ព្រឹកថ្ងៃទី ០៥ ខែមីនា លោក ង្វៀន ថាញ់ ផុង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរ សមាគមនារីខេត្ត ក្នុងឱកាសរម្លឹកអនុស្សាវរីយ៍លើកទី ១១៦ ឆ្នាំ ទិវានារីអន្តរជាតិ (០៨/មីនា/១៩១០-០៨/មីនា/២០២៦) និង ១៩៨៦ ឆ្នាំ លោកយាយទ្រឹងទាំងពីរក្រោកឈរឡើង។ ចូលរួមជាមួយ មានថ្នាក់ដឹកនាំមន្ទីរឧស្សាហពាណិជ្ជកម្ម មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការិយាល័យគណៈកម្មាធិការប្រជាជនខេត្តផងដែរ។
ខាងសមាគមនារីខេត្តអានយ៉ាង មាន អ្នកស្រី ឡេ ធី ង៉ុក យុង អនុប្រធានសមាគមនារីខេត្ត រួមជាមួយសមាជិកានារីទាំងអស់ដែលកំពុងបម្រើការងារនៅសមាគមនារីចូលរួមកិច្ចប្រជុំ។
ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ង្វៀន ថាញ់ ផុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានតំណាងឲ្យគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរផ្នែកពាក់ព័ន្ឋ និងខាងប្លុកអាជ្ញាធរទាំងមូល បានផ្ញើសារអបអរសាទរដោយស្មោះ ដោយក្តីគោរពនិងពាក្យជូនពរដ៏ល្អប្រសើបំផុតដល់ស្ត្រីគ្រប់រូប ក្នុងឱកាសអនុស្សាវរីយ៍លើកទី ១១៦ ឆ្នាំ ទិវានារីអន្តរជាតិ(០៨/មីនា/១៩១០ - ០៨/មីនា/២០២៦) និង ១៩៨៦ ឆ្នាំ លោកយាយទ្រឹងទាំងពីរក្រោកឈរឡើង។
អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងបានចែករំលែកថា ឆ្នាំ ២០២៥ ក្នុងបរិបទខេត្តទាំងមូលអនុវត្តគោលការណ៍របស់មជ្ឈិមអំពីការរៀបចំបង្រួមអង្គការក្បាលម៉ាស៊ីន នេះគឺជាបដិវត្តន៍មួយដែលប៉ះពាល់យ៉ាងទូលំទូលាយដល់ប្រព័ន្ធនយោបាយទាំងមូល ស្ថាប័នទាំងមូល កម្មាភិបាល រដ្ឋការនិងបុគ្គលិកទាំងមូល ក្នុងនោះមានស្ថាប័នរបស់សមាគមនិងបងប្អូននារីគ្រប់រូប។ តាមរយៈនេះ បង្ហាញឲ្យឃើញថា បងប្អូននារីបានប្រឈមនឹងសម្ពាធធំៗជាច្រើន ពីការរៀបចំឡើងវិញអង្គការក្បាលម៉ាស៊ីន ដោយបង្រួបបង្រួមស្ថាប័នជាច្រើនទៅក្នុងមជ្ឈមណ្ឌលនយោបាយរដ្ឋបាលរបស់ខេត្ត ដែលប៉ះពាល់ដល់ការធ្វើដំណើរទៅមក និងលក្ខខណ្ឌគ្រួសារ។ តាមរយៈអនុក្រឹត្យលេខ ១៧៨/២០២៤/NĐ-CP ចុះថ្ងៃ ៣១ ធ្នូ ២០២៤ របស់រដ្ឋាភិបាលស្តីពីគោលនយោបាយ របបចំពោះកម្មាភិបាល រដ្ឋការ បុគ្គិក ពលករនិងកម្លាំងប្រដាប់អាវុធក្នុងការរៀបចំអង្គការក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយ គឺស្ត្រីមានរយៈពេលសម្រាកតិចជាងបុរស ដូច្នេះសឲ្យឃើញថាការជម្នះលំបាករបស់ស្ត្រីគឺច្រើនជាងបុរសក្នុងការរួបរួមទៅក្នុងប្រព័ន្ធនយោបាយថ្មី ដើម្បីដំណើរការសកម្មភាពរបស់សមាគមនិងរួមចំណែកទៅក្នុងការអភិវឌ្ឍន៍រួមរបស់ខេត្ត។
ទោះបីជាជួបការលំបាកក្នុងឆ្នាំ ២០២៥ ក្តី ប៉ុន្តែសមាគមនារីខេត្តក៏នៅតែរក្សាបានលទ្ធផល និងសមិទ្ធផលល្អៗបើធៀបនឹងឆាំ្នមុន ដូចជា រក្សាទម្រង់ និងចលនានានាបានយ៉ាងល្អ។
នៅក្នុងកិច្ចប្រជុំ តំណាងថ្នាក់ដឹកនាំខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានផ្តល់ផ្កា និងអំណោយ ដល់សមាគមនារីខេត្តអានយ៉ាង ក្នុងឱកាស អនុស្សាវរីយ៍លើកទី ១១៦ ឆ្នាំ ទិវានារីអន្តរជាតិ (០៨/មីនា/១៩១០ - ០៨/មីនា/២០២៦) និង ១៩៨៦ ឆ្នាំលោកយាយទ្រឹងទាំងពីរក្រោកឈរឡើង។
មុននោះ ដើម្បីចូលរួមជ្រោមជ្រែង “សប្តាហ៍អាវផាយ” ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៦ កម្មាភិបាល សមាជិការ រដ្ឋការ បុគ្គលិកនារី និងកម្មការនី ត្រូវបានលើកទឹកចិត្តឲ្យពាក់អាវផាយនៅកន្លែងធ្វើការ និងចូលរួមព្រឹត្តិការណ៍នានារបស់មូលដ្ឋាន ស្ថាប័ននិងអង្គភាព។ សកម្មភាពនេះ ដើម្បីផ្សព្វផ្សាយសម្រស់វប្បធម៌ប្រពៃណី និងស្ថាបនារូបភាពស្ត្រីអានយ៉ាង ឲ្យមានភាពរួសរាយ សុភាព និងមានទំនួលខុសត្រូវ៕
ប្រែ៖ សំណាង