បើកការដ្ឋានសាសង់គម្រោងចំនួន ៣ ដែលមានតម្លៃជាង ១.២៣៨ ពាន់លានដុង ដើម្បីបម្រើសន្និបាត APEC ២០២៧

នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ នៅតំបន់ពិសេសភូក្វឹក លោក ហូ វ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួនបី ដែលបម្រើសន្និបាតកំពូល APEC ២០២៧ រួមមាន៖ រោងចក្រទឹកបឹងកួកាន់ តំបន់ដោះស្រាយកាកសំណល់បៃបុន និងរោងចក្រកែច្នៃកាកសំណល់ដោយថាមពលបៃបុន។

លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈ​កម្មាធិការ​មជ្ឈិម​បក្ស​ អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រ​ធាន​​គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ចូលរួម​ក្នុង​​ពិធីបើកការដ្ឋានសាងសង់

ថ្លែងមតិនៅក្នុងពិធីបើកការដ្ឋាន លោក ឡេ ទ្រុង ហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានមានប្រសាសន៍ថា សន្និបាត APEC ២០២៧ គឺជាព្រឹត្តិការណ៍នយោបាយ និងការទូតដ៏សំខាន់មួយសម្រាប់ប្រទេសជាតិ។ ការដែលមជ្ឈិម​ជ្រើសរើសភូ​ក្វឹ ខេត្តអានយ៉ាង ជាទីតាំងម្ចាស់ផ្ទះ បានបង្ហាញពីទំនុក​​ចិត្តយ៉ាងធំ  ហើយព្រមជាមួយនោះដាក់ចេញ​ឲ្យ​ខេត្តអានយ៉ាងនិងតំបន់ពិសេសភូក្វឹនៅបន្ទុកមួយយ៉ាងធ្ងន់ធ្ងរ ក្នុងការរៀបចំលក្ខខណ្ឌចាំបាច់សម្រាប់សន្និ​បាត​។ 

បណ្តាគម្រោង​ដែល​បានចាប់ផ្តើមសសង់​នៅ​ថ្ងៃ​នេះ​មាន​សារៈសំខាន់​បំផុត មិន​ត្រឹម​តែ​ធានា​បាន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​សម្រាប់​សន្និបាត APEC ២០​២៧​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​មូលដ្ឋាន​គ្រឹះ​យូរ​អង្វែង​​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពរបស់​តំ​បន់​ភូក្វឹកនិយាយដោយឡែក​ និង​ខេត្តអានយ៉ាងនិយាយ​​​រួម​ផង​ដែរ។

យោងតាមសេចក្តីសម្រេចចិត្តដែលបានអនុម័ត តំបន់​ដោះ​ស្រាយកាកសំណល់បៃបុន (ហានិញ) មានទ្រង់​ទ្រាយ​ ១៥ ហិកតា មានពលានុភាពផលិត ២៥០ តោន/ថ្ងៃ និងមានទុនវិនិយោគសរុបប្រមាណ ៣៨២ ពាន់លានដុង។ រោងចក្រកែច្នៃកាកសំណល់ដោយ​ថាមពលបៃបុន (ហានិញ) មានទ្រង់ទ្រាយប្រហែល ១០ ហិកតា មានពលានុភាពពី ២០០-៣០០ តោន/ថ្ងៃ ព​លា​នុភាពបញ្ចេញថាមពល ៤ មេហ្គាវ៉ាត់ និងទុនវិនិយោគសរុបប្រមាណ ៣០០ ពាន់លានដុង។

លោក ឡេ ទ្រុង ហូ អនុប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​​ខេត្តអានយ៉ាង បានថ្លែងមតិនៅក្នុងពិធី

រោងចក្រទឹកស្អាតបឹងកួកាន់មានពលានុភាពផលិតទឹកបាន ៤៩.៥០០ ម៉ែត្រគូប/ថ្ងៃយប់ ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ៥៥៦ ពាន់លានដុង។ គម្រោងទាំងអស់ត្រូវតែបញ្ចប់មុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៧។ នេះគឺជាកាលកំណត់ចាំបាច់ ដែលភ្ជាប់នឹង​ភារ​កិច្ច​នយោបាយរបស់ខេត្ត។

សមមិត្ត ឡេ ទ្រុងហូ បានសង្កត់ធ្ងន់ថា ពិធីបើកការដ្ឋានសាងសង់នៅថ្ងៃនេះ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ បរិមាណការងារនាពេលខាងមុខគឺធំធេងណាស់​​ ដែលទាមទារឲ្យមានវឌ្ឍនភាពខ្ពស់។ ក្នុង​ខណ​​នោះ នីតិវិធីពាក់ព័ន្ធមួយចំនួននៅតែត្រូវ​បន្តបញ្ចប់​​​ស្របគ្នាជាមួយនឹងដំណើរការសាងសង់។ ដូច្នេះទាមទារឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ស្រប​គ្នា​ និងមានវិន័យយ៉ាងតឹងរ៉ឹងរបស់ប្រព័ន្ធទាំងមូល។

លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចភូក្វឹក​ពង្រីកតួនាទីនាំមុខនាំផ្លូវដោយសម្របសម្រួលយ៉ាងជិតស្និទ្ធតាមកាលវិភាគប្រចាំថ្ងៃ/ប្រចាំសប្តាហ៍/ប្រចាំខែ គ្រប់គ្រងយ៉ាងពេញលេញនូវលក្ខខណ្ឌផ្លូវច្បាប់ បង្កើន​ត្រួតពិនិត្យកន្លែងជាក់ស្តែង ធ្វើការសំយោគ និងផ្តល់យោបល់ជាបន្ទាន់អំពីការដោះស្រាយការលំបាកដែលកើតឡើងភ្លាមៗ ទទួលខុសត្រូវចំពោះគណៈកម្មាធិការប្រជាជនខេត្តអំពីល្បឿន និងគុណភាពគម្រោង ធានាបញ្ចប់មុនកាលកំណត់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៧ ដើម្បីមានពេលវេលាដំណើរការសាកល្បង និងដោះស្រាយបញ្ហាណាមួយដែលកើតឡើង

ថ្នាក់ដឹកនាំខេត្តអានយ៉ាង មន្ទីរ ផ្នែក ខេត្តនិង តំបន់​ពិ​សេស​​ភូក្វឹក និងវិនិយោគិនបានដំណើរការពិធី​បើកការ​ដ្ឋាន​សាងសង់គម្រោងចំនួន ៣

បណ្តាមន្ទីរ គណៈ ផ្នែករបស់ខេត្តគួរតែបន្តរក្សាស្មារតីទទួលខុសត្រូវ សហការយ៉ាងជិតស្និទ្ធ និងដោះស្រាយ​នីតិវិធីរដ្ឋបាលក្នុងដែនសមត្ថកិច្ចបានឆាប់រហ័ស ផ្តល់​យោបល់ដល់គណៈកម្មាធិការប្រជាជនខេត្តឲ្យដោះស្រាយ​ខ្លឹមសារដែលហួសពីសមត្ថកិច្ច ដោយមិនទុកឲ្យ​កើតមានករណីយឺតយ៉ាវដែលបណ្តាលមកពីហេតុផលដោយអត្តនោម័ត្នជាដាច់ខាត។

តំបន់ពិសេសភូក្វឹកកំពុងផ្តោតយ៉ាងខ្លាំងទៅលើការងារសងសំណង និងរំដោះផ្ទៃរាប បង្កើនការឃោសនា និងចលនាដើម្បីបង្កើតការឯកភាពគ្នាពីប្រជាជន ដោយ​ធានាការប្រគល់ដីតាមកាលវិភាគដែលបានសន្យា

យានយន្តបម្រើការនៅការដ្ឋានសំណង់ក្នុងពិធីបើកការដ្ឋាន

ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធបរិស្ថាន ការផ្គត់ផ្គង់ទឹក និងថាមពលលើកនេះ មិនត្រឹមតែបម្រើសន្និ​បាត APEC ២០២៧ ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការដោះស្រាយបញ្ហាសន្តិសុខបរិស្ថាន ថាមពល និងទឹកសម្រាប់ភូក្វឹក ក្នុងរយៈពេលវែងទៀត​ផង​តាមរយនេះកសាងរូបភាពភូក្វឹក - អានយ៉ាង អភិ​វឌ្ឍ​បៃតង ទំនើប ចីរភាព និងរួសរាយរាក់ទាក់ ក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិ សមមិត្ត ឡេ ទ្រុង ហូ បានមានប្រសាសន៍។

លោក ត្រាន់ ជៀន កុង អគ្គនាយកក្រុមហ៊ុន BIWASE វិនិយោគគិនលើគម្រោងទាំង ៣ បានថ្លែងមតិក្នុងពិធី

លោក ត្រាន់ ជៀន កុង អគ្គនាយកក្រុមហ៊ុន BIWASE ដែលជាវិនិយោគគិនលើគម្រោងទាំងបី បានមានប្រសា​​ន៍ថា គម្រោងទាំងបីនេះ មានទុនវិនិយោគសរុបជាង ១.២៣៨ ពាន់លានដុង វិនិយោគព្រមៗគ្នា​លើប្រព័ន្ធ​​ទឹក​​​ស្អាត និងកាកសំណល់ ព្រមទាំងការការពារបរិស្ថាន។ នេះមិនត្រឹមតែជាសំណង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ភូក្វឹកនាពេលខាងមុខផងដែរ

ប្រែ៖ សំណាង