ព្រឹកថ្ងៃទី ២២ មិថុនា ឃុំ និងសង្កាត់ថ្មីចំនួន ៥៤ ក្នុងខេត្តអានយ៉ាង បានបើកដំណើរការសាកល្បងព្រមៗគ្នា មុនពេលដំណើរការជាផ្លូវការនៅថ្ងៃទី ១ ខែកក្កដា។ យោងតាមអ្នកយកព័ត៌មានរបស់កាសែតអានយ៉ាង បរិយាកាសការងារនៅអង្គភាពរដ្ឋបាលថ្មីមានភាពម៉ឹងមាត់។ កម្មាភិបាលមានវត្តមានពេញលេញ ត្រៀមដោះស្រាយតាមនីតិវិធីរដ្ឋបាលជូនប្រជាពលរដ្ឋ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏បាន បង្កើន ការឃោសនាដើម្បីប្រជាជនយល់ច្បាស់ពីទម្រង់ថ្មី ស្ងប់ចិត្តទៅទំនាក់ទំនងការងារ។
យោងតាមសេចក្តីណែនាំរបស់ខេត្ត ការសាកល្បងរួមមាន៖ រៀបចំសន្និបាតលើកទី១ របស់គណៈកម្មាធិការបក្ខភាគឃុំ (ប្រកាសសេចក្តីសម្រេចពាក់ព័ន្ធ ឆ្លងបទប្បញ្ញត្តិការងាររបស់គណៈកម្មាធិការបក្ខភាគ) កិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាប្រជាជននៅថ្នាក់ឃុំ សម័យប្រជុំលើកទី១ របស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សម័យប្រជុំលើកទី១ របស់គណៈកម្មាធិការប្រជាជននៅថ្នាក់ឃុំ និងដំណើរការសាកល្បងសកម្មភាពរបស់មជ្ឈមណ្ឌលបម្រើការរដ្ឋបាលថ្នាក់ឃុំ។
លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អញ្ជើញចូលរួមបើកសន្និបាតបើកសម័យ និងដំណើរការសាកល្បងសកម្មភាពរបស់ស្ថាប័នបក្ស រដ្ឋាភិបាល និងស្ថាប័នរណសិរ្សមាតុភូមិសង្កាត់ឡុងស្វៀន។ អញ្ជើញចូលរួមផងដែរមានតំណាងថ្នាក់ដឹកនាំគណ ផ្នែកថ្នាក់ខេត្ត កម្មាភិបាល និងបក្ខជននៃសង្កាត់។
អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និបាតលោក ហ្វិញក្វុកថៃ សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត លេខាបក្ខភាគទីក្រុង ឡុងស្វៀន (ប្រធានគណៈកម្មការបម្រុងសង្កាត់ឡុងស្វៀន) បានឲ្យដឹងថា ការដំណើរការសាកល្បងនេះ ក្នុងគោលបំណងជ្រួតជ្រាបឲ្យបានពេញលេញនូវតម្រូវការលក្ខខណ្ឌតម្រូវ និងខ្លឹមសារអនុវត្តភារកិច្ចរៀបចំឡើងវិញអង្គការក្បាលម៉ាស៊ីន និងអង្គភាពរដ្ឋបាលតាមសេចក្តីសម្រេចចិត្ត និងសេចក្តីបញ្ចប់របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ គណលេខាបក្សនិងណែនាំរបស់ខេត្ត។ដើម្បីការដំណើរការសាកល្បងទទួលបានជោគជ័យ សមមិត្ត ហ្វិញក្វុកថៃ តម្រូវឲ្យសមាជិកក្នុងគណៈកម្មការត្រៀមបម្រុង -កម្លាំងស្នូលសម្រេចបានជោគជ័យក្នុងការងាររៀបចំដំណើរការសាកល្បងបានចាត់តួនាទី ត្រូវពង្រីកនូវស្មារតីទទួលខុសត្រូវ និងបំពេញភារកិច្ចដែលបានប្រគល់ជូនឲ្យបានល្អ។
ថ្លែងមតិនៅក្នុងសន្និបាត លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សង្កាត់ឡុងស្វៀន ក្នុងការរៀបចំយ៉ាងហ្មត់ចត់នូវលក្ខខណ្ឌសម្រាប់ការផ្សព្វផ្សាយអនុវត្តសាកល្បង។ ក្នុងរយៈពេលកន្លងទៅ មន្ទីរ គណ ផ្នែកនៃខេត្ត ជាពិសេសគឺកម្មាភិបាល រដ្ឋការនៅសង្កាត់ឡុងស្វៀន បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបំពេញលិខិតបទដ្ឋានគតិយុត្ត ដំណើរការវិជ្ជាជីវៈ ទន្ទឹមនឹងនោះបង្កើនការវិនិយោគអំពីមូលដ្ឋានសម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ជាពិសេសគឺការងារបំប៉នកម្មាភិបាល។



បន្ទាប់ពីសន្និបាតបានបើកភា្លម គណៈកម្មការរៀបចំសង្កាត់ឡុងស្វៀន បានចាប់ផ្តើមជាបន្ទាន់នូវដំណើរការសាកល្បងសកម្មភាពទម្រង់អាជ្ញាធរមូលដ្ឋានពីរកម្រិត។ អ្នកចូលរួមនៅចំណុចក្បាលបន្តនៃសង្កាត់ឡុងស្វៀន និងមូលដ្ឋានផ្សេងទៀតក្នុងខេត្ត គឺជាកម្មាភិបាលស្នូលដែលបានអនុម័តបែបផែនសមាជិកភាពពីគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ធានានូវភាពជាតំណាង និងអនុវត្តជាក់ស្តែងនៅការផ្សព្វផ្សាយទម្រង់អង្គការថ្មី។ បន្ទាប់ពីបញ្ចប់ការដំណើរការសាកល្បងបណ្តាស្ថាប័ន និងអង្គភាពពាក់ព័ន្ធនឹងរៀបចំបូកសរុបនិងវាយតម្លៃគុណសម្បត្តិ និងចំណុចខ្វះខាត។ និងផ្តល់អនុសាសន៍ដើម្បីធ្វើឲ្យទម្រង់ល្អឥតខ្ចោះជាបន្តទៀត។
បក្ខភាគ គណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក បានបញ្ជាឲ្យសង្កាត់ចូវដុក និងសង្កាត់វិញតេ ធ្វើការសាកល្បងក្នុងពេលដំណាលគ្នានូវទម្រង់អាជ្ញាធរមូលដ្ឋានថ្មី។ លោកស្រី ឌិញធីវៀតហ្វិញ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង លោក ផានហ្វាងវូ អនុប្រធានការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត បានចូលរួមកិច្ចប្រជុំនៅសង្កាត់ចូវដុក។
លោក ឡាំក្វាងធី លេខាបក្ខភាគទីក្រុង ចូវដុក (ប្រធានគណៈកម្មការត្រៀមបម្រុងចំសង្កាត់ ចូវដុក) បានអះអាងថា គណៈប្រតិភូបានរួមចំណែកយ៉ាងប្តេជ្ញាចិត្ត និងមានភារទទួលខុសត្រូវចំពោះបទបញ្ជាការងាររបស់អង្គភាពថ្មី បង្កើតជាបុរេលក្ខណៈដើម្បីប្រកាស់ប្រើប្រាស់ និងអនុវត្តជាផ្លូវការនៅថ្ងៃទី ១ ខែកក្កដា ដោយមិនទុកពេលវេលារងចាំ។ បណ្តាអង្គភាពមានពាក់ព័ន្ធទទួលខុសត្រូវក្នុងការត្រួតពិនិត្យឡើងវិញ និងកត់ត្រាទទួលស្គាល់នូវមតិរបស់ប្រតិភូ និងបញ្ជាក់អំពីសមត្ថកិច្ចនៃអង្គភាពនីមួយៗ និងថ្នាក់ដឹកនាំបុគ្គលនីមួយៗក្នុងស្មារតីនៃច្បាប់អង្គការអាជ្ញាធរមូលដ្ឋានថ្មី។
ទីរួមខេត្ត តាន់ចូវ ដំណើរការសាកល្បងទម្រង់អាជ្ញាធរពីរថ្នាក់នៅអង្គភាពរដ្ឋបាលថ្មីចំនួនប្រាំ (សង្កាត់ពីរ និងឃុំបី) បន្ទាប់ពីរួមបញ្ចូលគ្នាពីឃុំ និងសង្កាត់ចំនួន ១៤ កាលពីមុននេះ។
ដើម្បីត្រៀមសម្រាប់ដំណាក់កាលសាកល្បង ទីរួមខេត្ត តាន់ចូវ បានបញ្ចប់យ៉ាងសកម្មនូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងបំពាក់គ្រឿងចក្រ អ៊ីនធឺណិត ពិនិត្យឡើងវិញ និងធ្វើឲ្យងាយស្រួលនីតិវិធីរដ្ឋបាល។ ការដែលដំណើរការ មិនត្រឹមតែជាទម្រង់រូបភាពប៉ុណ្ណោះទេ គឺបានអនុវត្តយ៉ាងហ្មត់ចត់ ពិតប្រាកដ ស្របតាមបាវចនា "ដំណើរការរសាកល្បង ប៉ុន្តែការងារពិត"។
លោក ង្វៀនថាញឡាំ អនុលេខាបក្ខភាគទីរួមខេត្ត ប្រធានគណៈកម្មាធិការប្រជាជនទីរយមខេត្ត តាន់ចូវ (ប្រធានគណៈកម្មការត្រៀមបម្រុងឃុំ ចូវផុង) បានមានប្រសាសន៍ថា៖ “ដំណាក់កាលសាកល្បងគឺដើម្បីត្រួតពិនិត្យប្រព័ន្ធទាំងមូល និងប្រទះឃើញបញ្ហាទាក់ទិននៅពេលលុបចោលថ្នាក់កណ្តាល ដើម្បីកែតម្រូវ ធានាឲ្យក្បាលម៉ាស៊ីនថ្មីដំណើរការដោយរលូន មិនបង្កការរំខានដល់ប្រជាជន”។
បងស្រី ង្វៀនធីឡាន (ប្រជាជនឃុំ តាន់អាន) បានចែករំលែកថា៖ “ខ្ញុំទៅធ្វើឯកសារដីធ្លីនៅឃុំថ្មី បានកម្មាភិបាលណែនាំអស់ពីចិត្ត។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ នៅតែរក្សាបានស្មារតីបម្រើនេះ”។
សង្កាត់ទិញបៀន ថើយសឺន ជីឡាំង។ ឃុំ អានគឺ នុយកាំ បានបើកកិច្ចប្រជុំលើកទីមួយរបស់គណៈកម្មាធិការបក្ខភាគ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមជាដើម ដើម្បីឆ្លងខ្លឹមសារសំខាន់ៗ ដើម្បីដំណើរការក្បាលម៉ាស៊ីនថ្មីមានប្រសិទ្ធភាព។



មកអនុវត្តនិតិវិធីរដ្ឋបាលនៅមជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈសង្កាត់ថើយសឺន លោក ផាម ហុងទ្រុង មានអារម្មណ៍ស្ងប់ចិត្ត ចំពោះភាពថ្មីថ្មោង និងជំនាញក្នុងការងារបម្រើការ។ លោកបានមានប្រសាសន៍ថា “មុនពេលមកទីនេះ ខ្ញុំមានការព្រួយបារម្មណ៍បន្តិច ព្រោះមិនដឹងថា ក្រោយពីការរៀបចំអង្គភាពរដ្ឋបាល ការអនុវត្តនីតិវិធីវាមានការលំបាកជាងឬទេ។ប៉ុន្តែបន្ទាប់ពីពេលចូលរួម ខ្ញុំរំភើបចិត្តជាខ្លាំង ព្រោះកម្មាភិបាល និងរដ្ឋការសង្កាត់រួសរាយរាក់ទាក់ និងអស់ពីចិត្តក្នុងការគាំទ្រខ្ញុំ។ ក្រៅពីនេះ មូលដ្ឋានសម្ភារៈនៅមជ្ឈមណ្ឌលក៏មានលក្ខណៈពេញលេញ ហើយធំទូលាយជាងមុន”។ ខ្ញុំសង្ឃឹមថា ប្រជាជននឹងកាន់តែទទួលបានផលចំណេញបន្ទាប់ពីអង្គភាពរដ្ឋបាលថ្មីដំណើរការជាផ្លូវការ”។
លោក ង្វៀនហុងឌឹក លេខាបក្ខភាគទីរួមខេត្តទិញបៀន (ប្រធានគណៈកម្មការត្រៀមបម្រុងសង្កាត់ ទិញបៀន) បានជូនដំណឹងថា គណៈអចិន្ត្រៃយ៍បក្ខភាគទីរួមខេត្តបានដឹកនាំ និងណែនាំយ៉ាងសកម្មដល់ឃុំ សង្កាត់ដើម្បីត្រៀមល្អឯកសារ កម្មវិធី និងសេណារីយ៉ូ សម្រាប់ដំណើរការក្បាលម៉ាស៊ីនថ្មីត្រឹមត្រូវតាមបទប្បញ្ញត្តិ និងសេចក្តីណែនាំរបស់មជ្ឈិម និងរបស់ខេត្ត។ តាមរយៈដំណើរការសាកល្បង ក្រុមកម្មាភិបាល រដ្ឋការ និងបុគ្គលិកបានអនុវត្តល្អនូវតម្រូវការ ភារកិច្ចដែលបានដាក់ចេញដោយធានាថាធ្វើសកម្មភាពមានប្រសិទ្ធភាពនៅពេលផ្សព្វផ្សាយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១ ខែកក្កដា។
នៅស្រុក អានភូ ឃុំទាំង៥ (រួមមាន អានភូ វិញហូវ ញ៉ើនហូយ ខាញប៊ិញ ភូហ៊ូវ) បានរៀបចំដំណើរការសាកល្បងសកម្មភាពអាជ្ញាធរថ្នាក់ឃុំ។ តាំងពីព្រលឹម កម្មាភិបាល រដ្ឋការ និងបុគ្គលិកបានវត្តមានពេញលេញ ហើយចាប់ដៃចូលភារកិច្ចថ្មីភ្លាម។
ការដំណើរការសាកល្បង គឺជាឱកាសមួយសម្រាប់កម្មាភិបាល រដ្ឋការ និងបុគ្គលិក បានស្គាល់នឹងដំណើរការថ្មី ដោយចលនាស្ទាត់ជំនាញការងារស្របតាមសមត្ថកិច្ច និងភារកិច្ចដែលបានដាក់ប្រគល់ជូន ធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពក្នុងការដោះស្រាយការងារ។





លោក វ៉ាត់តូយ៉ាង លេខាបក្ខភាគស្រុក អានភូ (ប្រធានគណៈកម្មការបម្រុងឃុំអានភូ) តម្រូវឲ្យសមមិត្តកម្មាភិបាល រដ្ឋការ និងបុគ្គលិកនីមួយៗ ត្រូវកំណត់ឲ្យបានច្បាស់លាស់នូវមុខងារ ភារកិច្ច សិទ្ឋអំណាច ស្ថាប័ន និងអង្គភាពទទួលបន្ទុក។ ប្រតិបត្តិការសាកល្បងទម្រង់ ប៉ុន្តែនៅតែធានាបានការងារស្ថិរភាពនៅស្ថាប័ននិងអង្គភាព។ ដោយបរិមាណការងារធំ សមមិត្តមួយរូបៗត្រូវកំណត់ឲ្យបានច្បាស់នូវមនោគមវិជ្ជានិងពង្រីកកម្លាំងផ្ទៃក្នុង ភារទទួលខុសត្រូវ ដើម្បីធានាការអនុវត្តការងារមានប្រសិទ្ធភាពបំផុត។
ឃុំថ្មីចំនួន ៥ នៅស្រុក ចូវភូ (រួមមាន៖ ចូវភូ មីឌឹក វិញថាញ់ទ្រុង ប៊ិញមី ថាញ់មីតៃ) បានដំណើរការសាកល្បងសកម្មភាពរបស់អង្គការក្បាលម៉ាស៊ីនថ្មីតាមទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់។
ឃុំចូវភូ ត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងទីរួមស្រុកកៃយ៉ូវ និងឃុំចំនួនពីរប៊ិញឡុងនិងប៊ិញភូ។ ឃុំមីឌឹក បង្កើតឡើងដោយផ្អែកលើមូលដ្ឋានរួមបញ្ចូលគ្នាឃុំចំនួនពីរមីឌឹកនិងខាញ់ហ្វា។ ឃុំវិញថាញ់ទ្រុង បង្កើតឡើងដោយផ្អែកលើការរួមបញ្ចូលគ្នារវាងឃុំមីភូ និងទីរួមស្រុក វិញថាញ់ទ្រុង។ ឃុំប៊ិញមី បានបង្កើតឡើងដោយផ្អែកលើមូលដ្ឋាននៃការរួមបញ្ចូលគ្នានូវឃុំចំនួនបី គឺប៊ិញមី ប៊ិញធ្វី និងប៊ិញចាញ់។ ឃុំថាញ់មីតៃ បានបង្កើតឡើងផ្អែកលើការរួមបញ្ចូលគ្នានូវឃុំចំនួនបី គឺឃុំ ថាញ់មីតៃ ដាវហ៊ូវកាញ់និងអូឡុងវី។
កំណត់ត្រានៅឃុំចូវភូ ការដំណើរការសាកល្បងបានរៀបចំយ៉ាងហ្មត់ចត់ មានវិធីសាស្ត្រ ធ្វើតាមបានយ៉ាងពេញលេញនូវដំណើរការ និងសកម្មភាពរបស់ស្ថាប័ននយោបាយមូលដ្ឋាន រួមមាន៖ សន្និបាតគណៈកម្មាធិការបក្ខភាគឃុំនីតិកាលទី១ (អាណត្តិ ២០២៥ - ២០៣០)។ សម័យប្រជុំលើកទី១ ក្រុមប្រឹក្សាប្រជាជនឃុំសង្កាត់ អាណត្តិទី១ ឆ្នាំ២០២១ - ២០២៦។កិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ដំណើរការមជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈថ្នាក់ឃុំ សន្និបាតបូកសរុប និងដកបទពិសោធន៍។
លោកស្រី ធីហុងធ្វី អនុលេខាប្រចាំការបក្ខភាគស្រុកចូវភូ (ប្រធានគណៈកម្មការត្រៀមបម្រុងឃុំចូវភូ) មានប្រសាសន៍ថា “ការដំណើរការសាកល្បងសកម្មភាពរបស់អង្គការក្បាលម៉ាស៊ីនឃុំថ្មីគឺជួយឲ្យកម្មាភិបាលស្នូល និងរដ្ឋការថ្នាក់ឃុំស្គាល់ពីដំណើរការប្រតិបត្តិការស្របតាមបទប្បញ្ញត្តិ និងសេចក្តីណែនាំរបស់មជ្ឈិម និងរបស់ខេត្ត។ តាមរយៈនោះ ដកបានបទពិសោធន៍ កែសម្រួលទាន់ពេល និងបញ្ចប់អង្គកាក្បាលម៉ាស៊ីនឃុំថ្មី”។

ឃុំថ្មីចំនួន ៦ នៅស្រុកចើម៉ើយ (ចើម៉ើយ គូឡាវយៀង ហូយអាន ឡុងឌៀន ញ៉ើនមី ឡុងគៀន) កំពុងសាកល្បងទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់។
អ្នកយកព័ត៌មានកាសែតអានយ៉ាង បានវត្តមាននៅឃុំឡុងគៀន បានកត់ត្រាថា នៅវេលាម៉ោង ៧ និង ៣០ នាទីព្រឹក កម្មាភិបាល និងរដ្ឋការទាំងអស់បានមានវត្តមាន ហើយចាប់ផ្តើមភារកិច្ចថ្មីភ្លាមៗ។ លោកស្រី ផានធីយីម ប្រធានសមាគមនារីខេត្តអានយ៉ាង (ប្រធានគណៈកម្មការត្រៀមបម្រុងឃុំឡុងគៀន) បានធ្វើអធិបតីភាពសន្និបាតលើកទីមួយនៃគណៈកម្មាធិការបក្ខភាគឃុំ។ លោក ង្វៀនមិញទ្រៀក អនុប្រធានមន្ទីរឧស្សាហពាណិជ្ជកម្មខេត្តអានយ៉ាង បានចូលរួម និងឃ្លាំមើលកិច្ចប្រជុំប្រតិបត្តិការសាកល្បង។



ទោះបីជាប្រតិបត្តិការសាកល្បងក៏ដោយ ប៉ុន្តែក្នុងស្មារតី "ធ្វើពិតប្រាកដ គុណភាពពិតប្រាកដ" កម្មាភិបាលមួយរូបៗ គណៈកម្មការត្រៀមបម្រុង និងរដ្ឋការធ្វើការដោយស្មារតីទទួលខុសត្រូវខ្ពស់ និងអាកប្បកិរិយាពិតប្រាកដក្នុងការងារ។ខ្លឹមសារនៃកិច្ចប្រជុំនីមួយៗបានអនុវត្តយ៉ាងហ្មត់ចត់ មានទំនួលខុសត្រូវ ប្រជាធិបតេយ្យ បន្ទាន់ ស្របតាមនីតិវិធី និងបទប្បញ្ញត្តិ។ បណ្តាសេចក្តីថ្លែងការពិភាក្សាផ្តល់យោបល់ហ្មត់ចត់ និងមានវិធីសាស្ត្រ។

នៅឃុំចើម៉ើយ ឃុំគូឡាវយៀង ឃុំហូយអាន ឃុំឡុងឌៀន, ឃុំញ៉ើនមី ក៏ក្នុងស្មារតីការងារប្រាកដប្រជាដែរ។
លោក ថៃមិញហៀន លេខាបក្ខភាគស្រុកថ្វយសឺន(ប្រធានគណៈកម្មការត្រៀមបម្រុងឃុំភូហ្វាថ្មី) បានឲ្យដឹងថា៖ “បន្ទាប់ពីដំណើរការរួមបញ្ចូលគ្នាបណ្តាអង្គភាពរដ្ឋបាល ស្រុកថ្វយសឺន មានឃុំថ្មីចំនួន ៦។ ជាក់ស្តែង ឃុំថ្វយសឺន បានបង្កើតឡើងពីឃុំថ្វយយ៉ាង ឃុំប៊ិញថាញ់ និងទីរួមស្រុក នុយសាប់។ ឃុំអុកអ៊ែវ ពីឃុំវ៉ុងថេ ឃុំវ៉ុងដុងនិងទីរួមស្រុកអុកអ៊ែវ។ ឃុំឌិញមី ពីបណ្តាឃុំឌិញមី ឌិញថាញ់ និងវិញភូ។ ឃុំភូហ្វា ពីឃុំភូធ្វឺន ឃុំវិញចាញ់និងទីរួមស្រុកភូហ្វា។ ឃុំវិញត្រាច ពីបណ្តាឃុំវិញខាញ់ វិញត្រាច់។ ឃុំតៃភូបានរួមបញ្ចូលពីឃុំអានប៊ិញ តៃភូ និងមីភូដុង។ ក្នុងថ្ងៃ ២២ មិថុនា ឃុំសង្កាត់ថ្មីទាំងអស់បានប្រតិបត្តិការសាកល្បងក្បាលម៉ាស៊ីនអាជ្ញាធរ ពិនិត្យដំណើរការការងារ ដោះស្រាយនីតិវិធីរដ្ឋបាល និងរៀបចំកិច្ចប្រជុំដើម្បីវាយតម្លៃប្រសិទ្ឋភាពសកម្មភាពការងារដំបូង”។
សមមិត្ត ថៃ មិញហៀន បានអំពាវនាវដល់កម្មាភិបាល រដ្ឋការ និងបុគ្គលិកសាធារណៈឲ្យផ្តោតលើការងារភ្លាមៗ រក្សាភាពសាមគ្គីដោយការប្តេជ្ញាចិត្តខ្ពស់បំផុត ជៀសវាងការអាក់ខានការងារនិងកកស្ទះ។




លោក ផាម វ៉ាន់ញៀវ (អនុសង្កាត់ទ្រុងសឺន ទីរួមស្រុកអុកអ៊ែវ) ប្រជាជនម្នាក់ក្នុងចំណោមប្រជាជនជាលើកដំបូងមកធ្វើនីតិវិធីនៅមជ្ឈមណ្ឌលបម្រើការរដ្ឋបាលឃុំអុកអ៊ែវថ្មី មានប្រសាសន៍ថា៖ “ខ្ញុំមកធ្វើនីតិវិធីសម្រាប់បញ្ជាក់ឯកសារ។ ទោះបីជាថ្ងៃដំបូងដំណើរការសាកល្បងក៏ដោយ ក៏ខ្ញុំឃើញថាកន្លែងធ្វើការថ្មីមានទំហំធំទូលាយ ស្អាត និងមានផាសុកភាព។ កម្មាភិបាលនៅទីនេះណែនាំអស់ពីចិត្ត ហ្មត់ចត់ ខ្ញុំដូចជាអត់ជួបបញ្ហាអ្វីលំបាកទេក្នុងការបំពេញឯកសារ។ អាកប្បកិរិយារបស់កម្មាភិបាលនៅទីនេះរួសរាយជំនាញ បានធ្វើឲ្យខ្ញុំមានការគោរព និងសុវត្ថិភាពក្នុងចិត្ត”។
យោងតាមកំណត់ត្រារបស់អ្នកយកព័ត៌មានបានឲ្យដឹងថា នៅក្នុងឃុំថ្មីនៃស្រុកចូវថាញ់ ការសាកល្បងបានប្រព្រឹត្តទៅដោយរលូន ហើយបញ្ចប់កម្មវិធី និងផែនការស្របតាមការសន្និដ្ឋានបានល្អ។
មកដល់មជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈឃុំអានចូវ លោក ឡេ វ៉ាន់ថាញ់ មានប្រសាសន៍ថា លោកមានការពេញចិត្តនិងគាំទ្រយ៉ាងមុតមាំចំពោះការងាររៀបចំអង្គការក្បាលម៉ាស៊ីនអាជ្ញាធរថ្នាក់មូលដ្ឋានពីរថ្នាក់។ លោកជំនឿថា ការពង្រួមក្បាលម៉ាស៊ីននឹងជួយបម្រើប្រជាជនបានល្អប្រសើរជាង ឆ្លើយតបបានតម្រូវការ និងគោលបំណងរបស់ប្រជាជន។


លោកស្រី ដាំងធីហ្វារ៉ី គណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមខេត្តអនាយ៉ាង (ប្រធានគណៈកម្មការត្រៀមបម្រុងឃុំអានចូវ) បានឲ្យដឹងថា៖ “គណៈកម្មាធិការបក្ខភាគឃុំរៀបចំសាកល្បងសកម្មភាពដែលក្នុងនោះកិច្ចប្រជុំលើកទី១ គណៈកម្មាធិការបក្ខភាគឃុំនីតិកាលទី១ គឺជាសកម្មភាពសំខាន់ដើម្បីពង្រឹងអង្គការក្បាលម៉ាស៊ីន ឯកភាពគោលការណ៍ តម្រង់ទិសកិច្ចការនយោបាយរបស់ឃុំនាពេលខាងមុខ។ បក្ខភាគឃុំអានចូវទាំងមូលនឹងខិតខំបំពេញភារកិច្ចភ្លាម និងអនុវត្តការងាររបស់បក្ខភាគនិងឃុំថ្មីឲ្យបានល្អ។ ទន្ទឹមនឹងនោះ ក៏រួបរួម ខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តក្នុងការងារ ធានាថាបម្រើការប្រជាជនរលូននិងមានប្រសិទ្ធភាពបំផុត"។
គណៈកម្មការត្រៀមបម្រុងឃុំថ្មីចំនួន ៦ នៅស្រុកភូតាន់ រួមមាន៖ ភូតាន់ ភូអាន ចើវ៉ាម ប៊ិញថាញ់ដុង ភូឡាំ និងហ្វាឡាក បានដំណើរការសាកល្បងសកម្មភាព។
កត់ត្រាទទួលស្គាល់នៅឃុំ ភូតាន់ ការងារប្រតិបត្តិការសាកល្បងបានប្រព្រឹត្តទៅដោយរលូន និងបញ្ចប់កម្មវិធីបានយ៉ាងល្អ។ លោក ឡេង្វៀនចូវ លេខាបក្ខភាគស្រុក ភូតាន់ (ប្រធានគណៈកម្មការត្រៀមបម្រុងឃុំភូតាន់) បានស្នើឲ្យសមូហភាពបក្ខភាគឃុំពង្រីកនូវស្មារតីទទួលខុសត្រូវ កម្លាំង និងបញ្ញាសមូហភាពក្នុងការដឹកនាំ ណែនាំ សេនាធិការ រៀបចំ និងផ្សព្វផ្សាយភារកិច្ចបានល្អចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១ ខែកក្កដា។ ជាពិសេសចាំបាច់ត្រូវតែសាមគ្គីរួបរួមដើម្បីអនុវត្តរាល់ភារកិច្ចបានប្រគល់ជូន រួមចំណែកលើកកម្ពស់សុពលភាព ប្រសិទ្ឋភាពភារកិច្ចអំពីការងារកសាងបក្ស អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សន្តិសុខការពារជាតិ។ កម្មាភិបាលចាំបាច់ត្រូវតែទទួលបានការងារក្នុងទិសដៅបម្រើការ រួមចំណែកក្នុងការកសាងក្បាលម៉ាស៊ីនអាជ្ញាធរថ្មីធ្វើសកម្មភាពមានសុពលភាព និងប្រសិទ្ធភាពភ្លាមៗនៅពេលចូលដំណើរការជាផ្លូវការ។

បណ្តាឃុំថ្មី រួមមាន៖ ទ្រីតូន បាជុក វិញយ៉ា អូរឡឹម កូតូបានរៀបចំសាកល្បងទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់។
លោក ង្វៀនវ៉ាន់បែតាម ប្រធានគណៈកម្មការត្រៀមបម្រុងឃុំ វិញយ៉ា បានស្នើឲ្យបំពេញឯកសារ និងរបាយការណ៍នយោបាយ ដើម្បីត្រៀមបម្រុងមហាសន្និបាតគណៈប្រតិភូអាណត្តិឆ្នាំ ២០២៥-២០២៣។ នេះជាកិច្ចការសំខាន់ដែលទាមទារឲ្យមានការប្រមូលផ្តុំបញ្ញា ប្រជាធិបតេយ្យរបស់កម្មាភិបាល បក្ខជនរបស់ឃុំថ្មី។ ទន្ទឹមនឹងនោះ ខិតខំបំពេញការងារដែលបានដាក់ចេញឲ្យបានល្អ។
ឃុំទ្រីតូនថ្មី បានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានរួមបញ្ចូលទីរួមស្រុកទ្រីតូន ឃុំចូវឡាំង ឃុំកូតូ។ ឃុំបាជុកថ្មីបានរួមបញ្ចូលពីឃុំនិងទីរួមស្រុកចំនួនបីគឺឃុំ បាជុក ឡេទ្រី និងឡាកគ្វើយ។ ឃុំកូតូថ្មីបានរួមបញ្ចូលមកពីទីរួមស្រុកកូតូ ឃុំតាន់ទ្វៀន ឃុំតាដាញ់។ ឃុំអូរឡឹមថ្មីបានរួមបញ្ចូលពីឃុំលឿងភី ឃុំអូឡឹម និងឃុំអានទឹក។ ឃុំវិញយ៉ាថ្មីបានរួមបញ្ចូលពីឃុំវិញយ៉ា ឃុំលឿងអានត្រា និងឃុំវិញភឿក។

ការប្រតិបត្តិការសាកល្បងទម្រង់អង្គការក្បាលម៉ាស៊ីនអាជ្ញាធរមូលដ្ឋានពីរថ្នាក់គឺដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំ ណែនាំរបស់ថ្នាក់បក្ខភាគ គ្រប់គ្រង និងប្រតិបត្តិការរបស់អាជ្ញាធរ សមត្ថភាពសេនាធិការរបស់ការិយាល័យ គណផ្នែកពាក់ព័ន្ឋ រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមនៅថ្នាក់ឃុំ ក្នុងប្រតិបត្តិការរៀបចំសកម្មភាពក្រោយការរៀបចំឡើងវិញ និងរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ធានាថារលូន មានសុពលភាព ប្រសិទ្ធភាព និងមិនអាក់ខានការងារនៅពេលដែលបញ្ចប់សកម្មភាពថ្នាក់ស្រុក៕
ប្រែ៖ ណារីពៅ