លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើការជាមួយតំបន់សេដ្ឋកិច្ចពិសេសភូក្វុក

ថ្ងៃទី ៩ កញ្ញា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំធ្វើការជាមួយតំបន់ពិសេសភូក្វុក ស្តាប់របាយការណ៍ស្តីពីការរំដោះផ្ទៃរាប និងល្បឿនផ្សព្វផ្សាយគម្រោង APEC ដែលវិនិយោគដោយគណៈកម្មាធិការប្រជាជនតំបន់ពិសេសភូក្វុក និងការងារកែលម្អទីក្រុងនៅតំបន់ពិសេសភូក្វុក។

ទិដ្ឋភាពកិច្ចប្រជុំធ្វើការ

អញ្ជើញចូលរួមក៏មានលោក ង្វៀនថាញផុង សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធាន​ប្រ​ចាំ​ការគណៈកម្មាធិការប្រជាជនខេត្ត។ លោក ឡេវ៉ាន់​ភឿក ង៉ោកុងធឹក និងលោកស្រី ង្វៀនធីមីញធ្វី សមាជិក​បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​ និងថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែកពាក់ព័ន្ឋ​ហើយ​និងវិនិយោគ​គិន

លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈ​កម្មាធិ​ការ​មជ្ឈិម​បក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មា​ធិ​ការ​​ប្រជាជនខេត្តអានយ៉ាង​ ថ្លែងមតិណែនាំ​ក្នុងកិច្ច​ប្រជុំ​ធ្វើ​ការ

ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង  ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា​ ការដែលបក្សនិងរដ្ឋជ្រើសរើសធ្វើជាម្ចាស់ផ្ទះ​រៀប​ចំ​សន្និ​សិទ្ឋកំពូល APEC ២០២៧ នៅភូក្វុក គឺជាកិត្តិយស និងជាឱកាសដ៏ធំមួយសម្រាប់ខេត្តអភិវឌ្ឍន៍ បន្ទាប់​​ពីព្រឹត្តិការណ៍នេះ ភូក្វុក នឹងមានលក្ខខណ្ឌល្អក្នុង​​ការអភិវឌ្ឍន៍

ឱកាសនេះអាចក្លាយជាការពិតនៅពេលដែលខេត្ត​អាន​យ៉ាងនិងភូក្វុក រៀបចំជោគជ័យសន្និសិទ្ឋកំពូល APEC ២០២៧។ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើ មន្ទីរ ផ្នែក និងមូលដ្ឋាន​​ឲ្យបន្តឯកភាពការយល់ដឹង និងការទទួលខុសត្រូវ​ចំ​ពោះការផ្សព្វផ្សាយអនុវត្តគម្រោងបម្រើ APEC ជាពិសេស​គឺការងារសងសំណង និងការងាររំដោះផ្ទៃរាប 

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានកត់ត្រាទទួលស្គាល់ថា នាពេលថ្មីៗនេះ តំបន់ពិសេសភូក្វុក រួមនិងមន្ទីរ ផ្នែកនានាបានផ្សព្វ​ផ្សាយ​យ៉ាងសកម្មនូវភារកិច្ច ជាពិសេស​គឺការងារ​ចាប់​បង្ខំ​ ដកហូតដីធ្លី នៅតំបន់អាកាសយានដ្ឋានអន្តរជាតិ​ភូ​ក្វុក​។ ដំណើរការត្រួតពិនិត្យ វាស់វែងនូវគម្រោងមួយចំនួន(សម្រេចបានប្រហែល ៩០%ជាមួយភារកិច្ច​ផ្សេង​​ជាច្រើនទៀត។

លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើថានាពេលខាងមុខ ការងាររំដោះផ្ទៃរាប​ត្រូវបានចាត់ទុកជាភារកិច្ចនៃប្រព័ន្ធនយោបាយទាំងមូល។ តំបន់ពិសេសភូក្វុក ចាំបាច់ត្រូវតែជ្រួតជ្រាប និង​កេណ្ឌ​រាល់​កម្លាំង ដើម្បីឃោសនាចលនា ឯកភាព តាំងចិត្ត ខ្លាំងក្លា និងកំណត់អំពីភារកិច្ចទទួលខុសរបស់ស្ថាប័ន​​អធិបតីនិងស្ថាប័នសហការ ជាពិសេសគឺ​អ្នកជា​ប្រ​មុខ​

ច្បាមជាប់ល្បឿននៃគម្រោង វិនិយោគគិនម្នាក់ៗត្រូវមានផែនការ និងរាយការណ៍អំពីល្បឿននៃគម្រោងនី​​មួយៗ។ហើយមានទំនួលខុសត្រូវច្បាស់លាស់។ តំបន់​​ពិសេសភូក្វុក ត្រូវមានផែនការរៀបចំទីក្រុងលម្អិត រាយការណ៍ជូនគណៈកម្មាធិការប្រជាជនខេត្ត។ ធ្វើ​អ​ធិ​ប​​តីសហការក្នុង​ការងារ​ឃោសនា​ ចលនាការងារសង​សំ​ណង​ និងរំដោះផ្ទៃរាប។ល។

លោក ឡេវៀតបាក់ ប្រធានមន្ទីរសាងសង់​ខេត្តអាន​យ៉ាង​ថ្លែងមតិក្នុងកិច្ចប្រជុំធ្វើការ
លោក ឡេហ៊ូតន ប្រធានមន្ទីរកសិកម្មនិង​បរិស្ថាន​ខេត្ត​អាន​យ៉ាង ថ្លែងមតិក្នុងកិច្ចប្រជុំធ្វើការ
លោក ត្រាន់មីញខ្វា ប្រធានតំបន់ពិសេសភូក្វុក ថ្លែង​មតិ​​ក្នុងកិច្ចប្រជុំធ្វើការ

យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនតំបន់ពិសេសភូក្វុក តំបន់ពិសេស​បានប្រគល់​ជាវិនិយោគគិនដើម្បីផ្សព្វផ្សាយគម្រោងតាំងទីលំនៅថ្មីចំ​នួន ០៤ (រួមមាន៖ គម្រោងវិនិយោគផ្នែកសំណង់ និង​គម្រោងសងសំណង  គាំទ្រ តាំងទីលំនៅថ្មី និង​រំ​ដោះ​​ផ្ទៃរាប)៖ អានធើយ ហូស៊ូលើន គឿកាង និង​ហាម​និញ​។ ផ្សព្វផ្សាយគម្រោងចំនួន ០៤ គឺសងសំណង គាំ​ទ្រ តាំងលំនៅថ្មីនិងរំដោះផ្ទៃរាប៖ ហូគឿកាង ហូ​យឿង​ដុង២ មហាវិថីAPEC និងផ្លូវខេត្ត ĐT.៩៧៥។​

ជាក់ស្តែង គម្រោងតំបន់តាំងលំនៅថ្មីអានធើយ មាន​ទ្រង់ទ្រាយ ២៣,៨៧ហិចតា សន្និដ្ឋានថានឹងបង្កើតមូលនិធិដីធ្លីប្រមាណ ១.២០០ ឡូត៍តាំងទីលំនៅថ្មី​ ដោយទុនវិនិយោគសរុប ១.៦៣២ ពាន់លានដុង។ គម្រោង​តំបន់តាំងទីលំនៅថ្មីហូស៊ូលើន មានទ្រង់ទ្រាយ ៣០,​១៥ហិចតា សន្និដ្ឋានថានឹងបង្កើតមូលនិធិដី​សម្រាប់​​គម្រោងតាំងទីលំនៅថ្មីប្រមាណ ៩០០ឡូត៍ ដោយមានទុនវិនិយោគសរុប ១.៣០០ ពាន់លានដុង ​ ​គម្រោងតំបន់តាំងទីលំនៅថ្មីគឿកាង មានទ្រង់ទ្រាយ ៩៨​,២ហិកតា បានសន្និដ្ឋានថានឹងបង្កើតមូលនិធិ​ដី​សម្រាប់​​គម្រោងតាំងទីលំនៅថ្មីប្រមាណជា ៤.០០០​ឡូ​តិ៍​ ដោយទុននិយោគ សរុប ១.៦៥០ពាន់លានដុង។ គម្រោង តំបន់តាំងទីលំនៅថ្មីហាមនិញ មានទ្រង់ទ្រាយ ១០​២,​៨៥ ហិចតា បានសន្និដ្ឋានថានឹងបង្កើតមូល​និធិ​ដី​ធ្លី​ប្រមាណ ៣.០៥៥ ឡូត៍តាំងទីលំនៅថ្មី ជាមួយនឹង​ទុន​​វិនិយោគសរុប ១.២០០ ពាន់លានដុង 

គម្រោង​វិនិយោគបឹងគឿកាង មានទ្រង់ទ្រាយ​ប្រមាណ ៣៣៨,១២ ហិកតា ទុន​វិនិយោគ​សរុប ១.០២៦ ពាន់​លាន​ដុង។ គម្រោងវិនិយោគបឹង យឿងដុង២ មាន​ទ្រង់ទ្រាយប្រមាណ ១៣៦,៦ ហិកតា ទុនវិនិយោគសរុប ២.៩៥០ ពាន់លានដុង។ គម្រោងផ្លូវខេត្ត ĐT.៩៧៥ (ផ្នែកពី ĐT.៩៧៣ - អាកាសយានដ្ឋានអន្តរជាតិ​ភូក្វុកĐT.៩៧៥ ĐT.៩៧៣) មានទុនវិនិយោគរុប ២.៥០០ ពាន់លានដុង។ គម្រោងមហាវិថី APEC មានទុនវិនិយោគសរុបប្រមាណ ១.៨២០ពាន់លានដុង។ សម្រាប់គម្រោងទាំងនេះ គណៈកម្មាធិការប្រជាជន​​តំបន់ពិសេសភូក្វុក អនុវត្តគម្រោង​សមាសភាគ​សំណង គាំទ្រ តាំងទីលំនៅថ្មី និងរំដោះផ្ទៃរាប

សម្រាប់គម្រោងចំនួន ០៨ ដែល​ប្រគល់ឲ្យ​មន្ទីរ​ហិរ​ញ្ញវត្ថុ និងគណគ្រប់គ្រងតំបន់សេដ្ឋកិច្ចភូក្វុក ផ្សព្វ​ផ្សាយ​​ជ្រើសរើសវិនិយោគិន គណៈកម្មាធិការប្រជាជន​នៃតំបន់ពិសេសអនុវត្តសមត្ថកិច្ចរបស់មូលដ្ឋានអំពីរំដោះ​ផ្ទៃរាប៖ គម្រោងវិនិយោគបើកទូលាយ អាកាស​យាន​ដ្ឋាន អន្តរជាតិភូក្វុក រោងចក្រកែច្នៃ​សំណល់​រឹង​អាន​ធើយ រោងចក្រដោះស្រាយទឹកសំណល់​ប្រមូលផ្តុំ​តំ​បន់​​អានធើយ រោងចក្រដោះស្រាយទឹកសំ​ណល់ប្រ​មូល​ផ្តុំយឿងដុង រោងចក្រទឹកបឹងគឿកាង​ តំបន់ក្រុង​ចម្រុះ​ ឆ្នេរដីក្រហម តំបន់ក្រុងអេកូឡូស៊ីទេសចរណ៍ភ្នំ​អ៊ុង​ក្វាន៕  

ប្រែ៖ ណារីពៅ