ទី ២៦ ខែកុម្ភៈ មន្ទីរពេទ្យសម្ភព - កុមារ គៀនយ៉ាង បានរៀបចំពិធីជួបជុំអបអរសាទរ ខួបលើកទី ៧១ ឆាំ្ននៃទិវាគ្រូពេទ្យវៀតណាម (២៧/កុម្ភៈ/១៩៥៥ - ២៧/កុម្ភៈ/២០២៦) និងអបអរសាទរខួបលើកទី ៥ ឆ្នាំថ្ងៃបង្កើតមន្ទីរពេទ្យ (២០២១ - ២០២៦)។អញ្ជើញចូលរួមមានអ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អ្នកស្រី ប៊ួយ ធី ហៀន អនុលេខាគណៈកម្មាធិការបក្ស នៃគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ជុង តាន់ ធិញ និងលោក ដន ថាញ់ ហុង នាយករងមន្ទីរសុខាភិបាលខេត្តអានយ៉ាង។

នៅក្នុងកិច្ចប្រជុំ តំណាងបានរំលឹកឡើងវិញពីអត្ថន័យប្រវត្តិសាស្ត្រនៃ ទិវាគ្រូពេទ្យវៀតណាម ដែលជាថ្ងៃដែលប្រធាន ហូ ជី មិញ បានផ្ញើសារទៅកាន់វិស័យសុខាភិបាល (២៧ កុម្ភៈ ១៩៥៥) ដែលជាប្រពៃណីដ៏រុងរឿងរបស់វិស័យសុខាភិបាល។ ទន្ទឹមនិងនោះ ក៏ពិនិត្យឡើងវិញនូវដំណើរអភិវឌ្ឍន៍ ៥ ឆ្នាំរបស់មន្ទីរពេទ្យ និងសម្ដែងការដឹងគុណចំពោះការរួមចំណែករបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទៅតាមដំណាក់កាលនីមួយៗ។


បន្ទាប់ពី ៥ ឆ្នាំបង្កើត បំបែកចេញពីផ្នែកកុមារ និងផ្នែកសម្ភព របស់មន្ទីរពេទ្យទូទៅខេត្តគៀនយ៉ាង (ចាស់) មន្ទីរពេទ្យសម្ភព - កុមារ គៀនយ៉ាង មានគ្រែពេទ្យតាមផែនការ ៤០០ គ្រែ ផ្នែកព្យាបាលបឋម ១៣ ផ្នែកជំនួយព្យាបាល ៤ និង បន្ទប់មុខងារ ៨ ជាមួយបុគ្គលិក ៥៥៥ នាក់។ ពលានុភាពប្រើប្រាស់គ្រែពេទ្យលើសពី ១០០%។
ក្រុមគណៈអគ្គនាយក និងក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចថែទាំសុខភាពមាតា និងកុមារបានល្អ ដោយមិនបង្អង់ក្នុងការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាច្រើនក្នុងការងារពិនិត្យ និងព្យាបាលជំងឺ។
ក្នុងឱកាសនេះ មន្ទីរពេទ្យសម្ភព - កុមារ គៀនយ៉ាងក៏បានប្រគល់លិខិតសរសើរដល់ក្រុម និងបុគ្គលគំរូជឿនលឿនដែលមានការរួមចំណែកជាច្រើនក្នុងសកម្មភាពជំនាញ និងចលនាប្រកួតប្រជែងរបស់អង្គភាព៕
ប្រែ៖ ណារីពៅ