សមមិត្ត ត្រាន់ធីថាញហឿង ជូនពរឆ្នាំថ្មីនៅឃុំទ្រីតូននិងអូរឡឹម

នៅព្រឹកថ្ងៃទី ៦ ខែមេសា សមមិត្ត ត្រាន់ ធីថាញហឿង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ឆ្នាំ ២០២៦ នៅតាមវត្តអារាមខ្មែរថេរវាទនៅក្នុងឃុំទ្រីតូន និងឃុំអូរឡឹម។

សមមិត្ត ត្រាន់ ធីថាញហឿង ប្រគេនជូនពរបុណ្យចូល​ឆ្នាំថ្មី​និង​ប្រគេនទេយ្យទានដល់វត្តស្វាយស
សមមិត្ត ត្រាន់ ធី ថាញហឿង ប្រគល់អំណោយ​ដល់​កម្មា​ភិបាលចូលនិវត្តន៍ និងគ្រួសារគោល​នយោបាយ​ជន​​​ជាតិ​ខ្មែរ

ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅតាមវត្តតាប៉ា ស្វាយ​ស​ឃុំទ្រីតូន និងវត្តស្រឡូង ឃុំអូរឡឹម តាងនាម​បក្ស​ខេត្ត​ ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង សមមិត្ត ត្រាន់ ធីថាញហឿង អនុប្រធានបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ​​វៀតណាមខេត្តអានយ៉ាង បានសួរសុខទុក្ខ និងជូនពរ​​ឆ្នាំថ្មីដល់ព្រះឧបឃ្ឈាយ៍ ព្រះមហាថេរ ព្រះតេជគុណ ព្រះ​សង្ឃ និងប្រជាជនខ្មែរ ទទួលឆាំ្នថ្មីរីករាយ កក់ក្តៅ និងសុភមង្គល។

សមមិត្ត ត្រាន់ ធីថាញហឿង បានកត់ត្រាទទួល​ស្គាល់​នូវការរួមចំណែករបស់ព្រះឧបឃ្ឈាយ៍ ព្រះមហាថេរ ព្រះ​តេជគុណ ព្រះ​សង្ឃ និងជនរួមជាតិខ្មែរគ្រប់រូបក្នុង​ការកសាងធ្លុង​មហា​សាម​គ្គីប្រជាជាតិ​ទាំង​មូល​​ និង​ការ​អភិ​វឌ្ឍមូលដ្ឋាន។

សមមិត្ត ត្រាន់ ធី ថាញ ហឿង ប្រគេន​ទេយ្យទាន​វត្ត​តា​ប៉ា
សមមិត្ត ត្រាន់ ធី ថាញ ហឿងប្រគល់​អំណោយ​ដល់​អ្នក​ចូលនិវត្ត គ្រួសារគោលនយោបាយជនជាតិខ្មែរ

សមមិត្ត ត្រាន់ ធី ថាញ ហឿង អនុលេខាបក្ស ប្រធាន​គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង​សង្ឃឹមថាព្រះឧបឃ្ឈាយ៍ ព្រះចៅអធិការវត្ត ព្រះ​សង្ឃ​គ្រប់អង្គបន្តពង្រីកស្មារតីសាមគ្គីភាព ជាស្ពាន​ត​ភ្ជាប់​​រវាងបក្ស អាជ្ញាធរនឹងជនរួមជាតិខ្មែរ។ 

ព្រមជាមួយគ្នានោះ បន្តរួមដំណើរជាមួយអាជ្ញាធរ រណ​សិរ្ស​មាតុភូមិ អង្គការមហាជនគ្រប់លំដាប់ថ្នាក់ ធ្វើល្អ​ការ​ងារ​ឃោសនា និងចលនាប្រជាជនខ្មែរឲ្យអនុវត្ត​ល្អ​គោល​ការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ដើម្បី​ថែ​រក្សា ការពារ និងលើកកម្ពស់តម្លៃ​វប្ប​ធម៌​ប្រពៃណីដ៏​ល្អរបស់ជនជាតិវៀតណាមនិយាយរួមនិងរបស់ជនរួមជាតិ​ខ្មែរនិយាយដោយឡែក។ ទន្ទឹមនិងនោះ ចូលរួម​យ៉ាង​សកម្មចលនា ប្រឡងប្រណាំងស្នេហាជាតិ ខិត​ខំ​ធ្វើ​ការ ផលិតកម្ម កសាងជនបទថ្មី អនុវត្តរបប​សន្តិ​សុខ​សង្គម​បានល្អ រួមជាមួយនឹងមូលដ្ឋានអនុវត្តមាន​ដំ​ណោះ​​​ស្រាយការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម​មាន​ប្រ​សិទ្ធ​ភាព​ រួមចំណែកកសាងស្រុកកំណើតកាន់តែធូធា ស្រស់​​ស្អាត និងអារ្យធម៌។

សមមិត្ត ត្រាន់ ធី ថាញ ហឿង សួរសុខទុក្ខ ជូនពរ​បុណ្យ​ចូលឆ្នាំថ្មី
សមមិត្ត ត្រាន់ ធី ថាញ ហឿងប្រគេនទេយ្យទាន​វត្ត​ស្រ​ឡូង
សមមិត្ត ត្រាន់ ធី ថាញ ហឿង ប្រគល់​អំណោយ​ដល់​កម្មា​ភិបាលចូលនិវត្តន៍ គ្រួសារគោលនយោបាយ​ជន​ជាតិ​ខ្មែរ

ក្នុងឱកាសនេះ សមមិត្ត  ត្រាន់ ធី ថាញ់ ហឿង អនុ​លេខា​បក្សខេត្ត ប្រធានគណៈកម្មាធិការ​រណសិរ្ស​មាតុ​ភូមិ​វៀតណាមខេត្តអានយ៉ាង បាន​ផ្ញើសារជូនពរ​ឆ្នាំថ្មី​សម្រាប់​បុណ្យចូលឆ្នាំថ្មី និងប្រគល់អំណោយ​ដល់កម្មា​ភិ​​បាលចូលនិវត្តន៍ និងគ្រួសារគោលនយោ​បាយជន​ជាតិ​ខ្មែរ​លើភូមិសាស្ត្រឃុំទ្រីតូន និងឃុំអូរឡឹម៕

 ប្រែ៖ សំណាង