ព្រឹកថ្ងៃទី១២ ខែមីនា គណៈគ្រប់គ្រងតំបន់អនុស្សាវរីយ៍លោកប្រធាន តូនឌឹកថាំង បានសហការជាមួយសារមន្ទីរសខីកម្មសង្គ្រាមទីក្រុងហូជីមិញ រៀបចំពិធីបើកការតាំងពិព័រណ៌រូបថតឯកទេសកម្ម៖ “ស្លាកស្នាមលោកប្រធាន តូនឌឹកថាំងក្នុងមហាជ័យជំនះនៅនិទាឃរដូវឆ្នាំ១៩៧៥”។






នេះជាសកម្មភាពឆ្ពោះទៅរម្លើខួបលើកទី ៤៥ ឆាំ្នទិវាមរណភាពរបស់លោកប្រធាន តូនឌឹកថាំង (ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ១៩៨០ - ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ច័ន្ទគតិ)។ ខួបលើកទី ៥០ឆាំ្ន នៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥)។
ការតាំងពិព័រណ៌ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់អនុស្សាវរីយ៍លោកប្រធាន តូនឌឹកថាំង (ឃុំ មីហ្វាហ៊ឹង ទីក្រុង ឡុងស្វៀន) ជាមួយនឹងរូបថតឯកសារជិត ១០០ផ្ទាំង បង្ហាញអំពីទិដ្ឋភាពទូទៅនៃការតស៊ូដ៏ស្វិតស្វាញ យូរអង្វែង និងវីរភាពរបស់ ប្រជាជនវៀតណាមទាំងក្នុងវិស័យរណសិរ្សយោធា នយោបាយ ការទូត និងអំពីបុព្វហេតុតស៊ូដណ្តើមឯករាជ្យរបស់ជនជាតិ រួមជាមួយនឹងការរួមចំណែករបស់លោកអ៊ំតូនជាទីគោរពស្នេហាក្នុងកម្មវិធីបដិវត្តរំដោះ និងបង្រួបបង្រួមជាតិ។
ពិព័រណ៌រូបថតប្រធានកម្ម៖ “ស្លាកស្នាមប្រធានតូនឌឹកថាំង ក្នុងមហាជ័យជំនះនៅនិទាឃរដូវឆ្នាំ ១៩៧៥” ដើម្បីរម្លឹកនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បន្តនូវការសិក្សា លត់ដំខ្លួនធ្វើតាមគំរូលោកអ៊ំតូនជាទីគោរពស្នេហា ដែលជាជនកុម្មុយនិស្តដ៏សច្ចៈ ដែលជាអ្នកដឹកនាំគំរូ ពេញមួយជីវិតបម្រើជាតិមាតុភូមិ និងប្រជាជន។ ទន្ទឹមនិងនោះ ការតាំងពិព័រណ៌រូបថតលើកនេះ បានបញ្ជូនដល់មនុស្សជំនាន់ក្រោយនូវការយល់ដឹងអំពីការដឹកនាំដ៏ប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម លោកប្រធានហូជីមិញ និងលោកអ៊ំតូនជាទីគោរព។ នោះគឺជាបញ្ញានៃខឿនការទូតបដិវត្តន៍វៀតណាម ដោយឈរលើមូលដ្ឋានសច្ចធម៌នៃការតស៊ូរំដោះជាតិសាសន៍។ នោះគឺជាការតស៊ូដ៏អង់អាចដើម្បីសិទ្ធិជាមូលដ្ឋានរបស់ជាតិសាស្ត្រវៀតណាម។ នោះក៏ជាគ្រីស្តាល់នៃប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេសជាតិ ដោយសរសេរថាវៀតណាមតែងតែជាទំព័រមាសនៃប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់ជានិច្ច បានបន្សល់ទុកនូវមេរៀនដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត៕
ប្រែ៖ ណារីពៅ