យប់ថ្ងៃទី ២ ខែកញ្ញា នៅតំបន់ TM5 - ទីក្រុងភូគឿង គណៈកម្មាធិការប្រជាជនសង្កាត់រ៉ាច់យ៉ា បានសហការជាមួយមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈខេត្តអានយ៉ាង រៀបចំកម្មវិធីសិល្បៈ និងបាញ់កាំជ្រួចផ្កាដើម្បីអបអរសាទរបុណ្យខួបលើកទី ៨០ឆ្នាំបដិវត្តខែសីហាដោយជោគជ័យ (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ និងទិវាបុណ្យជាតិនៃប្រទេសសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ទី២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ទី ២ ខែកញ្ញាឆ្នាំ ២០២៥)។

លោក ង្វៀនថាញផុង សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ឡេថាញវៀត សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។ លោក ម៉ៃហ្វាងខើយ សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត លេខាបក្ខភាគសង្កាត់រ៉ាច់យ៉ា រួមជាមួយអតីតថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំខេត្តបានមកចូលរួម។


កម្មវិធីសិល្បៈគឺជាកថាវីរភាពកោតសរសើរបក្សដ៏រុងរឿង លោកអ៊ំហូជាទីគោរពស្រឡាញ់ កោតសរសើរមាតុភូមិ និងប្រទេសជាតិផ្លាស់ថ្មី។ សេចក្តីប្រាថ្នាចង់ក្រោកឡើងរបស់បក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្តអានយ៉ាង ក្នុងសម័យផ្លាស់ថ្មី សមាហរណកម្ម និងអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ គឺជាវាចាដឹងគុណយ៉ាងជ្រាលជ្រៅចំពោះមនុស្សជំនាន់មុន ដែលបានពលីដើម្បីឯករាជ្យភាព និងសេរីភាព។ បញ្ជាក់ពីសេចក្តីប្រាថ្នាក្រោកឡើងកសាងមាតុភូមិ និងប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងអរ្យធម៌។

កម្មវិធីនេះរួមមានទស្សនីយភាព៖ ចម្រៀងអំណរជ័យជម្នះ-មាតុភូមិក្នុងបេះដូង ចម្រៀងឯករាជ្យ បក្ស និងមាតុភូមិវៀតណាម ខែប្រាំនឹកអ៊ំ ប្អូនស្រឡាញ់មាតុភូមិវៀតណាម ប្រទេសជាតិពេញដោយភាពរីករាយ បទភ្លេងមោទនភាព - សរសេរបន្តរឿងសន្តិភាព ប្រទេសជាតិងើបឡើង - អានយ៉ាងឈានដល់កម្ពស់ថ្មី អានយ៉ាងអើយ សេចក្តីប្រាថ្នាក្រោកឡើង ចម្រៀងស្នេហ៍លើវាលស្រែ អានយ៉ាងប្រថា្នចង់បានភាពរ៉ុងរឿង រ៉ាច់យ៉ាទីក្រុងសមុទ្រនៃខ្ញុំអើយ អានយ៉ាងមួយរយៈពេលដ៏ខ្លីបំផុត ប្រទេសងើបឡើង សម្តែងដោយសិល្បករ សិល្បការិនីអាជីព និងក្រុមសិល្បៈជាច្រើនក្នុងខេត្ត។ កម្មវិធីនេះ បានរៀបចំយ៉ាងផ្ចិតផ្ចង់ ពោរពេញដោយមនោសញ្ចេតនា ចម្រុះពណ៌ នាំមកនូវបរិយាកាសសិល្បៈដ៏ពិសេស ស៊ីជម្រៅ និងអត្ថន័យ។

កម្មវិធីនេះមិនត្រឹមតែជាសកម្មភាពសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាការរម្លឹកអំពីតម្លៃនៃឯករាជ្យភាព សេរីភាព និងដាស់នូវសេចក្តីប្រថ្នាកសាងប្រទេសឲ្យរ៉ុងរឿងនិងសុភមង្គល។ តាមរយៈនេះ បញ្ជូនសារដ៏មានអត្ថន័យ សាយភាយនូវតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ មោទនភាពជាតិ និងស្នេហាប្រទេសជាតិមាតុភូមិទៅដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺយុវជនជំនាន់ក្រោយ។

គឺជាការបាញ់កាំជ្រួចផ្កាពិសេស ដើម្បីអបអរសាទរបុណ្យខួបលើកទី ៨០ឆាំ្នបដិវត្តន៍ខែសីហាជោគជ័យ (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិនៃប្រទេសសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ទី ២ ខែកញ្ញា ឆ្នាំ ២០២៥)៕
ប្រែ៖ ណារីពៅ