លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ត្រួតពិនិត្យជាក់ស្តែងមន្ទីរពេទ្យសម្ភព និងកុមារអានយ៉ាង និងមជ្ឈមណ្ឌលសុខភាពទិញបៀន

នៅព្រឹកថ្ងៃទី១៨ ខែមីនា លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានដឹកនាំគណប្រតិភូមួយក្រុមទៅពិនិត្យជាក់ស្តែងមន្ទីរពេទ្យសម្ភព និងកុមារអានយ៉ាង (សង្កាត់ឡុងស្វៀន) និងមជ្ឈមណ្ឌលសុខភាពទិញបៀន (សង្កាត់ធើយសឺន)។

លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណៈកម្មា​ធិការ​ប្រជា​ជន​ខេត្ត​អាន​យ៉ាង ពិនិត្យមន្ទីរពេទ្យសម្ភព និងកុមារ​អាន​យ៉ាង

នៅមន្ទីរពេទ្យសម្ភព និងកុមារអានយ៉ាង លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និង​គណៈ​ប្រ​តិ​ភូ បានទៅពិនិត្យជាក់ស្តែងស្ថានភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ជាពិសេសតំបន់ពិនិត្យ និងព្យាបាល​អ្នក​ជំងឺ​ក្រៅ​មន្ទីរ​ និងកន្លែងបច្ចេកទេសពាក់ព័ន្ធ។

យោងតាមរបាយការណ៍ មន្ទីរពេទ្យសម្ភព និងកុមារ​អានយ៉ាងបានគណៈកម្មាធិការប្រជាជនខេត្តវិនិយោគសាងសង់គម្រោងអគារសម្ភព និងកុមារ។ ការផ្សព្វ​ផ្សាយប្រើប្រាស់កន្លែងទាំងនេះបានធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវសេវាថែទាំសុខភាពសម្រាប់ប្រជាជនទាំងក្នុង​ និងក្រៅខេត្ត។ បច្ចុប្បន្ន មន្ទីរពេទ្យសម្ភព និង​កុ​មារ​អានយ៉ាងតម្រូវឲ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ - ដំណាក់កាលទី ៣និងជួសជុល​អគារដែល​មាន​ស្រាប់​កំពុងទ្រុឌទ្រោមតាមពេលវេលា។ ដើម្បី​លើក​កម្ពស់​គុណភាពបម្រើ បង្កើតបរិយាកាសការងារ និង​ពិ​និត្យ​ព្យាបាលជំងឺស្អាតបាត ទំនើប និងស្របតាម​ការ​តម្រង់​ទិសអភិវឌ្ឍយូរអង្វែងរបស់មន្ទីរពេទ្យ ដោយ​ថវិ​កា​​សរុបជាង ៦២ ពាន់លានដុង។

នៅក្នុងពេលត្រួតពិនិត្យជាក់ស្តែង បន្ទាប់ពីបាន​ស្តាប់​របាយ​ការណ៍របស់មន្ទីរសុខាភិបាល រាយការណ៍​ស្ថាន​ភាព​របស់មន្ទីរពេទ្យសម្ភព និងកុមារអានយ៉ាង ក៏ដូច​ជា​ការ​លំបាក និងឧបសគ្គដែលបានជួបប្រទះ លោក ហូ វ៉ាន់​ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាន​យល់​ព្រមផែនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និង​ជួស​ជុលប្លុកពិនិត្យ និងព្យាបាលអ្នកជំងឺក្រៅមន្ទីរ - និង​ហេដ្ឋារចនាសម្ព័ន្ធខាងក្រៅ ហើយនិង​ការជួស​ជុល​ប្លុក​អគារ។

ទន្ទឹម​និងនោះ ស្នើមន្ទីរហិរញ្ញវត្ថុឲ្យតុល្យភាពធនធាន​ដើម្បី​ធានាការវិនិយោគគម្រោង ដោយបង្កើត​បរិ​យា​កាស​ការងារ និងព្យាបាលដ៏ធំទូលាយ ស្អាតបាត និង​សមស្របជាមួយនឹងការតម្រង់ទិសអភិវឌ្ឍយូរអង្វែងរបស់មន្ទីរពេទ្យដោយឆ្ពោះទៅរកសេវាកម្មសុខាភិបាលគុណ​ភាពខ្ពស់។

លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណៈកម្មាធិ​ការ​ប្រជា​ជន​ខេត្ត​ ពិនិត្យជាក់ស្តែងមជ្ឈមណ្ឌលសុខភាពទិញបៀន

នៅព្រឹកថ្ងៃដដែល លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណៈ​កម្មា​ធិការប្រជាជនខេត្ត រួមជាមួយក្រុមការងារ បាន​ទៅ​ទស្ស​នា និងត្រួតពិនិត្យមជ្ឈមណ្ឌលសុខ​ភាពទិញ​បៀន​។​ យោងតាមរបាយការណ៍ ហេដ្ឋារចនាសម្ព័ន្ធ​នៃមជ្ឈ​មណ្ឌ​ល​សុខភាពទិញបៀន បានសាងសង់ក្នុងឆ្នាំ ១៩​៨៦​ បាមកដល់ពេលនេះបានចុះគុណភាពធ្ងន់ធ្ងរ បណ្តា​បន្ទប់ពិនិត្យ និងព្យាបាល និងបន្ទប់ទឹក​ត្រូវ​លេច​ធ្លាយ​ និងដុះផ្សិត។រចនាសម្ព័ន្ធសសរ ធ្នឹម និង​កម្រាល​ឥដ្ឋមានកន្លែងត្រូវរបក និងប្រេះជាច្រើន។និយាយរួម ការប្រើប្រាស់បន្តមិនធានា​សុវត្ថិ​ភាព​សម្រាប់​ប្រជាជន និងសម្រាប់ការពិនិត្យជំងឺ​របស់​វេជ្ជ​បណ្ឌិត​ផងដែរ ដូច្នេះការវិនិយោគគ្រែជំងឺ ៣០០ គ្រែ​គឺ​ចាំ​បាច់។

បន្ទាប់​ពីធ្វើការពិនិត្យជាក់ស្តែង លោក ហូ វ៉ាន់ ម៉ឹង ប្រ​ធា​​ន​​គណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ជា​មួយនឹងតួនាទីជាតំបន់ព្រំដែនជាមួយពាណិជ្ជកម្ម ទេស​ចរណ៍ ការពារជាតិ និងសន្តិសុខ ព្រមទាំង​តម្រូវ​ការ​ថែទាំសុខភាពកាន់តែកើនឡើងនោះ ទិញបៀន ចាំ​បាច់​ត្រូវតែមានមូលដ្ឋានព្យាបាលដ៏រឹងមាំ ទ្រង់ទ្រាយធំ និង​មានសមត្ថភាពបច្ចេកទេសគ្រប់គ្រាន់ ដើម្បី​បម្រើ​ប្រ​ជា​ជន​ក្នុងតំបន់ តាមរយៈនោះកាត់បន្ថយ​បានការ​បញ្ជូន​ទៅកាន់មណ្ឌលកម្រិតខ្ពស់ផង និងកាត់​បន្ថយ​បាន​ការលើសចំណុះផង។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈ​កម្មាធិ​ការ​ប្រជា​ជន​ខេត្ត​ បានយល់ព្រមលើគោលការណ៍​ស្នើសាង​សង់​អគារ​ព្យាបាលថ្មី និងអគារជំនួយសម្រាប់​មន្ទីរ​ពេទ្យ​ទូ​ទៅ​ទិញបៀនដោយទ្រង់ទ្រាយគ្រែចំនួន ៣០០។ យោង​តាមលោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត នេះ​គឺជាតម្រូវការចាំបាច់ មានមូលដ្ឋានជាក់ស្តែង ស្រប​​តាមការអភិវឌ្ឍរបស់មូលដ្ឋាន និងស្របតាម​ការ​តម្រង់ទិសលើកកម្ពស់សមត្ថភាពសុខាភិបាលនៅតំបន់​​ព្រំដែននៅដំណាក់កាលខាងមុខ។តាម​រយៈនោះ លោកស្នើឲ្យក្រសួងសុខាភិបាល និង​គណៈគ្រប់គ្រងគម្រោងខេត្តធ្វើការពិនិត្យជាក់ស្តែងនិងវិ​និយោគ ដើម្បីសាងសង់ឲ្យបានឆាប់នៅតំបន់ព្យាបាល ដើ​ម្បីដោះស្រាយបញ្ហាលើសចំណុះអ្នកជំងឺ និង​អនុ​វត្ត​ល្អ​ការងារថែទាំសុខភាពសម្រាប់ប្រជាជនក្នុងមូលដ្ឋាន និង​នៅប្រទេសកម្ពុជា។ ប្រគល់​ឲ្យមន្ទីរហិរញ្ញ​វត្ថុ​សិក្សា​ស្រាវជ្រាវពិនិត្យមើលឡើងវិញដើម្បីធានាការបែងចែកថវិកា​សម្រាប់ឆ្នាំ ២០២៦៕

ប្រែ៖ ណារីពៅ