អ្នកស្រី ង្វៀន ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ពិនិត្យជាក់ស្តែងការវិនិយោគលើការសាងសង់សុខាភិបាល អប់រំនៅតំបន់ពិសេសថូចូវ

នៅរសៀលថ្ងៃទី២៥ ខែមីនា អ្នកស្រី ង្វៀន ធីមិញធ្វី សមាជិកាគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូទៅពិនិត្យជាក់ស្តែងការវិនិយោគសាងសង់សុខាភិបាល និងអប់រំ (ពិនិត្យជាក់ស្តែង ផ្សព្វផ្សាយសាងសង់សាលារៀនអន្តរកម្រិត) នៅក្នុងភូមិសាស្ត្រពិសេសថូចូវ។ តំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកពាក់ព័ន្ឋ និងមូលដ្ឋានក៏ចូលរួមផងដែរ។

ទិដ្ឋភាពកិច្ចប្រជុំ

តំបន់ពិសេសថូចូវ គឺជាឃុំកោះមួយដែលសេដ្ឋកិច្ច​ពឹង​ផ្អែក​ជាចម្បងលើការនេសាទ និងវារីវប្បកម្ម មានប្រ​ជា​ជន​ប្រមាណ ១៨០០ នាក់ ផ្ទៃដីធម្មជាតិ ១,៧ គីឡូ​ម៉ែត្រ​ការ៉េ។ មានភូមិតូចមួយរួមមានក្រុមស្វ័យត្រាណ​លំ​នៅដ្ឋានចំនួន​៨។ចាប់តាំងពីអនុវត្តអាជ្ញាធរ​មូល​ដ្ឋាន​ពីរថ្នាក់ ស្ថានភាពសន្តិសុខនយោបាយ និង​សណ្តាប់​ធ្នាប់​សង្គមទាំងមូលតែងតែបានរក្សាស្ថិរភាព។ រៀបចំ​ដំណើរ​ការអង្គការក្បាលម៉ាស៊ីនយ៉ាង​​រលូន មានសុព​ល​ភាព និងប្រសិទ្ឋភាព។ សេដ្ឋកិច្ចបន្តរីកចម្រើន នៅក្នុង វិស័យ​ផ្សេងៗដូចជា ពាណិជ្ជកម្ម និងសេវាកម្ម អា​ជីវ​កម្ម​ វារីវប្បកម្ម សុខាភិបាល អប់រំ តែង​តែ​បាន​មូល​ដ្ឋាន​យក​ចិត្តទុកដាក់។ 

ប្រតិភូចូលរួមកិច្ចប្រជុំ

យោងតាមរបាយការណ៍ អំពីការអប់រំ សព្វថ្ងៃនេះ​មាន​បុគ្គ​លិក​ក្របខ័ណ្ឌចំនួន ២២ នាក់ ក្នុងចំណោម ៣២ ក្រប​ខ័ណ្ឌ រួមមានថ្នាក់ដឹកនាំ ២នាក់ គ្រូបង្រៀនចំនួន ១៩​នាក់ និងបុគ្គលិកជំនួយចំនួន ១នាក់។ ចំនួន​សិស្ស​សរុបនៅដើមឆ្នាំសិក្សាមានចំនួន ២៨៤ នាក់ ក្នុង​នោះ៖ កុមារថ្នាក់មត្តេយ្យចំនួន ៥៦នាក់ សិស្ស​បឋ​ម​សិក្សាចំនួន ១៦០ នាក់ និងអនុវិទ្យាល័យចំនួន ៦៨ នាក់​។ ចំនួនសិស្សសរុបនៅចុងឆមាសទីមួយមា​ន​ចំ​នួន​ ២៧៣ នាក់ (ថយចុះចំនួន ៧ នាក់ បើប្រៀប​ធៀប​ទៅ​នឹងដើមឆ្នាំសិក្សា)។ មានថ្នាក់រៀនសរុបចំនួន ១២ ក្នុងនោះ ថ្នាក់មត្តេយ្យចំនួន ៣ ថ្នាក់បឋមសិក្សាចំនួន ៥ និងអនុវិទ្យាល័យចំនួន ៤ (សាលាមាន​កម្រិត​អប់រំ​ចំ​នួន​ ៣ គឺ ថ្នាក់មត្តេយ្យសិក្សា ថ្នាក់បឋមសិក្សា និង​អនុ​វិទ្យា​ល័យ)។

អំពីសុខាភិបាល សព្វថ្ងៃចំនួនបុគ្គលិកក្របខណ្ឌបាន​ចាត់​តាំង​បច្ចុប្បន្នមានចំនួន ១០ នាក់។ ចំនួនបុគ្គលិក​សរុប​ដែលមានវត្តមានគឺ ៩ នាក់ក្នុងចំណោម ១០ នាក់​ រួមមាន៖ វេជ្ជបណ្ឌិត ២ នាក់ គ្រូពេទ្យជំនួយ ៤ នាក់ គិលានុបដ្ឋាយិកា ១ នាក់ អ្នកបច្ចេក​ទេសមន្ទី​រ​ពិ​សោ​ធន៍ ១ នាក់ និងឱសថការី ១ នាក់។

យោងតាមគម្រោងលេខ ៧១៤/DA-UBND ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ របស់គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ក្នុងការតម្រង់ទិសថូចូវនឹងបង្កើតសាលា​អន្តរកម្រិត និងបង្កើតមជ្ឈមណ្ឌលសុខាភិ​បាល​ថូចូវ ដើម្បីឆ្លើយតបតម្រូវការសិក្សា និងពិនិត្យព្យាបាល​ជំងឺ​សមស្របនឹងលក្ខខណ្ឌ ទ្រង់ទ្រាយរបស់តំបន់ពិសេស​​ថូចូវ។ តំបន់ពិសេសបានរៀបចំផែនការួមនិងផែនការលម្អិតសម្រាប់តំបន់សាងសង់សាលាសកលអន្តរកម្រិតនិងសាងសង់មជ្ឈមណ្ឌលសុខាភិបាលថូចូវ។

ក្នុងនោះ វិស័យអប់រំត្រូវបានគ្រោងរៀបចំរួម​មានតំបន់ចំនួនបី៖ តំបន់មត្តេយ្យសិក្សា មានទំហំផ្ទៃដី ២,០​២២.​៤៤ m2 តំបន់បឋមសិក្សាមានទំហំផ្ទៃដី ២.៧​១១.​៧​m2​ និងតំបន់អនុវិទ្យាល័យ និងវិទ្យាល័យមានទំហំផ្ទៃដី ៤.២៤០m2។ ទិសដៅដល់ឆ្នាំ ២០៣០ តំបន់ពិ​សេស​ថូ​ចូវ​ដំណើរការបង្កើតសាលាអន្តរកម្រិត ប៉ុន្តែ​សា​លា​នៅ​​តែបន្តបង្រៀននៅក្នុងសាលានេះដដែល។ បន្ទាប់ពីទទួលបានដី មូលដ្ឋានបានដំណើរការសាងសង់​ថ្មីដើម្បី​ឆ្លើយតបតម្រូវការបង្រៀននិងរៀនតាមគម្រោងដែលបានអនុម័ត។

​ចំពោះ​វិស័យសុខាភិបាល រៀបចំគម្រោងមួយមានផ្ទៃដី ៣.១១១,៩៩m2 គណៈកម្មាធិការប្រជាជនតំបន់ពិសេស​​បានចេញឯកសារមួយស្នើដល់មន្ទីរ ផ្នែក  និងយោធភូមិពាក់ព័ន្ធប្រគល់ដីដើម្បីដមណើរការសាងសង់។ បន្ទាប់ពីទទួលបានដី មូលដ្ឋាននឹងសហការ​ជាមួយវិស័យពាក់ព័ន្ធដើម្បីចាប់ផ្តើមសាងសង់ មជ្ឈមណ្ឌល​សុ​ខា​ភិបាលថូចៅ (សន្និដ្ឋានថានឹងមានគ្រែចំនួន ១០០) ដើម្បី​ឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺ សម​ស្រប​ជាមួយនឹងលក្ខខណ្ឌទ្រង់ទ្រាយរបស់តំបន់ថូចូវនិងគម្រោងដែលបានអនុម័ត។

គណៈកម្មាធិការប្រជាជនតំបន់ពិសេសថូចូវ ក៏បាន ស្នើសុំឲ្យមានគោលការណ៍ណែនាំដល់មន្ទីរមហាផ្ទៃក្នុងរៀបចំផែនការផ្ទេរសម្រួលកម្មាភិបាល រដ្ឋការ និង​ពល​ករដែលមានជំនាញសមស្របទៅធ្វើការនៅថូចូវ រួមចំណែកជម្នះស្ថានភាពខ្វះកម្មាភិបាលមានចំណេះដឹងជំនាញក្នុងវិស័យសុខាភិបាល និងអប់រំ។ល។ ប្រគល់ដីឲ្យគណៈកម្មាធិការប្រជាជនតំបន់ពិសេសជាបន្ទាន់ ដើម្បីអនុវត្តការរៀបចំផែនការ និងការសាងសង់តាមតម្រូវការអភិវឌ្ឍរបស់តំបន់ពិសេស និងផ្តល់យោបល់​​ទៅលើការធ្វើវិមជ្ឈការគ្រប់គ្រងសម្រាប់សាលា​ស​កល​អន្តរកម្រិត

អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈ​កម្មា​ធិការ​ប្រ​ជា​​ជនខេត្តអានយ៉ាង ថ្លែងមតិសង្ខេបនៅក្នុងកិច្ចប្រជុំ

តាមរយៈការពិនិត្យជាក់ស្តែងនៅលើដីវាលនិងកិច្ចប្រជុំជាមួយគណៈកម្មាធិការប្រជាជនតំបន់ពិសេសថូចូវ អ្នកស្រី ង្វៀន ធី មិញ​ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានប្រគល់ឲ្យមន្ទីរស្ថាបន​កម្ម​ស​ហ​​ការជាមួយមន្ទីរផ្នែកពាក់ព័ន្ធ ដើម្បីពិភាក្សាជាមួយតំ​​ន់ពិសេសភូក្វឹក ពិនិត្យឡើងវិញ និងកែសម្រួលផែនការ​រួមនិងផែនការលម្អិត ព្រមទាំងមានផែនការផ្លូវការមួយដើម្បីអនុវត្តសំណង់និងគម្រោងនាពេលខាងមុខ។

ចំពោះវិស័យសុខាភិបាល អ្នកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានណែនាំឲ្យមន្ទីរសុខាភិបាលសហការជាមួយមន្ទីរមហាផ្ទៃ ដើម្បីស្រាវជ្រាវ​សិក្សា និងផ្តល់យោបល់ដល់គណៈកម្មាធិការប្រជា​​ជនខេត្ត ស្តីពីការបង្កើនសមាជិកភាពជាអ្នកដឹកនាំសម្រាប់ស្ថានីយសុខភាពនៅតំបន់ពិសេស។

ចំពោះវិស័យអប់រំ អ្នកស្រី ង្វៀន ធីមិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានយល់ព្រម​​សាងសង់សាលាបឋមសិក្សា មធ្យមសិក្សា និង​អនុ​វិទ្យាល័យមួយ។ ក្នុងនោះ ទម្រង់រៀបចំថ្នាក់រៀនសមស្របទៅនឹងស្ថានភាពជាក់ស្តែងទៅតាម​ដំណាក់​កាល​នីមួយៗប្រគល់ទៅឲ្យមន្ទីរអប់រំ និងបណ្តុះបណ្តាល​ជា​អ្នក​​អនុវត្ត

ប្រគល់មន្ទីរកសិកម្ម និងបរិស្ថាន ផ្លាស់ប្តូរជាមួយយោធ​ភូមិភាគ ដើម្បីពន្លឿនការប្រគល់ដីទៅ​ឲ្យតំបន់ពិសេស ដើម្បីឲ្យមូលដ្ឋានផ្សព្វផ្សាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

លោកស្រី ង្វៀន ធីមិញ ធ្វី អនុប្រធានគណៈ​កម្មាធិ​ការប្រ​ជាជនខេត្តអានយ៉ាង និង​គណៈប្រតិភូ​បានទៅ​ទស្ស​នា និងអុជធូបនៅទីសការៈថូចូវ

លោកស្រី ង្វៀន ធីមិញធ្វី អនុប្រធាន​គណៈកម្មាធិ​ការ​ប្រ​ជា​ជនខេត្តអានយ៉ាង បានធ្វើការស្ទង់​មតិតាម​ទីតាំង​ដីជាក់ស្តែងស្តីពីការវិនិយោគសាងសង់សំណង់សុខភាព និងអប់រំ នៅលើភូមិសាស្ត្រតំបន់ពិសេសថូចូវ

មុននោះ អនុប្រធានគណៈកម្មាធិ​ការប្រជា​ជនខេត្ត​អាន​យ៉ាង​ រួមជាមួយគណៈប្រតិភូបានទៅអុជ​ធូបនៅទី​ស​កា​រៈ​​ថូចូវ និងស្ទង់មតិអំពីការវិនិយោគសាងសង់​មណ្ឌល​​សុខភាព និងអប់រំ (ពិនិត្យជាក់ស្តែង ផ្សព្វ​ផ្សាយ​សាងសង់ សាលាមធ្តមសិក្សាអន្តរកម្រិត) នៅ​ក្នុង​ភូមិ​សាស្ត្រនៃតំបន់ពិសេសថូចូវ៕

ប្រែ៖ ណារីពៅ