បរិបទប្រវត្តិសាស្ត្រ និងអត្ថន័យយុទ្ធសាស្ត្រនៃព្រឹត្តិការណ៍ជីកព្រែកវិញតេ

ឆ្នាំ ១៨០២ រាជ្ជកាលង្វៀនត្រូវបានបង្កើតឡើង ហើយបានបង្កើតស្ថាប័នគ្រប់គ្រងទឹកដីបង្រួបបង្រួមពីជើងទៅត្បូង។ ដំបូងឡើយ តំបន់ដីភូមិភាគខាងត្បូងត្រូវបានចែកចេញជាទីរួមស្រុកក្រោមឱវ៉ាទស្រុកយ៉ាឌិញដោយផ្ទាល់[1] (ស្ថិតក្នុងទីរួមស្រុកបៀនហ្វា។ ភៀនអាន (ក្រោយមកប្តូរជាយ៉ាឌិញ)។ឌិញទឿង។វិញថាញ (រួមមានវិញឡុងនិងអានយ៉ាង)។ និងហាទៀន)។.

រូបថត៖ផានហ៊ូវ

នៅតំបន់ដីភាគខាងត្បូងនៅពេលនោះ ផ្លូវទឹកនៅតែជាផ្លូវដឹកជញ្ជូនដ៏សំខាន់ ជាគោលបម្រើរាល់​ម្ម​​ភាពចាប់តាំងពីការប្រជុំជីវភាពរបស់ប្រជាជន ​រហូត​ដល់​ការ​ការពារជាតិ យោធា និងការទូត។ ប្រព័ន្ធផ្លូវទឹកគឺជាកត្តាចាំបាច់ក្នុងការបង្កើតទីតាំងភូមិសាស្ត្រ នៃតំបន់​​ព្រំដែនភាគនិរតីជាមួយនឹងមជ្ឈមណ្ឌលការពារ -សេដ្ឋកិច្ចដូចជា៖ ហាទៀន ចូវដុក តាន់ចូវ ហុងងឺ ថុង​ប៊ិញ​ ក្វាងហ្វា។ 

ដោយផ្អែកលើលក្ខណៈធម្មជាតិ និងលក្ខណៈប្រជាជន សេដ្ឋកិច្ច និងសង្គមភាគខាងត្បូងនាពេលនោះ រាជ្ជកាលង្វៀនបានយល់ច្បាស់ពីតួនាទីដ៏សំខាន់នៃទីតាំងដែលនៅជាប់នឹងដែនដី និងដែនទឹករបស់​ចាន់​ឡាប​(កម្ពុជា)និងសៀម(ថៃ)។ 

អំពីយុទ្ធសាស្ត្រ រាជកាលង្វៀនបានកំណត់ថា “បន្ទាយ​យ៉ាឌិញជាព្រំដែនជិត ចូវដុកព្រំប្រទល់ថ្មី ជាព្រំដែនឆ្ងាយ ហាទៀនជាជាយដែនតំបន់ព្រៃភ្នំ”។ក្នុង​នោះ ចូវដុក និង​ហាទៀ ​បាន​ចាត់​ទុក​ជា​មជ្ឈមណ្ឌល​បញ្ជាការ​ការពារជាតិ​ដ៏​សំខាន់​បំផុត​សម្រាប់​ព្រំដែន​ភាគ​​​និរតី​ទាំង​មូល​នៃ​ប្រទេស។

ដូច្នេះ នៅពេលតែងតាំងលោក ង្វៀនវ៉ាន់ថ្វយ ឲ្យ​កាន់តំណែងអភិបាលទីរួមស្រុកវិញថាញ ក្នុងឆ្នាំ ១​​​១៧ ស្តេច យ៉ាឡុង បានផ្តែផ្តាំដោយប្រយ័ត្នប្រយែងថា៖ “ទីរួមស្រុកវិញថាញ ដីជាប់ព្រំដែនប្រទេសកម្ពុជា ប្រការសំខាន់ក្នុងការគ្រប់គ្រងគឺធ្វើយ៉ាងណាដើម្បីប្រទេស​មានសន្តិភាពនិងបរទេសគោរព”។ 

សារៈសំខាន់នៃតំបន់ព្រំដែនចូវដុកហាទៀន ទាមទារនូវធនធានដ៏ធំដើម្បីអភិរក្ស និងអភិវឌ្ឍន៍។ ប្រ​កានេះកាន់តែជំរុញឲ្យរាជ្ជកាលង្វៀនស្វែងរកដំណោះស្រា​ដោះស្រាយ។ក្នុងប៉ុន្មានឆ្នាំចុងក្រោយនៃរា​ជ្ជកា​​យ៉ាឡុង ទោះបីជាការងាររានដី និងបង្កើតភូមិនៅ​លើតំបន់ភាគខាងត្បូងត្រូវបានជំរុញខ្លាំងក្លាក៏ដោយ ក៏​តំ​បន់ដីដ៏ធំល្វឹងល្វើយនៅតំបន់ ចតុកោណឡុងស្វៀន នៅតែទុកទំនេរនៅឡើយ

បញ្ហាបង្ហូរទឹកលិចលាងជាតិជូរនៅតំបន់នេះបាន​​ក្លាយជារឿងបន្ទាន់។ ទន្ទឹមនឹងនោះ តម្រូវការភ្ជាប់​​មជ្ឈមណ្ឌលឆ្នេរសមុទ្រភាគនិរតីពីឡុងស្វៀន (កាម៉ៅរ៉ាច់យ៉ា ហាទៀន ជាមួយមជ្ឈមណ្ឌលទន្លេគឺវឡុង មីថ យ៉ា​ឌិញ អំពីវិស័យការពារជាតិ ដឹកជញ្ជូន និងពាណិជ្ជកម្ម​តាមផ្លវទឹក​ក៏​ជា​រឿង​បន្ទាន់​ខ្លាំង​ដែរ។

ផ្អែកតាមគំនិតការពាររបស់បុព្វបុរស ស្តេចយ៉ា​ឡុង​ ក៏បានបង្ហាញពីរបកគំហើញដ៏រឹងមាំនៅពេល​ដែល​ព្រះអង្គចង់ជីកព្រែកស្របទៅនឹងផ្លូវព្រំដែនប្រទេសកម្ពុជា តភ្ជាប់ចូវដុក - ហាទៀន ដើម្បីបម្រើបុព្វហេតុការពារជាតិ និងបង្កើនធនធានសម្រាប់តំបន់ដី “ព្រំ​ដែន​ថ្មី”

នៅឆ្នាំ ១៨១៦រាជ្ជកាលង្វៀនក៏បាន​យល់​ឃើញ​ថា ចូវដុកជាកន្លែងសំខាន់នៅព្រំដែនដែរ ម្លោះហើយ​ចង់បង្កើតប៉មដ៏ធំមួយដើម្បីការពារ។ ដូច្នេះ ស្តេចយ៉ា​ឡុង​បានបញ្ជាឲ្យឧត្តមសេនីយ៍រងនៃកងទ័ពឆ្វេង លោក​ ង្វៀនវ៉ាន់ស្វឺន អភិបាលទីរួមស្រុក វិញថាញ លូភឿកទឿង​​​​ជាមួយនឹងង្វៀនឌឹកស៊ី ត្រួតពិនិត្យការសាងសង់​បន្ទាយ​​​ចូវដុក ដើម្បីការពារ ហាទៀន និងឆ្លើយតប​ទៅ​នឹង​​ភ្នំពេញ។ ក្នុងគមនាការសាងសង់បន្ទាយ រាជ្ជកាល​ង្វៀន​​​បានបញ្ជាឲ្យ លូភឿកទឿង និងង្វៀនឌឹកស៊ី វាស់​វែង​ ​រូបរាងដី និងគូសផែនទីដីថ្វាយស្តេច

បន្ទាប់ពីមើលផែនទីហើយ ស្តេចយ៉ាឡុង បានប្រាប់​​ដល់ពួកមន្ត្រីថា “ដីនេះឥឡូវបានបើកផ្លូវទន្លេទៅត្រង់​​ដល់ហាទៀន ធ្វើស្រែចំការ និងធ្វើជំនួញនឹងទទួលផលទាំងអស់។ក្រោយ​មក​មាន​ប្រជាជន​ច្រើន​កុះករ ដី​បើក​ទូលំ​ទូលាយ ​អាច​ក្លាយ​ជា​ទីរួមស្រុក​ធំមួយ”។ ​អាច​មើល​ឃើញ​ថាគំនិត​ជីក​ព្រែកវិញតេ បានចាប់ផ្តើមយ៉ាង​​​ច្បាស់បំផុតនៅពេលនេះ។

បន្ទាប់ពីពេលព្រែកថ្វយហា បានបង្កើតឡើង ស្តេច យ៉ាឡុង ឃើញថា ដល់ពេលត្រូវជីកផ្លូវទឹកតភ្ជាប់ ចូវ​ដុកជាមួយហាទៀន។ អ្នកដែលបានស្តេចយ៉ាងឡុង “ជ្រើសរើសផ្ញើមាស ប្រគល់ភារកិច្ចសំខាន់​ៗនោះគ្មាននរណាក្រៅពីអភិបាលទីរួមស្រុក ង្វៀនវ៉ាន់ថ្វយ​នេះ​ទេ នៅដើមឆ្នាំ ១៨១៩ រាជ្ជកាលង្វៀនបានចុះមកបញ្ចុះ​បញ្ចូល ម៉ាកកុងយូ ឲ្យពិចារណា និងវាស់វែងពីហា​ទៀន​​​​​ ទៅដល់ព្រែកចូវដុក រួចហើយគូរផែនទីថ្វាយ​ស្តេច​​។ 

នៅខែកញ្ញា ឆាំ្នថោះ(១៨១៩) ស្តេចយ៉ាឡុង បានបញ្ជាឲ្យអភិបាលទីរួមស្រុកវិញថាញ ង្វៀនវ៉ាន់ថ្វយ ជា​​អ្នកដឹកនាំការងារ ជីកព្រែកពីចូវដុកទៅហាទៀន។ មុន​ពេលចេញបញ្ជាទៅអភិបាលក្រុងយ៉ាឌិញ និងអភិបាល​ទីរួមស្រុកវិញថាញ គឺលោក ង្វៀនវ៉ាន់ថ្វយ បាន​ត្រៀម​ពិធីបើកការដ្ឋានសាងសង់រួចទៅហើយ ស្តេច​យ៉ា​ឡុង​ បានចេញសេចក្តីប្រកាសមួយដល់ប្រជាជន​វិញ​ថាញ​ ដូចខាងក្រោម៖ “ជីកព្រែកនេះគឺជាការងារដ៏លំបាក​​បំផុត។ ផែ​នការ​​រដ្ឋ និង​ផែនការ​ព្រំដែន​មិន​មែន​ជា​ការ​​ទំនាក់ទំនង​តូច​តាច​នោះ​ទេ ទោះ​បី​ជាមាន​ការ​លំបាក​សម្រាប់​អ្នក​សព្វ​ថ្ងៃ​ក៏​ដោយ តែ​វា​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​ជំនាន់ ដូច្នេះហើយចូរប្រាប់គ្នា​កុំ​ខ្លាច​ការ​លំបាក

បន្ទាប់មក ស្តេចយ៉ាឡុង បានចេញព្រះរាជក្រឹត្យមួយទៅកាន់ស្តេចកម្ពុជាថា “ប្រទេសរបស់អ្នកមានព្រំប្រទល់ជាប់នឹងទីរួមស្រុកវិញថាញ។ឥឡូវនេះជីក​ព្រែក​​នេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលប្រយោជន៍ដល់​​ប្រទេសរបស់អ្នកយ៉ាងធំធេងផងដែរ។ព្រះ​មហាក្ស​ត្រ​គួរតែប្រជុំជាមួយប្រជារាស្ត្រហើយប្រកាស​ប្រាប់ពួក​គេ​ថាលំបាកតែ​ម្តង តែស្រាកស្រាន្តជា​រៀង​រហូត ធ្វើ​ឲ្យ​ប្រជាជន​សប្បាយ​ចិត្ត​ក្នុង​ការងារ និងឆាប់បានជោគ​ជ័យ​។បើមន្ត្រីនិងថ្នាក់ក្រោម​ណា​មិន​ស្តាប់បញ្ជា​នឹង​ត្រូវមន្ត្រីដាក់ទណ្ទកម្មតាម​ច្បាប់​យោធា

អាចមើលឃើញថា ជាង ២០០ ឆ្នាំមុន ជាមួយនឹង​​ចក្ខុវិស័យជាយុទ្ធសាស្ត្រ រាជ្ជកាលង្វៀន ដឹកនាំដោយ​​ស្តេចយ៉ាឡុង បានត្រួសត្រាយផ្លូវសម្រាប់មធ្យោបាយ​រក្សាប្រទេសនិងសុខសន្តិភាពប្រជាជននៅតំបន់ភាគនិរតីដាច់ស្រយាល។ គោលការណ៍នេះបានបង្កើត​ឡើងជាសំណង់ដ៏អស្ចារ្យបំផុតនៅវៀតណាម នៅពាក់​​ណ្តាលសតវត្សទី ១៩ -ព្រែកជីកវិញតេ

ដកស្រង់ចេញពី “គម្រោងឃោសនាសម្រាប់ខួបលើកទី ២០០ បញ្ចប់ព្រែកវិញតេ (១៨២៤២០២៤) និង​រម្លឹកខួបលើកទី ១៩៨ឆាំ្នថ្ងៃមរណភាពរបស់លោក​យាយ​ ចូវធីតេ (១៨២៦២០២៤)

ប្រភព៖ tuyen Giaoangiang.vn

ប្រែ៖ ណារីពៅ