ថ្ងៃទី ៨ តុលា គណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានរៀបចំពិធីទទួលថវិកា ២៤០លានដុង ដែលអាស្រ័យដោយធនាគារសៃហ្គនធឿងទិន (Sacombank)សាខាអានយ៉ាងឧបត្ថម្ភ សម្រាប់ជួយដល់ជនរួមជាតិនៅតាមខេត្តក្រុងដែលត្រូវរងខូចខាតដោយព្យុះលេខ៣ (យ៉ាជី) បង្កឡើង។ លោកស្រី ហាមិញត្រាង អនុប្រធានគណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាងអញ្ជើញជាអធិបតីភាពភាព។
នៅក្នុងពិធីនេះ លោក ឡេវ៉ាន់ហុង អនុប្រធាន Sacombank សាខាអានយ៉ាង បានឲ្យដឹងថា ដើម្បីចូលរួមជ្រោមជ្រែងនឹងការអំពាវនាវរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គណនាយក កម្មាភិបាល បុគ្គលិក និងពលកររបស់ Sacombank សាខាអានយ៉ាង បានរួមវិភាគទានយ៉ាងសកម្មចំនួន ២៤០ លានដុង ដោយបំណងចង់រួមចំណែកជួយឧបត្ថម្ភដល់ជនរួមជាតិដែលត្រូវរងខូចខាតពីខ្យល់ព្យុះលេខ៣។
ថ្លែងមតិនៅក្នុងពិធីទទួលថវិកា លោកស្រី ហាមិញត្រាង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានថ្លែងអំណរគុណយ៉ាងជ្រេលជ្រៅ ហើយកត់ត្រាទទួលស្គាល់នូវការរួមចំណែកដ៏មានតម្លៃ និងទឹកចិត្តដ៏ថ្លៃថ្លារបស់ Sacombank សាខា អានយ៉ាង ដែលបានរួមដៃចែករំលែកការលំបាក ការបាត់បង់ ឧបត្ថម្ភដល់ជនរួមជាតិដែលត្រូវខូចខាតដោយសារព្យុះលេខ ៣។ ចំនួនទឹកប្រាក់ឧបត្ថម្ភនេះនឹងបានផ្ទេរទៅដល់គោលដៅ មុខសញ្ញាត្រឹមត្រូវ ដើម្បីជួយដល់ប្រជាជន។
លោកស្រី ហាមិញត្រាងអនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាងបានឲ្យដឹងថា៖ ចូលរួមជ្រោងជ្រែងនឹងការអំពាវនាវប្រជាជនទាំងមូល រួមចំណែកជួយដល់ជនរួមជាតិនៅខេត្តភាគខាងជើងដែលត្រូវរងការខូចខាតដោយព្យុះនិងទឹកជំនន់របស់ គណៈប្រចាំការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត រហូតមកដល់ពេលនេះ គណៈកម្មការចលនាជំនួយខេត្តបានទទួលវិភាគទានពីក្រុមហ៊ុន ធុរកិច្ច និងអង្គការសាសនានានានៅលើភូមិសាស្ត្រខេត្ត ជួយឧបត្ថម្ភដល់ជនរួមជាតិដែលត្រូវរងការខូចខាតដោយសារព្យុះជំនន់ ដោយទឹកប្រាក់ចំនួន ២៦,៧១៩ ពាន់លានដុង និងទំនិញគិតជាប្រាក់ជាង ៥ ពាន់លានដុង។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានរៀបចំគណៈប្រតិភូទៅផ្តល់ជំនួយនៅតំបន់ព្យុះជំនន់។ ចំនួនទឹកប្រាក់ដែលទទួលបាននៅសេសសល់ នឹងផ្ទេរទៅឲ្យប្រជាជននៅតំបន់ជំនន់ជាបន្តទៀត៕
ប្រែ៖ ណារីពៅ