រសៀលថ្ងៃទី៩ ខែកញ្ញា លោក ង៉ោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញជាអធិបតីក្នុងសន្និសីទអនុវត្តវេទិកាតភ្ជាប់ផលិតផល OCOP តំបន់វាលទំនាបទន្លេគឺវឡុងឆ្នាំ ២០២៥ នៅលើភូមិសាស្ត្រខេត្តអានយ៉ាង។


នៅក្នុងសន្និសីទ សមាជិកគណៈកម្មការរៀបចំវេទិកា បានធ្វើបច្ចុប្បន្នភាពល្បឿនរៀបចំវេទិកាដែលបានធ្វើបច្ចុប្បន្នភាពល្បឿនរៀបចំព្រឹត្តិការណ៍នេះ លទ្ធផលអនុវត្តភារកិច្ចរបស់មន្ទីរ គណ ផ្នែកពាក់ព័ន្ឋថ្នាក់ខេត្ត និងមូលដ្ឋាន លើកឡើងពីការលំបាក និងបញ្ហាទាក់ទិនរបស់អង្គភាពនានា ក៏ដូចជា ដំណោះស្រាយជម្នះដើម្បីរៀបចំព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។
ជាក់ស្តែង មន្ទីរកសិកម្ម និងបរិស្ថានខេត្តអានយ៉ាង បានសហការជាមួយអង្គភាពនានារចនាបរិយាកាសតាំងពិពណ៌ទូទៅ រូបភាព និងអត្តសញ្ញាណនៃវេទិកា និងជ្រើសរើសអង្គភាពអនុវត្ត ផ្សព្វផ្សាយ កិច្ចការសម្រាប់ពិធីបើកនិងបិទព្រឹត្តិការណ៍ អនុវត្តការ ប្រគល់ផ្ទៃរាប ការងារភស្តុភារ ធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងវេទិកា។ល។ មកដល់បច្ចុប្បន្ននេះ មានអង្គភាពចំនួន ៣៦ ចូលរួមវេទិកា ដោយមានស្តង់ទំនិញសរុបចំនួន ៧៥/១៥១ មកពីហាណូយ ថាញហ្វា ថៃង្វៀន ង៉េអាន និងទីក្រុងហូជីមិញ។ ក្រៅពីនោះ ក៏មានស្តង់ទំនិញចំនួន៤៥ មកពីក្រសួងកសិកម្មនិងបរិស្ថាន ហើយនិងស្តង់ទំនិញចំនួន ៣០របស់ខេត្តអានយ៉ាង។

ថ្លែងមតិណែនាំសន្និសីទ លោក ង៉ោកុងធឺក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យស្ថាប័ន អង្គភាពនានាមានផែនការលម្អិតអនុវត្តភារកិច្ចក្នុងស្មារតីក្នុងច្បាស់មនុស្ស ច្បាស់ការងារ និងច្បាស់ពេលវេលាបញ្ចប់។ ក្នុងនោះ បណ្តាសកម្មភាពសហការត្រូវតែស្របគ្នា ជៀសវាងការត្រួតស៊ីគ្នា និងធានាបាននូវប្រសិទ្ធភាពខ្ពស់។ បណ្តាអនុគណៈកម្មការក្នុងគណៈកម្មការរៀបចំវេទិកា ត្រូវសហការជាបន្ទាន់ក្នុងការអនុវត្តការងារ ប្រសិនបើមានបញ្ហាណាមួយកើតឡើងក្រៅផែនការត្រូវរាយការណ៍ជូនប្រចាំការគណៈកម្មាធិការប្រជាជនខេត្តភ្លាម ដើម្បីណែនាំទាន់ពេល។
លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏ស្នើឲ្យមន្ទីរកសិកម្ម និងបរិស្ថានខេត្តអានយ៉ាង ធ្វើជាអធិបតី សហការជាមួយមន្ទីរ ផ្នែក និងអង្គភាពពាក់ព័ន្ធសេនាធិកាដល់គណៈកម្មាធិការប្រជាជនខេត្តឲ្យចេញផែនការកែសម្រួលពេលវេលារៀបចំ និងបំពេញបន្ថែមសកម្មភាពឲ្យបានឆាប់រហ័សតាមការស្នើសុំរបស់ក្រសួងកសិកម្ម និងបរិស្ថាន។ សម្រាប់សមាជិកដទៃទៀតនៃគណៈកម្មការរៀបចំ ចាំបាច់ត្រូវតែបំពេញការងារទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនដែលបានប្រគល់ ជាពិសេសគឺការរៀបចំពិព័រណ៍រូបភាពស្តីពីផលិតផល OCOP និងពិធីបុណ្យអាហារនៃផលិតផល OCOP តាមការស្នើសុំរបស់ក្រសួងកសិកម្ម និងបរិស្ថាន។ល។
វេទិកាតភ្ជាប់ផលិតផល OCOP តំបន់វាលទំនាបទន្លេគឺវឡុងឆ្នាំ ២០២៥ ក្រោមប្រធានបទ “តភ្ជាប់សម្រាប់ការអភិវឌ្ឍន៍ - អានយ៉ាង២០២៥” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅវិថីថ្មើជើង ង្វៀនហ្វេ (សង្កាត់ឡុងស្វៀន) ដោយមានស្តង់ទំនិញចំនួន ២២៦។ ក្នុងកម្មវិធីវេទិកានេះ នឹងមានការប្រកួតប្រជែងសម្រាប់ផលិតផល OCOP គំរូនៃតំបន់វាលទំនាបទន្លេគឺវឡុង។ សន្និសីទតភ្ជាប់ផលិតកម្ម និងបរិយាកាសតាំងពិព័រណផលិតផល OCOP វៀតណាម។ សិក្ខាសាលាស្តីពីការអភិវឌ្ឍន៍ផលិតផល OCOP និងសន្និសីទស្តីពីការតភ្ជាប់ពាណិជ្ជកម្មសម្រាប់ម្ចាស់ផលិតផល OCOP របស់ខេត្តក្រុង ដែលចូលរួមវេទិកាជាដើម៕
ប្រែ៖ ណារីពៅ