អានយ៉ាង ឆ្ពោះទៅអភិវឌ្ឍធុរកិច្ចបៃតង និងទំនួលខុសត្រូវសង្គម

នៅថ្ងៃទី១៨ ខែមេសា លោក ហូ វ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានធ្វើជាអធិបតីក្នុងកម្មវិធី “កាហ្វេធុរជន” លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ឆ្ពោះទៅរកការអភិវឌ្ឍធុរកិច្ចបៃតងនិងទំនួលខុសត្រូវសង្គម”។ អញ្ជើញចូលរួមផងដែរមានលោក យ៉ាង វ៉ាន់ភុក អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ឡេ ទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយមន្ទីរផ្នែក និងអង្គភាពពាក់ព័ន្ធ ព្រមទាំងធុរជន និងធុរកិច្ចជាង ២៨០នាក់ មកពីក្នុង និងក្រៅខេត្តផងដែរ។

លោក ហូ វ៉ានម៉ឹង ប្រធានគណៈកម្មា​ធិការ​ប្រជា​ជន​ខេត្ត​ថ្លែងមតិនៅក្នុងកម្មវិធី

ដោយស្មារតី និយាយត្រង់ និយាយពិត និងស្វែងរកដំណោះស្រាយជាមួយគ្នា លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈ​​កម្មាធិការប្រជាជនខេត្តអានយ៉ាង​ បាន​ស្នើ​ធុរ​ជន​ ធុរកិច្ចនានាចែករំលែកដោយក្លាហានអំពី “ចំណុច​ស្ទះ​” ដែលកំពុងជួបប្រទះ ដើម្បីខេត្តអានយ៉ាង រួម​ជា​មួយ​នឹងសហគមន៍ធុរជនដោះស្រាយបញ្ហាទាំងនោះ និងធ្វើការកែតម្រូវគោលនយោបាយសមស្រប និងទាន់ពេលវេលា។

ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារ ដែលមាន​លក្ខណៈ​តម្រង់​ទិស​នៃ​កិច្ចសន្ទនា​នេះ គឺ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ធុរ​កិច្ច​​បៃតង និង​មាន​ទំនួល​ខុសត្រូវ​សង្គម​នៅ​ក្នុង​ខេត្ត​អាន​យ៉ាង ក្នុងឆ្នាំ ២០២៦។

តំណាងធុរកិច្ចចែករំលែកមតិ និងផ្តល់មតិយោ​បល់នៅ​ក្នុងកិច្ចសន្ទនា

អ្នកស្រី ផាម ធី ញឺ ភឿង ប្រធានសមាគមធុរកិច្ច​គៀយ៉ាង និងជាអគ្គនាយកក្រុមហ៊ុន CIC Group គៀយ៉ាង បានស្នើខេត្តថា គួរតែបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់​ “អាជីវកម្មបៃតង” ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដែលសមស្របទៅនឹងលក្ខខណ្ឌ​របស់​មូល​ដ្ឋាន សាមញ្ញ ងាយយល់ និងងាយស្រួលអនុវត្ត ដោយជៀសវាងស្ថានភាពកន្លែងនីមួយៗមានការយល់ខុសៗគ្នា។ លោកស្រីក៏បានស្នើយន្តការគាំទ្រជាក់លាក់ ដើម្បី​ធុរ​កិច្ច​​ផ្លាស់ប្តូរដោយក្លាហាន ជាពិសេស គឺទទួលបានដើមទុនអនុគ្រោះ និងឥណទានបៃតង គោលនយោបាយ​​លើកទឹកចិត្តអំពីពន្ធ និងថ្លៃចំណាយ។ ជ្រើសរើស​ធុរកិច្ច​មួយចំនួនធ្វើជាគំរូសាកល្បង ដើម្បីចម្លងតាម​នោះ​​ពង្រីកដើម្បីធុរកិច្ចឃើញច្បាស់ថា ការអនុវត្តបៃត​គឺអនុវត្តបាន និងមានប្រសិទ្ធភាព

តំណាងធុរកិច្ចចែករំលែកមតិ និងផ្តល់យោ​បល់​នៅ​ក្នុង​កិច្ច​សន្ទនា

ឆ្ពោះទៅអភិវឌ្ឍទេសចរណ៍បៃតង លោក ង្វៀន វូខាក់ ប្រធាន​សមាគម​ទេសចរណ៍​ខេត្ត បាន​ស្នើ​ថា “ចាំបាច់​ត្រូវ​តែ​អនុវត្តក្រម​លក្ខណៈវិនិច្ឆ័យ​ទេសចរណ៍​បៃតងធ្វើ​ជា​ប​ន្ទាត់​រួម​មួយ ដើម្បី​កសាង​ពាណិជ្ជសញ្ញា និង​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ចីរភាព និង​លំដាប់​អន្ត​រ​ជាតិ​ធុរកិច្ច​អាច​ខ្វះ​លក្ខណៈវិនិច្ឆ័យ​លើកទឹកចិត្ត ប៉ុន្តែ​ប្រសិនបើ​រំលោភបំពាន​លើ​បទប្បញ្ញត្តិ​បរិស្ថាន មិនមាន​ផែនការ​សកម្មភាព​បៃតង គឺមិន​អាច​បាន​ទទួលស្គាល់​ទេ។ខេត្តបាន​បង្កើត​ក្រុមប្រឹក្សា​វាយតម្លៃ​ឯករាជ្យ​មួយ ដើម្បី​ធានា​ថា “ធុរកិច្ច​បៃតង” អំពីម្ហូបអាហារ ការគ្រប់គ្រង​ធនធានមនុស្ស អភិរក្ស​ធនធាន និង​វប្បធម៌ ការគ្រប់គ្រង​កាកសំណល់ និង​ថាមពល ការដឹកជញ្ជូន​បៃតង ងាយ​ស្រួល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។ល។ ការ​អនុវត្ត​បៃតង​ជួយឲ្យធិរកិច្ច​សន្សំ​សំចៃ​បានពី ២០-៣០% ថ្លៃ​អគ្គិសនី ទឹក និង​សម្ភារៈ​ប្រើប្រាស់ជាដើម។ ទេសចរណ៍​បៃតង​មិនត្រឹមតែជា​បន្ទុក​ដ៏ធ្ងន់ក្នុងការចំណាយ​ទេ ប៉ុន្តែ​ជា​ឱកាស​មាស​សម្រាប់​ខេត្ត​អានយ៉ាង​បញ្ជាក់ពី​ជំហរ​របស់ខ្លួន​នៅលើ​ផែនទី​ទេសចរណ៍​ពិភពលោក។

នៅក្នុងបរិបទសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ការផ្លាស់ប្តូរបៃតងលែងជាជម្រើសទៀតហើយ ប៉ុន្តែបានក្លាយជានិន្នាការជាសំខាន់មួយដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។ ខេត្តបានណែនាំធុរកិច្ចឲ្យ​គោរពយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិស្តីពីការពារបរិស្ថាន អនុវត្តបច្ចេកវិទ្យាជ្រះ សន្សំសំចៃថាមពល និងប្រើប្រាស់ធនធាន​មាន​ប្រសិទ្ធភាព អនុវត្តល្អកិច្ចការសង្គម ថែទាំ​ជីវ​ភាព​រស់​នៅរបស់ពលករ និងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ក្នុងមូលដ្ឋាន

ខេត្តអានយ៉ាងនឹងបង្កើតក្រមលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃជាសាធារណៈ មានតម្លាភាព និង​សត្យា​នុ​ម័ត្រ​ ព្រមជាមួយនោះក៏រួមបញ្ចូលគោលនយោបាយគាំទ្រ​​ហិរញ្ញវត្ថុ និងបច្ចេកវិជ្ជា ដើម្បីលើកទឹកចិត្តធុរកិច្ច​ឲ្យ​ផ្លាស់​​ប្តូរយ៉ាងក្លាហានទៅរកទម្រង់​ផលិតកម្មដែលមិនប៉ះ​​ពាល់ដល់បរិស្ថាន។

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងប្រគល់អំណោយដល់តំណាងសមាគមធុរកិច្ចទីក្រុងហូជីមិញនៅក្នុងកិច្ចសន្ទនា

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ខេត្តបានកាត់បន្ថយពេលវេលាសម្រាប់​ការអនុវត្តនីតិវិធីចំនួន ៥០% ដើម្បីជួយធូរកិច្ច​ចាប់យកឱកាសអាជីវកម្ម ហើយស្នើសុំ​ឲ្យធុរកិច្ច​រាយ​ការណ៍ដោយផ្ទាល់អំពីការយឺតយ៉ាវជាមួយប្រធានគណៈកម្មាធិការប្រជាជនខេត្ត នៅក្នុងយុទ្ធសាស្ត្រអភិឌ្ឍ​​កសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបៃតង ខេត្តបានចាត់​ភារកិច្ចសម្រាប់ស្ថាប័នសមត្ថកិច្ចឲ្យណែនាំអំពីការចេញ "វិញ្ញាបនបត្រធុរកិច្ចបៃតង" ជួយឲ្យផលិតផលរបស់​ធុរ​កិច្ចឈានទៅដល់ទីផ្សារអន្តរជាតិ។

ថាមពលស្អាត និងសេដ្ឋកិច្ចរង្វង់ រួមជាមួយនឹងចក្ខុវិស័យ​ "បៃតង" ក៏ត្រូវបានថ្នាក់ដឹកនាំខេត្តតម្រូវ​ឲ្យ​គម្រោង​​ថ្មីៗ ត្រូវរួមបញ្ចូលថាមពលពន្លឺព្រះអាទិត្យលើដំ​​បូល​ផ្ទះ ដើម្បីសន្សំសំចៃថាមពល និងកាត់បន្ថយការចំណាយ។ ខេត្តក៏កំពុង ជំរុញយ៉ាងខ្លាំងក្លា​នូវគម្រោង​ដោះ​ស្រាយសំណល់ ដោយបំលែងសំណល់ទៅជាធនធាន ដើម្បីកសាងបរិយាកាសវិនិយោគដោយចីរភាព និង​អារ្យ​ធម៌

លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈ​កម្មាធិការ​ប្រជាជន​ខេត្ត​ និងគណៈប្រតិភូបានទៅទស្សនាការតាំង​ពិព័រណ៍​ផលិត​ផល OCOP និងផលិតផលឧស្សាហកម្ម​ជនបទ​របស់​ខេត្ត

នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានបញ្ជាក់ថា ប្រសិនបើគ្មានការចូលរួមពីធុរកិច្ចទេ គឺមិនអាចនាំមកនូវតម្លៃ និងប្រសិទ្ធភាពខ្ពស់នោះទេ។ ចំពោះវិស័យកសិកម្ម លោកប្រធានបានស្នើថា កសិករគួរតែជាម្ចាស់ភាគហ៊ុន ហើយធុរកិច្ចគួរតែជាធាតុស្នូលក្នុងការដោះស្រាយបញ្ហាលំបាកបំផុត គឺដីធ្លី និងការរំ​ដោះ​ផ្ទៃ​រាប។ កសិកររួមដើមទុនដោយសិទ្ធិប្រើប្រាស់ដីធ្លី និងកម្លាំងពលកម្ម ធុរកិច្ចរួមដើមទុន បច្ចេកវិជ្ជា និងដំណើរការផលិតកម្ម។ ក្នុងខណៈនោះ កសិករក្លាយជា "ម្ចាស់ភាគហ៊ុន" រួមចែករំលែកអត្ថប្រយោជន៍ និងហានិភ័យ ជួយធុរកិច្ចកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើកដំបូង។

ចំពោះឧស្សាហកម្មដែលផ្សារភ្ជាប់នឹងតំបន់វត្ថុធាតុដើម និងរៀបចំផែនការព្រមៗគ្នារវាងតំបន់វត្ថុធាតុដើម រោងចក្រ ការដឹកជញ្ជូន និងលំនៅដ្ឋានកម្មករ។ ការរួមបញ្ចូលគ្នានេះមិនត្រឹមតែកាត់បន្ថយថ្លៃ logistics សម្រាប់​ធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវ​របប​សន្តិសុខសង្គមផងដែរ ដោយបង្កើតជាបុរេ​លក្ខ​ណៈសម្រាប់ការអភិវឌ្ឍឧស្សាហកម្មដោយចីរភាព។

លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ធុរកិច្ច គឺជា កំណើន​របស់ខេត្ត។ ខេត្តអានយ៉ាងមិនត្រឹមតែ “ក្រាលកំរាលព្រំក្រហម​”ដើម្បីអញ្ជើញការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ច្បាមជាមួយនិងរួមជាមួយធុរកិច្ចជានិច្ច ដើម្បី​ជម្នះ​រាល់ការលំបាក និងបញ្ហាប្រឈមនានា សម្រាប់ការអភិវឌ្ឍដោយចីរភាពជាមួយគ្នា៕

ប្រែ៖ ណារីពៅ