ថ្ងៃទី ៤ ខែមីនា លោក ដោឌឹកយ្វី រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានធ្វើជាអធិបតីភាពសន្និបាតតាមអនឡាញដើម្បីស្វែងរកដំណោះស្រាយដោះស្រាយការលំបាកក្នុងការផលិត ប្រមូលផល កែច្នៃ និងការនាំចេញស្រូវអង្ករនៅតំបន់វាលទំនាបទន្លេគឺវឡុង។ក្បាលបន្តអានយ៉ាង ធ្វើអធិបតីភាពដោយលោក ងោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។


តាមរយៈនោះ សន្និបាតបានអនុម័តលើខ្លឹមសារដូចតទៅ៖ លទ្ធផលផលិតកម្ម និងនាំចេញស្រូវអង្ករទូទាំងប្រទេសក្នុងឆ្នាំ២០២៤ ផែនការផលិតកម្ម និងនាំចេញអង្ករឆ្នាំ២០២៥។ ស្ថានភាពទីផ្សារស្រូវអង្ករពិភពលោកប៉ះពាល់ដល់សកម្មភាពនាំចេញរបស់វៀតណាម។ បណ្តាដំណោះស្រាយឧបត្ថម្ភទុនដើម្បីធុរកិច្ចទិញស្រូវពីកសិករសម្រាប់ការនាំចេញ។
នៅអានយ៉ាង ខេត្តបាននាំចេញអង្ករចំនួន ៥៨៧ពាន់តោន ស្មើនឹង ៣៤០លានដុល្លារក្នុងឆ្នាំ ២០២៤។ ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៥ ខេត្តអានយ៉ាង បាននាំចេញអង្ករចំនួន ២៩.៩០០តោន ស្មើនឹង ១៥,២លានដុល្លារអាមេរិក។
នៅក្នុងសន្និបាត ខេត្តអានយ៉ាង បានស្នើរដ្ឋាភិបាល ក្រសួង ផ្នែកមជ្ឈិមឲ្យយកចិត្តទុកដាក់ឧបត្ថម្ភដល់បណ្តាខេត្តនៅក្នុងតំបន់វាលទំនាបទន្លេគឺវឡុងជាបន្តទៀតក្នុងការអញ្ជើញសម្ព័ន្ឋក្រុមហ៊ុន និងធុកិច្ចមកបណ្តាក់ទុនក្នុងការតភ្ជាប់ផលិតកសិកម្ម ជួយបង្កើតខ្សែចង្វាក់ផលិតកម្មនិងប្រើប្រាស់ដោយស្ថិរភាព។
ទន្ទឹមនឹងនោះ គួរតែមានគោលនយោបាយអនុគ្រោះបន្ថែមទៀត ដើម្បីជំរុញធុរកិច្ចវិនិយោគយ៉ាងក្លាហានក្នុងវិស័យកសិកម្ម ជនបទដើម្បីការចុះហត្ថលេខា និងការនាំចេញជាមួយដៃគូបរទេសមានស្ថិរភាព ជួយឲ្យសកម្មភាពផលិតកសិកម្មមានការអភិវឌ្ឍន៍ជានិរន្តរភាព។
ទន្ទឹមនឹងនោះ អានយ៉ាង ក៏បានស្នើ សហសមាគមផ្នែកទំនិញស្រូវអង្ករវៀតណាមតភ្ជាប់ជាមួយធុរកិច្ចកែច្នៃស្រូវអង្ករ ដើម្បីកសាងតំបន់វត្ថុធាតុដើមស្រូវអង្កនៅអានយ៉ាង ដើម្បីធានាស្ថិរភាពអំពីបរិមាណ និងគុណភាព ឆ្លើយតបតម្រូវការកែច្នៃនាំចេញរបស់ធុរកិច្ច៕
ប្រែ៖ ណារីពៅ