លោកឧបនាយករដ្ឋមន្ត្រី ផាម ធីថាញត្រា អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកដ្ឋានបឋមសិក្សា និងអនុវិទ្យាល័យបាជុក

នៅថ្ងៃទី១៩ ខែមីនា លោកស្រី ផាម ធីថាញ់ត្រា លេខាមជ្ឈិមបក្ស និងជាឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកដ្ឋានបឋមសិក្សា និងអនុវិទ្យាល័យបាជុក (ឃុំបាជុក ខេត្តអានយ៉ាង)។

 

គណៈប្រតិភូចូលរួមពិធីបើកការដ្ឋានសាងសង់ សាលា​អន្តេ​វា​សិកដ្ឋានបឋមសិក្សា និងអនុវិទ្យាល័យបាជុក

ចូលរួមជាមួយផងដែរមានលោក ដាំង ស្វឺនផុង សមាជិក​​គណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុប្រធានប្រចាំ​ការ​នៃខុទ្ទកាល័យរដ្ឋាភិបាល។ អ្នកស្រី ង្វៀន ធី ក្វៀន ថាញ​ អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក​​ឧត្តមសេនីយ៍ឯក ផាម ទ្រឿង សឺន អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។រួមជា​មួយ​តំណាងថ្នាក់ដឹកនាំមកពីនាយកដ្ឋាន និងការិយាល័យនានាក្រោមឱវ៉ាទក្រសួង និងផ្នែកមជ្ឈិមផងដែរ។

ខាងភាគីខេត្តអានយ៉ាងរួមមាន៖ លោក ង្វៀន ទៀនហៃ​ ​សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តលោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ អ្នក​ស្រី ត្រាន់ ធី ថាញ់ ហឿង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភាខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង​។ អតីតថ្នាក់ដឹកនាំគ្រប់ជំនាន់។ បណ្តាសមមិត្ត​ក្នុង​គណៈអចិន្ត្រៃយ៍បក្សខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក​ អង្គការមហាជនខេត្ត ព្រមទាំងបក្ខភាគ​គ្រប់​ថ្នាក់​និងអាជ្ញាធរមូលដ្ឋានផងដែរ។

អ្នកស្រី ផាម ធី ថាញត្រា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល រួម​ជាមួយថ្នាក់ដឹកនាំមជ្ឈិម និងខេត្តអានយ៉ាង ដំណើរ​ការពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកដ្ឋានបឋម​សិក្សា និងអនុវិទ្យាល័យបាជុក។
ទិដ្ឋភាពផ្ទៃរាបទាំងមូលនៃសាលាអន្តេវាសិកដ្ឋានបឋមសិក្សា និងអនុវិទ្យាល័យបាជុក

សាលាអន្តេវាសិកដ្ឋានបឋមសិក្សា និងអនុវិទ្យា​ល័យ​បាជុក កំពុងបានសាងសង់លើផ្ទៃដីប្រមាណ ៤៤.៤៣៣ ម៉ែត្រការ៉េ មានទ្រង់ទ្រាយវិនិយោគតាមការ​គ្រោងទុកចំនួន ៤៥ ថ្នាក់រៀន (ថ្នាក់បឋមសិក្សា ១៣ និងថ្នាក់​អនុ​វិទ្យា​ល័យ ៣២) ជាមួយសិស្ស.៥០០ នាក់ ក្នុងនោះ​អន្តេ​វាសិកដ្ឋាន ៣០០ នាក់។

គម្រោងសាងសង់អគារថ្មីៗដូចជា៖ ប្លុកអគារសិក្សាចំនួន ៤៦ និងបន្ទប់មុខវិជ្ជាសិក្សា បន្ទប់ស្នាក់នៅលោក​គ្រូ​អ្នក​គ្រូបុគ្គលិក អន្តេវាសិកដ្ឋានបុរស និងនារី អគារ​ហុ​វិជ្ជា​ អាហារដ្ឋាន យានដ្ឋានចតយានយន្ត កន្លែងដោះ​ស្រាយ​ទឹកសំណល់ ប្រព័ន្ធបង្ការពន្លត់អគ្គីភ័យ ភ្លើងបំភ្លឺខាង​​ក្រៅ និងប្រព័ន្ធទូរគមនាគមន៍។ ទន្ទឹមនិងនោះ ជួស​ជុល​ឡើងវិញអគារចាស់ៗដែលមានស្រាប់ដូចជា អគាររដ្ឋបាល បណ្ណាល័យ អគារថ្នាក់រៀន ឆាកខាងក្រៅ និងបន្ទប់ទឹក។ ការវិនិយោគសរុបតាមការ​សន្និ​ដ្ឋាន​​ចំនួនជិត ១៩០ ពាន់លានដុង និងសាងសង់​បញ្ចប់​នៅខែសីហា ឆ្នាំ២០២៧ តាមការសន្និដ្ឋាន

ក្រៅពីសាលាអន្តេវាសិកដ្ឋានបឋមសិក្សា និងអនុ​វិទ្យា​ល័យ​បាជុក ខេត្តអានយ៉ាងក៏បាន ចាប់ផ្តើមសាងសង់គម្រោងពីរផ្សេងទៀត ក្នុងពេលតែមួយផងដែរ គឺសាលា​​អន្តេវាសិកដ្ឋានបឋមសិក្សា និងអនុវិទ្យាល័យ​វិញ និងសាលាអន្តេវាសិកដ្ឋានបឋមសិក្សា និងអនុ​វិទ្យា​ល័យវិញស៊ឿង។

អ្នកស្រី ង្វៀន ធីមិញ ធ្វី អនុប្រធានគណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត ថ្លែងមតិក្នុងពិធី

ថ្លែងមតិនៅក្នុងពិធី អ្នកស្រី ង្វៀន ធីមិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ខេត្តអានយ៉ាង ចាត់ទុកការវិនិយោគលើការសាងសង់សាលា​អន្តេវាសិដ្ឋានអន្តរកម្រិតនៅតាមឃុំព្រំដែន ស្របតាមសេចក្តីប្រកាសសន្និដ្ឋានលេខ ៨១ របស់ការិយាល័យ​​នយោបាយ គឺជាភារកិច្ចនយោបាយសំខាន់ បន្ទាន់ មានអត្ថន័យយុទ្ធសាស្ត្រយូរអង្វែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម អនុវត្តគោលនយោបាយជនជាតិ លើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន បណ្តុះបណ្តាលធនធានមនុស្សនៅក្នុងមូលដ្ឋាន ទន្ទឹមនិងនោះរួម​ចំណែករក្សារឹងមាំសន្តិសុខនិងការពារជាតិនៅតាមតំបន់ព្រំដែន។

ដោយអនុវត្តតាមការណែនាំរបស់មជ្ឈិម នៅថ្ងៃទី  ខែវិច្ឆិកា ឆ្នាំ ២០២៥ រួមជាមួយមូលដ្ឋាន​ក្នុងប្រទេស​ទាំង​មូល ខេត្តអានយ៉ាងបានចាប់ផ្តើមសាងសង់គម្រោងសាលាអន្តេវាសិកដ្ឋានអន្តរកម្រិតចំនួនបីនៅតាម​ឃុំព្រំដែនដីគោក៖ វិញយ៉ា យ៉ាងថាញ់ និងខាញ់ប៊ិញ។ រហូតមកដល់បច្ចុប្បន្ននេះ គម្រោងទាំងនេះបានចាប់ផ្តើមសាងសង់សម្រេចបានជាង ៥០% ជាមួយនឹងគុណភាពល្អ ដោយធានាថានឹងបញ្ចប់មុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦ និងដាក់ដំណើរការក្នុងឆ្នាំសិក្សា ២០​២៦​-២០២៧

ទៅទន្ទឹមនិងការសាងសង់សំណង់ទាំងនេះ ខេត្តក៏​សកម្មត្រៀបបម្រុងនិងរៀបចំនូវលក្ខខណ្ឌសម្រាប់ដាក់ឲ្យ​ដំណើរការគម្រោងភ្លាមបន្ទាប់ពីការសាងសង់បញ្ចប់ មុនពេលបើកឆ្នាំសិក្សាថ្មី រួមមានការរៀបចំអង្គការ​ក្បាល​​ម៉ាស៊ីន កម្មវិធីបង្រៀន ថវិកាប្រតិបត្តិការ និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតតាមការកំណត់។

អ្នកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា និងលោក ង្វៀន ទៀនហៃ លេខាគណៈ​កម្មាធិ​ការបក្ស​ខេត្ត​អាន​យ៉ាង​ ប្រគល់អំណោយ និងអាហារូបករណ៍ដល់​សិស្សា​នុ​សិស្ស
លោក ដាំង ស្វឺ ផុង អនុប្រធានប្រចាំកា​រខុទ្ទ​កា​ល័យ​រដ្ឋា​ភិបាល និងលោក ហូ វ៉ាន់ ម៉ឹង អនុលេខាបក្សខេត្ត ប្រ​ធាន​គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ប្រ​គល់​អំណោយនិងអាហារូបករណ៍ដល់សិស្សានុសិស្ស
អ្នកស្រី ង្វៀន ធី ក្វៀន ថាញ់ អនុរដ្ឋមន្ត្រីក្រសួងអប់រំ និង​បណ្តុះបណ្តាល និងអ្នកស្រី ត្រាន់ ធី ថាញ ហឿង អនុលេខាបក្សខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភាខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានប្រគល់អំណោយដល់គ្រូបង្រៀន

យោងតាមប្រសាសន៍អ្នកស្រី ង្វៀន ធី មិញធ្វី អនុប្រធាន​​គណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងថា នៅដំ​​ណាក់កាលបន្ទាប់ ខេត្តអានយ៉ាងនឹងផ្សព្វផ្សាយសាងសង់សាលារៀនចំនួន ៦ ទៀត នៅក្នុងឃុំព្រំដែន​ដី​គោក​ចំនួន ៦ ដែលនៅសល់។ មូលដ្ឋាននឹងបន្តជ្រួត​ជ្រាបយ៉ាងពេញលេញនូវសេចក្តីណែនាំរបស់មជ្ឈិមស្តីពីការវិនិយោគសាងសង់សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតនៅតាមឃុំព្រំដែនដីគោក ជាមួយនឹងបាវចនា​ផ្សព្វ​ផ្សាយ​អនុវត្ត "បន្ទាន់ - ខ្លាំងក្លា - ប្រាកដ - ប្រសិទ្ធភាព" ដោយធានាបាននូវគោលការណ៍ច្បាស់លាស់ចំនួន​៦​។​

ផ្អែកលើមូលដ្ឋាននោះ គណៈកម្មាធិការប្រជាជនខេត្ត បន្តដឹកនាំមន្ទីរ ផ្នែក និងមូលដ្ឋានពាក់ព័ន្ធ ឲ្យសហការ​យ៉ាងជិតស្និទ្ធ និងផ្តល់ការគាំទ្រជាអតិបរមាដល់អ្នកវិនិយោគ និងអង្គភាពពាក់ព័ន្ធពេញមួយដំណើរការអនុវត្តគម្រោង ដោយធានាបាននូវល្បឿន និងគុណភាព។ ទន្ទឹម​និងនោះ បង្កើនការងារត្រួតពិនិត្យ និងឃ្លាំមើល​ការ​​អនុវត្ត មិនទុកឲ្យកើតមានការខាតបង់ ការខ្ជះខ្ជាយ និង​អវិជ្ជមាន

អ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជា​​ជនខេត្ត បានមានប្រសាសន៍ថា “យើងខ្ញុំជឿជាក់ថា អគាសិក្សានីមួយៗដែលសាងសង់នៅ​តាមតំបន់ព្រំដែន​​នៃមាតុភូមិ នឹងក្លាយជាសាលារៀននៃជំនឿ នៃ​ចំណេះដឹង និងតាំងប្រាថ្នាឈានឡើងរបស់កូនចៅជន​រួម​​ជាតិនៅតំបន់ព្រំដែនយ៉ាងពិតប្រាកដ”។

អ្នកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញត្រា រួមជា​មួយ​ថ្នាក់​ដឹកនាំមជ្ឈិម និងខេត្តអានយ៉ាង ដាំដើមឈើ​អនុ​ស្សាវរីយ៍ក្នុងគម្រោងសាលាអន្តេវាសិកដ្ឋានបឋមសិក្សា​​ និង​អនុវិទ្យាល័យបាជុក

ដើម្បីលើកទឹកចិត្ត និងជំរុញស្មារតីសិស្សានុសិស្ស​ឲ្យ​ជម្នះ​ការលំបាក ឈានឡើងក្នុងការសិក្សា និងលត់ដំ ក្នុងឱកាសនេះ អ្នកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញត្រា បានប្រគល់អំណោយ និងអាហារូបករណ៍ចំនួន ២០ ចំណែក ដល់សិស្សពូកែ ដែលមានជីវភាពខ្វះខាត និង​ប្រគល់អំណោយចំនួន ១០ចំណែក ដល់លោកគ្រូ​អ្នក​​​គ្រូដែលមានស្ថានភាពលំបាកផងដែរ៕

ប្រែ៖ ណារីពៅ