នៅរសៀលថ្ងៃទី ០៤ ខែមីនា លោក លេ ថាញ់ ឡុង ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានធ្វើអធិបតីភាពសន្និបាតតាមប្រព័ន្ធអនឡាញ ស្តីពីការរៀបចំពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកដ្ឋានអន្តរឃុំនៅតាមឃុំជាប់ព្រំដែនដីគោក។ សន្និបាតបានរៀបចំទាំងផ្ទាល់ និងទាំងអនឡាញ ទៅកាន់ចំណុចភ្ជាប់នានានៃបណ្តាខេត្តក្រុងដែលមានព្រំដែនដីគោក។


នៅចំណុចភ្ជាប់ខេត្តអានយ៉ាង អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានធ្វើអធិបតីភាពអង្គសន្និបាត។ អញ្ជើញចូលរួមផងដែរមានតំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកក្នុងខេត្តផងដែរ។
តាមរបាយការណ៍នៅសន្និបាត ក្រសួងអប់រំ និងបណ្តុះបណ្តាលបានឲ្យដឹងថា ក្នុងប្រទេសទាំងមូល មានសាលាចំនួន ១០០ នៅឃុំព្រំដែនដីគោកចំនួន១០០ បានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៥ ហើយអាជ្ញាធរមូលដ្ឋានកំពុងផ្សព្វផ្សាយសាងសង់យ៉ាងសកម្ម ដើម្បីបញ្ចប់មុនឆ្នាំសិក្សា ២០២៦-២០២៧។ ក្នុងចំណោមសាលាទាំង ១០០ នេះ មានសាលាចំនួន ៩៩ បានវិនិយោគដោយថវិកាមជ្ឈិម និងសាលាមួយវិនិយោគដោយទុនសង្គមូបនីយកម្ម។
ក្រៅពីនេះ មានសាលាចំនួន ០៦ នៅខេត្ត ក្វាងនិញ បានចាប់ផ្តើមសាងសង់ដោយថវិកាមូលដ្ឋាន និងសាលាចំនួន ០២ របស់ខេត្តឌៀនបៀន និងកាវបាំង បានវិនិយោគដោយធនធានសង្គមូបនីយកម្ម។ មកដល់ពេលនេះ មានសាលាចំនួន ១០៨ បានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៥ ហើយគ្រោងនឹងបញ្ចប់មុនឆ្នាំសិក្សា ២០២៦-២០២៧។
នៅក្នុងអង្គសន្និបាត តំណាងបានរាយការណ៍អំពីស្ថានភាពសាងសង់សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតនៅតាមមូលដ្ឋាន ផ្លាស់ប្តូរ ពិភាក្សា អំពីការត្រៀមលក្ខខណ្ឌសម្រាប់ពិធីបើកការដ្ឋានសាងសង់សាលា។ ទន្ទឹមនិងនោះ ក៏វាយតម្លៃអំពីភាពងាយស្រួល និងការលំបាកក្នុងការផ្សព្វផ្សាយសាងសង់និងស្នើសុំដំណោះស្រាយអំពីការរៀបចំថវិកា ការដោះស្រាយផ្ទៃរាបជាដើម។ ដើម្បីធានាថាការសាងសង់សាលាអន្តេវាសិកដ្ឋានអន្តរ កម្រិតនេះបានបញ្ចប់តាមកាលកំណត់របស់មជ្ឈិម។
ថ្លែងមតិក្នុងសន្និបាត អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ខេត្តអានយ៉ាងនឹងរៀបចំបើកការដ្ឋានសាងសង់សាលាអន្តេវាសិកដ្ឋានចំនួន ០៣ នៅតាមឃុំជាប់ព្រំដែនដីគោក នេះគឺជាសាលា ៣ បានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៥ នៅឃុំ វិញយ៉ា យ៉ាងថាញ់ និងខាញ់ប៊ិញ។ បណ្តាគម្រោងបានផ្សព្វផ្សាយជាគោលដោយធានាបាននូវល្បឿនសាងសង់តាមការណែនាំរបស់មជ្ឈិម។ គម្រោងទាំងនេះកំពុងត្រូវបានអនុវត្តតាមកាលវិភាគ ស្របតាមការណែនាំរបស់មជ្ឈិម។
តាមការត្រួតពិនិត្យឡើងវិញឃុំព្រំដែនដីគោក ខេត្តអានយ៉ាងក៏បានត្រៀមលក្ខខណ្ឌសម្រាប់សាងសង់សាលាចំនួន ០៦ នៅតាមឃុំព្រំដែន រួមមាន៖ ញ៉ឺនហូយ ភូហ៊ូវ អានភូ បាជុក វិញសឿង និងវិញឌៀវ។ ចំពោះឃុំចំនួន ០៥ ដែលមិនទាន់បានវិនិយោគនៅពេលបច្ចុប្បន្ននេះ ខេត្តអានយ៉ាងនឹងពិចារណាពីភាពចាំបាច់ និងស្នើថ្នាក់សមត្ថកិច្ចសុំគោលការណ៍វិនិយោគសមស្របតម្រូវការរបស់មូលដ្ឋានក្នុងដំណាក់កាលបន្ទាប់។ អំពីការងាររៀបចំពិធីបើកការដ្ឋានសាលាអន្តេវាសិកដ្ឋានអន្តរកម្រិតនៅតាមឃុំព្រំដែនដីគោក ខេត្តអានយ៉ាងបានឯកភាពជ្រើសយកសាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យបាជុក ចំណុះឃុំបាជុកធ្វើជាចំណុចភ្ជាប់កណ្តាលរបស់ខេត្ត សម្រាប់ពិធីបើកការដ្ឋានជាសកលនៅប្រទេសទាំងមូល។

ថ្លែងមតិស្នើនៅក្នុងអង្គប្រជុំ អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យលោកឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលប្រកាសបញ្ជីគម្រោងសាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យបានផ្សព្វផ្សាយជាផ្លូវការនៅលើភុមិសាស្ត្រខេត្ត ដើម្បីធ្វើជាមូលដ្ឋានច្បាប់សម្រាប់មូលដ្ឋាននានាអនុវត្តជំហានបន្ទាប់។
ជាមួយគ្នានេះ រៀបចំប្រភពធនធានថវិកាមជ្ឈិមសម្រាប់គម្រោងចំនួន ០៦ ដែលនៅសល់ ដើម្បីមូលដ្ឋានមានមូលដ្ឋានផ្សព្វផ្សាយបែបបទវិនិយោគ។ ស្នើឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុញ្ញាតឲ្យមូលដ្ឋានបន្តអនុវត្តយន្តការអនុវត្តសម្រាប់សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតដែលនៅសេសសល់ ស្របតាមសេចក្តីសម្រេចចិត្តលេខ ២៩៨/NQ-CP ចុះថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ របស់រដ្ឋាភិបាល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ផ្សព្វផ្សាយុវត្តគម្រោងបានលឿន។
ថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោក លេ ថាញ់ ឡុង ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានតម្រូវឲ្យមូលដ្ឋានធានានូវល្បឿនសំណង់ដែលកំពុងបានដំណើរការសាងសង់ និងច្បាមជាប់ស្ថានភាព រៀបចំវាយតម្លៃ បូកសរុបនិងកែសម្រួលទាន់ពេលវេលា នៅពេលចាំបាច់។
អំពីការរៀបចំពិធីបើកការដ្ឋាន លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា តាមការសន្និដ្ឋាននឹងរៀបចំធ្វើក្នុងពេលតែមួយនៅថ្ងៃទី ១៩ ខែមីនា ហើយស្នើឲ្យមូលដ្ឋាននានាត្រៀមលក្ខខណ្ឌចាំបាច់ទាំងអស់ឲ្យបានពេញលេញ ដើម្បីផ្សព្វផ្សាយអនុវត្ត៕
ប្រែ៖ ណារីពៅ