ព្រឹកថ្ងៃទី ១១ តុលា ក្នុងឱកាសរម្លឹកខួបលើកទី ២០ឆាំ្ន ទិវាធុរជនវៀតណាម(១៣ តុលា ២០០៤-១៣ តុលា ២០២៤) លោកស្រី ដាំងធីហ្វារ៉ី សមាជិកាគណអចិន្ត្រៃបក្ខភាគខេត្ត ប្រធានគណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង និងលោកស្រីហាមិញត្រាង អនុប្រធានគណកម្មាធការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាងបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរធុរកិច្ច ធុរជនដែលរួមដំណើរជាមួយខេត្តក្នុងការការងារសន្តិសុខសង្គម។
តាមរយៈនោះ គណៈប្រតិភូបានទៅសួរសុខទុក្ខ និងជូនពរ៖ សមាគមធុរកិច្ចខេត្តអានយ៉ាង ក្រុមហ៊ុនឆ្នោតជាតិអានយ៉ាង ក្រុមហ៊ុនភាគហ៊ុន សៅម៉ៃគ្រុប ក្រុមហ៊ុនភាគហ៊ុនសាឡាងអានយ៉ាង។ ពាណិជ្ជករ ត្រាន់ដុងស្វឺន ប្រធានក្រុមហ៊ុនទទួលខុសត្រូវមានកំហិតវិនិយោគសាងសង់ពាណិជ្ជកម្ម តាន់ថាំង និងពាណិជ្ជករ បាញ់ធីគឺមហឿង ប្រធានក្រុមហ៊ុនទទួលខុសត្រូវមានកំហិតហាងមាស គីមហឿង (ទីក្រុងឡុងស្វៀន)។
នៅកន្លែងនីមួយៗ លោកស្រី ដាំងធីហ្វារ៉ី សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានថ្លែងអំណរគុណ កត់ត្រាទទួលស្គាល់ និងកោតសរសើរចំពោះការរួមចំណែកដ៏ធំធេងនិងដ៏មានតម្លៃរបស់អង្គភាពធុរកិច្ច និងធុរជនគំរូ ដែលតែងតែរួមដំណើរជាមួយប្រព័ន្ធនយោបាយអានយ៉ាង រួមដៃជាមួយអាជ្ញាធរ និងរណសិរ្សមាតុភូមិវៀតណាមខេត្តក្នុងការថែទាំគ្រួសារគោលនយោបាយជួបការលំបាក គ្រួសារក្រីក្រ គ្រួសារបៀតក្រីក្រ គ្រួសារមានស្ថានភាពលំបាក និងផ្ទះមហាសាមគ្គី បានរួមវិភាគទានជាថវិកា បង្កើតការងារធ្វើ និងសកម្មភាពសន្តិសុខសង្គមរបស់ខេត្តកាលពីពេលថ្មីៗនេះ។
លោកស្រី ដាំងធីហ្វារ៉ី សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង ក៏បានលើកទឹកចិត្តដល់អង្គភាពធុរកិច្ច និងធុរជនក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្ម ឲ្យចូលរួមយ៉ាងសកម្មចំពោះការបំផុស,ចលនាប្រឡងប្រណាំងដែលផ្តើមឡើងដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត។
លោកស្រី ដាំងធីហ្វារ៉ី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង សង្ឃឹមថា នាពេលខាងមុខ អង្គភាពធុរកិច្ច និងធុរជននឹងរួមដំណើរជាមួយនិងគាំទ្រការបំផុសចលនា និងកម្មវិធីសន្តិសុខសង្គមរបស់ខេត្តជាបន្តទៀត។ ជាពិសេសគឺកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម តាមគោលការណ៍របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល កម្មវិធី “ពួតដៃដើម្បីអ្នកក្រ - មិនទុកអ្នកណាចោលឡើយ” រួមចំណែកអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រដោយចីរភាពរបស់ខេត្ត។
ប្រែ៖ ណារីពៅ