ប្រកាសសេចក្តីសម្រេចចិត្ត និងសេចក្តីសម្រេចរបស់មជ្ឈិមអំពីខេត្តអានយ៉ាង (ថ្មី)

នៅព្រឹកថ្ងៃទី ៣០ មិថុនា នៅមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈខេត្តគៀនយ៉ាង បក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តគៀនយ៉ាង និងអានយ៉ាង បានប្រារព្ធពិធីប្រកាសសេចក្តីសម្រេចចិត្ត និងសេចក្តីសម្រេចរបស់មជ្ឈិមស្តីពីការរួមបញ្ចូលអង្គភាពរដ្ឋបាលថ្នាក់ខេត្ត និងថ្នាក់ឃុំយ៉ាងឱឡារិក។

សិល្បះស្វាគមន៍
ប្រតិភូចូលរយំពិធី

លោក ម៉ៃវ៉ាន់ជីញ សមាជិក​គណៈ​កម្មា​ធិការ​មជ្ឈិម​​បក្ស និងជាឧបនាយករដ្ឋមន្ត្រី។ លោក ង្វៀន​តាន់​យុង អតីតសមាជិកការិយាល័យនយោបាយ អតីត​នា​យក​រដ្ឋមន្ត្រីរដ្ឋាភិបាល អតីតលេខាបក្ខភាគខេត្ត​គៀន​​យ៉ាង។ លោកនាយឧត្តមសេនីយ៍ឯក ឡេហុង​អាញ​ អតីតសមាជិកការិយាល័យនយោបាយ អតីត​សមា​ជិកការិយាល័យនយោបាយ អតីតប្រចាំការ​គណ​លេខា​មជ្ឈិមបក្ខភាគគៀនយ៉ាង។ លោក យឿង​ថាញ​ប៊ិញ​ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការ​សេចក្តីប្រាថ្នារបស់ប្រជាជន និងឃ្លាំ​មើល​របស់រដ្ឋភា ថ្នាក់ដឹកនាំបណ្តាក្រសួង គណ ផ្នែកមជ្ឈិម ខេត្តអានយ៉ាងនិងគៀនយ៉ាងជាដើមក៏បានចូលរួមក្នុងពិធីនេះផងដែរ។

នៅ​ក្បាលបន្តថ្នាក់ឃុំ សង្កាត់​ និង​តំបន់​ពិសេស​ដែល​ទើប​បង្កើត​ថ្មី តំណាង​មន្ទីរ គណ ផ្នែក និង​អង្គការ​មហា​ជន​ថ្នាក់​ខេត្ត សមាជិកគណៈកម្មាធិការបក្ខភាគ កម្មាភិបាល និងបក្ខជនរបស់ឃុំ សង្កាត់ និងតំបន់ពិសេស តំណាងប្រជាជន ធុរកិច្ច និងសិស្សានុសិស្ស និ​ស្សិត​​ជាដើម ក៏បានចូលរួមផងដែរ។

សមមិត្ត យឿងថាញប៊ិញ ប្រកាសសេចក្តីសម្រេចចិត្ត និង​សេចក្តីសម្រេច

ពិធីបានប្រកាសសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សេចក្តីសម្រេចរបស់ការិយាល័យនយោបាយ គណលេខាមជ្ឈមបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមសម្រាប់ខេត្តអានយ៉ាងថ្មី។

ទទួលសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការបង្កើតខេត្តអានយ៉ាង

ជាក់ស្តែង រដ្ឋសភាបានចេញសេចក្តី​សម្រេច​ចិត្ត​លេខ​ ២០២/២០២៥/QH១៥ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០២៥ ដើម្បីរៀបចំទំហំផ្ទៃដីនៃតំបន់ធម្មជាតិ និង​ប្រ​ជា​ជនទាំងមូលរបស់ខេត្តគៀនយ៉ាងនិងអានយ៉ាង ក្លាយ​ជាខេត្តថ្មីមានឈ្មោះថាខេត្តអានយ៉ាង។ បន្ទាប់​ពី​ការ​រួមបញ្ចូលគ្នារួចមក ខេត្តអានយ៉ាង មាន​ផ្ទៃដី​ធម្ម​ជាតិ​ជាង ៩.៨៨៨ គីឡូម៉ែត្រក្រឡា និងមាន​ប្រជា​សាស្ត្រ​ជិត ៥ លាននាក់។ ខេត្តអានយ៉ាង ជាប់ព្រំ​ប្រ​ទល់​​ជាមួយខេត្តកាម៉ៅ ខេត្តដុងថាប ទីក្រុងកាន់ធឺ ព្រះ​រា​ជា​​ណាចក្រកម្ពុជា និងសមុទ្រខាងកើត។

លោក ម៉ៃវ៉ាន់ជីញ ឧបនាយករដ្ឋ​មន្ត្រី​រដ្ឋាភិ​បាល​ប្រគល់​សេចក្តីសម្រេចរបស់ការិយាល័យបង្កើតបក្ខភាគខេត្តអានយ៉ាង 
ប្រគល់សេចក្តីសម្រេចរបស់ការិយាល័យនយោបាយតែងតាំងលេខានិងអនុលេខាបក្ខភាគខេត្តអានយ៉ាងអាណត្តិ ២០២០-២០២៥
បង្ហាញមុខគណអចិន្ត្រៃបក្ខភាគខេត្តអានយ៉ាង
បង្ហាញមុខគណកម្មាធិការបក្ខភាគខេត្តអានយ៉ាង

ការិយាល័យនយោបាយបានសម្រេចបង្កើតបក្ខភាគ​ខេត្តអានយ៉ាង ក្រោមឱវ៉ាទគណៈកម្មា​ធិការ​មជ្ឈិម​បក្ស​ ដោយឈរលើមូលដ្ឋាននៃការរួមបញ្ចូល​គ្នានៃ​បក្ខ​ភាគ​ទាំងពីរខេត្តអានយ៉ាងនិងគៀនយ៉ាង។ តែងតាំង គណៈ​កម្មាធិការបក្ខភាគខេត្តអានយ៉ាង សម្រាប់​អាណ​ត្តិ​​ឆ្នាំ ២០២០-២០២៥ រួមមានសមមិត្តចំនួន ៦៧ រូប​(ស​ម​មិត្ត ១២ រូបក្នុងគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត)។ តែង​តាំងសមមិត្ត ង្វៀនទៀនហាយ សមាជិក​គណៈ​កម្មា​ធិ​ការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តគៀនយ៉ាង កាន់​តំណែងជាលេខាបក្ខភាគខេត្តអានយ៉ាង (ថ្មី)។ តែង​តាំង​សមមិត្តចំនួន ៤រូប កាន់តំណែងជាអនុ​លេខា​បក្ខ​ភាគខេត្តអានយ៉ាង (ថ្មី) រួមមាន៖ សមមិត្ត ង្វៀន​ថាញ​ញ៉ាន (អនុលេខាបក្ខភាគខេត្ត ប្រធានគណៈ​កម្មា​ធិ​​ការ​ប្រជាជនខេត្តគៀនយ៉ាង កាន់តំណែងអនុប្រចាំ​ការ​បក្ខភា​គខេត្តអានយ៉ាង)។សមមិត្ត ហូវ៉ាន់ម៉ឹង (សមា​ជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុ​លេខា​បក្ខ​ភាគ​ខេត្ត ប្រធានគណៈកម្មាធិការប្រជាជន​ខេត្ត​អាន​យ៉ាង​)។សមមិត្ត ឡាំមិញថាញ់ (អនុលេខា​ប្រចាំ​ការ​បក្ខ​ភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត​គៀន​យ៉ាង)​។​ សមមិត្តនារី ត្រាន់ធីថាញហឿង (សមាជិកគណៈ​ប្រ​ចាំ​​ការបក្ខភាគខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភាខេត្ត ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជន​បក្ខ​ភាគ​ខេត្ត​អានយ៉ាង)។

បង្ហាញមុខគណកម្មាធិការត្រួតពិនិត្យបក្ខភាគខេត្តអានយ៉ាង​អាណត្តិ ២០២០-២០២៥ 

គណលេខាបក្សតែងតាំងគណៈកម្មាធិការត្រួតពិនិត្យ​បក្ខភាគខេត្តអានយ៉ាង សម្រាប់អាណត្តិឆ្នាំ ២០​២០​-២០​២៥ បន្ទាប់ពីរួមបញ្ចូលគ្នា ដោយមានសមមិត្ត​ចំ​នួន ១៣រូប។ សមមិត្ត វ៉មិញហ្វាង (សមាជិក​គណៈ​អចិ​ន្ត្រៃយ៍​បក្ខភាគខេត្ត ប្រធានគណៈកម្មាធិការ​ត្រួត​ពិនិត្យ​បក្ខភាគខេត្តអានយ៉ាងចាស់) កាន់តំណែង​ជាប្រ​ធានគណៈកម្មាធិការត្រួតពិនិត្យបក្ខភាគខេត្តអានយ៉ាង(ថ្មី)។ អនុប្រធានរួមមាន៖ សមមិត្ត ង្វៀនវៀតថាំង(សមា​​ជិក​បក្ខភាគខេត្ត អនុប្រធានគណៈ​កម្មការ​ចាត់​តាំង​បក្ខ​ភាគ​ខេត្តគៀនយ៉ាង) លោក ង្វៀនតាន់រ៉ាង (សមាជិក​​បក្ខ​ភាគខេត្ត អនុប្រធានប្រចាំ​ការគណៈកម្មាធិការ​ត្រួត​ពិនិត្យបក្ខភាគខេត្តអានយ៉ាង) លោក ង្វៀ​ន​វៀត​ប៊ិញ  (អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ​បក្ខ​ភាគ​ខេត្ត​​អានយ៉ាង) លោក ផាមហ្វាងទឿយ (លេខា​បក្ខ​ភាគ​​ស្រុកវិញធ្វឺន ខេត្តគៀនយ៉ាង)។

លោក ម៉ៃវ៉ាន់ជីញ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ​បាល​ប្រគល់​សេចក្តីសម្រេចចិត្តរបស់គណអចិន្ត្រៃរដ្ឋសភាតែងតាំងប្រធានគណប្រតិភូ និងអនុប្រធានគណប្រតិភូ​រដ្ឋសភា​ខេត្ត​អានយ៉ាងអាណត្តិ ២០២១-២០២៦

សមមិត្ត ត្រាន់ធីថាញហឿងគណៈកម្មាធិការ​ប្រចាំការរដ្ឋសភាបានតែងតាំងឲ្យរក្សាតំណែងប្រធានគណៈប្រតិភូរដ្ឋសភានីតិកាលទី ១៥ របស់ខេត្តអាន​យ៉ាង​ជាបន្តទៀត។ សមមិត្ត លីអាញធឺ (សមាជិក​បក្ខ​ភាគ​ខេត្ត និងជាប្រតិភូរដ្ឋសភា) រក្សាតំណែងជាអនុប្រធានគណៈប្រតិភូរដ្ឋសភាទទួលបន្ទុកលើសកម្មភាព

ប្រគល់សេចក្តីសម្រេចចិត្តរបស់គណកម្មាធិការអចិន្ត្រៃរដ្ឋសភាតែងតាំងប្រធាន-អនុប្រធានក្រុមប្រឹក្សា​ប្រជា​ជន និងប្រធានគណនានារបស់ក្រុមប្រឹក្សាប្រជា​ជន​ខេត្ត​​អានយ៉ាងងាណត្តិ ២០២១-២០២៦

ទន្ទឹមនឹងនោះ តែងតាំងសមមិត្ត ង្វៀន​ថាញ់​ញ៉ាន​ រក្សាតំណែងជាប្រធានក្រុមប្រឹក្សា​ប្រជាជន​ខេត្ត​អាន​យ៉ាង សម្រាប់អាណត្តិ ២០២១-២០២៦។ សម​មិត្ត​ ឡេហុងថាំ (សមាជិកគណអចិន្ត្រៃ​យ៍បក្ខ​ភាគ​ខេត្ត​)​។​ សមមិត្តនារី ឌិញធីវៀតហ្វិញ (សមាជិកា​បក្ខភាគ​ខេត្ត​)។ សមមិត្ត យ៉ាងវ៉ាន់ភុក(សមាជិកបក្ខភាគខេត្ត) រក្សាតំណែងជាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។ សមមិត្ត ផាមវ៉ាន់ម៉ៅ រក្សាតំណែងជាប្រធានគណៈកម្មការ​នៅតិកម្ម។ សមមិត្ត ង៉ោហេន រក្សាតំណែងជាប្រធានគណៈកម្មការសេដ្ឋកិច្ច-ថវិការដ្ឋ។ សមមិត្ត តុងវ៉ាន់គឹម រក្សាតំណែងជាប្រធានគណៈវប្បធម៌-សង្គម សមមិត្ត ឡេថាញ់យុង រក្សាតំណែង ជាប្រធានគណៈម្ម​ការជនជាតិក្រុមប្រឹក្សាប្រជាជនខេត្ត។

លោកឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលប្រគល់សេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលតែងតាំងប្រធាននិងអនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាងអាណត្តិ ២០២១-២០២៦

លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលតែងតាំងសមមិត្ត ហូវ៉ាន់ម៉ឹង ឲ្យកាន់តំណែងជាអនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង (ថ្មី) សម្រាប់អាណត្តិ ២០២១-២០២៦។ អនុប្រធានគណៈ​កម្មា​ធិការប្រជាជនខេត្តអានយ៉ាង(ថ្មី) សម្រាប់អាណត្តិ ២០​២១-២០២៦ រួមមាន៖ សមមិត្ត ង្វៀនថាញផុង (សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង) សមមិត្ត ឡេវ៉ាន់ភឿក (សមាជិកគណៈអចិន្ត្រៃយ៍​បក្ខភាគ​ខេត្ត​អាន​យ៉ាង)។សមមិត្ត ២ រូប គឺ ឡេទ្រុងហូ និង យ៉ាង​ថាញ​ខ្វា (សមាជិកបក្ខភាគខេត្ត អនុប្រធាន គណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្តគៀនយ៉ាង)។ សមមិត្ត ង៉ោកុងធឹក និង​សមមិត្តនារី ង្វៀនធីមិញធ្វី (សមាជិកបក្ខភាគខេត្ត អនុ​ប្រធានគណៈ​កម្មាធិការប្រជាជនខេត្តអានយ៉ាង)។

ប្រគល់សេចក្តីសម្រេចរបស់គណប្រចាំការគណកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម

គណៈប្រចាំការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសម្រេចបង្កើតគណៈ​កម្មាធិ​ការ​រណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។ ទ​ទួ​លស្គាល់គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង សម្រាប់អាណត្តិឆ្នាំ ២០២៤-២០២៩ រួមមានសមមិត្ត ៩ រូប។ ជាក់ស្តែង៖ សមមិត្តនារី ត្រាន់ធីថាញហឿង រក្សាតំណែងជាប្រធាន​គណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត។ សមមិត្ត ឡេថាញ់វៀត រក្សាមុខតំណែងជា​អនុប្រ​ធាន​ប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត។ សមមិត្ត ដោវ៉ាន់ធិញ រក្សាមុខតំណែង​ជា​អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ហើយក៏ជាប្រធានសហព័ន្ធ​ពលករ​ខេត្ត​ផង​ដែរ​។ សមមិត្ត ង្វៀនវ៉ាន់កូព រក្សាមុខតំណែងជាអនុប្រ​ធាន​គណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និង​ក៏​ជា​ប្រធានសមាគមកសិករខេត្តផងដែរ។ សមមិត្តនារី ទឿង​ថាញធ្វី រក្សាមុខតំណែងជាអនុ​ប្រធាន​គណៈ​កម្មា​ធិការ​រណសិរ្សមាតុភូមិវៀតណាមខេត្ត ហើយក៏ជា​ប្រ​ធាន​​សហសមាគមនារីខេត្តផងដែរ។​ សមមិត្ត ផាន​យ្វី​បាំង រក្សាមុខតំណែងជាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ហើយក៏ជាលេខា​សម្ព័ន្ឋ​យុវជនខេត្តផងដែរ។ សមមិត្ត ប៊ុយវូតាន់ រក្សា​មុខតំណែងជាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ហើយក៏ជាប្រធានសមាគមអតីតយុទ្ធជនខេត្តផងដែរ។សមមិត្ត៖ ង៉ោភឿងវូ ប៊ូយ​វ៉ាន់​តាង ហាមិញត្រាង រក្សាមុខតំណែងជាអនុប្រធានគណៈ​​កម្មាធិការរណសិរ្សមាតុភូមិវៀតណាម។

ប្រគល់សេចក្តីសម្រេចចិត្តរបស់គណកម្មាធិការអចិន្ត្រៃរដ្ឋសភាអំពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំរបស់ខេត្តអានយ៉ាងដល់លេខាបក្ខភាគឃុំ សង្កាត់ និងតំបន់​ពិសេស​ក្រោមឱវ៉ាទចំនួន ១០២

ពិធីក៏ប្រកាស និងប្រគល់សេចក្តីសម្រេចចិត្តលេខ​ ១៦៥៤/NQ-UBTVQH១៥ ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ​​ភា ស្តីពីការបង្កើតឃុំ សង្កាត់ និងតំបន់ពិសេស​ក្រោម​ឱវ៉ាទខេត្តអានយ៉ាងចំនួន ១០២ផងដែរ។ សេចក្តី​​​សម្រេចរបស់បក្ខភាគខេត្តគៀនយ៉ាង និងបក្ខភាគ​ខេត្ត​អាន​យ៉ាង ស្តីពីការបញ្ចប់សកម្មភាពរបស់​បក្ខ​ភាគ​ថ្នាក់ស្រុក (ចាស់)  សេចក្តីសម្រេចរបស់​បក្ខភាគ​ខេត្ត​អាន​យ៉ាង (ថ្មី) ស្តីពីការបង្កើតបក្ខភាគឃុំ សង្កាត់ និងតំបន់ពិសេស

ប្រែ៖ ណារីពៅ