នារសៀលថ្ងៃទី ១១ មីនា លោក ហូវ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកុម្ភៈ ដើម្បីវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកុម្ភៈ និងពីរខែដើមឆ្នាំ និងដាក់ចេញទិសដៅ ភារកិច្ចប្រចាំខែមីនានិងត្រីមាសទី ១ ឆាំ្ន២០២៥។ ផ្តល់មតិលើសេចក្តីព្រាងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម ដំណាក់កាល ២០២១-២០២៥ និងទិសដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដំណាក់កាល ២០២៦-២០៣០។ លោក ឡេវ៉ាន់ភឿកនិងលោក ងោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ថ្នាក់ដឹកនាំអង្គភាព មន្ទីរ ផ្នែក មូលដ្ឋានបានអញ្ជើញចូលរួម។

ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តអានយ៉ាង ក្នុងខែកុម្ភៈ បន្តសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ដោយមានកំណើនល្អបើធៀបនឹងរយៈពេលនេះក្នុងឆ្នាំ ២០២៤ លើវិស័យជាច្រើន រួមចំណែកដល់ការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចសង្គមឆ្នាំ២០២៥។ បណ្តាសន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗទាំងអស់សុទ្ឋតែរក្សាបាននូវកំណើនខ្ពស់បើធៀបនឹងរយៈពេលនេះនៅក្នុងឆ្នាំ ២០២៤ ដូចជា៖ សន្ទស្សន៍ផលិតឧស្សាហកម្មក្នុងខែកុម្ភៈ កើនឡើងលើសពី ៣% ធៀបនឹងរយៈពេលនេះឆាំ្នមុនតាមការសន្និដ្ឋាន។ ហើយប្រាក់ចំណូលលក់ដុំ និងរាយទំនិញ និងសេវាកម្មក្នុងខែកុម្ភៈតាមការសន្និដ្ឋាន សម្រេចបាន ២១.៧៩៨,៦ ពាន់លានដុង កើនឡើង ១៥,៣៦%ធៀបនឹងរយៈពេលនេះឆាំ្នមុន។ ការនាំចេញទំនិញក្នុងខែកុម្ភៈបានសន្និដ្ឋានថាមានចំនួន ១០៤,៧ លានដុល្លារអាមេរិក កើនឡើង ៧,៣៥% ក្នុងរយៈពេលដូចគ្នា។ ចំណូលបង្គរសរុបពីសកម្មភាព ទេសចរណ៍ សម្រេចបាន ២.១៥០ ពាន់លានដុង កើនឡើង ១១% ធៀបនឹងដំណាលពេលនេះឆាំ្នមុន។ ចំណូលថវិកាតាមការសន្និដ្ឋានក្នុងខែកុម្ភៈ សម្រេចបាន ៥៧៥ពាន់លានដុង និងការអនុវត្តតាមការសន្និដ្ឋានក្នុងរយៈពេលពីរខែដើមឆ្នាំគឺ ១.៩២៩ពាន់លានដុង សម្រេចបាន ២៥,១២% តាមការគ្រោងរបស់ក្រុមប្រឹក្សាប្រជាជនខេត្តកំណត់ ស្មើនឹង ៩០,១៨% ធៀបនឹងដំណាលពេលនេះឆាំ្នមុន។ ការងាររបបសន្តិសុខសង្គមនៅតែបន្តទទួលបានការយកចិត្តទុកដាក់ និងអនុវត្តទាន់ពេល ធានាបាននូវមុខវិជ្ជាត្រឹមត្រូវ និងរបបត្រឹមត្រូវ។ការងារថែទាំសុខភាពប្រជាជនបានបង្កើន។ ការងារជំរុញវិនិយោគ នៅតែបន្តអនុវត្តយ៉ាងខ្លាំងក្លា។ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីការប្រឆាំងអំពើពុករលួយ សន្សំសំចៃ បង្ការខ្ជះខ្ជាយនិងសន្តិសុខការពារជាតិបានរក្សារឹងមាំ។


ថ្លែងមតិណែនាំសន្និបាត លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានវាយតម្លៃខ្ពស់ចំពោះស្ថាប័ន អង្គភាព និងមូលដ្ឋានដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយជោគជ័យ។ ជាពិសេសសូមថ្លែងអំណរគុណដល់បងប្អូនប្រជាជននិងការចូលរួមយ៉ាងសកម្មរបស់ធុរកិច្ច ដើម្បីសម្រេចបានលទ្ធផលនៅពេលជិតៗនេះ។ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យស្ថាប័ន អង្គភាព និងមូលដ្ឋានបន្តយកចិត្តទុកដាក់ឃោសនា និងរៀបចំឲ្យបានល្អ និងឧឡារិកក្នុងឱកាសបុណ្យទានរបស់ជាតិសាសន៍និងព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ របស់មូលដ្ឋាននាពេលខាងមុខ ដូចជា៖ពិធីទទួលវិញ្ញាបនបត្រ UNESCO ទទួលស្គាល់ “វត្តលោកយាយភ្នំស្វាម” ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិ។ អបអរសាទរខួបលើកទី ៥០ឆាំ្ន ថ្ងៃរំដោះខាងត្បូង ៣០ មេសា ១៩៧៥ - ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៥)។ ផ្តោតលើដំណោះស្រាយក្លាំងក្លាប្តេជ្ញារបស់ដើម្បីសម្រេចនូវគោលដៅ ភារកិច្ចឆាំ្ន ២០២៥នាយករដ្ឋមន្រ្តីខេត្តនិងផែនការរបស់គណៈកម្មាធិការប្រជាជនខេត្ត។ នាយកដ្ឋាន សាខា និងមូលដ្ឋានពិនិត្យមើលវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តការងារក្នុងឆ្នាំ២០២៥ ស្របតាមសារទូរលេខរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល សេចក្តីសម្រេចចិត្តរបស់គណកម្មាធិការបក្ខភាគខេត្ត គណអចិន្ត្រៃបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត ផែនការរបស់គណកម្មាធិការប្រជាជនខេត្ត។បណ្តាមន្ទីរផ្នែក មូលដ្ឋានត្រួតពិនិត្យឡើងវិញល្បឿន លទ្ឋផលដែលបំពេញភារកិច្ចក្នុងឆាំ្ន ២០២៥ របស់មូលដ្ឋាន អង្គភាពខ្លួនដើម្បីមានដំណោះស្រាយអនុវត្តជោគជ័យ។ជំរុញខ្លាំងការផ្តល់ថវិកាទុនវិនិយោគសាធារណនិងដំណោះស្រាយជម្នះនូវចំណុចខ្វះខាតនៃការផ្តល់ថវិកាទុនសាធារណៈនាបច្ចុប្បន្ននេះ ជាពិសេសគឺការងារត្រៀមវិនិយោគ។
ទន្ទឹមនឹងនោះ នៅតាមមូលដ្ឋាន និងអង្គភាពនីមួយៗ បានផ្តោតសំខាន់លើការដឹកនាំអនុវត្តសេណារីយ៉ូកំណើនសម្រាប់ត្រីមាសទី១ និងឆ្នាំ២០២៥។ ក្នុងនោះបានស្នើឲ្យក្រុមការងារទាំង៤ របស់គណៈកម្មាធិការប្រជាជនខេត្ត បង្កើនការងារក្នុងវិស័យនីមួយៗ ដោះស្រាយការលំបាក ដើម្បីធានាបាននូវកំណើនជាង១០%។ ផ្តោតលើការពិនិត្យឡើងវិញនូវគោលដៅដែលមិនបានសម្រេច និងពិបាកសម្រេចបាន ដើម្បីមានដំណោះស្រាយជាក់លាក់។ ទន្ទឹមនឹងនោះ ដោះស្រាយការលំបាកសម្រាប់ធុរកិច្ច និងគម្រោងនានា សម្រាប់ខ្លឹមសារក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការប្រជាជនខេត្តស្របតាមបទប្បញ្ញត្តិច្បាប់។ ដោះស្រាយយ៉ាងតឹងរ៉ឹងចំពោះកម្មាភិបាលខ្វះទំនួលខុសត្រូវ ជៀសវាង បង្កការលំបាក និងការរំខានដល់ធុរកិច្ច។ មានដំណោះស្រាយជាក់លាក់ និងផែនទីបង្ហាញផ្លូវសម្រាប់ការទាក់ទាញការវិនិយោគ និងគម្រោងថ្មីៗ។ បន្តផ្តោតលើការផ្លាស់ប្តូរឌីជីថល ការកសាងអាជ្ញាធរអេឡិចត្រូនិក និងការកែលម្អប្រសិទ្ធភាពនៃកំណែទម្រង់រដ្ឋបាល។ ផ្តោតលើការអនុវត្តកម្មវិធីសកម្មភាពលេខ ៣២-CTr/TU ចុះថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ របស់គណៈកម្មាធិការបក្ខភាគខេត្ត ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពីភាពវាយទម្លុះក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាតិ និងផែនការលេខ ១៨១/KH-UBND ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ របស់គណៈកម្មាធិការប្រជាជនខេត្តផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៣/NQ-CP របស់ រដ្ឋាភិបាលស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការវាយទម្លុះក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាតិ។
បណ្តាមន្ទីរ ផ្នែក មូលដ្ឋាន និងអង្គភាពអនុវត្តត្រូវធានានូវការអនុលោមតាមការណែនាំរបស់មជ្ឈិម និងគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ស្តីពីការរៀបចំពង្រួមក្បាលម៉ាស៊ីន។ ពន្លឿន និងបញ្ចប់ផែនការ សំណង់សំខាន់ៗរបស់ខេត្ត។ ត្រូវសាងសង់បញ្ចប់លំនៅដ្ឋានសម្រាប់អ្នកមានសគុណចំពោះបដិវត្តមុនថ្ងៃទី ៣០ មេសា ហើយបញ្ចប់ទាំងស្រុងនូវលំនៅដ្ឋានបណ្តោះអាសន្ននិងទ្រុឌទ្រោមមុនថ្ងៃទី ៣០ ខែកញ្ញា តាមការណែនាំរបស់លេខាបក្ខភាគខេត្ត។ ផ្តោតលើការពិនិត្យឡើងវិញ និងផ្សព្វផ្សាយឯកសារច្បាប់ ដើម្បីអនុវត្តឯកសារច្បាប់ និងក្រោមច្បាប់។ បង្កើនការងារការពារធនធានបរិស្ថាន និងរ៉ែ។ បន្តយកចិត្តទុកដាក់លើរបបសន្តិសុខសង្គម ថែទាំជីវភាពប្រជាជន ពលករ ការងារ សុខាភិបាលនិងអប់រំ។ អភិរក្សនិងពង្រីកតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រ។ វិនិយោគក្នុងស្ថាប័នវប្បធម៌។ បង្កើនការប្រយុទ្ធប្រឆាំងអំពើពុករលួយ ឧក្រិដ្ឋកម្ម បច្ចេកវិជ្ជាខ្ពស់ អបាយមុខសង្គម គ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍។ល។
ប្រែ៖ ណារីពៅ