អនុរដ្ឋមន្ត្រីក្រសួងការបរទេស ង្វៀន មីញហាំង ធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង

នៅថ្ងៃទី១៧ ខែមេសា នៅតំបន់សេដ្ឋកិច្ចពិសេសភូក្វឹក គណៈប្រតិភូថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិ APEC ២០២៧ ដឹកនាំដោយលោក ង្វៀន មីញហាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេស អនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិ APEC ប្រធានគណលេខាធិការ APEC ២០២៧ បានបើកកិច្ចប្រជុំធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ស្តីពីការរៀបចំសប្តាហ៍កំពូល APEC ២០២៧។ លោក ង៉ោ កុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកពាក់ព័ន្ធ បានទទួល និងធ្វើការជាមួយគណៈប្រតិភូ។

ទិដ្ឋភាពកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំន លោក ង្វៀន មីញហាំង អនុរដ្ឋ​មន្ត្រី​ក្រសួងការបរទេស បានមានប្រសាសន៍ថា ដំណើរ​បំពេញទស្សនកិច្ចលើកនេះមានគោលបំណងផ្លាស់ប្តូរទស្សនៈដោយផ្ទាល់ជាមួយគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងស្តាប់ព័ត៌មានពីមូលដ្ឋាន និងវិនិយោគ​គិន​ពាក់ព័ន្ឋនឹងការរៀបចំកិច្ចប្រជុំកំពូល APEC ២០​២៧​។

​លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោល​បំ​ណង​ចម្បងគឺធ្វើបច្ចុប្បន្នភាពស្ថានភាពផ្សព្វផ្សាយគម្រោងបម្រើ APEC ជាពិសេសគឺការលំបាក និងបញ្ហា​ទាក់​ទិន​ដែល​កើតឡើងក្រៅផែនការក្នុងអំឡុងពេលអនុវត្ត។ ដោយ​ផ្អែកលើមូលដ្ឋាននោះ ក្រសួងការ​បរទេស​នឹង​ចង​ក្រងរបាយការណ៍មួយជូនដល់រដ្ឋាភិបាល និង​គណៈ​​​កម្មាធិការជាតិ APEC ២០២៧ ដើម្បីពិចារណា និង​​សម្រេចលើខ្លឹមសារស្ថិតក្នុងសមត្ថកិច្ច។

ង្វៀន មីញហាំង ​អនុរដ្ឋមន្ត្រីក្រសួងការបរទេស ថ្លែង​មតិ​​នៅក្នុងកិច្ចប្រជុំ​

លោកអនុរដ្ឋមន្ត្រី ង្វៀន មីញហាំង បានមាន​ប្រសាស​ន៍​ថា​ គណៈប្រតិភូចង់ក្តាប់ព័ត៌មានអំពីល្បឿន​ផ្សព្វ​ផ្សាយ​គម្រោង​នានារហូតមកដល់បច្ចុប្បន្ន ជាពិសេសគម្រោង​ដែល​មានការចូលរួមពីវិនិយោគិន។ ព្រមជាមួយនោះ​ក៏​ក្តាប់​ពីការលំបាក និងបញ្ហាទាក់ទិនជាក់លាក់ផងដែរ។ វាយ​តម្លៃផលប៉ះពាល់ នៃស្ថានភាពតំបន់មជ្ឈិមបូព៌ា​ដែល​​ប៉ះពាល់ដល់តម្លៃថាមពល ថ្លៃដើមនាំចូល និង​ផល​​ប៉ះពាល់ដល់ល្បឿននៃគម្រោង។ បណ្តាបញ្ហា​ទើប​កើត​ឡើងក្នុងអំឡុងពេលដំណើរការរៀបចំ ប្រសិន​បើ​ហួស​ពីសមត្ថកិច្ច ចាំបាច់ត្រូវតែរាយការណ៍ជាបន្ទាន់​ទៅ​កាន់​រដ្ឋាភិបាល និងគណៈកម្មាធិការជាតិ APEC ២០​២៧ ដើម្បីមានវិធានការដោះស្រាយ។

ទន្ទឹម​និងនោះ លោកអនុរដ្ឋមន្ត្រី ក៏បាន កត់សម្គាល់​ពី​ការ​រៀបចំកន្លែងស្នាក់នៅសម្រាប់សន្និបាតផងដែរ។ ទោះបីជាចំនួនបន្ទប់សរុបជាគោលឆ្លើយតបតម្រូវការក៏ដោយ ក៏ចាំបាច់ត្រូវគណនាការបែងចែកបន្ទប់​សម្រាប់​គណៈ​ប្រតិភូជាន់ខ្ពស់ ប្រមុខរដ្ឋ រដ្ឋមន្ត្រី និងថ្នាក់​ដឹកនាំ​ធុរ​កិច្ច​ជាដើម។ ជាពិសេស សម្រាប់កន្លែងស្នាក់នៅ​នៅ​តំ​​បន់ខាងជើងកោះ ចាំបាច់ត្រូវតែមានផែនការដឹក​ជញ្ជូន​សមស្រប ធានាបានភាពងាយស្រួល សុវត្ថិភាព និងឆ្លើយតបតាមតម្រូវការនៃពិធីការការទូតក្នុងអំឡុងពេលប្រាពឡើងសន្និបាត។

លោក ង៉ោ កុងធឹក អនុប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ថ្លែងមតិនៅក្នុងកិច្ចប្រជុំ

ថ្លែងមតិនៅក្នុងកិច្ចប្រជុំ លោក ង៉ោ កុងធឹក អនុ​ប្រ​ធាន​គណៈ​កម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា សន្និ​បាត​ APEC ២០២៧ គឺជាភារកិច្ចនយោបាយ និង​ការ​ទូត​ដ៏សំខាន់មួយ ដែលបក្ស រដ្ឋនិងរដ្ឋាភិបាល​ប្រគល់​ឲ្យ​ខេត្តអានយ៉ាង ធ្វើជាម្ចាស់ផ្ទះនៅ​តំបន់​ពិសេស​ភូ​ក្វឹក​។​ខេត្តយល់យ៉ាងស៊ីជម្រៅថា នេះជាទំនួលខុសត្រូវដ៏​ធំ​ធេង​​ចំពោះរដ្ឋាភិបាលមជ្ឈិម និងប្រទេសជាតិ ហើយ​គឺ​ជា​ឱកាសដ៏សំខាន់មួយដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លើក​កម្ពស់គុណភាពសេវាកម្ម ធ្វើទំនើបកម្ម​បរិ​យា​កាស​​ទីក្រុង និងបង្កើនសមត្ថភាពគ្រប់គ្រង បង្កើតជា​កម្លាំង​ចលករអភិវឌ្ឍថ្មីសម្រាប់ខេត្តនិយាយរួម និង​តំ​បន់​​ពិសេសភូក្វឹកនិយាយដោយឡែក។

រយៈពេលកន្លង ខេត្តអានយ៉ាងបានផ្តោតលើការដឹកនាំ និង​ណែនាំដ៏ខ្លាំងក្លា សកម្ម និងស្របគ្នា បំពេញ​នីតិ​វិធី​ឲ្យ​បានឆាប់រហ័ស និងពន្លឿនល្បឿននៃគម្រោង​សំ​ខាន់​ៗ​ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និង​ស្ថា​ប័ន​មជ្ឈិម ដើម្បីដោះស្រាយការលំបាក និងបញ្ហា​ទាក់​ទិនបានឆាប់រហ័ស។ ដោយធានាថាត្រឹមត្រូវ​តាម​ការ​តម្រង់ទិស តាមបទប្បញ្ញត្តិ ពេលវេលា និង​ស្តង់​ដារ​គុណ​​ភាព ផ្សារភ្ជាប់នឹងប្រសិទ្ធភាពយូរអង្វែង និង​ភាព​ស៊ីសង្វាក់គ្នារបស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលបម្រើសន្និ​​បាត។

លោក ង្វៀន វៀតថុង នាយករងមន្ទីរទេសចរណ៍ ថ្លែង​មតិ​ក្នុង​កិច្ចប្រជុំ
លោក ង្វៀន ង៉ុកវេ នាយករងមន្ទីរសំណង់ រាយ​ការណ៍​ល្បឿន​ផ្សព្វផ្សាយគម្រោងបម្រើសន្និបាត APEC ២០​២៧​

ផ្អែកលើមូលដ្ឋាននៃការសន្និដ្ឋានរបស់រដ្ឋាភិបាល ការ​ណែ​នាំរបស់មជ្ឈិម នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ឧប​នា​យក​រដ្ឋមន្ត្រី និងគណៈកម្មាធិការជាតិ APEC ២០២៧ ខេត្ត​បានបង្កើតផែនការទូទៅមួយ ដោយកំណត់​ភារ​កិច្ច​ច្បាស់​លាស់ ទំនួលខុសត្រូវច្បាស់លាស់ ល្បឿន​ដំ​ណើរ​ការច្បាស់លាស់ចំពោះក្រុមភារកិច្ចនីមួយៗ ជា​ធម្ម​តា​ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពអនុវត្តជាប្រចាំ ព្រម​ទាំងរាយការណ៍អំពីការលំបាក និងបញ្ហាទាក់​ទិន​ដែល​ហួសពីសមត្ថកិច្ចនៃខ្លួន ដើម្បី​សុំការដឹក​នាំនិង​ណែ​នាំ។

រហូតមកដល់បច្ចុប្បន្ន ខេត្តបានបញ្ចប់ភារកិច្ច​សំខាន់ៗ​ជា​ច្រើនតាមការណែនាំរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល៖ បញ្ចប់​ការកែសម្រួលផែនការរៀបចំ និងនីតិវិធីវិនិយោគ​ គម្រោង APEC ២០២៧។ ការអនុម័តទម្រង់បែបបទ និងលទ្ធផលនៃការជ្រើសរើសអ្នកវិនិយោគសម្រាប់គម្រោង​សំខាន់ៗ។ រៀបចំពិធីបើកការដ្ឋានសម្រាប់​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ចេញ​ផែនការមេជាមួយនឹងដំណាក់កាលដំណើរការបានកាត់​បន្ថយពី ៣ ទៅ ៦ ខែ។

ព្រមជាមួយនោះ ខេត្តកំពុងផ្តោតយ៉ាងខ្លាំងទៅ​លើ​បញ្ហា​សំខាន់ៗដែលនៅសេសសល់ ជាពិសេស​គឺ​គម្រោង​មជ្ឈមណ្ឌលរៀបចំសន្និបាត APEC ហេដ្ឋា​រចនា​សម្ព័ន្ធអាកាសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ជា​យុទ្ធសាស្ត្រ និងការកៀរគរ និងតុល្យភាពធនធាន។

លោក ហ្វីញ ណាមថាំង អនុប្រធាន និងជាអគ្គនាយក​តំ​​បន់​ភាគខាងត្បូងរបស់ក្រុមហ៊ុន Sun Group រាយ​ការ​ណ៍អំពីការលំបាក បញ្ហាតាក់ទិន និង​ស្នើ​ក្នុង​កិច្ច​ប្រ​ជុំ​

ក្នុងការចាត់ចែង ខេត្តអានយ៉ាងបាន ប្រកាន់ខ្ជាប់​គោល​ការណ៍​តឹងរ៉ឹងចំនួន ៦។ ទន្ទឹមនិងនោះ អនុវត្តយន្តការ “បណ្តាញ​បៃតង” ក្នុងការដោះស្រាយឯកសារ នីតិវិធី និងភារកិច្ចទាក់ទងនឹង APEC ក្នុងទិសដៅអាទិភាព និងកាត់បន្ថយពេលវេលា មិនទុកឲ្យយឺតយ៉ាវ។ ខេត្ត​បង្កើន​ការត្រួតពិនិត្យកន្លែងកើតហេតុ រៀបចំកិច្ច​ប្រជុំ​តាម​ប្រធានបទ ចេញសេចក្តីសន្និដ្ឋានទាន់ពេល និង​ចាត់តាំងភារកិច្ចមានកំណត់ពេលវេលាជាក់លាក់ដើម្បីដោះ​ស្រាយការលំបាកនៅថ្នាក់មូលដ្ឋាន។

គណៈកម្មាធិការប្រជាជនខេត្តបានចេញសេចក្តីណែនាំមួយដើម្បីពន្លឿនការរំដោះផ្ទះរាបសម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ APEC ២០២៧ នៅក្នុង​តំ​បន់​ពិសេសភូក្វឹក តាមរយៈនោះរឹតបន្តឹងវិន័យ និង​សណ្តាប់​ធ្នាប់ បង្កើនទំនួលខុសត្រូវជាអ្នកនាំ និងបង្កើន​សហការអន្តរផ្នែកនៅក្នុងដំណាក់កាលស្នូលដែលសម្រេចល្បឿន។

ការសាងសង់គម្រោងតំបន់ទីក្រុងចម្រុះឆ្នេរខ្សាច់ក្រហម

ចំពោះក្រុម ២១ នៃគម្រោងយោងតាមសេចក្តី​សម្រេច​លេខ​ ៩៤៨/QD-TTg រហូតមកដល់បច្ចុប្បន្នខេត្ត​បាន​បញ្ចប់​ការជ្រើសរើសអ្នកវិនិយោគ និងអ្នកម៉ៅ​ការ​សំ​ណង់​ស្របតាមបទប្បញ្ញត្តិ។ មានកញ្ចប់ដេញថ្លៃ​ជា​ច្រើន​​កំពុងបានផ្សព្វផ្សាយ ដែលធានាបាននូវល្បឿន គុណ​ភាព សុវត្ថិភាព និងប្រសិទ្ធភាព ក្នុងនោះ​មាន​គម្រោង​សម្រេចបាននិងល្បឿនជាងល្បឿន ដូចជា៖ ការ​ពង្រីកអាកាសយានដ្ឋានអន្តរជាតិភូក្វឹក។ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ការផ្លាស់ប្តូរឌីជីថល និងមជ្ឈមណ្ឌលឃ្លាំមើលនិងប្រតិបត្តិការឆ្លាតវៃ។ តំ​បន់​​ទីក្រុងចម្រុះឆ្នេរខ្សាច់ក្រហម តំបន់ទី​ក្រុងទេសច​រ​ណ៍​​ភ្នំ​តាក្វាន និងសំណង់តូចធំមួយចំនួន​ដែលទាក់​ទង​ដោយ​ផ្ទាល់ទៅនឹងមជ្ឈមណ្ឌលរៀបចំសន្និបាត AP​E​C​។​

ទៅទន្ទឹមនឹងការវិនិយោគសាងសង់ ខេត្តបានផ្សព្វ​ផ្សាយ​គម្រោងទូទៅសម្រាប់សកម្មភាពបម្រើឆ្នាំ APEC ២០​២៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភូក្វឹក ក្នុងទិស​ដៅ​​លំដាប់លំដោយចំណុច ព្រមៗគ្នា។ ខេត្តបានចេញ​សេច​ក្តីសម្រេចអនុម័តគម្រោងទូទៅ។ ពង្រឹង​ក្រុម​ជួយ​កិច្ច​ និងកែសម្រួលរចនាសម្ព័ន្ធ ហើយនិងភារកិច្ច​របស់​អនុគណៈកម្មការឲ្យសមស្របទៅនឹងតម្រូវការជាក់ស្តែង​។​ រហូតមកដល់បច្ចុប្បន្ន មានអនុគណៈកម្មការទាំង ៧/​៧ បានបញ្ចប់អនុគម្រោងដែលខ្លួនទទួលបន្ទុក ដោយ​កំណត់យ៉ាងច្បាស់នូវខ្លឹមសារការងារ ល្បឿន​ផ្សព្វ​ផ្សាយអនុវត្ត និងទទួលខុសត្រូវ បង្កើតជាមូលដ្ឋាន​គ្រឹះ​ដ៏សំខាន់សម្រាប់រៀបចំអនុវត្តរួមគ្នា និងមាន​ប្រ​សិទ្ធ​ភាពនាពេលខាងមុខ។

គណៈប្រតិភូនៃគណៈលេខាធិការ APEC ២០២៧ ពិនិត្យជាក់ស្តែងសណ្ឋាគារនៅតំបន់ពិសេសភូក្វឹក

ក្នុងឱកាសនេះ គណៈប្រតិភូនៃគណៈលេខាធិការ AP​E​​C​​ ២០២៧ បានអញ្ជើញទៅពិនិត្យជាក់ស្តែង​មូល​ដ្ឋាន​​​សម្ភារៈ សណ្ឋាគារ ហើយនិងបន្ទប់ប្រជុំ​មួយ​ចំនួន​នៅ​​ក្នុង​តំបន់៕

ប្រែ៖ ណារីពៅ