ព្រឹកថ្ងៃទី ២២ តុលា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរាយការណ៍អំពីល្បឿនគម្រោងសមសភាពទី១ ស្ថិតក្នុងគម្រោងផ្លូវល្បឿនលឿន ចូវដុក - គន្ឋ - សុកត្រាំង ដំណាក់កាលទី១។ អញ្ជើញចូលរួមផងដែរមានលោក ឡេវ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងលោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។
យោងតាមរបាយការណ៍របស់គណគ្រប់គ្រងគម្រោងវិនិយោគសាងសង់សំណង់ចរាចរណ៍និងកសិកម្មខេត្តអានយ៉ាង ដល់ដំណាច់ថ្ងៃទី ២១ ខែតុលា បរិមាណផលសរុបនៃកញ្ចប់សាងសង់សំណង់ចំនួន ៤ សម្រេចបាន ៣២,៨៨%/៣២,៩% លើសប្រហែល ០,០៩%។ មកដល់ពេលនេះ បានប្រគល់/ដកយកវិញផ្ទៃដី ៣៨៩,៣៦ហត/៣៩១,៨ហត សម្រេចបានអត្រា ៩៩% ស្មើនឹង ៥៦,៦ គីឡូម៉ែត្រ/៥៧,០១៤ គីឡូម៉ែត្រនៃផ្លូវទាំងមូល សម្រេចបាន ៩៩% ។បណ្តាអង្គភាពផ្គត់ផ្គង់ខ្សាច់បានផ្តល់ខ្សាច់ចំនួន ២.៥៦២.៨៣២ម៉ែត្រគីប ដល់សមសភាពគម្រោងទី ១(យោងតាមរបាយការណ៍ពីអ្នកម៉ៅការនិងអ្នកផ្គត់ផ្គង់) ក្នុងចំណោមបរិមាណខ្សាច់សរុបចំនួន ៩.៣២១.០០០ម៉ែត្រគីប ដែលត្រូវការសម្រាប់គម្រោង (បរិមាណខ្សាច់ដែលវត្តមាននូវការដ្ឋានសាងសង់ បានប្រមូលផ្តុំពីអ្នកម៉ៅការសាងសង់និងអង្គភាពអាជីវកម្ម)។ ល្បឿនផ្តល់ថវិកាដល់ដំណាក់កាលរាយការណ៍ មានចំនួន ៣.១៣២.៤៥៩ លានដុង/៣.២២២.៧៥៥ លានដុង សម្រេចបាន ៩៧%។សន្និដ្ឋានថាតម្លៃផ្តល់ថវិកាដល់ដំណាច់ខែតុលា ឆ្នាំ២០២៤ នឹងសម្រេចបាន ៣.២២២.៧៥៥លានដុង និងសម្រេចបានផែនការដើមទុនដែលបានប្រគល់ជូន ១០០%។
នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្ត និងអ្នកវិនិយោគ ព្រមទាំងថ្នាក់ដឹកនាំស្រុក ថ្វយសឺន និង ចូវថាញ់ បានផ្លាស់ប្តូរ និងស្នើរដំណោះស្រាយ ដោះស្រាយការលំបាក និងឧបសគ្គក្នុងពេលអនុវត្តគម្រោង ពាក់ព័ន្ធដល់ប្រភពផ្គត់ផ្គង់សម្ភារសាងសង់(ខ្សាច់និងថ្ម) ការងាររំដោះផ្ទៃរាប និងស្ថានភាពផ្តល់ថវិកាទុនវិនិយោគ។
ថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកវិនិយោគ អ្នកម៉ៅការ បណ្តាផ្នែក និងអាជ្ញាធរមូលដ្ឋានក្នុងការងារផ្សព្វផ្សាយអនុវត្តគម្រោង។ តាមរយៈនោះ ស្នើអ្នកវិនិយោគ និងបណ្តាផ្នែកណែនាំត្រួតពិនិត្យ និងជំរុញអ្នកម៉ៅការឲ្យអនុវត្តតាមកាលវិភាគសាងសង់ និងផ្តល់ថវិកាដើមទុនសម្រេចបាននិងលើសពីផែនការឆ្នាំ ២០២៤ និងត្រៀមលក្ខណឲ្យបានល្អសម្រាប់ឆ្នាំ ២០២៥។
បណ្តាស្ថាប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន និងក្រុមការងារត្រូវបង្កើនការត្រួតពិនិត្យល្បឿននៃការអនុវត្តគម្រោង ដើម្បីរាយការណ៍ជូនគណៈកម្មាធិការប្រជាជនខេត្ត និងគណៈអចិន្ត្រៃយ៍បក្ខភាគខេត្តឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវលើកកម្ពស់បន្ថែមទៀតនូវការទទួលខុសត្រូវ និងសហការក្នុងការអនុវត្តកាតព្វកិច្ច និងភារកិច្ចដែលបានប្រគល់ជូន។គណគ្រប់គ្រងគម្រោងវិនិយោគសាងសង់សំណង់គមនាគមដឹកជញ្ជូន និងកសិកម្មខេត្តអានយ៉ាង បានបង្កើនការងារជាមួយអ្នកម៉ៅការ ដើម្បីធានាបានល្បឿនសាងសង់ និងផ្តល់ថវិកាទុនវិនិយោគ។ ក្នុងដំណើរការអនុវត្ត នៅពេលដែលជួបប្រទះការលំបាក និងឧបសគ្គ ចាំបាច់ត្រូវតែសហការជាបន្ទាន់ជាមួយអ្នកម៉ៅការ បណ្តាមន្ទីរផ្នែក និងសេនាធិការដោយផ្ទាល់ដល់គណៈកម្មាធិការប្រជាជនខេត្តដោះស្រាយ។ជាពិសេស ផ្សព្វផ្សាយវិនិយោគស្របគ្នា ដើម្បីបញ្ចប់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ កន្លែងឈប់សម្រាក ផ្លូវលំលំនៅដ្ឋាន ប្រព័ន្ធប្រឡាយទឹក និងលូមូលឆ្លងកាត់ផ្លូវ ដើម្បីបម្រើដល់វិស័យកសិកម្ម។ ទន្ទឹមនិងនោះ ផ្តោតលើការដោះស្រាយការលំបាក ក្នុងការផ្គត់ផ្គង់សម្ភារៈខ្សាច់ និងថ្ម។ក្នុងនោះ ត្រូវបញ្ចាក់ឲ្យបានច្បាស់នូវផ្គត់ផ្គង់ខ្សាច់សម្រាប់ គម្រោង ត្រូវតែត្រូវបានបញ្ជាក់យ៉ាងពេញលេញ ក៏ដូចជាសំណង់តូចៗដែលអមជាមួយ។
មន្ទីរធនធានធម្មជាតិនិងបរិស្ថាន បានដោះស្រាយជាបន្ទាន់ការបំពានក្នុងរយៈពេលឆាប់បំផុត ហើយរាយការណ៍ជាបន្ទាន់នូវលទ្ធផលដោះស្រាយជូនដល់គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត និងគណៈអចិន្ត្រៃយ៍បក្ខភាគខេត្តឲ្យបានជាក់លាក់ លម្អិត និងសម្រេចឯកសារដើម្បីស្នើសុំការអនុញ្ញាតដាក់ធ្វើអាជីវកម្មឡើងវិញ។ ទន្ទឹមនឹងនោះ ត្រូវពិនិត្យ និងវាយតម្លៃជាបន្ទាន់នូវផលប៉ះពាល់បរិស្ថាននៃតំបន់រ៉ែនីមួយៗដែលកំពុងធ្វើអាជីវកម្ម ដើម្បីស្នើសុំការបង្កើនពលានុភាពធ្វើអាជិវកម្មរ៉ែមិនលើសពី ៥០%។ ព្រមជាមួយនោះ អនុវត្តផែនការកំណត់តំបន់រៀបចំផែនការនិងស្វែងរករ៉ែខ្សាច់ថ្មីដែលគ្រប់លក្ខណៈធ្វើអាជីវកម្មជាបន្ទាន់។ សេនាធិការគណៈកម្មាធិការប្រជាជនខេត្ត ឲ្យចេញសំណើស្នើទៅកាន់ក្រសួងធនធានធម្មជាតិ និងបរិស្ថានណែនាំខេត្តអំពីនីតិវិធីបិទទ្វាររ៉ែ និងនីតិវិធីធ្វើអាជីវកម្មរ៉ែថ្ម Antraco។ ចាប់អារម្មណ៍ជាពិសេស ចំពោះរ៉ែខ្សាច់ និងថ្មត្រូវធ្វើអាជីវកម្មឲ្យបានត្រឹមត្រូវនិងស្របតាមបទប្បញ្ញត្តិច្បាប់ មិនទុកឲ្យការបំពានច្បាប់កើតឡើង។
ចំពោះការងាររំដោះផ្ទៃរាប អ្នកវិនិយោគ អ្នកម៉ៅការ និងអាជ្ញាធរមូលដ្ឋាន បំផុសចលនា គាំទ្រគ្រួសាររើជំលៀសដើម្បីប្រគល់ផ្ទៃរាបឲ្យបានឆាប់។ ដោយឡែកចំពោះករណីទាំង៦ ដែលមិនទាន់ឯកភាពគ្នាលើបែបផែនសងសំណងនោះ បណ្តាមន្ទីរ ផ្នែកនិងអាជ្ញាធរមូលដ្ឋាន បានបន្តការផ្សព្វផ្សាយ ចលនា និងបញ្ចុះបញ្ចូល ហើយទន្ទឹមនឹងនោះ ក៏បំពេញសំណុំឯកសារទាំងអស់ ដើម្បីនៅពេលចាំបាច់ត្រូវចាត់វិធានការបង្ខិតបង្ខំ។ ទន្ទឹមនឹងនោះ ផ្តោតលើការបញ្ចប់តំបន់តាំងទីលំនៅថ្មីនៅស្រុកចូវភូ ធានានូវលក្ខខណ្ឌបានល្អសម្រាប់បម្រើការរស់នៅរបស់ប្រជាជន៕
ប្រែ៖ ណារីពៅ