ដំណើរឆ្ពោះទៅកាន់បេតិកភណ្ឌពិភពលោក

ថ្ងៃនេះ (១៩/មីនា) បក្ខភាគនិងប្រជាជនខេត្តអានយ៉ាង រំភើបរីករាយទទួលវិញ្ញាបនបត្រ UNESCO ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃពិធីបុណ្យលោកយាយភ្នំស្វាមតំណាងមនុស្សជាតិ។ ព្រិត្តិការណ៍នេះមានអត្ថន័យជ្រាលជ្រៅក្នុងការបញ្ចាក់តម្លៃវប្បធម៌របស់វៀតណាម បង្កើនធ្លុងមហាសាមគ្គីប្រជាជាតិ ទន្ទឹមនិងនោះជំរុញជំហរវប្បធម៌វៀតណាមលើផែនទីបេតិកភណ្ឌពិភពលោក។ ទន្ទឹមនិងនោះ គឺជាសមិទ្ឋផលដ៏មានតម្លៃនៃការធ្វើដំណើររយៈពេល ៧ ឆាំ្នបង្កើតឯកសារសម្រាប់បេតិកភណ្ឌដែលមិនអាចកាត់ថ្លៃបាននេះ។

ជំនឿប្រពៃណីរយឆាំ្ន

មានឯកសារ និងគម្រោងស្រាវជ្រាវជាច្រើន​របស់​​អ្នកស្រាវជ្រាវក្នុង និងក្រៅប្រទេស​អំពីដើមកំណើត​លោកយាយភ្នំស្វាម។ នៅមានកំណែជាច្រើន​អំ​ពី​​​ការបង្កើតវត្តលោកយាយ។ រឿងព្រេងនិទានដែលមានប្រជាប្រិយបំផុតនៅក្នុងប្រជាជនតំបន់ចូវដុក អាន​យ៉ាង​ គឺប្រហែលជា ២០០ ឆ្នាំមុននេះ មាន​មនុស្ស​រំ​ខាន​​​​មួយក្រុមនៅព្រំដែនបានមកដល់ភ្នំស្វាម។ នៅ​ទី​នេះ​ពួកវាបានឃើញរូបសំណាកលោកយាយនៅជិត​កំ​ពូល​​ភ្នំ។ ពួកវាបានកើតគំនិតចង់បាន ក៏រកវិ​ធីនាំ​យក​ទៅ​ ប៉ុន្តែរំកិលបានតែបន្តិចប៉ុណ្ណោះ ម្លោះហើយខឹង​សម្បា​ខ្លាំងបានវាយបាក់ដៃឆ្វេងរូបសំណាក បន្ទាប់​មក​ពួក​វាចាកចេញទៅ។ អ្នកភូមិដោយមានជំនឿក៏កេណ្ឌ​កម្លាំងមនុស្សរាប់រយនាក់មកដើម្បីនាំរូបសំណាកចុះពីលើ​ភ្នំ​ដើម្បីគោរពនិងថែរក្សា ប៉ុន្តែទោះបី​ជាប្រើវិធី​ណា​ក៏​​ដោយ ក៏មិនអាចរើរំកិលបានដែរ។ នៅពេលនោះ លោក​យាយចូលសន្ថិតក្នុងខ្លួនស្ត្រីម្នាក់ ហើយហៅ​ខ្លួន​គាត់​ថាជាម្ចាស់ស្រុកសន្តិមាតា ប្រាប់អ្នកស្រុក​ថាបើចង់​យក​លោកយាយចុះពីលើភ្នំ ត្រូវរកស្រីព្រហ្មចារី ៩នាក់​មក​សែងរូបសំណាកទៅគឺបានហើយ។ ពិតមែន នៅពេលដែលស្រីព្រហ្មចារី ៩ នាក់មកសែងស្រាប់តែ​រូបសំណាកស្រាលហើយផ្លាស់ទីបានយ៉ាងងាយស្រួល។ មកដល់កន្លែងវត្តលោកយាយគង់សព្វថ្ងៃ រូប​សំ​ណាក​​​ស្រាប់តែងធ្ងន់ទៅ ​មិន​អាច​លើក​បាន​ទៀត។ អ្នក​ភូមិ​គិត​ថាលោកយាយ​ចង់ប្រថាប់​នៅ​ទី​នេះ ទើប​បង្កើត​វត្ត​ជា​ទី​សក្ការៈនៅទីនេះ។ ថ្ងៃ​នោះ ​ជា​ថ្ងៃ​ទី ២៥ ខែ ៤ ​ច័ន្ទគតិ អ្នក​ភូមិ​យក​ថ្ងៃ​នេះ​ជាថ្ងៃ​បុណ្យ​លោក​យាយ​”តែ ម្តងទៅ

ប្រហែលជាឆ្នាំ ១៨២០ វត្តលោកយាយ​គ្រាន់តែជាកន្លែងឬស្សី និងស្លឹកឈើធម្មតាប៉ុណ្ណេះ មានទីតាំងនៅលើដីទំនាប ភាគពាយ័ព្យភ្នំស្វាម (នៅក្នុងភូមិ​វិញ​តេ​) ផ្នែកខាងក្រោយបែរទៅ​ច្រាំងថ្ម​ភ្នំនិង​វិហារ​ធំបែមុខទៅផ្លូវភូមិ និងវាលស្រែដ៏ធំល្វឹងល្វើយ។ ក្រោយ​ការ​ជួសជុល​ជា​ច្រើន​ដង វត្តលោកយាយកាន់តែ​ធំធេង ​ទាក់ទាញ​ការ​ទុក​ចិត្តរបស់​ប្រជាជននៅ​ក្នុងមូលដ្ឋាន។ ស្ថាប័ន​ថ្នាក់ភូមិក្នុងសម័យអាណានិគមបារាំងទទួល​បន្ទុក​គ្រប់​គ្រង និង​រៀប​ចំ​ពិធី​បុណ្យលោកយាយ​កាន់​តែ​ធំ​ឡើង។ ទោះបីដូច្នេះក្តី  អ្នកដែលស្គាល់ពិធីបុណ្យ​លោក​យាយ​ភ្នំស្វាមសុទ្ឋតែដឹងថា មានតួអង្គសំខាន់​ដល់​​ទៅពីរនៅក្នុងពិធីបុណ្យ នោះគឺ៖ ទេវតា និងមនុស្ស​​ទេវតា។ ទេវតាគឺជាម្ចាស់ស្រុកសន្តិមាតា - ជាតួអង្គអាថ៌កំបាំងខាងវិញ្ញាណមាននៅក្នុងរឿងព្រេងជាច្រើននិងនៅក្នុងជំនឿរបស់ប្រជាជន។ មនុស្សទេវតា ថ្វយ​ង៉ុក​ហូវ គឺជាតួអង្គមានពិតប្រាកដ ជាមន្ត្រីរាជវង្សង្វៀន អ្នក​មានគុណក្នុងការរៀបចំកសាងផ្លូវ ជីកព្រែក ពង្រីកភូមិ​​ឃុំ អភិវឌ្ឍន៍ផលិតកម្ម ការពារព្រំដែន នាំមកនូវសុខសន្តិភាព វិបុលភាពជូនប្រជាជន។

ពិធីបុណ្យលោកយាយភ្នំស្វាមជាប្រពៃណីបានរក្សា និងអនុវត្តជាច្រើនជំនាន់នៅចូវដុក ពោពេញទៅ​ដោយ​អត្តសញ្ញាណវប្បធម៌របស់ប្រជាជននៅ​តំបន់​និតី​នេះ។ ថ្ងៃបុណ្យធំគឺជាថ្ងៃទី ២៥ ខែ ៤ ច័ន្ទគតិ។ ពិធី​បូជា​ប្រពៃណី​រួម​មាន៖ ពិធីមុជ​ទឹក (ប្រារព្ធ​ឡើងនៅ​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី ២៣ និង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ២៤ ខែ​ទី ៤ ច័ន្ទគតិ)។​ ពិធី​សុំ​ព្រះរាជក្រឹត្យ (​ប្រារព្ធ​ឡើង​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៥​ ខែ​ ច័ន្ទគតិ​។​ ពិធី​ថ្វាយ​តង្វាយ ថ្វាយបង្គំនិងសូត្រមន្ត (ប្រារព្ធ​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី ២៥ និង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ២៦ ខែ​ទី ៤ ច័ន្ទគតិ)។ ពិធីបូជាចារ្យ (ប្រារព្ធនៅម៉ោង ៤ ថ្ងៃទី ២៧ ខែ ៤ ច័ន្ទគតិ) ពិធី​ដង្ហែព្រះ​រាជ​ក្រឹត្យ​ត្រ​ឡ​ប់ទៅវិញ​(​ប្រារព្ធ​ឡើង​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៧​ ខែ ​៤ ​ច័ន្ទគតិ​)​។

ការលះបង់និងតស៊ូក្នុងរយៈពេល ៧ ឆ្នាំ

ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌គំរូ និង​អត្ថ​ន័យសំខាន់ពិសេសចំពោះសហគមន៍ នៅឆ្នាំ ២០​១៤​ ពិធីបុណ្យលោកយាយភ្នំស្វាម បានក្រសួងវប្បធម៌ កី​ឡា និងទេសចរណ៍ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី​​ជាតិ។ នៅឆ្នាំ ២០២៤ ខេត្តអានយ៉ាងរៀបចំប្រារព្ធពិធី​​បុណ្យយ៉ាងឱឡារិក និងប្រារព្ធខួបលើកទី ១០ ឆាំ្ន​នៃព្រឹត្តិការណ៍នេះ។ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ទន្ទឹម​និងការលើកកម្ពស់មោទនភាព និងការយល់ដឹងរបស់សហគមន៍ក្នុងការថែរក្សា និងការពារពិធីបុណ្យ ខេត្ត​អានយ៉ាង ក៏បានរួមចំណែកលើកកម្ពស់តម្លៃ បង្កើនភាពទាក់ទាញ និងទាក់ទាញភ្ញៀវទេសចរ បង្កើតផលិតផលវប្បធម៌ ទេសចរណ៍ពីបេតិកភណ្ឌផង​និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងមូលដ្ឋានផង

ប៉ុន្តែនោះមិនមែនជាការបញ្ចប់ដ៏សក្តិសមនៃពិធីបុណ្យនោះទេ។ លោក Nguyễn Khánh Hiệp ប្រធាន​មន្ទី​រវប្បធម៌ កីឡា និងទេសចរណ៍ បានជូនដំណឹងថា ការរៀបចំឯកសារពិធីបុណ្យលោកយាយភ្នំស្វាម ដើម្បីដាក់ជូនអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការ​​សហប្រជាជាតិ (UNESCO) ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិបានលើកឡើងក្នុងជំនួបរវាងលោកស្រី ដាំងធីប៊ិតលៀង អនុរដ្ឋមន្ត្រីក្រសួងវ្បធម៌ កីឡានិងទេសចរណ៍ និងថ្នាក់​ដឹក​នាំខេត្តអានយ៉ាង នៅពាក់កណ្តាលឆាំ្ន ២០១៨។ នៅ​ខែមិថុនា ឆ្នាំ ២០២០ ខុទ្ទកាល័យរដ្ឋាភិបាលបានប្រកាស​​មតិរបស់​លោកឧបនាយករដ្ឋមន្ត្រី វូឌឹកដាម  ស្តីពីការសន្និដ្ឋានក្នុងការរៀបចំឯកសារបេតិកភណ្ឌវប្បធម៌អរូបីគំរូរបស់វៀតណាមដើម្បីដាក់ជូន UNESCO ក្នុង​នោះមានពិធីបុណ្យលោកយាយភ្នំស្វាម។  

“ចាប់ពីខែឧសភា ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ឯកសារនៃពិធីបុណ្យលោកយាយភ្នំស្វាម ត្រូវបានអនុវត្តស្របតាមបទប្បញ្ញត្តិច្បាប់។ គណៈកម្មាធិការ​​ប្រជាជនខេត្តអានយ៉ាង បានសុំការអនុញ្ញាត​ពីក្រុមប្រឹក្សាបេតិកភណ្ឌវប្បធម៌ជាតិ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ កែសម្រួលនិងបំពេញបន្ថែម​ឯក​សារ​ជា​បន្តបន្ទាប់។ ខែធ្នូឆាំ្ន ២០២៤ លោក ឡេហុងក្វាង សមា​ជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខ​ភាគ​ខេត្ត​​អាន​យ៉ាងជាប្រធានគណប្រតិភូការងាររបស់​ខេត្ត​ចូលរួមការពារឯកសារនៅសម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០​០៣​ (ប្រារព្ធឡើងនៅរដ្ឋធានី Asuncion សាធារណៈរដ្ឋ Paraguay)។ ភាពរីករាយបានមកដល់ អានយ៉ាង ភ្លាម​ៗ នៅពេល ដែលពិធីបុណ្យលោកយាយភ្នំស្វាម បាន​អង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌​អ​រូបី​តំណាង​នៃមនុស្សជាតិ” – នេះជាការជូនដំណឹង​របស់​​លោក ង្វៀនខាញ់ហៀប។

អភិរក្សបេតិកភណ្ឌ - ពង្រីកអត្តសញ្ញាណ - ភ្ជាប់អនាគត

នេះ​ជា​ពិធីបុណ្យ​ប្រពៃណី​ដំបូង​គេបង្អស់​របស់​តំបន់​វាលទំនាប​ទន្លេគឺវឡុងបានផ្តល់កិត្តិយសក្លាយជា​ បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ។ ទន្ទឹមនឹងនោះ ជាមោទនភាពរបស់ប្រជាជនខេត្តអានយ៉ាង និយាយដោយឡែក និងប្រជាជនទូទាំងប្រទេសនិយាយរួម ព្រោះបេតិកភណ្ឌបានផ្តល់កិត្តិយសបានរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ជាក់ពីភាពចម្រុះ និងតម្លៃដ៏សម្បូរបែបនៃវប្បធម៌ជាតិវៀតណាមក្នុងបរិបទអភិវឌ្ឍន៍ និងសមាហរណកម្ម។

“ដើម្បីកត់សម្គាល់នៅព្រឹត្តិការណ៍នេះ មូលដ្ឋានបានរៀបចំពិធីទទួលវិញ្ញាបនបត្រ UNESCO ទទួលស្គាល់ពិធីបុណ្យលោកយាយភ្នំស្វាមជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិយ៉ាងឱឡារិក។ បើកពិធីបុណ្យ​លោក​យាយភ្នំស្វាមឆ្នាំ ២០២៥  សុវត្ថិភាព ហ្មត់ចត់ ធ្វើ​ជាបុរេ ស្ពានតភ្ជាប់យ៉ាងសំខាន់ក្នុងការ​ឧទ្ទេសនាមវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណអានយ៉ាងទៅ​កាន់​ប្រជាជនក្នុងនិងក្រៅប្រទេស។ រយៈពេលខាងមុខ ខេត្ត​បន្តកំណត់សម្គាល់នូវតម្លៃ ស្រាវជ្រាវ ត្រួត​ពិនិត្យ​បញ្ជី​ ឯកសារបេតិកភណ្ឌវប្បធម៌អរូបីពិធីបុណ្យលោក​យាយ​ភ្នំស្វាម។   ទំនៀម​ទម្លាប់ប្រពៃណីល្អផ្សារភ្ជាប់​នឹងបេតិកភណ្ឌ។ ជំរុញខ្លាំងការឃោសនាអប់រំ ដើម្បី​លើក​​កម្ពស់ការយល់ដឹងរបស់សង្គមទាំងមូល ជាពិសេស​គឺយុវជនជំនាន់ក្រោយចំពោះការការពារ និង​ពង្រីក​​តម្លៃបេតិកភណ្ឌ អប់រំប្រពៃណីស្នេហាជាតិ “ “ផឹក​ទឹកនឹកប្រភពដើម” ស្មារតីបង្រួបបង្រួមជាតិ និង​គោរព​តួនាទីរបស់នារីក្នុងសហគមន៍”–លោកស្រី ង្វៀន​ធី​មិញធ្វី អនុប្រធានគណកម្មាធិការប្រជាជន​ខេត្តអាន​យ៉ាង​ អះអាង។  

ការផ្ទេរតម្លៃក៏ស្ថិតនៅក្នុងការបង្កើតលក្ខខណ្ឌសម្រាប់ការអនុវត្ត ថ្នៃប្រឌិត និងការបង្រៀនផ្ទេរបេតិកភណ្ឌនៅក្នុងសហគមន៍ លើកទឹក​ចិត្តសិប្បករ​អនុ​វត្ត​ពិ​ធីការព្រឹទ្ឋាចារ្យបង្រៀន​ដល់​ក្មេង​ជំនាន់​ក្រោយ។ ផ្តល់​កិត្តិយស មានគោលនយោបាយសរសើរជូនរង្វាន់ និងប្រគល់នាមករណ៍កិត្តិយសរបស់រដ្ឋចំពោះបុគ្គល និងសហគមន៍ដែលមានការរួមចំណែកជាច្រើនក្នុងការថែរក្សា អនុវត្ត បង្រៀន ការពារ និងពង្រីកតម្លៃបេតិភណ្ឌពិធីបុណ្យលោកយាយភ្នំស្វាម។ ទំនួលខុសត្រូវរបស់ជំនាន់ក្រោយគឺបង្កើនការគ្រប់គ្រងរដ្ឋ ទប់ស្កាត់ និងលុបបំបាត់ទំនៀមទម្លាប់មិនល្អ ដោះស្រាយយ៉ាងតឹងរ៉ឹងនូវទង្វើទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនពីបេតិកភណ្ឌ ធ្វើឲ្យផលប៉ះពាល់អវិជ្ជមានដល់ជីវភាព​សហគមន៍ និងសង្គម។ ការពារប្រភពដើមនៃពិធីការ និងជៀសវាងការធ្វើពាណិជ្ជកម្ម ឬក៏បំប៉ោងពិធីបុណ្យ។ ភ្ជាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ ជាមួយនឹងការអភិវឌ្ឍន៍ទេសចរណ៍ដោយចីរភាព។

ពិធីបុណ្យលោកយាយភ្នំស្វាម បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ មិនត្រឹមតែជាមោទ​​នភាពរបស់ខេត្តអានយ៉ាង ប៉ុណ្ណោះទេ ថែមទាំង​ជា​របស់ប្រទេសទាំងមូលផងដែរ។ ជាមួយនឹងការ​សន្យា​​យ៉ាងមុតមាំពីអាជ្ញាធរ និងសហគមន៍ ជឿជាក់ថា ពិធីបុណ្យនេះនឹងបន្តត្រូវបានការពារ និងពង្រីក ក្លាយជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ជាតិ និងមូលដ្ឋាន​ ធ្វើជាមូលដ្ឋានគ្រឹះវប្បធម៌ និងស្មារតីសម្រាប់អប់រំជំនាន់​អនាគត៕

ប្រែ៖ ណារីពៅ