នូវថ្ងៃទី ៨ ខែកញ្ញា, គណៈកម្មាធិការប្រជាជនឃុំ អានគឺ បានរៀបចំពិធីប្រណាំងគោលើកទី ១០ ដើម្បីអបអរសាទរថ្ងៃបុណ្យសែនដូតាឆាំ្ន ២០២៤ របស់ជនជាតិភាគតិចខ្មែរនៅទីលានប្រណាំងគោវត្តរោទ៍ (ឃុំអានគឺ ទីរួមខេត្តទិញបៀន ខេត្តអានយ៉ាង)។
ចាប់តាំងពីពេលព្រឹកព្រលឹមមក មានប្រជាជននៅក្នុងមូលដ្ឋាន និងអ្នកទេសចរជាច្រើនមកវត្តរោទ៍ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ប៉ុន្តែបានបង្កប់នូវភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរនៅតំបន់បៃនុយ។
ការប្រណាំងប្រជែងឆ្នាំនេះបានទាក់ទាញគោចំនួន២៤នឹមមកពីមូលដ្ឋានចំនួន២គឺទីរួមខេត្តទិញបៀន និងស្រុកទ្រីតូន ជាមួយនឹងទម្រង់ប្រណាំងប្រជែងជម្រុះផ្ទាល់ឈ្នះចាញ់តែម្តង។ ក្នុងការប្រណាំងនីមួយៗ គោ ២ នឹមនឹងឆ្លងកាត់មួយជុំបរនិងមួយជុំប្រលែង ជាមួយនឹងការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករមកពីគ្រប់ទិសទីនៅក្នុងនិងក្រៅខេត្ត អានយ៉ាង។
នឹមគោទាំងអស់បានប្រណាំងប្រជែងយ៉ាងខ្លាំងក្លាក្នុងកាអបអរសាទរពីទស្សនិកជន។ រាល់ពេលដែលការប្រណាំងប្រជែងបានសម្តែងឡើងនៅលើផ្លូវប្រណាំងគឺជាការប្រមូលផ្តុំបទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់អ្នកជិះគោនីមួយៗ។
លទ្ធផល នឹមគោលេខ ០២ របស់លោក ចៅ ធី (ឃុំ វ៉ាន់យ៉ាវ) ឈ្នះបានពានរង្វាន់ជើងឯកក្នុងពិធីប្រណាំងគោលើកទី១០នេះនៅវត្តរោទ៍។ នឹមគោលេខ ២២ របស់លោក ង្វៀន ង៉ុក ទៀន (សង្កាត់អានភូ) ទទួលបានរង្វាន់លេខ ២។ នឹមគោលេខ ១៥ របស់លោក ត្រាន់ ក្វុក គៀត(សង្កាត់អានភូ) ទទួលបានរង្វាន់លេខ ៣៕
ប្រែ៖ ណារីពៅ