ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ជូនពរឆ្នាំថ្មីដល់ជនរួមជាតិខ្មែរឆាំ្ន ២០២៦ នៅសង្កាត់ជីឡាំង និងឃុំអានគឺ

នៅព្រឹកថ្ងៃទី ៦ ខែមេសា លោក ហូ វ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្សវៀតណាម អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូមួយក្រុមទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ជនរួមជាតិខ្មែរនៅសង្កាត់ជីឡាំង និងឃុំអានគឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៦។ ចូលរួមជាមួយគណៈប្រតិភូរួមមានលោក ង្វៀន ម៉ាញ់ហា អនុប្រធានគណៈឃោសនាអប់រំ និងចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត ហើយនិងតំណាងថ្នាក់ដឹកនាំមកពីមន្ទីរផ្នែកពាក់ព័ន្ធ និងថ្នាក់ដឹកនាំមូលដ្ឋាន។

គណៈប្រតិភូបានអញ្ជើញមកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់វត្តចំនួនពីរគឺវត្តធម្មនិមិត្ត និងវត្តប្រឡាយមាស ព្រមទាំងគ្រួសារគោលនយោបាយចំនួន ៤ និង​កម្មាភិ​បាល​ចូល​និវត្តន៍ចំនួន៤រូប។

លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈ​កម្មាធិ​ការប្រជា​ជន​ខេត្ត​អាន​យ៉ាង ប្រគេនទេយ្យទានដល់វត្តធម្មមិត្ត និង​ក្រុម​គ្រួសារគោលនយោបាយ ហើយនិង​កម្មាភិ​បាល​ចូល​និ​វត្តន៍

នៅកន្លែងនីមួយៗ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្តអានយ៉ាង តាងនាមថ្នាក់ដឹកនាំខេត្ត បាន​ប្រគេនពរដល់ព្រះតេជគុណ ចៅ ប្រុស សមា​ជិក​បម្រុងក្រុមប្រឹក្សាភិបាលមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានគណៈភិបាល​សមាគមពុទ្ធ​សា​ស​​នាវៀតណាមខេត្ត អនុប្រធានប្រចាំ​ការសមាគម​សាម​គ្គីព្រះសង្ឃស្នេហាជាតិខេត្ត ព្រះ​ចៅអធិការ​វត្ត​ធម្ម​និ​មិត្ត​ រួមជាមួយអាចារ្យ និងគណៈគ្រប់គ្រងវត្ត ជន​រួម​ជាតិ​ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។  

ក្នុងឱកាសនេះ លោកប្រធានគណៈកម្មាធិការប្រជា​ជន​ខេត្ត​អានយ៉ាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំ​ពោះ​​ព្រះតេជគុណ ចៅ ប្រុស ព្រះចៅអធិការ​វត្ត​ធម្ម​និ​មិត្ត​ និងព្រះតេជគុណ ចៅ កាក់ ព្រះចៅអធិ​ការ​វត្ត​ប្រ​ឡាយ​មាស ដោយទំនួលខុសត្រូវរបស់ខ្លួន​បានរួម​ជា​មួយ​​នឹងអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយ និងចលនា​ប្រ​ជា​ជន​ខ្មែរឲ្យរួបរួមជាមួយប្រជាជនក្នុងខេត្តទាំងមូល ដើ​ម្បី​ក​សាង​មាតុភូមិអានយ៉ាងឲ្យកាន់តែអភិវឌ្ឍ ជាពិសេស គឺ​តួនាទីរបស់ព្រះតេជគុណ ក៏បាន ចូលរួមយ៉ាង​សកម្ម​ក្នុង​កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខ ការ​ពារ​ជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ​របស់បង​ប្អូន​ជន​រួម​ជាតិខ្មែរ រួមចំណែកធានាសន្តិសុខនយោបាយ និង​សណ្តាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋាន បង្កើតលក្ខ​ខណ្ឌ​សម្រាប់ប្រជាជនរស់នៅ ធ្វើការ និងផលិត​ដោយ​ស្ងប់​ចិត្ត ក្នុងនោះមានទាំងសាជីវកម្មផងដែរ។ ក៏ដូចជា រួម​ចំណែកទៅក្នុងភាពជោគជ័យនៃការផ្សព្វផ្សាយ និង​ចលនា​បងប្អូនខ្មែរឲ្យចូលរួមបោះឆ្នោតរដ្ឋសភា និង​ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នាពេលកន្លងទៅថ្មី​ៗ​នេះនៅលើភូមិសាស្ត្រខេត្តអានយ៉ាង។

លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈ​កម្មាធិ​ការប្រ​ជាជន​ខេត្ត​អានយ៉ាង ប្រគេនទេយ្យទានដល់វត្តប្រឡាយមាស គ្រួ​សារគោលនយោបាយ និងកម្មាភិបាលចូលនិវត្ត​

តាមរយៈនេះ លោកប្រធានគណៈកម្មាធិការប្រជាជន​ខេត្ត​អានយ៉ាងបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ថ្នាក់​ដឹកនាំខេត្តនឹងបន្តយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់គណៈភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តនិងសមាគមសាមគ្គីភាពព្រះសង្ឃស្នេហាជាតិខេត្ត ដើម្បីធានាបាននូវការអភិវឌ្ឍ និងស្ថិរភាពជាបន្តបន្ទាប់ រួមចំណែកជាវិជ្ជមានក្នុងការរក្សាសាមគ្គីភាពប្រជាជាតិ យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរថ្ងៃកាន់តែមានភាពរុងរឿង និងសុភមង្គល។ ​ លោក​ប្រ​ធានបង្ហាញពីការជឿជាក់និងសង្ឃឹមថា ព្រះ​តេជ​គុណនឹងយកចិត្តទុកដាក់ជាបន្តទៀតជាមួយនឹងធ្លុងមហាសាមគ្គីជាតិ ឯកភាពប្រជាជាតិ ចលនាឃោសនា បង​ប្អូនឲ្យគោរពតាមគោលការណ៍ មាគ៌ានិងគោល​នយោ​បាយរបស់បក្ស និងច្បាប់របស់រដ្ឋ ជាពិសេស​ចូល​រួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បី​បង្កើន​សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចមូលដ្ឋាន ដើម្បី​កសាង​​ខេត្តអានយ៉ាងឲ្យកាន់តែអភិវឌ្ឍរឹងមាំ៕ 

 ប្រែ៖ ណារីពៅ