រណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញទៅសួរសុខទុក្ខនិងផ្តល់អំណោយដល់គ្រួសារជនជាតិខ្មែរក្រីក្រក្នុងឱកាសបុណ្យកឋិនទានឆ្នាំ២០២៤

នាថ្ងៃទី ៣ វិច្ឆិកា នៅវត្តសិរីមង្គលសាគរ - ឃុំ វិញថាញ់ ស្រុក ចូវថាញ់ គណៈប្រតិភូខេត្តដឹកនាំដោយលោកស្រី ហាមិញត្រាង សមាជិកាគណៈកម្មាធិការបក្សនិងសម្ព័ន្ឋយុវជន អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានអញ្ជើញទៅសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារក្រីក្រជនជាតិខ្មែរក្នុងឱកាសបុណ្យកឋិនទាន ឆ្នាំ២០២៤ អមដំណើរដោយតំណាងគណៈចលនាមហាជនបក្ខភាគខេត្ត គណៈកម្មការជនជាតិ មន្ទីរធម្មការនិងមន្ទីរមហាផ្ទៃរខេត្ត ស្ថាប័នគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។ អញ្ជើញចូលរួមជាមួយគណៈប្រតិភូផងដែរ មានសមមិត្ត ហូហ៊ូវតៃ សមាជិកគណៈ អចិន្ត្រៃយ៍បក្ខភាគស្រុក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចូថាញ់។

លោកស្រី ហាមិញត្រាង សមាជិកាគណៈ​កម្មាធិការ​បក្ស​និងសម្ព័ន្ឋយុវជន អនុប្រធានគណៈកម្មាធិ​ការ​រណ​សិរ្ស​មាតុភូមិវៀតណាមខេត្តអានយ៉ាង ថ្លែងមតិក្នុង​ឱ​កាស​សួរសុខទុក្ខវត្តសិរីមង្គលសាគរ - ឃុំ វិញថាញ់ ស្រុក​ ចូវថាញ់
គណៈប្រតិភូ​​ប្រគេន​ទេយ្យទាន​ដល់​វត្ត​សិរី​មង្គល​សា​គរ​-​ ឃុំ​វិញថាញ់ ស្រុក​ចូវថាញ់

នៅកន្លែងអញ្ជើញទៅកាន់ លោកស្រី ហាមិញ​ត្រាង​ សមាជិកាគណៈកម្មាធិការបក្សនិងសម្ព័ន្ឋយុវជន អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនពរដល់ព្រះតេជព្រះគុណ ព្រះចៅអធិការវត្ត គណៈគ្រប់គ្រង អាចា ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តស្វាគម៍បុណ្យកឋិនទាននៅក្នុងឆ្នាំ ២០២៤ នេះ មានភាពសប្បាយរីករាយនិងសុភមង្គល។ ក្នុង​ឱកាស​នេះ គណៈប្រតិភូ​បាន​ប្រគេនទេយ្យទាន ០១ ចំណែក​ដល់​វត្ត​សិរីមង្គល​សាគរ និង​អំណោយ​ចំនួន ២០ ចំ​ណែក​​ដល់បងប្អូន​គ្រួសារ​ជន​ជាតិ​ខ្មែរ​ក្រីក្រនៅទី​នេះ​ផង​ដែរ។ ថវិកាសរុបក្នុងការប្រគេននិងជូន​គឺ​មាន​តម្លៃ​១១​លាន​ដុង។

ចែកអំណោយ ២០ ចំណែកដល់បងប្អូនខ្មែរក្រីក្រ

តាមរយៈសកម្មភាពដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងរណសិរ្សមាតុភូមិចំពោះជនរួម​ជាតិភាគតិចនិយាយរួមនិងជនរួមជាតិខ្មែរនិយាយដោយឡែក។ ផ្សព្វផ្សាយប្តណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋអំពីការងារជនជាតិ និងសាសនាដល់ព្រះសង្ឃ ដូនជី តាជី និងប្រជាជនដែលមាន​កិត្យា​នុ​ភាព​ក្នុងជនរួមជាតិភាគតិច៕ 

ប្រែ៖ ណារីពៅ