នៅថ្ងៃទី២៤ ខែមីនា លោក ង្វៀន ថាញ់ ផុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត ដឹកនាំកិច្ចប្រជុំ ស្តាប់របាយការណ៍ និងឆ្លងគម្រោងជាក់លាក់កម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតគណៈកម្មាធិការបក្សខេត្ត និងមហាសន្និបាតបក្សនៃគណៈកម្មាធិការប្រជាជនខេត្តលើកទី៣។

នៅក្នុងកិច្ចប្រជុំ មន្ទីរទេសចរណ៍បានរាយការណ៍ និងឆ្លងគម្រោងជំរុញខ្លាំងសកម្មភាពការទូត។ មន្ទីរមហាផ្ទៃរាយការណ៍ និងឆ្លងគម្រោងអភិវឌ្ឍធនធានមនុស្សមានគុណភាពខ្ពស់ ឆ្លើយតបតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងបរិបទថ្មី។

ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ លោក ង្វៀន ថាញ់ផុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា កិច្ចការការទូត គឺជាខ្លឹមសារសំខាន់និងបន្ទាន់មួយនៅក្នុងបរិបទប្រទេសជាតិកំពុងធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ។ អំពីការទូតសេដ្ឋកិច្ច ចាំបាច់ត្រូវតែកសាងសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព ទន្ទឹមនិងនោះ បង្កើនជំរុញខ្លាំងការងារព័ត៌មានផ្សាព្វផ្សាយអំពីសកម្មភាពការទូត។
លោក ង្វៀន ថាញ់ ផុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្ត បានស្នើមន្ទីរផ្នែកនានាដែលបានចាត់តាំងឲ្យសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពប្រឹក្សាទទួលយកយោលឲ្យរបស់ប្រតិភូនៅក្នុងកិច្ចប្រជុំឲ្យបានពេញលេញ ហើយព្រមទាំងពិនិត្យមើល និងធ្វើបច្ចុប្បន្នភាព បំពេញបន្ថែមបន្តទៀត និង បញ្ចប់នៅខ្លឹមសារនៃគម្រោងនានា។ ផ្អែកលើមូលដ្ឋាននោះ សូមបំពេញឯកសារឲ្យបានឆាប់រហ័ស ហើយអនុវត្តជំហាននានាដាក់ជូនផ្នែកមានសមត្ថកិច្ចពិនិត្យពិចារណា និងសម្រេចត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ។

យោងតាមសេចក្តីព្រាងគម្រោង "ជំរុញខ្លាំងសកម្មភាពការទូតនៅលើភូមិសាស្ត្រខេត្តអានយ៉ាង ២០២៦-២០៣០ និងតម្រង់ទិសដល់ឆ្នាំ២០៣៥" ឆ្ពោះទៅដល់គោលដៅរួមជំរុញខ្លាំងការងារការទូតអានយ៉ាងក្នុងទិសដៅគ្រប់គ្រងរួបរួម ធានាមូលដ្ឋានច្បាប់ និងនយោបាយសម្រាប់សកម្មភាពការទូត ធានានូវភាពជាអ្នកដឹកនាំរបស់បក្ស បង្កើនប្រសិទ្ធភាព ស្របគ្នា គ្រប់ជ្រុងជ្រោយ នៃសកម្មភាពការទូត និងសមាហរណកម្មអន្តរជាតិ ពង្រីកប្រភពធនធានអន្តរជាតិជាអតិបរមា ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខេត្ត និងលើកកម្ពស់គុណភាពធនធានមនុស្សបម្រើការទូត។

សេចក្តីព្រាងនៃគម្រោង "អភិវឌ្ឍធនធានមនុស្ស មានគុណភាពខ្ពស់ ឆ្លើយតបតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទថ្មី" ខេត្តអានយ៉ាងបានតម្រង់ទិសកសាងអាជ្ញាធរឌីជីថល និងសេដ្ឋកិច្ចឌីជីថល កម្មាភិបាល ១០០% ត្រូវស្ទាត់ជំនាញឌីជីថល និងកម្មវិធី AI ទៅក្នុងការគ្រប់គ្រង។ ប្តូរពីកសិកម្មប្រពៃណីទៅជាកសិកម្មសរីរាង្គ ឆ្លាតវៃ និងអភិវឌ្ឍខ្លាំងlogistics ព្រំដែន និងសេដ្ឋកិច្ចសមុទ្ទ។ ធនធានមនុស្សត្រូវយល់ពីច្បាប់អន្តរជាតិ ពូកែភាសាបរទេស និងមានផ្នត់គំនិតសកល ដើម្បីទាក់ទាញ FDI និងអភិវឌ្ឍពាណិជ្ជកម្មព្រំដែន។

គោលដៅយុទ្ធសាស្ត្រដល់ឆ្នាំ ២០៣០៖ ខាងវិស័យសាធារណៈ កម្មាភិបាលសម្រេចបានស្តង់ដាជំនាញឌីជីថល ១០០% និងសមត្ថភាពគ្រប់គ្រងទំនើប។ ខាងវិស័យសង្គម អត្រាពលករដែលបានទទួលការបណ្តុះបណ្តាលសម្រេចបាន ៧៩% ក្នុងនោះមានសញ្ញាបត្រ ឬវិញ្ញាបនបត្រ៣៥%។ កសាងកម្លាំងពលកម្មមានសមត្ថភាពទូលំទូលាយ ស្ទាត់ជំនាញបច្ចេកវិជ្ជា មានក្រមសីលធម៌សេវាសាធារណៈល្អ និងការគិតមានភាពច្នៃប្រឌិត៕
ប្រែ៖ សំណាង