Bỏ qua đến nội dung chính
គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងទទួលនិងធ្វើការជាមួយខុទ្ទកាល័យតំណាង JETRO នៅទីក្រុងហូជីមិញ

ព្រឹកថ្ងៃទី១០ ខែកញ្ញា គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួល និងធ្វើការជាមួយគណៈប្រតិភូខុទ្ទកាល័យតំណាង JETRO នៅទីក្រុងហូជីមិញ ដើម្បីស្វែងយល់អំពីទិដ្ឋភាពទូទៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងគោលនយោបាយគាំទ្រធុរកិច្ចរបស់ខេត្ត។

លោក ហូវ៉ាន់ម៉ឹង សមាជិកបំរុងគណៈកម្មាធិ​ការ​មជ្ឈិម​បក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិ​ការ​​ប្រជាជនខេត្តធ្វើអធិបតីកិច្ចប្រជុំ បណ្តាមន្ទីរផ្នែក​ពាក់​ព័ន្ធ និងមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍បានចូលរួមផងដែរ។ ភាគីខាង​ខុទ្ទ​កា​ល័យ​តំណាង JETRO នៅទីក្រុងហូជីមិញ មានលោក Oka​be Mitsutoshi - ប្រធានតំណាងការិយាល័យ JETRO ដឹកនាំគណៈប្រតិភូនឹងសមាជិកជាច្រើន​រូប​ទៀត​​ចូលរួម។

ទិដ្ឋភាពក្នុងកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ លោក Okabe Mitsutoshi ប្រ​ធាន​តំណាងខុទ្ទកាល័យ JETRO បានមានប្រ​សាស​ន៍​ថា​ អង្គការជំរុញពាណិជ្ជកម្មនៃប្រទេសជប៉ុន(JE​TRO​)​ ដែលបានបង្កើតឡើងដោយរដ្ឋាភិបាលជប៉ុននៅក្នុងឆ្នាំ ១៩៨៥ ជាទីស្ថាប័នជំរុញពាណិជ្ជកម្មក្រោមការគ្រប់​គ្រង​របស់រដ្ឋាភិបាល។JETRO បានចាត់ភារកិច្ច​ពង្រឹង​ទំ​នាក់ទំនងពាណិជ្ជកម្ម និងវិនិយោគដោយតុល្យភាព​និង​សុខដុមរមនាជាមួយប្រទេសនានាក្នុងពិភពលោក តាមរយៈបណ្តាញខុទ្ទកាល័យតំណាងក្រៅប្រទេសចំនួន ៧៥ នៃប្រទេស ៥៥ និងខុទ្ទកាល័យតំណាងចំនួន ៥២ នៃប្រទេសជប៉ុន។ នៅវៀតណាម JETRO មាន​ខុទ្ទ​កាល័យតំណាងចំនួន ០២ (ទីក្រុងហាណូយ និង​ទី​ក្រុង​​ហូជីមិញ) ហើយថ្មីៗនេះបានបង្កើនទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការជប៉ុន-វៀតណាម ដូចជាការកែ​លម្អបរិយាកាសអាជីវកម្មនិងជំរុញវិស័យវិជ្ជាជីវៈឧស្សាហ​កម្ម និងការនាំចេញទំនិញ។ ពង្រីកទីផ្សារ សមាហរ​ណ​កម្ម​សេដ្ឋកិច្ចតំបន់ និងអន្តរជាតិនិងអភិវឌ្ឍន៍ធន​ធាន​មនុស្ស។ល។

លោក Okabe Mitsutoshi ប្រធានតំណាង​ខុទ្ទ​កា​ល័យ​ JETRO​ ថ្លែងមតិក្នុងកិច្ចប្រជុំ

នាពេលខាងមុខ លោក Okabe Mitsutoshi - ប្រ​ធាន​តំណាងខុទ្ទកាល័យ JETRO សង្ឃឹមថា គណៈ​កម្មា​ធិការប្រជាជនខេត្តអានយ៉ាង រួមជាមួយនឹងមន្ទីរ គណ​ ផ្នែក​ថ្នាក់ខេត្តនឹងគាំទ្រយ៉ាងសកម្ម​ដល់ធុរកិច្ច​ជប៉ុន​​ដែលកំពុងដំណើរការ និងវិនិយោគនៅលើ​ភូមិ​សាស្ត្រ​ខេត្ត។ បន្តកែលម្អបរិយាកាសវិនិយោគ កែលម្អ​ទម្រង់​បែបបទរដ្ឋបាល បង្កើតលក្ខខណ្ឌអំណោយផល​ដើ​ម្បីទាក់ទាញធុរកិច្ច។ បន្តជំរុញខ្លាំងសកម្មភាព​សហ​ប្រ​តិ​បត្តិការរវាងវៀតណាម និងជប៉ុន ក៏ដូចជា​ធុរកិច្ច​អាន​យ៉ាង និងជប៉ុន ក្នុងស្មារតីភាគីទាំងពីរមាន​ផល​ប្រ​យោជ​ន៍។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការប្រជាជនខេត្ត ថ្លែង​មតិក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង  ប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា គណៈ​កម្មា​ធិការប្រជាជនខេត្តអានយ៉ាង មានសេចក្តី​សោមនស្សរីករាយជាខ្លាំងក្នុងខណៈដែលបានទទួលលោក Okabe Mitsutoshi ប្រធានតំណាង JETRO នៅ​ទី​ក្រុងហូជីមិញ រួមជាមួយសមាជិក​គណៈប្រតិភូ​មក​បំពេញទស្សនកិច្ច និងធ្វើការនៅខេត្តអានយ៉ាង។ អាន​យ៉ាងក៏ជា មូលដ្ឋានមួយក្នុងចំណោម​មូលដ្ឋានមាន​ទំនាក់ទំនងសហប្រតិបត្តិការជាច្រើនជាមួយដៃគូជប៉ុន រួមចំណែកក្នុងការរឹតបណ្តឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងវៀតណាម ជាក់ស្តែងគឺការទំនាក់​ទំនង​សហ​ប្រ​តិ​បត្តិការជាមួយទីក្រុង Kobe ខេត្ត Yamaguchi ក្នុង​វិ​ស័យ​៖ បរិស្ថាន ផ្គត់ផ្គង់ទឹក ដោះស្រាយទឹកសំណល់ កសិ​កម្ម មជ្ឆជាតិ និងទេសចរណ៍។ បច្ចុប្បន្ននេះ ខេត្ត ក៏កំពុងពិភាក្សាជាមួយខេត្ត Shiga អំពីបញ្ហា​កាកសំ​ណល់​ ភក់ ទម្រង់ជំរុញសេដ្ឋកិច្ចរង្វង់ កាត់បន្ថយការបំ​ភាយ​កាបូននៅលើភូមិសាស្ត្រខេត្តអានយ៉ាង។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការប្រជាជនខេត្ត (ស្តាំ) ប្រគល់ផលិតផលអូខូបរបស់​ខេត្តអាន​យ៉ាង​ដល់​លោក​ Okabe Mitsutoshi ប្រធានតំណាង​ខុទ្ទ​កា​ល័យ​ JETRO

ខេត្តអានយ៉ាង បានសហការជាមួយធុរកិច្ចជប៉ុន​ក្នុងវិស័យជាច្រើនដូចជា៖ បរិស្ថាន ផ្គត់ផ្គង់ទឹក ដោះ​ស្រាយ​ទឹកសំណល់ កសិកម្ម វារីវប្បកម្ម ទេសចរណ៍ និង​សុខាភិបាល។ លោកអគ្គកុងស៊ុលស្ថានទូត​ជប៉ុន​ជា​រៀងរាល់ឆ្នាំបានគាំទ្រដល់ស្ថាប័ន គណផ្នែក  និង​មូលដ្ឋាននានានៅក្នុងខេត្ត ឲ្យទទួលបានកម្មវិធីជំនួយ​ដែ​ល​​​គ្មានសំណង។ គិតមកដល់បច្ចុប្បន្ននេះ ខេត្ត​បាន​អនុ​ម័ត និងផ្សព្វផ្សាយអនុវត្តគម្រោងបានចំនួន ១៤​ ពី​កម្ម​វិធីនេះ ជាមួយនឹងសកម្មភាពដូចជា ផ្តល់​បរិក្ខារ​ពេទ្យ​ សម្ភារៈកសិកម្ម សាងសង់ស្ពានជនបទ និង​សាលា​រៀន។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការប្រជា​ជនខេត្ត​រួម​ជាមួយគណប្រតិភូក្នុងកិច្ចប្រជុំ

ក្នុងកិច្ចប្រជុំថ្ងៃនេះ លោកប្រធានគណៈ​កម្មាធិ​ការ​ប្រជាជនខេត្ត សង្ឃឹមថា អង្គការ JETRO នឹង​ចូល​រួម​អំពាវនាវដល់វិនិយោគគិនជប៉ុន ឲ្យចូលរួមអភិវឌ្ឍន៍​និង​ពង្រីកទម្រង់ដឹកនាំសាធារណៈ និងអភិ​បាល​កិច្ច​ឯក​ជន នៅក្នុងតំបន់ឧស្សាហកម្មលើភូមិ​សាស្ត្រខេត្ត​អាន​យ៉ាង នាពេលខាងមុខ ក៏ដូចជាយកចិត្តទុកដាក់ ដល់​គម្រោងរបររកទទួលទាន របបសន្តិសុខសង្គម បរិ​ស្ថាន​ សុខាភិបាលជាដើម ជាពិសេសគឺកិច្ចសហប្រតិ​បត្តិ​ការជំរុញការអំពាវនាវវិនិយោគអំពីឧស្សាហកម្ម​កែ​ច្នៃ​​កសិកម្ម និងគ្រឿងសមុទ្ទ៕

ប្រែ៖ ណារីពៅ