ពិធីបុណ្យបណ្តែតប្រទីបនៅភ្នំពពាល ទាក់ទាញអ្នកចូលរួមជាង ២០ ពាន់នាក់

នៅយប់ថ្ងៃទី ០៧ ខែមីនា លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញចូលរួម ពិធីបុណ្យបណ្តែតប្រទីបនៅភ្នំពពាល លើកទី២ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅឃុំភ្នំពពាល(នុយកាំ)។ ក៏មានការអញ្ជើញចូលរួមពីលោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកនានារបស់ខេត្តផងដែរ។

ភ្ញៀវទេសចររាប់ពាន់នាក់ចូលរួមពិធីបុណ្យបណ្តែតប្រទីបនៅភ្នំពពាល
ប្រតិភូចូលរួមពិធីបុណ្យបណ្តែតប្រទីបនៅភ្នំពពាល

ពិធីបុណ្យបណ្តែតប្រទីប ភ្នំពពាលបានរៀបចំដោយគណៈកម្មាធិការប្រជាជនឃុំភ្នំពពាល(នុយកាំ) សហការជាមួយគណៈគ្រប់គ្រងតំបន់ទេសចរណ៍ភ្នំពពាល។ ព្រឹត្តិការណ៍នេះបានទាក់ទាញប្រជាជន  ពុទ្ធបរិស័ទ និងភ្ញៀវទេសចរពីក្នុង និងក្រៅខេត្តជាង ២០ ពាន់នាក់ មកចូលរួមគោរពបូជា និងទស្សនា។

ជាមួយនឹងសកម្មភាពដូចជា៖ ការសម្ដែងរាំងម៉ុង​សាយ​តោនាគ ការទស្សនាតំបន់ពិធីបុណ្យ ពិធីបួង​សួង​សុំសុខសាន្ត និងបណ្តែតប្រទីប ព្រមទាំងកម្មវិធីសិល្បៈ​ចម្រុះ​ ក្រោមប្រធានបទ សំឡេងពីថ្ងៃបុណ្យនៅភ្នំ​ព​ពាល​”

ថ្នាក់ដឹកនាំខេត្ត និងប្រជាជន រួមគ្នាបួងសួងសុំឲ្យ “ប្រ​ទេស​សន្តិភាពប្រជាជនសុខសាន” ក្នុងពិធីបុណ្យ​បណ្តែ​ត​​ប្រទីបនៅភ្នំពពាល

ថ្លែងមតិក្នុងពិធីបើក លោក ង្វៀន ហុង សឺន អនុប្រធាន​​​គណៈកម្មាធិការប្រជាជនឃុំពពាល(នុយកាំ) បានឲ្យ​​ដឹងថា ពិធីបុណ្យនេះបានរៀបចំឡើងក្នុងគោល​​​បំណងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី និង​សាយ​ភាយ​ស្មារតីសាមគ្គីភាពសហគមន៍ និងអធិស្ឋានសូមឲ្យប្រទេសជាតិសន្តិភាពប្រជាជនសុខសាន្ត និងអាកាស​​ធាតុអំណោយផល។ ប្រទីបផ្កាបានអុជបំភ្លឺ គឺជានិមិត្តសញ្ញា​​​នៃសេចក្ដីជំនឿ ក្តីសង្ឃឹម និងការតភ្ជាប់រវាងមនុស្ស​​និងមនុស្ស រវាងមនុស្សនិងធម្មជាតិ។

គណៈប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្ត បណ្តែត​ប្រទីបនៅក្នុងពិធីបុណ្យ

លោក ង្វៀន ហុង គឿង អនុប្រធាន​គណៈកម្មា​ធិការប្រ​ជា​ជនឃុំភ្នំពពាល(នុយកាំ)ក៏បានឲ្យដឹងថា បន្ទាប់ពីការរៀបចំលើកដំបូង ពិធីបុណ្យនេះបានបង្កើតចំណាប់អារម្មណ៍ល្អ បានរួមចំណែកផ្សព្វផ្សាយរូបភាពទេសចណ៍បែបធម្មជាតិ និងទេសចរណ៍បែបសាសនារបស់​មូល​ដ្ឋាន ទន្ទឹមនិងនោះជំរុញសកម្មភាពពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍ រួមចំណែកលើកកម្ពស់ជីវភាពប្រជាជន

ក្នុងឆ្នាំ ២០២៦ មូលដ្ឋាននឹងបន្តផ្សព្វផ្សាយ​គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតាមសេចក្ដីសម្រេចរបស់ខេត្ត ទន្ទឹមនិងនោះផ្តោតសំខាន់លើការកសាងបរិយាកាស​​​ទេសចរណ៍អារ្យធម៌ សុវត្ថិភាព និងមិត្តភាព ភ្ជាប់​នឹងការពារទេសភាពនិងរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី។

ប្រជាជនចូលរួមពិធីបុណ្យ

លោក ង្វៀន ហុង គឿង សង្ឃឹមថា ប្រជាជនគ្រប់រូប​នៅ​ភ្នំ​​ពពាល នឹងបន្តពង្រីកប្រពៃណីរាក់ទាក់ភ្ញៀវ ហើយអង្គការបុគ្គលធ្វើអាជីវកម្មត្រូវលើកកម្ពស់គុណភាពសេវាកម្ម ដើម្បីភ្ញៀវទេសចរទាំងអស់​ពេលដែលមកទីនេះសុទ្ឋតែ អាចទទួលបានអារម្មណ៍ស្និទ្ធស្នាល​ពិ​សេស​ និងបទពិសោធន៍ល្អមិនអាចបំភ្លេចបាន នៅក្នុងបរិយាកាសពិធីបុណ្យ ដែលជាបរិយាកាស​សម្បូរ​ពោ​ពេញទៅដោយអត្តសញ្ញាណជាតិ៕ 

ប្រែ៖ ណារីពៅ