អាន យ៉ាង ទទួលបានពានរង្វាន់ខ្ពស់ៗជាច្រើននៅក្នុងការប្រកួតប្រជែងថ្នាក់ជាតិ "សិស្សានុសិស្សនិងនិស្សិត ជាមួយនឹងគំនិតផ្តើមអាជីព”

នៅរសៀលថ្ងៃទី១៩ ខែមេសា នៅទីក្រុងហាណូយ ក្រសួងអប់រំ និងបណ្តុះបណ្តាល សហការជាមួយគណៈកម្មាធិការកណ្តាលមជ្ឈិមនៃសម្ព័ន្ឋយុវជនកុម្មុយនិស្តហូជីមិញ ក្រសួងវិទ្យាសាស្ត្រ បច្ចេកវិជ្ជា និងអន្តរសម្ព័ន្ឋយុវជនពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំពិធីបិទថ្ងៃបុណ្យផ្តើមអាជីពជាតិរបស់សិស្សានុសិស្សនិងនិស្សិតជាតិ និងប្រគល់រង្វាន់សម្រាប់ការប្រកួតប្រជែង "សិស្សានុសិស្សនិងនិស្សិតដែលមានគំនិតផ្តើមអាជីវកម្មលើកទី ៨"

អង្គភាពមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តអានយ៉ាង ទទួលបានរង្វាន់លេខមួយចំនួនមួយ រង្វាន់លេខ​ពីរ​ចំនួន​ចំនួន ២ និងរង្វាន់លេខបីចំនួន ១ ក្នុងការ​ប្រកួត​ប្រ​ជែង​ "សិស្សានុសិស្សនិងនិស្សិតជាមួយនឹង​គំនិត​ផ្តើម​អាជីព”

ថ្ងៃបុណ្យផ្តើមអាជីពជាតិលើកទី៨ ឆ្នាំ២០២៦ បានប្រ​ព្រឹត្ត​ទៅយ៉ាងរស់រវើកចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែ​មេ​សា​។ ក្នុងក្របខ័ណ្ឌនៃថ្ងៃបុណ្យ គណៈកម្ម​ការបាន​រៀបចំ​សកម្មភាពប្រឹក្សាស៊ីជម្រៅនិង ភ្ជាប់វិនិយោគ​រវាង​ក្រុមចូលរួមប្រឡងក្នុងចំណោមគម្រោងសិស្សានុសិស្ស​និងនិស្សិតជាមួយសាជីវកម្ម វិនិយោគគិន អង្គ​ការ​គាំ​ទ្រ​ផ្តើមអាជីព អ្នកជំនាញ/អ្នកប្រឹក្សា។ វគ្គផ្តាច់ព្រ័ត្រ​នៃការប្រកួតប្រជែងសិស្សានុសិស្សនិងនិស្សិតលើកទី៨។ សន្និបាតឃោសនា ផ្សព្វផ្សាយ និងបំផុស​ផ្សព្វ​ផ្សាយ​ "កម្មវិធីគាំទ្រសិស្សានុសិស្សនិស្សិត ២០២៦-២០​៣៥"និងវេទិកាបំផុសគំនិតសម្រាប់​សិស្សានុ​សិស្ស​និស្សិតស្តីពី "ផ្តើមអាជីពពីសាលារៀនដំណាក់កាល ២០២៦-២០៣៥៖ ឱកាស - ធនធាន - សកម្មភាព"។

ការ​ប្រកួតប្រជែង "សិស្សានុសិស្សនិស្សិត ជាមួយនឹង​គំ​និត​ផ្តើមអាជីព" លើកទី ៨ឆ្នាំ ២០២៦ បានចាប់​ផ្តើម​បំ​ផុស​នៅក្នុងខែធ្នូ ឆ្នាំ ២០២៥។ បន្ទាប់ពីរ​យៈពេល​ពីរ​ខែ​បំ​ផុស គណៈកម្មការទទួលបានគម្រោង​ផ្តើម​អា​ជីព​ចំ​នួន ៨៨០ ពីសិស្សានុសិស្ស​និស្សិត​នៃ​មូល​ដ្ឋាន​អប់រំ​ឧត្តម​សិក្សា មូលដ្ឋានអប់រំវិជ្ជាជីវៈ និងមូលដ្ឋាន​អប់​រំ​ទូ​ទៅ​ ហើយជ្រើសរើសគម្រោងឆ្នើមៗចំនួន ១៣៥ ដើម្បី​ចូល​រួមក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែង "សិស្សានុ​សិស្ស​និស្សិតជាមួយនឹងគំនិតផ្តើមអាជីវកម្ម" លើកទី ៨។

សាលាមធ្យមសិក្សាវិជ្ជាជីវៈអានយ៉ាង ១ (ក្រោម​ឱវ៉ា​ទ​មន្ទីរ​អប់រំ និងបណ្តុះបណ្តាលខេត្តអានយ៉ាង) ទទួល​បាន​​រង្វាន់លេខមួយចំនួនមួយ រង្វាន់លេខពីរចំនួនមួយ និងរង្វាន់​លេខបីចំនួនមួយ ក្នុងការប្រកួតប្រជែង "សិស្សា​នុ​សិស្សនិស្សិតជាមួយនឹងគំនិតផ្តើមអាជីវកម្ម"

បណ្តាគម្រោងដែលចូលរួមប្រកួតស្ថិតក្នុងវិស័យចំនួន ៥ រួមមាន៖ ឧស្សាហកម្ម - កែច្នៃ - បញ្ញាសិប្បនិម្មិត (AI) – STEM។  កសិកម្ម - បរិស្ថាន - ថាមពល។ អប់រំ - វប្បធម៌ - ទេសចរណ៍ - ហិរញ្ញវត្ថុ។ សុខា​ភិ​បាល​ - សុខភាព - ជីវភាពនិងអាជីវកម្ម​ដែល​មាន​ផ​ល​ប៉ះ​​ពាល់ដល់សង្គម។

លទ្ធផល គណៈកម្មការបានប្រគល់រង្វាន់​លេខមួយ​ចំ​នួន​ ១៥ រង្វាន់លេខពីរចំនួន ៣០ រង្វាន់លេខបីចំនួន ៥៥ និងរង្វាន់លើកទឹកចិត្តចំនួន ៣៤ សម្រាប់​ផែន​ប្រ​កួត​​ទាំងបី (ផែនសិស្សានុសិស្ស ផែននិស្សិត និង​ផែន​អប់​រំវិជ្ជាជីវៈ)។បណ្តាមូលដ្ឋានអប់រំ និងបណ្តុះ​បណ្តាល​នៅក្នុងខេត្តអានយ៉ាងទទួលបានរង្វាន់លេខមួយចំនួន ១ រង្វាន់លេខពីរចំនួន ៣ និងរង្វាន់លេខបីចំនួន ៤ ក្នុង​ការ​ប្រកួត។

គម្រោង "ថ្នាំដុសធ្មេញធម្មជាតិស្លាម្លូ TACATOOTH" របស់សកលវិទ្យាល័យគៀនយ៉ាង ឈ្នះ​បានរង្វាន់​លេខ​បី​ ក្នុងផែននិស្សិតមកពីមូលដ្ឋានអប់រំឧត្តមសិក្សា
អនុមហាវិទ្យាល័យវិជ្ជាជីវៈគៀនយ៉ាង ទទួល​បាន​រង្វាន់​លេខ​ពីរចំនួន ១ និងរង្វាន់លេខបីចំនួន ២ ក្នុងផែន​សិស្សា​នុសិស្សនិស្សិតមកពីមូលដ្ឋានអប់រំវិជ្ជាជីវៈ

អនុមហាវិទ្យាល័យវិជ្ជាជីវៈគៀនយ៉ាងទទួលបានរង្វាន់ទីពីរមួយ និងរង្វាន់លេខបីពីរ ក្នុងផែនសិស្សានុ​សិស្ស​និស្សិត​នៃមូលដ្ឋានអប់រំវិជ្ជាជីវៈ។ ជាក់ស្តែង គម្រោង "អាហា​បួសសុទ្ឋសាធសម្រាប់ឆ្កែ VEGAN PET VN.COទទួលបានរង្វាន់លេខពីរ។ គម្រោងចំនួនពីរ គឺ "ទម្រង់អាជីវកម្មសម្រាប់ផលិតផលពីមាន់ព្រៃភ្ជាប់នឹងបទពិសោធន៍អេកូឡូស៊ីជនបទ GREEN ORAGNIC FARM" និង "អំបិលមឹក" សុទ្ធតែទទួល​បាន​ង្វាន់​លេខ​បី​។

អង្គភាពមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តអានយ៉ាង​មាន​​គម្រោងចំនួន ៤ ទទួលបានពានរង្វាន់ក្នុង​ផែន​សិស្សា​នុសិស្សនិស្សិតមកពីមូលដ្ឋានអប់រំវិជ្ជាជីវៈ និង​ផែន​សិស្សានុសិស្សមកពីអនុវិទ្យាល័យ វិទ្យាល័យ និង​មជ្ឈ​មណ្ឌលអប់រំជាប្រចាំ។

គម្រោង "ក្រដាសម្នាស់" របស់សាលាមធ្យម​សិក្សា​វិជ្ជា​ជីវៈ​អានយ៉ាង ១ ទទួលបានរង្វាន់លេខមួយក្នុង​ផែន​សិស្សា​នុសិស្សនិស្សិតនៃមូលដ្ឋានអប់រំវិជ្ជាជីវៈ

តាមរយៈនោះ ផែនសិស្សានុសិស្សនិស្សិត​មកពី​មូល​ដ្ឋាន​អប់រំវិជ្ជាជីវៈ សាលាមធ្យមសិក្សាវិជ្ជាជីវៈអានយ៉ាង ១ ទទួលបានពានរង្វាន់ចំនួន ៣ រួមមាន ពាន​រង្វាន់​លេខ​ ១ ចំនួន ១ ពានរង្វាន់លេខ ២ ចំនួន ១ និងពាន​រង្វា​ន់​លេខ ៣ ចំនួន ១។ ជាក់ស្តែង គម្រោង “ក្រដាស​ម្នាស់​-Pineapple Paper” ទទួលបានរង្វាន់លេខ ១។ គម្រោង​ "ក្របីសម្ងួតខ្យល់ TaHi" ទទួលបាន​ពាន​រង្វាន់​លេខ​ ២ និងគម្រោង "ស្នោបៃតង" ទទួល​បាន​ពាន​រង្វាន់​លេខ ៣។

គម្រោង "តង់បង្គ្របពន្លកបៃតងនិងថែពន្លកបៃតង" របស់វិទ្យាល័យឯកទេស ហ្វីញម៉ាន់ដាត (ចំណុះ​មន្ទីរ​អប់​រំ​ និងបណ្តុះបណ្តាលខេត្តអានយ៉ាង) ទទួល​បាន​រង្វាន់លេខពីរក្នុងផែនសិស្សានុសិស្សមកពីអនុវិទ្យាល័យ វិទ្យាល័យនានា និងមជ្ឈមណ្ឌលអប់រំជាប្រចាំ។

ផែនសិស្សានុសិស្សមកពីអនុវិទ្យាល័យ វិទ្យាល័យ និង​មជ្ឈម​ណ្ឌលអប់រំជាប្រចាំ មានគម្រោង "តង់បង្គ្រប​ពន្ល​ក​បៃ​តង​និងថែពន្លកបៃតង" របស់វិទ្យាល័យឯកទេស ហ្វីញ​ម៉ាន់ដាត ទទួលបានរង្វាន់លេខពីរ៕​

ប្រែ៖ ណារីពៅ