ជំរុញខ្លាំងវិទ្យាសាស្ត្រ បច្ចេកវិជ្ជា និងផ្លាស់ប្តូរឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បម្រើប្រជាជន

អភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិជ្ជា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជាភារកិច្ចសំខាន់មួយ ដែលទទួលបានការយកចិត្តទុកដាក់ ដឹកនាំ ណែនាំពីបក្ស និងរដ្ឋ គឺជាកត្តាសំខាន់ដែលមានឥទ្ធិពលដោយផ្ទាល់ដល់កំណើនសេដ្ឋកិច្ច-សង្គម និងបម្រើជីវភាពរស់នៅរបស់ប្រជាជន។

ថ្ងៃទី ០៥ ខែមីនា គណៈកម្មាធិការប្រជាជនខេត្ត បាន​រៀប​ចំសន្និបាតតាមប្រព័ន្ធអនឡាញ បូកសរុបការងារ​ឆ្នាំ ២០២៥ និងដាក់ចេញទិសដៅ ភារកិច្ចឆ្នាំ ២០២៦ របស់គណៈកម្មការណែនាំអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេក​វិ​ជ្ជា​ នវានុវត្តន៍ ផ្លាសប្តូរឌីជីថល និងគម្រោង ០៦ ខេត្ត​អាន​យ៉ាង។

សន្និបាតនេះ ដឹកនាំដោយលោក ហូ វ៉ាន់ ម៉ឹង សមា​ជិក​មជ្ឈិម​បក្ស អនុលេខាគណកម្មាធិការបក្សខេត្ត ប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្ត ជាប្រធានគណៈ​កម្មការ​ណែ​នាំអំពីអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិជ្ជា នវានុវត្តន៍ ផ្លាស់​ប្តូរឌីជីថល និងគម្រោង ០៦ ខេត្តអានយ៉ាង។ ចូល​​រួមក៏មានលោក ង្វៀន ថាញ់ ផុង អនុប្រធាន​ប្រចាំ​ការ​គណៈកម្មាធិការប្រជាជនខេត្តផងដែរ។

លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណៈ​កម្មាធិ​ការ​ប្រជា​ជន​ខេត្ត​​ ថ្លែងមតិណែនាំសន្និបាត

ថ្លែងមតិណែនាំក្នុងសន្និបាត លោក ហូ វ៉ាន់ ម៉ឹង ប្រ​ធាន​​គ​ណៈកម្មាធិការប្រជាជនខេត្ត បានវាយតម្លៃថា ការ​​​អនុវត្តភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិជ្ជា នវានុវត្តន៍ ផ្លាស់​​ប្តូរឌីជីថល និងគម្រោង ០៦ បានផ្សព្វ​ផ្សាយ​ជា​គោល​​​តាមការណែនាំរបស់គណៈកម្មាធិការមជ្ឈិម និង​គណ​កម្មាធិការបក្សខេត្ត សម្រេចបាន​លទ្ធផល​វិជ្ជ​មាន​ជា​ច្រើន​។

លោកហូ វ៉ាន់ ម៉ឹង បានបញ្ជាក់ថា ការអភិវឌ្ឍ​វិទ្យា​សា​ស្ត្រ​​ បច្ចេកវិជ្ជា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជា​ភារ​កិច្ចសំខាន់ ទទួលបានការយកចិត្តទុកដាក់ ដឹកនាំ ណែ​នាំ របស់បក្សនិងរដ្ឋ។ គឺជាកត្តាសំខាន់​ដែល​ប៉ះ​ពាល់​ដោយផ្ទាល់ដល់កំណើន  អភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង​បម្រើដល់ជីវភាពរស់នៅរបស់ប្រជាជន។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈ​កម្មាធិ​ការប្រ​ជា​ជន​ខេត្ត​​បានតម្រូវឲ្យបណ្តាមន្ទីរ ផ្នែក មូលដ្ឋាន ផ្សព្វផ្សាយ​ឲ្យ​​បានពេញលេញនិងមានប្រសិទ្ឋភាព សម្រេចបាន លទ្ឋ​ផលខ្ពស់ ចំពោះភារកិច្ចដែល​ទាក់ទង​នឹង​វិទ្យា​សា​ស្ត្រ​​ និងបច្ចេកវិជ្ជា នវានុវត្តន៍ ផ្លាស់ប្តូរឌីជីថល និង​គម្រោង​ ០៦។អនុវត្តការផ្លាស់ប្តូរឌីជីថលខ្លាំងក្លា ស្រប​គ្នា មានប្រសិទ្ធភាព ដើម្បីបម្រើការគ្រប់​គ្រង​ប្រតិ​បត្តិ​ការ​​  បម្រើការប្រជាជន ផលិតកម្ម និងអាជីវកម្ម។

ទិដ្ឋភាពសន្និបាត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រគល់​ឲ្យមន្ទីរ​វិទ្យា​សាស្ត្រ និងបច្ចេកវិជ្ជា ជាអង្គភាពដឹកនាំក្នុង​ការ​អភិ​វឌ្ឍ​​កម្មវិធីប្រើប្រាស់រួមក្នុងខេត្តទាំងមូល ជៀស​វាង​ការ​អនុ​វត្តខុសៗគ្នារវាងឃុំ សង្កាត់ បណ្តាលឲ្យខ្ចះខ្ចាយ មិន​ស្របគ្នានិងពិបាកភ្ជាប់ប្រព័ន្ធ។ បូក​សរុប​បណ្តា​ប្រ​ធាន​បទសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេក​វិជ្ជា​មាន​លក្ខ​ណៈផ្សព្វផ្សាយទូលំទូលាយ ដើម្បី​ផ្តល់យោបល់​ដល់គណៈកម្មាធិការប្រជាជនខេត្តផ្ទេរទៅឲ្យមូលដ្ឋានអនុវត្តក្នុងផលិតកម្ម។

មន្ទីរស្ថាបនកម្មដឹកនាំនិងផ្តល់នូវយោបល់ដល់គណៈកម្មាធិការប្រជាជនខេត្តក្នុងការណែនាំផ្សព្វផ្សាយអនុវត្តការកំណត់អត្តសញ្ញាណលេខផ្ទះឌីជីថល។ បណ្តាមន្ទីរ ផ្នែកត្រូវសកម្មក្នុងការសម្អាតទិន្នន័យអាជីវកម្ម និង​បញ្ចប់​ការធ្វើបច្ចុប្បន្នភាពព័ត៌មានយុទ្ឋជនពលី និង​បញ្ជី​អ្នក​ចូលរួមធានារ៉ាប់រងសុខភាព និងធានា​រ៉ាប់​រង​សង្គម​លើ​ប្រព័ន្ធទិន្នន័យ។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជន តម្រូវ​ឲ្យបណ្តាមន្ទីរ ផ្នែកពន្លឿនល្បឿនអនុវត្ត បញ្ចប់​ការ​កែ​តម្រូវ ហើយធ្វើឲ្យឌីជីថល និងឯកសារមាន​ភាព​ជាក់​លាក់ ជៀសវាងការបាត់បង់ឯកសារ ស្វែង​រក​ងាយ​ស្រួល​ បន្តកែលម្អសូចនាករ បង្កើតក្រុមត្រួតពិនិត្យ និង​គាំ​​ទ្រមូលដ្ឋានដើម្បីជំរុញអនុវត្ត។ល។

លោក វ៉ មិញ ទ្រុង ប្រធានមន្ទីរវិទ្យាសាស្ត្រ និង​បច្ចេក​វិ​ជ្ជា​ រាយការណ៍លទ្ធផលអភិវឌ្ឍវិទ្យាសាស្ត្រ និង​បច្ចេក​វិ​ជ្ជា​ នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល

យោងតាមរបាយការណ៍ ឆ្នាំ ២០២៥ សមា​មាត្រ​សេដ្ឋ​កិច្ច​ឌីជីថលនៅក្នុងGRDP របស់ខេត្តទាំង​មូល​សម្រេច​បាន​ ៦,៤% កម្រិតពេញចិត្តសម្រេចបាន ១៧,​៨៧/​១៨​ពិន្ទុ (៩៩,២៨%) ឆ្លុះបញ្ចាំងពីការ​ជឿទុក​ចិត្ត​របស់​ប្រ​ជា​ជន និងអាជីវកម្មនានាចំពោះសកម្មភាព​ផ្លាស់ប្តូរ​ឌី​ជីថលរបស់ខេត្ត។ បញ្ចប់ភារកិច្ចចំនួន ១៣០/១៣០ (សម្រេច​អត្រា ១០០% ក្នុងនោះអត្រាកិច្ចការ​សម្រេច​បាន​តាមកាលកំណត់ចំនួន  ៩៧%)។

អាន​យ៉ាង គឺជាខេត្តមួយក្នុងចំណោមខេត្ត​ដំបូងគេ​ក្នុង​ប្រ​ទេស បានចេញសេចក្តីសម្រេចចិត្តជាក់លាក់ចំនួន ០៣ ស្តីពីគោលនយោបាយតាមច្បាប់ឧស្សាហកម្ម​បច្ចេក​​​វិជ្ជាឌីជីថល (មានសុពលភាពចាប់ពីថ្ងៃទី ០១/​មក​រា​/​២០២៦) បង្កើតមូលដ្ឋានច្បាប់ ដើម្បីអភិវឌ្ឍ​ប្រ​ព័ន្ឋ​អេកូឡូស៊ីឌីជីថលរបស់ខេត្ត រួមមាន៖(១)គោល​នយោ​បាយគាំទ្រគម្រោងផ្តើមអាជីពនវានុវត្តន៍។ (២) គាំ​ទ្រផលិតផលិតផល និងសេវាកម្ម​បច្ចេកវិជ្ជា​ឌីជី​ថល​។​(៣) អភិវឌ្ឍឧស្សាហកម្មឈីបអេឡិចត្រូនិក។

ប្រតិភូចូលរួម និងថ្លែងមតិក្នុងសន្និបាត

អំពីការចំណាយថវិកា ឆ្នាំ ២០២៥ ខេត្តបាន​ចំ​ណាយ​ជាង​​ ១.៣០៦ ពាន់លានដុង (ស្មើ​៣,៤៥% ធៀប​នឹង​ថវិ​​កា​សរុប) និងបញ្ចេញថវិកាជាង ១.០២៦ ពាន់​លាន​ដុង​ សម្រេចបាន ៧៨,៨៥% នៃថវិការៀបចំ។

បង្កើន​​ការវិនិយោគ លើកកម្ពស់ បញ្ចប់ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល ដើម្បីធានាបានការណែនាំនិង​ប្រតិ​បត្តិ​ការ​រលូនពីខេត្តរហូតដល់ឃុំ សង្កាត់ និងតំបន់ពិសេស ចំ​​នួន ១០២។

ការកំណែទម្រង់រដ្ឋបាលសម្រេចបានលទ្ឋផលវិជ្ជមានជាច្រើន កាត់​បន្ថយ​ពេលវេលាដោះស្រាយ​បែបបទ​រដ្ឋ​បាល​ ៣០%។ ផ្សព្វផ្សាយការ​ទទួលបែបបទ​​ដែល​មិន​ស្ថិត​​ក្នុងព្រំដែនរដ្ឋបាល សម្រាប់នីតិវិធីរដ្ឋបាលក្នុង​បរិ​វេន​​ខេត្តទាំងមូល១០០%។

លទ្ឋផលវាយតម្លៃ​យោង​តាម​​ក្រមសន្ទស្សន៍ ៧៦៦/QĐ-TTg របស់នាយក​រដ្ឋ​មន្ត្រី​(គិតដល់ថ្ងៃ ៣១ ខែ ធ្នូ ឆាំ្ន ២០​២៥)​ខេត្ត​សម្រេច​បាន​ ៩៥,១៦/១០០ពិន្ទុ រៀបចំណាត់ថ្នាក់ឆ្នើម  ឈរ​លំ​ដាប់​​លេខ ៦ ក្នុងចំណោមខេត្តក្រុងចំនួន ៣៤។ មជ្ឈ​មណ្ឌលរដ្ឋបាលសាធារណៈថ្នាក់ខេត្ត ឃុំសង្កាត់ និង​តំបន់ពិសេសចំនួន ១០២ បានដំណើរ​ការ​យ៉ាង​រលូន​ ដំណើរការការងារទទួល និងដោះស្រាយ​នីតិ​វិធី​រដ្ឋ​បាលសម្រាប់ប្រជាពលរដ្ឋនិងប្រជាជនបានល្អ។ លទ្ឋផលវាយតម្លៃដោយខ្លួនឯងពីសន្ទស្សន៍កំណែទម្រង់រដ្ឋបាល ((PAR Index) របស់ខេត្តក្នុងឆ្នាំ ២០២៥ សម្រេច​បាន ៦៣,២៩៥៨/៦៨ ពិន្ទុ។

លោក យីព វ៉ាន់ ថេ ​ស្នងការរង​នគរបាល​ខេត្ត ​រាយ​ការ​ណ៍​​លទ្ធផលអនុវត្ត​គម្រោង​លេខ ០៦

អំពីការអនុវត្តគម្រោង ០៦/CP បន្ទាប់ពីការ​រួម​បញ្ចូល​ខេត្ត​ គណៈកម្មាធិការប្រជាជនខេត្ត​បានដាក់​ជូន​ក្រុម​ប្រឹក្សាប្រជាជនខេត្តឲ្យចេញសេចក្តីសម្រេចចិត្តកំណត់ថ្លៃសេវាសូន្យដុងនៅពេលដែលដំណើរការសេវាសាធារណៈ​អនឡាញ ហើយបញ្ចប់ការលើកកម្ពស់ ការ​អភិ​វឌ្ឍប្រព័ន្ធព័ត៌មានសម្រាប់ដោះស្រាយនីតិវិធីរដ្ឋបាលស្របតាមទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់ ផ្សព្វ​ផ្សាយ​ការ​តភ្ជាប់ និងការរួមបញ្ចូលដើម្បីធានាបាន​នូវគេហ​ទំ​ព័រ​សេវាសាធារណៈជាតិ ឆ្លើយតបនូវតម្រូវ​ការឌីជី​ថលូប​នីយកម្ម និងអនុវត្តនីតិវិធីរដ្ឋបាលដែលមិន​ស្ថិត​ក្នុង​ព្រំដែនរដ្ឋបាល៕

ប្រែ៖ សំណាង