វគ្គបណ្ដុះបណ្ដាលអំពីទម្រង់ផ្លាស់ប្តូរឌីជីថល និងអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យកសិកម្ម

ព្រឹកថ្ងៃ ១៥ ខែមីនា មជ្ឈមណ្ឌលព័ត៌មាន-សកលវិទ្យាល័យអានយ៉ាង - សកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីទម្រង់ផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម អនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការងារនិងអាជីវកម្ម។ វគ្គបណ្តុះបណ្តាលបានទាក់ទាញការចូលរួមពីធុរកិច្ចជាង ៤០ ដែលកំពុងធ្វើសកម្មភាពក្នុងវិស័យកសិកម្មនៅក្នុងខេត្ត។

ប្រតិភូចូលរួមបើកវគ្គបណ្តុះបណ្តាល

អញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលមានលោក ង្វៀនថាញហៃ​ ​អនុប្រធានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា។ លោក ដាវថាញ់ហ្វ័ង អនុប្រធាន​សហព័ន្ឋ​សមាគមន៍វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាខេត្ត។ លោកស្រី ង្វៀន​ធីគីមជី អនុប្រធានអចិន្ត្រៃសហ​សមាគមធុរកិច្ចខេត្ត​។ លោកសាស្ត្រាចារ្យរង.បណ្ឌិត ដនថាញងី - ប្រធាន​​ផ្នែកបច្ចកវិជ្ជាព័ត៌មានវិទ្យា ប្រធានមជ្ឈមណ្ឌលព័ត៌មានវិទ្យា នៃសកលវិទ្យាល័យអានយ៉ាង

លោក ង្វៀនថាញហៃ អនុប្រធានមន្ទីរវិ​ទ្យា​សាស្ត្រ​និង​បច្ចេក​​​​វិជ្ជា ថ្លែងមតិក្នុងពិធីបើក
លោក ង្វៀនធីគីមជី អនុប្រធានប្រចាំការ​សហ​សមា​គម​ធុរ​​កិច្ច​ខេត្ត ថ្លែងមតិក្នុងពិធីបើក
លោកសាស្ត្រាចារ្យ.បណ្ឌិត ដនថាញងី ថ្លែងមតិក្នុង​ពិធី​បើក​និងណែនាំអំពីទម្រង់ផ្លាស់ប្តូរឌីជីថលក្នុង​វិស័យ​កសិ​កម្ម

ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលរួមមានប្រធានបទ ៖បណ្តុះបណ្តាលទ្រង់ផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម ណែនាំទម្រង់ផ្លាស់ប្តូរឌីជីថលរបស់ក្រុមហ៊ុនឯក​បុគ្គ​ល​​ទទួលខុសត្រូវមានកម្រិតនិងសេវាកម្ម ថៃមិញ​ង្វៀន​។​អនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការងារ និងអាជីវកម្ម។ដំណោះស្រាយផ្លាស់ប្តូរឌីជីថលសម្រាប់ធុរកិច្ចក្នុងវិស័យកសិកម្ម។

សិក្ខាកាមជាង ៤០ នាក់មកពីធុរកិច្ចក្នុងវិស័យកសិ​កម្ម​ក្នុង​ខេត្តចូលរួម

គោលដៅនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ធុរកិច្ចតូច និងល្មម មូលដ្ឋានផលិតកម្មអាជីវកម្ម និងសហករណ៍ក្នុងខេត្ត ទទួលបាន​ទម្រង់​ផ្លាស់ប្តូរឌីជីថលសមស្របក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនោះ វគ្គសិក្សាក៏ជួយឲ្យធុរកិច្ចយល់ និងអនុវត្តឧបណ៍ AI ទៅក្នុងការផលិតកម្មអាជីវកម្ម​ជាក់ស្តែង​ដោយ​​ប្រសិទ្ឋភាព និងបង្កើនប្រសិទ្ធភាពធ្វើសកម្មភាព និងអភិវឌ្ឍន៍ដោយនិរន្តរភាពក្នុងយុគសម័យឌីជីថល។

លោក បណ្ឌិត ហ្វិញលីថាញញ៉ាន ធ្វើ​បទ​បង្ហាញ​អំពី​ខ្លឹម​​​សារ “បណ្តុះបណ្តាលទម្រង់ផ្លាស់ប្តូរឌី​ជីថល​ក្នុង​វិស័យកសិកម្មនិងណែនាំនូវទម្រង់ផ្លាស់ប្តូរឌីជីថលរបស់​ក្រុមហ៊ុនឯកបុគ្គលមានកម្រិតនិងសេវាកម្ម ថៃ​មិញ​ង្វៀន​”
លោកអនុបណ្ឌិត ហ្វិញវៀតទ្រុង បង្ហាញពីខ្លឹមសារ “កម្ម​វិធីបញ្ញាសិប្បនិម្មិត (AI) ក្នុងការងារនិងអាជីវកម្ម

កម្មវិធីបណ្តុះបណ្តាលនេះអាស្រ័ងដោយក្រុមស្រាវជ្រាវសារណាសហការជាមួយមជ្ឈមណ្ឌលព័ត៌មានវិទ្យា - សកលវិទ្យាល័យអានយ៉ាង រៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពសម្រាប់ជួរកម្មាភិបាល​និងធុរកិច្ចកសិកម្ម៕​

ប្រ៖ ណារីពៅ