដែលនៅសល់ចំនួន ១៣៦.០៩ ហិកតា និងបញ្ចប់ការដាំដុះ​ដំ​ណាំ​ស្រូ​​​​រដូវទី ៣ ចំនួន ២៦១.៥០០ហិកតា (បញ្ចុះពូជបាន១៩៨.៦៧ ហិកតា) ដើម្បីបរិមាណប្រមូលផលស្រូវក្នុងឆាំ្ន ២០២៥ម្រេចបាននិងលើសផែន​​ការជាង ៨,៨ លានតោន

ទន្ទឹមនិងនោះ អនុវត្តគម្រោង “អភិវឌ្ឍន៍និន្ត​​​​ភាព​​លើផ្ទៃដីដាំដុះដំណាំស្រូវគុណភាពខ្ពស់ និ​​​​បញ្ចេញឧស្ម័ទាបលើផ្ទៃដី ១លានហិកតា ភ្ជាប់នឹងកំណើនបៃតងនៅតំបន់វាលទំនាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០” រហូតមកដល់ពេលនេះ ខេត្តទាំងមូលផ្សព្វផ្សាយអនុវត្ត​គំរូ​​ចំណុចបានចំនួន ៥៦ កន្លែងដែលមានផ្ទៃដីសរុបចំនួន.៤៩៤ ហិកតា ក្នុងនោះ រដូវវស្សានិងសម្រកឆ្នាំ ២០​២៤-២០​២៥​ អនុវត្តនៅ ៥០ កន្លែង លើទំហំផ្ទៃដី ១.០​​២៦​ហិក​តា រដូវដើមឆាំ្ន ២០២៥ អនុវត្តនៅ ៦​កន្លែង​ លើ​ទំហំផ្ទៃដី ៤៦៨ហិកតា។ កន្លែងដែល​អនុវត្ត​គំរូ​​នេះ​​បានឈានដល់ការប្រមូលផល លទ្ឋ​ផល​កាត់​បន្ថយ​​ថ្លៃផលិតកម្មស្រូវជាមធ្យម ៤,១២​លានដុង​មួយ​ហិក​តាធៀបនឹងគំរូប្រៀបធៀប។ ទិន្នផល (ស្រូវ​​សើមស្រូវ​គំរូជាមធ្យម ៩,១ តោន/ហិកតា ខ្ពស់ជាង ០,៧​៨​តោន​​មួយ​ហិកតាធៀប​នឹង​ស្រែ​ប្រៀប​​ធៀប ​ប្រាក់ចំណេញ​​កើនឡើងជាង ៩,៣លានដុង/ហិកតា ធៀបនឹង​គំរូ​​ប្រៀប​ធៀប

គិតមកដល់បច្ចុប្បន្ននេះ ផ្ទៃដីសរុបនៃកិច្ចសន្យា​លក់​​ស្រូវរវាងធុរកិច្ចនិងសហករណ៍ និងក្រុមសហក​នៅ​​ក្នុងខេត្តសម្រេចបានជាង ៩២.៦៥៨ ហិកតា។ បណ្តាធុរកិច្ចទិញផលិតផលក្នុងទម្រង់គ្រប់គ្រងសំណល់ MRL (សំណល់ថ្នាំសម្លាប់សត្វល្អិតដែលនៅសេសសល់ក្នុងស្រូវក្រោយពីប្រមូលផលត្រូវមានដែនកំណត់ដោ​យ​អតិបរមា) សម្រេចស្តង់ដារនាំចេញទៅកាន់ទីផ្សារ EU ជប៉ុន និងស្រូវសរីរាង្គក្នុងតម្លៃខ្ពស់ជាងពី ២០​០ ទៅ​ ៤០០ដុង/គីឡូក្រាម។ក្រៅពីនេះ ស្រូ​វ​ដែល​​​នៅ​​សេសសល់ត្រូវបានទិញដោយធុរកិច្ច ​ក្រោមកិច្ចព្រម​​​ព្រៀងជាមួយសហករណ៍ និងក្រុមសហកក្នុងតម្លៃទីផ្សារ ឬបូកបន្ថែម១០០ដុង/គីឡូក្រាម។ ខេត្តបន្តជួយឧបត្ថម្ភធុរកិច្ចដូចជា៖ក្រុមហ៊ុនភាគហ៊ុនឡុកត្រើយ ក្រុមហ៊ុនភាគហ៊ុនតាន់ឡុង ក្រុមហ៊ុន Angimex Kitoku ក្រុមហ៊ុនដាយយឿងសាញ់ ក្រុមហ៊ុន Angimex ក្រុមហ៊ុនហ្វាងផាត Fruit ក្រុមហ៊ុន Antesco ក្រុមហ៊ុន​អា​អាន​។ល។អនុវត្តភ្ជាប់នៅតាមមូលដ្ឋាន ផលិតកម្មវាល​ស្រែធំភ្ជាប់នឹងការលក់ចេញផលិតផល។

បន្ទាប់មក ផ្តល់ និងគ្រប់គ្រងលេខកូដតំបន់ដាំដុះស្រូវ ខេត្តបានផ្តល់លេខកូដចំនួន ៧៤៣ លើផ្ទៃដីសរុបប្រមាណ ៣៤.០០០ ហិកតា ក្នុងគោលបំណង​ពង្រឹង​ស្តង់ដារផលិតស្រូវក្នុងទិសដៅទំនើប តាមដានប្រភពដើមផលិតផល គ្រប់គ្រងគុណភាព និងសុវត្ថិភាព​​ចំណីអាហារ នាំចេញស្រូវអង្ករទៅកាន់ប្រទេសផ្សេងៗ ជាពិសេសគឺទីផ្សារពិបាកនាំចូល និងបង្កើន​កម្លាំងប្រកួតប្រជែងស្រូវអង្ករអានយ៉ាងលើទីផ្សារអន្តរជាតិ ឆ្ពោះទៅរកវិស័យកសិកម្មប្រគុណភាពខ្ពស់ និងនិរន្តរភាព ខេត្តរក្សាការស្រាវជ្រាវ និងជ្រើសរើសពូជស្រូវថ្មី តាមគោលដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ទិន្នផលខ្ពស់ អង្ករមានគុណភាពល្អ ដូចជា៖ ក្រអូប បរិមាណអាមីឡូសទាប បាយឆ្ងាញ់ ទន់និងស្អិត​ជា​ដើម​ ដើម្បីបម្រើដល់ការផលិត។ ទន្ទឹមនឹងនោះ ផលិតពូជស្រូវសុទ្ឋ សម្រាប់បង្កាត់ពូជស្រូវបញ្ជាក់ មាន​គុណភាព ដើម្បីរក្សា និងអភិវឌ្ឍន៍ប្រភពសម្រាប់​បង្កាត់​ពូជ​សម្រាប់ផលិតពូជស្រូវសុទ្ឋ និងបញ្ជាក់។

​លោក ឡេហ៊ូតន ប្រធានមន្ទីរកសិកម្ម និងបរិស្ថាន​អានយ៉ាង មានប្រសាសន៍ថា ដើម្បីបរិមាណ​ផល​ស្រូវ​សម្រេចបាន និងលើសផែនការឆ្នាំ ២០២៥ ដោយ​គោលដៅជិត ៩ លានតោន បណ្តាផ្នែកមានសមត្ថកិច្ច និងអង្គភាពជំនាញរបស់មន្ទីរនឹងសហការជាមួយមូលដ្ឋានយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងការឃោសនា និងណែនាំ​អំពីវិធានការថែទាំ ការពារផលិតកម្មស្រូវរដូវ​ដើម​ឆាំ្ន​និង​រដូទី ៣ ២០២៥ សម្រេចបានទិន្នផលនិង​គុណភាព បង្កើនការងារស៊ើបអង្កេត គណនាជាមុន និងជូនដំណឹងអំពីស្ថានភាពសត្វល្អិតបង្កខូចខាត រួមជាមួយ​ការឃោសនា និងការណែនាំអំពីការថែទាំ ការការពារ​​ជំងឺលើដំណាំស្រូវ។ បង្កើនធ្វើបច្ចុប្បន្នភាពស្ថានភាព​​អាកាសធាតុ និងជលសាស្ត្រ ត្រៀមជា​ស្រេច​បណ្តា​ ផែនការប្រឈមនៅពេលមានជំនោរខ្ពស់បង្ក​ឲ្យ​មាន​​ការជ្រៀតជាតិប្រៃ និងលិចលង់ជាដើម ដើម្បីការពារ​​ផលិតកម្មក្នុងរដូវវស្សា និងព្យុះ។

ព្រមជាមួយនោះ ខេត្តបន្តផ្សព្វផ្សាយអនុវត្ត​គម្រោង​“អភិវឌ្ឍន៍និន្ត​​​​រភាពលើផ្ទៃដីដាំដុះដំណាំ​ស្រូវគុណភាពខ្ពស់និ​​​​បញ្ចេញឧស្ម័នទាបលើផ្ទៃដី ១លានហិកតា ភ្ជាប់នឹងកំណើនបៃតងនៅតំបន់វាលទំនាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០” នៅលើភូមិសាស្ត្រដោយ​ប្រ​សិទ្ឋ​​ភាពនិងគុណភាព។

ផ្នែកសមត្ថកិច្ចបានបង្កើនការងារប្រឹក្សា ណែនាំ គាំទ្រការចេញលេខកូដតំបន់ដាំដុះស្រូវ និងតាមដាន​​ប្រភពដើមផលិតផល ដើម្បីបម្រើតម្រូវការ​លក់​ចេញ​​ក្នុងប្រទេស និងនាំចេញ។ ទន្ទឹមនឹងនោះ ផ្សព្វ​ផ្សាយ​​អនុវត្តកម្មវិធីជំរឿនកសិកម្ម ជាពិសេសគឺ​គំរូវាល​ស្រែ​ធំ ពង្រីកទំហំផ្ទៃដីផលិតសម្រេចស្តង់ដារ និងជំរុញ​ខ្លាំង​​ការសាងតំបន់វត្ថុធាតុដើម ដើម្បីឆ្លើយតប​តម្រូវការរបស់ធុរកិច្ចនិងបម្រើក្នុងការកែច្នៃ និងនាំចេញ

ប្រែ៖ ណារីពៅ