ក្នុងរយៈពេល៣ថ្ងៃ (ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមេសា) មន្ទីរសុខាភិបាលបានរៀបចំជំរុំវិស្សមកាលសម្រាប់កុមារដែលមានកាលៈទេសៈលុះបាកលើភូមិសាស្ត្រខេត្ត ដើម្បីទទួលបទពិសោធន៍ លេងកម្សាន និងរៀនជំនាញពីគ្នាជាដើម នៅទីក្រុង ដាឡាត(ខេត្ត ឡាំដុង)។
នេះជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនពួកប្អូនក្នុងឱកាសខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៥។កុមារដែលបានជ្រើសរើសឲ្យចូលរួមក្នុងជំរុំរដូវវិស្សមកាលសុទ្ឋតែមានកាលៈទេសៈពិសេស ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ បៀតក្រីក្រ និងពិការជាដើម បានខិតខំប្រឹងប្រែងជម្នះការលំបាក ខិតខំសិក្សារៀនសូត្រ សម្រេចបានលទ្ធផលល្អក្នុងឆ្នាំសិក្សាទើបកន្លង។
ពួកប្អូនបានប្រមូលមកពី ១១ស្រុក ក្រុង និង២អង្គភាព គឺសាលាកុមារពិការអានយ៉ាង និងមជ្ឈមណ្ឌលគាំពារសង្គមខេត្ត។ ក្នុងរយៈពេល៣ថ្ងៃ កងជួរកម្មាភិបាលទទួលបន្ទុកជំនួសអាណាព្យាបាល ថែទាំពួកប្អូននិងកត់ត្រារាល់ពេលវេលាដែលដែលពួកប្អូនមកទស្សនាលេងកម្សាន។
“នៅទីនេះមានខ្យល់ត្រជាក់ ចូលចិត្តណាស់ អ្វីៗ ក៏ស្អាត ទេសភាពណាក៏ចូលចិត្ត” ។ ប្អូនមកពីស្រុក ចូវថាញ់ បានលាន់មាត់ភ្លាមៗដោយក្តីរីករាយនៅពេលដែលគាត់បានទៅដល់សួនផ្កាដាឡាត។ មិនត្រឹមតែក្មេងប្រុសរូបនេះប៉ុណ្ណោះទេ ប៉ុន្តែក្មេងៗទាំងអស់នៅក្នុងក្រុមសុទ្ឋតែជាអ្នកចូលរួមលើកដំបូងនៅក្នុងជំរុំរដូវវិស្សមកាលនេះ ម្នាក់ៗសុទ្ឋតែរំភើបចំពោះអ្វីៗដែលពួកប្អូនបានឃើញ និងប៉ះ។
ទន្ទឹមនឹងការស្វែងយល់ពីអ្វីដែលថ្មីៗ ពួកប្អូនក៏បានចូលរួមក្នុងសកម្មភាពជំនាញដែលមានប្រយោជន៍ លេងសប្បាយ ដោយតម្លាភាពជាច្រើនក្នុងបរិយាកាសសមូហភាព បង្កើនភាពស្អិតរមួត និងសាមគ្គីភាព។
លោក ដាំងហ្វីចូវ អនុប្រធានការិយាល័យប្រជាសាស្ត្រ និងកុមារ (មន្ទីរសុខាភិបាល) មានប្រសាសន៍ថា ដើម្បីរៀបចំជំរុំវិស្សមកាលនេះ អង្គភាពបានរៀបចំតាំងពី ៣ ខែមុន។ នេះជាបទពិសោធន៍សម្រាប់កុមារដែលខេត្ត អានយ៉ាង បានរៀបចំឡើងអស់ជាច្រើនឆ្នាំមកហើយ សឲ្យឃើញថាការយកចិត្តទុកដាក់យ៉ាងធំពីមន្ទីរ ផ្នែក និងគ្រូបង្រៀនចំពោះកុមារដែលមានកាលៈទេសៈពិសេស។
ការធ្វើដំណើរនេះបានគាំទ្រដោយលក្ខខណ្ឌអាកាសធាតុអំណោយផលដល់គ្រប់សកម្មភាព។ ចាប់ពីអង្គភាព មូលដ្ឋាន និងកាលៈទេសៈផ្សេងៗគ្នា ប្អូនៗបានបង្កើតជាក្រុម និងសុខដុមជាមួយគ្នាក្នុងសកម្មភាពនីមួយៗ។
លេងផង រៀនផង ក្រុមប្រកួតប្រជែងនូវគំនិតច្នៃប្រឌិតល្បែងលេង បង្កើតផ្ទាំងគំនូរបស់ក្មេងលេង និងបង្កើតជារូបភាពដោយប្រធានបទកុមារ ដោយបង្ហាញពីក្តីសុបិនដ៏ស្មោះ ស្រស់ថ្លា និងស្របច្បាប់។
ក្នុងដំណើរការ កុមារក៏បានទៅទស្សនា និងសិក្សាស្វែងយល់នៅគេរដំណែលប្រវត្តសាស្ត្រជាតិ ពន្ធនាគារកុមារដាឡាត និងសារមន្ទីរខេត្តឡាំដុង។
កុមារនៅសាលាកុមារពិការអានយ៉ាង បានកម្មាភិបាលទទួលបន្ទុកយកចិត្តទុកដាក់កាន់តែច្រើន និងពន្យល់ជាភាសាសញ្ញា និងណែនាំដោយឡែកក្នុងករណីទៅមកជួបការលំបាក។
នៅយប់ចុងក្រោយនៃជំរុំរដូវវិស្សមកាល កុមារបានបញ្ចប់នៅគមនាការជាមួយនឹងជំរុំភ្លើង Gala បន្តចូលរួមល្បែងលេងដ៏អ៊ូអរនិងទទួលអំណោយពីគណៈកម្មការរៀបចំ និងផ្តល់ពានរង្វាន់មុននោះ។ លោកពូអ្នកមីង លោកគ្រូអ្នកគ្រូ បានផ្ញើជូនពួកប្អូននូវក្តីស្រឡាញ់រួមជាមួយនិងការណែនាំដល់កូនៗ ឲ្យខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាថ្មី។
កុមារៗមានការរំភើប ក្តុកក្តួល ដោយផ្ញើសារថ្លែងអំណរគុណដល់គណៈកម្មការរៀបចំសម្រាប់ការនាំយកមកនូវបទពិសោធន៍គួរឲ្យចងចាំបែបនេះ។ ពីជំរុំរដូវវិស្សមកាលនេះ កុមារបានបង្កើតមិត្តថ្មីជាច្រើន រៀនបន្ថែមនូវជំនាញមានប្រយោជន៍ និងមានអារម្មណ៍ថាខ្លួនបានយកចិត្តទុកដាក់។ ជីវិតពិតជាមិនធ្លាប់មានភាពសុខដុមនិងភាពរីករាយពេញលេញនោះទេ ប៉ុន្តែនៅទីនេះពួកគេបានមានអារម្មណ៍ថាបានយកចិត្តទុកដាក់ខ្លាំង ហើយមានកាលៈទេសៈ និងមេរៀនជាច្រើនជុំវិញសម្រាប់ពួកប្អូនខិតខំ។
សម្រាប់ពួកប្អូន នេះមិនត្រឹមតែជាអនុស្សាវរីយ៍ដ៏ស្រស់នៅក្នុងរដូវវិស្សមកាលឆាំ្ននេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏ស្រស់បំព្រងនៃកុមារភាពរបស់ពួកប្អូនក្នុងជីវិតផងដែរ ព្រោះនៅមានកុមារជាច្រើនដែលស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែមិនទាន់គ្រប់លក្ខខណ្ឌ និងឱកាសបានចូលរួមជំរុំរដូវវិស្សមកាលនៅឡើយ៕
ប្រែ៖ ណារីពៅ