រសៀលថ្ងៃទី ០៣ មីនា លោក ឡេហុងក្វាង សមាជិកគណកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង ប្រធានគណណែនាំផ្សព្វផ្សាយលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមលើភូមិសាស្ត្រខេត្តអានយ៉ាង ធ្វើអធិបតីភាពសន្និបាតគណណែនាំដើម្បីវាយតម្លៃល្បឿនអនុវត្តលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងទ្រុឌទ្រោមលើភូមិសស្ត្រខេត្តនិងដាក់ចេញភារកិច្ចសំខាន់ៗនាពេលខាងមុខ។
លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ បណ្តាសមាជិកគណៈណែនាំ ថ្នាក់ដឹកនាំមន្ទីរ ផ្នែក ស្ថាប័ន អង្គភាព និងមូលដ្ឋានចូលរួមសន្និបាត។
យោងតាមគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ផ្សព្វផ្សាយអនុវត្តសេចក្តីណែនាំលក្ខណៈវិនិច្ឆ័យលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមយោងតាមសេចក្តីសម្រេចលេខ ៥៥/QD-BXD ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ របស់ក្រសួងស្ថាបនកម្ម ខេត្តអានយ៉ាងទាំងមូលមាន ៣.៣៣៥គ្រួសារគ្រប់លក្ខណៈដើម្បីសាងសង់ និងជួសជុលផ្ទះស្របតាមបទប្បញ្ញត្តិ។ ការងៀរគរធនធានជាសរុបដើម្បីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងទ្រុឌទ្រោមរបស់ខេត្តរហូតមកដល់បច្ចុប្បន្ន គឺចំនួន ១៣៩ ពាន់លានដុង។ ខេត្តទាំងមូលបានចាប់ផ្តើមសាងសង់ផ្ទះបានចំនួន ៧៧៣ខ្នង ហើយមកដល់បច្ចុប្បន្នផ្ទះចំនួន ៣៦០ ខ្នងបានសាងសង់រួចរាល់ និងដាក់ឲ្យប្រើប្រាស់។ ទីក្រុងឡុងស្វៀន និងទីក្រុងចូវដុក បានដាក់គោលដៅនឹងបញ្ចប់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមនៅត្រីមាសទីមួយក្នុងឆ្នាំ ២០២៥។ស្រុក ថ្វយសឺន នឹងត្រូវបញ្ចប់មុនថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥។ ទីរួមខេត្តតាន់ចូវ និងស្រុក ទ្រីតូន នឹងត្រូវបញ្ចប់នៅត្រីមាសទីពីរឆ្នាំ ២០២៥។ បណ្តាមូលដ្ឋានដែលនៅសល់នឹងបញ្ចប់នៅត្រីមាសទី ៣ ឆ្នាំ ២០២៥។
ថ្លែងមតិណែនាំសន្និបាត លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង ប្រធានគណៈណែនាំការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមនៅខេត្តអានយ៉ាង បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសមាជិកគណៈណែនាំ និងថ្នាក់ដឹកនាំមូលដ្ឋានដែលបានសកម្ម និងមានទំនួលខុសត្រូវក្នុងការអនុវត្តក្លាងក្លាការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងទ្រុឌទ្រោមលើភូមិសាស្ត្រក្នុងរយៈពេលកន្លង។ លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា ការរួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម គឺជាគោលនយោបាយសំខាន់របស់បក្ស និងរដ្ឋដែលមានអត្ថន័យធំធេង និងមនុស្សធម៌របស់ប្រជាជនវៀតណាម រួមចំណែកនាំមកនូវជម្រកកក់ក្តៅដល់ជនក្រីក្រ និងអ្នកជួបការលំបាកដោយមិនទុកនរណាម្នាក់នៅពក្រោយឡើយ។
លោក ឡេហុងក្វាង លេខាបក្ខភាគខេត្ត អានយ៉ាង បានស្នើសមាជិកគណៈណែនាំផ្សព្វផ្សាយការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមនៅខេត្តអានយ៉ាង និងមូលដ្ឋានត្រូវបន្តជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវគោលការណ៍របស់មជ្ឈិម និងខេត្តអំពីកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមលើភូមិសាស្ត្រខេត្ត។ រៀបចំផ្តល់ថវិកាភ្លាមៗនូវប្រភពទុនដែលបែងចែកដោយគណៈណែនាំដើម្បីធានាទាន់ពេលវេលា ប្រសិទ្ធភាព ចំគោលដៅ ចំមុខសញ្ញា។ មិនទុកឲ្យខូចខាត ពុករលួយ ខ្ជះខ្ជាយ អវិជ្ជមាន ផលប្រយោជន៍ក្រុម និងដោះស្រាយយ៉ាងតឹងរ៉ឹងចំពោះការរំលោភបំពានតាមបទបញ្ញតិច្បាប់។ ខិតខំដល់ខែមិថុនា ឆ្នាំ ២០២៥ បញ្ចប់ជាគោល និងខែកញ្ញា ឆ្នាំ ២០២៥ លុបបំបាត់ចោលទាំងស្រុងផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមនៅលើភូមិសាស្ត្រខេត្ត។ ដោយឡែកទីក្រុង ឡុងស្វៀន និងទីក្រុងចូវដុក នឹងបញ្ចប់នៅត្រីមាសទីមួយនៃឆ្នាំ ២០២៥។
លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានស្នើឲ្យសមាជិកគណៈណែនាំផ្សព្វផ្សាយការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមនៅខេត្តអានយ៉ាង និងថ្នាក់ដឹកនាំមូលដ្ឋានរៀបចំត្រួតពិនិត្យ និងឃ្លាំមើលការផ្សព្វផ្សាយអនុវត្តគោលនយោបាយគាំទ្រការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមនៅតាមមូលដ្ឋាន ដើម្បីធានាបាននូវល្បឿនដែលបានកំណត់។ រាយការណ៍ប្រចាំខែស្តីពីល្បឿនអនុវត្តសម្រាប់ប្រធានគណៈណែនាំ និងគណៈដឹកនាំ។ ចាប់យកទាន់ពេលវេលា និងដោះស្រាយការលំបាក និងបញ្ហាទាក់ទិនក្នុងដំណើរការអនុវត្ត។ ក្នុងករណីហួសពីសមត្ថកិច្ចគឺរាយការណ៍ទៅគណៈណែនាំ និងគណៈអចិន្ត្រៃយ៍បក្ខភាគខេត្តសុំមតិណែនាំដោះស្រាយ។
លោក ឡេហុងក្វាង លេខាបក្ខភាគខេត្ត ប្រធានគណៈណែនាំក៏បានស្នើដល់ សមាជិកនៃគណៈណែនាំផ្សព្វផ្សាយអនុវត្តការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោមនៅខេត្តអានយ៉ាង និងមូលដ្ឋាននានា ដើម្បីជូនង្វាន់លើកសរសើរនិងបើកទូលាយ សាយភាយនូវវិធីធ្វើល្អៗ ទម្រង់ថ្មីៗ និងគំរូក្នុងការគាំទ្រការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមលើភូមិសាស្ត្រខេត្ត។ ទន្ទឹមនិងនោះ បង្កើនការឃោសនាលើបណ្តាញសារព័ត៌មានមហាជន អំពីការផ្សព្វផ្សាយអនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមនៅក្នុងខេត្ត៕
ប្រែ៖ ណារីពៅ