នៅរសៀលថ្ងៃទី ៦ ខែមេសា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអានយ៉ាងបានរៀបចំសន្និបាតព័ត៌មានស្ថានភាព និងលទ្ឋផលអនុវត្តភារកិច្ចនយោបាយត្រីមាសទី ១ ឆាំ្ន ២០២៦ជូនដល់អតីតថ្នាក់ដឹកនាំខេត្ត និងសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនៅគ្រប់សម័យកាល។ សន្និបាតដឹកនាំដោយលោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងលោក ឡឹម មិញ ថាញ់ អនុលេខាគណៈកម្មាធិការបក្សខេត្ត។

នៅក្នុងសន្និបាត លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាធិការគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានផ្តល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងបណ្តាខែដើមឆាំ្ន២០២៦។ តាមរយៈនោះ សង្កត់ធ្ងន់ ក្នុងបរិបទនោះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានផ្តោតលើការដឹកនាំ ណែនាំផ្សព្វផ្សាយហ្មត់ចត់ ធានានូវភាពជាអ្នកដឹកនាំគ្រប់ជ្រុងជ្រោយ ដោយកំណត់ភារកិច្ចសំខាន់ៗ ចំណុច ដោះស្រាយទាន់ពេលបញ្ហាកើតឡើងក្រៅផែនការ និងអនុវត្តសម្រេចបានលទ្ឋផលជាវិជ្ជមាន គ្រប់ជ្រុងជ្រោយនៅគ្រប់ទិដ្ឋភាព ភារកិច្ចសំខាន់ៗភាគច្រើនសម្រាប់ត្រីមាសសុទ្ឋតែបញ្ចប់តាមផែនការ។
ត្រីមាសទីមួយឆ្នាំ២០២៦ សេដ្ឋកិច្ចរបស់ខេត្តអានយ៉ាងបានបន្តរក្សាអត្រាកំណើនខ្ពស់បង្គួរ ៧,៨% ខ្ពស់បំផុតតំបន់វាលរាបទន្លេគឺវឡុង រៀបលំដាប់ថ្នាក់ទី២៥ ក្នុងចំណោមខេត្ត និងក្រុងទាំង ៣៤ ក្នុងប្រទេសទាំងមូល។ បរិមាណផលស្រូវសម្រេចបាន ៤,៣ លានតោនតាមការប៉ាន់ស្មាន សម្រេចបាន ៤៨,៩៣% ផែនការឆ្នាំ កើនឡើង ០,២% ធៀបនឹងដំណាលពេលនេះឆ្នាំមុន។វិស័យកសិកម្មបន្តត្រូវបានបញ្ជាក់ពីតួនាទីរបស់ខ្លួនជាសសរស្តម្ភជាមួយនឹងការផលិត និងគុណភាពប្រសើរឡើង។ ពាណិជ្ជកម្ម និងសេវាកម្មស្តារឡើងវិញជាវិជ្ជមាន។ សកម្មភាពនាំចូល-នាំចេញ និងទេសចរណ៍មានការរីកចម្រើនច្រើន។ ការងារប្រមូលចំណូលថវិការដ្ឋសម្រេចបានដំណើរការដាក់ចេញ ដោយបង្កើតបានជាធនធាន សម្រាប់ការវិនិយោគអភិវឌ្ឍ។វិស័យសង្គម-វប្បធម៌បានយកចិត្តទុកដាក់យ៉ាងស្របគ្នា ជាពិសេសក្នុងការថែទាំជីវភាពរបស់ប្រជាជន និងមុខសញ្ញាគោលនយោបាយ និងអ្នកដែលមានស្ថានភាពលំបាក។ ការងារថែទាំសុខភាព និងអប់រំបន្តបានលើកកម្ពស់។ ប្រការគួរឲ្យចាប់អារម្មណ៍ ការងារកសាងបក្ស និងប្រព័ន្ធនយោបាយនៅតែបានបង្កើនបន្ត។ ការផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត និងសារាចរណ៍បានអនុវត្តម៉ឹងមាត់ ផ្សារភ្ជាប់នឹងការផ្លាស់ថ្មីវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រង។
លោកអនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏បានដាក់ចេញភារកិច្ចនិងដំណោះស្រាយជាក់លាក់មួយចំនួននៅក្នុងវិស័យនីមួយៗក្នុងត្រីមាសទី ២ ឆ្នាំ២០២៦។ ក្នុងនោះ បន្តអនុវត្តដំណោះស្រាយដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងគាំទ្រផលិតកម្ម និងអាជីវកម្ម ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ច ១០,៧១% ស្របតាមផែនការរបស់ខេត្ត បង្កើតជាមូលដ្ឋានគ្រឹះសម្រាប់អត្រាកំណើនជាមធ្យម ១១% បន្តត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលកំណើនសេដ្ឋកិច្ចនៃតំបន់ក្នុងត្រីមាសទីមួយឆ្នាំ២០២៦ ជាដើម ទន្ទឹមនិងនោះកែសម្រួលសេណារីយ៉ូកំណើនសម្រាប់ត្រីមាសដែលនៅសល់ និងភារកិច្ចដំណោះនានាដើម្បីធានាបាននូវគោលដៅកំណើន GRDP សម្រាប់ឆ្នាំ២០២៦ ហើយត្រូវបញ្ចប់ និងផ្សព្វផ្សាយគម្រោងមានភាពវាយទម្លុះជាបន្ទាន់ ដើម្បីបង្កើតជាមូលដ្ឋានសម្រាប់ពន្លឿនកំណើននៅឆ្នាំ២០២៦ និងដំណាក់កាល២០២៦-២០៣០។ល។

លោក ហូ វ៉ាន់ ម៉ឹង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា៖ បណ្តាលទ្ឋផលសម្រេចបានក្នុងត្រីមាសទី១ គឺដោយសារការណែនាំ និងគាំទ្រពីមជ្ឈិម ពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់គណៈកម្មាធិការបក្សទាំងមូល អាជ្ញាធរទាំងមូល កងទ័ពនិងប្រជាជនក្នុងខេត្តទាំងមូល ក្នុងនោះមានការចូលរួមចំណែកយ៉ាងសកម្មរបស់សមមិត្តអតីតថ្នាក់ដឹកនាំខេត្ត និងសមមិត្តអតីតសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ចំពោះការអភិវឌ្ឍរួមរបស់អានយ៉ាង។ទន្ទឹមនិងនោះ សង្ឃឹមថា បណ្តាសមមិត្តនឹងបន្តពង្រីកបញ្ញា និងបទពិសោធន៍ ដោយរួមចំណែកនូវមតិយោបល់ដ៏ជ្រៅជ្រះ ជាក់ស្តែង ជាពិសេសនៅក្នុងវិស័យសំខាន់ៗ ដូចជាការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់គុណភាពធនធានមនុស្ស និងការកសាងបក្សស្អាតស្អំ រឹងមាំ។
នៅក្នុងសន្និបាត ប្រតិភូអតីតថ្នាក់ដឹកនាំខេត្តបានសម្តែងការសាទរចំពោះលទ្ឋផលដែលសម្រេចបាន ហើយផ្លាស់ប្តូរនិង ផ្តល់នៅមតិយោបល់ត្រង់ៗជាច្រើនដែលមានទំនួលខុសត្រូវ។ បណ្តាសមមិត្តអតីតថ្នាក់ដឹកនាំខេត្ត ក៏បាន ស្នើឲ្យផ្តោតលើការស្រាវជ្រាវស៊ីជម្រៅទៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ចនៃខេត្តអានយ៉ាងថ្មី ដើម្បីទាញយកផលពីសក្តានុពលក្នុងស្រុកក្នុងវិស័យពាណិជ្ជកម្មសេវាកម្ម។ គួរតែពិនិត្យមើលឡើងវិញ និងវាយតម្លៃឡើងវិញដីសម្បទាននៅលើភូមិសាស្ត្រទីក្រុងកណ្តាលរបស់ខេត្ត តាមរយៈនោះ មានការតម្រង់ទិសរួមបញ្ចូលមូលដ្ឋាននានាសមស្របនឹងលក្ខណៈសក្តានុភាព យកចិត្តទុកដាក់ដល់កុណភាពឃុំជនបទថ្មីបន្ទាប់ពីពេលបញ្ចូលគ្នា ដោយប្តេជ្ញាពន្លឿនល្បឿននៃគម្រោង។
តាងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត លោក ហូ វ៉ាន់ ម៉ឹង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតថ្នាក់ដឹកនាំខេត្តទាំងអស់និងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តគ្រប់ជំនាន់។ តាមរយៈនោះ លោកបានសម្តែងក្តីសង្ឃឹមថា សមមិត្តទាំងអស់នឹងបន្តយកចិត្តទុកដាក់ តាមដាន និងចូលរួមផ្តល់យោបល់ និងសំណូមពរបន្ថែមទៀតលើបញ្ហាសំខាន់ៗក្នុងការដឹកនាំ និងគ្រប់គ្រងរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តលើគ្រប់វិស័យ។ បណ្តាមតិយោបល់របស់សមមិត្ត គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តតែងតែទទួលយកដោយគោរពជានិច្ច ទន្ទឹមនិងនោះនឹងសិក្សាស្រាវជ្រាវអនុវត្តទៅក្នុងការដឹកនាំ ណែនាំដើម្បីការរីកចម្រើនរបស់គណៈកម្មាធិការបក្សខេត្ត និងការអភិវឌ្ឍរបស់ខេត្ត៕
ប្រែ៖ ណារីពៅ