នៅព្រឹកថ្ងៃទី ៣ ខែមីនា បេក្ខជនក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង អាណត្តិទី ១១ ឆ្នាំ ២០២៦-២០៣១ អង្គភាពបោះឆ្នោតលេខ ១០ បានជួបប្រស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំអានគឺ បាជុក អូឡាំ និងវិញយ៉ា។


អង្គភាពបោះឆ្នោតលេខ១០ មានបេក្ខជន ៥រូប រួមមាន៖ លោក ហូ វ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ង្វៀន ហុងឌឹក សមាជិកគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សឃុំទិញបៀន។ អ្នកស្រី ង៉ោ គៀវក្វៀន អនុលេខាគណៈកម្មាធិការបក្ស អនុប្រធានមន្ទីរហិរញ្ញវត្ថុខេត្តអានយ៉ាង។អ្នកស្រី លី ហ័្វងយីម សាស្ត្រាចារ្យសកលវិទ្យាល័យគៀនយ៉ាង និងអ្នកស្រី នាង សុខ រុន សមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំទ្រីតូន។

Tបង្ហាញកម្មវិធីសកម្មភាពដល់អ្នកបោះឆ្នោត បេក្ខជនបានបង្ហាញពីការតាំងចិត្តនយោបាយរបស់ខ្លួនដោយក្រុមដំណោះស្រាយជាយុទ្ធសាស្ត្រចំនួន ៥ ដែលច្បាមជាប់លក្ខណៈពិសេសរបស់មូលដ្ឋាន។នោះគឺជា៖ សន្តិសុខសង្គមប្រកបដោយចីរភាពតាមរយៈការផ្តោតលើការកាត់បន្ថយភាពក្រីក្រពហុវិមាត្រ ការបង្កើនប្រាក់ចំណូល និងការធានារ៉ាប់រងសុខភាពជាសកល។ ការបំពេញបណ្តាញហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនៅតំបន់ព្រំដែន ដើម្បីដោះស្រាយចំណុចកកស្ទះ ដឹកជញ្ជូនទំនិញសម្រាប់បងប្អូន។ បើកចំហកម្លាំងចលករសេដ្ឋកិច្ចដោយការទាក់ទាញវិនិយោគយ៉ាងសកម្ម ផ្តល់អាទិភាពដល់ការបង្កើតការងារ នៅមូលដ្ឋាននិងរកទទួលទានដោយចីរភាព ដើម្បីកាត់បន្ថយស្ថានភាពពលករចំណាកស្រុក យកចិត្តទុកដាក់ដល់ធនធានវប្បធម៌ អប់រំ និងសុខភាពដើម្បីលើកកម្ពស់ជនធានបញ្ញា ផ្តល់នូវការថែទាំសុខភាពនិងជីវភាពស្មារតី ដ៏ទូលំទូលាយសម្រាប់ប្រជាជន។ ជាពិសេស ក្រុមដំណោះស្រាយសុវត្ថិភាពភាពតំបន់ព្រំដែន រក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម កសាងបរិយាកាសសន្តិភាពសម្រាប់ប្រជាជន និងសាជីវកម្មក្នុងការផលិត និងអាជីវកម្មដោយទំនុកចិត្ត។


វាយតម្លៃខ្ពស់ចំពោះភាពជាក់ស្តែងនៃកម្មវិធីសកម្មភាពរបស់បេក្ខជន អ្នកបោះឆ្នោតបានរួមចំណែកផ្តល់យោបល់យ៉ាងត្រង់ត្រង់ចំពោះការប្តេជ្ញាចិត្ត។ ទៅទន្ទឹមនឹងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជីវភាពប្រជាជន បងប្អូនបានយកចិត្តទុកដាក់ជាពិសេសអំពីដំណោះស្រាយជាមូលដ្ឋានក្នុងការដោះស្រាយការងារនិងរៀបចំរចនាសម្ព័ន្ធការងារនៅតំបន់ជនរួមជាតិភាគតិចច្រើនកុះករ។ អ្នកបោះឆ្នោតបានស្នើខេត្តចាំបាច់ត្រូវមានភាពខ្លាំងក្លាជាងទៀតក្នុងការទាក់ទាញវិនិយោគ គាំទ្រការប្រើប្រាស់ផលិតផលកសិកម្ម និងបង្កើតខ្សែសង្វាក់ផលិតកម្មប្រកបដោយចីរភាព។ ទន្ទឹមនិងនោះ បណ្តាបញ្ហាអំពី ការលើកកម្ពស់សមត្ថភាពរដ្ឋ អនុវត្តគោលនយោបាយមានប្រសិទ្ធភាពសម្រាប់កម្មាភិបាលមូលដ្ឋាន និងពង្រឹងជំហរសន្តិសុខប្រជាជននៅតំបន់ព្រំដែនបានលើកឡើងយ៉ាងខ្លាំងក្លា។បំណងប្រាថ្នាដ៏ធំបំផុតរបស់អ្នកបោះឆ្នោតគឺប្រព័ន្ធរដ្ឋបាលសាធារណៈដែលបម្រើប្រជាជន និងជំរុញខ្លាំងកំណែទម្រង់រដ្ឋបាលដើម្បីបើកចំហរាល់ធនធានសម្រាប់ការអភិវឌ្ឍ។
ស្វាគមន៍ដោយការគោរពចំពោះមតិយោបល់ពីថ្នាក់មូលដ្ឋាន បេក្ខជនទាំងអស់បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការការរំពឹងទុករបស់អ្នកបោះឆ្នោតក្លាយជាកម្មវិធីសកម្មភាពជាក់ស្តែងបំផុត។ ទន្ទឹមនិងនោះ សង្កត់ធ្ងន់ ផងដែរថា ទោះបីស្ថិតក្នុងឋានៈណា បេក្ខជននឹងនៅតែរក្សាការសន្យាចំពោះប្រជាជន ជា "ស្ពាន" ដ៏រឹងមាំមួយដើម្បីឆ្លុះបញ្ចាំងពីគំនិត និងសេចក្តីប្រាថ្នារបស់ប្រជាជនទៅកាន់ស្ថាប័នមានសមត្ថកិច្ច។ ជាមួយនឹងស្មារតីផ្លាស់ថ្មី បេក្ខជន បានសន្យា ថានឹងពង្រីកតួនាទីឃ្លាំមើល និងលើកកម្ពស់មានប្រសិទ្ធភាពសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ប្រជាជនទាំងកំពុងឆ្ពោះទៅរកអាណត្តិធ្វើសកម្មភាពដ៏ខ្លាំងក្លា ផ្លាស់ថ្មី និងប្តេជ្ញាចិត្តរួមដំណើរជាមួយប្រជាជនក្នុងការកសាងមាតុភូមិព្រំដែនអភិវឌ្ឍដោយចីរភាព និងវិបុលភាព៕
ប្រែ៖ សំណាង