លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានណែនាំឲ្យផ្តោតលើការ​កៀរគរធនធាន និងផ្សព្វផ្សាយមានប្រសិទ្ធ​ភាព​ក្នុង​ការ​លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម

នារសៀល ថ្ងៃទី១០ ខែមីនា លោក​នាយក​រដ្ឋ​មន្ត្រី​​រដ្ឋាភិបាល ផាមមិញជីញ ប្រធានគណៈណែនាំ​មជ្ឈិម​​​បានធ្វើជាអធិបតីភាពកិច្ចប្រជុំលើកទី៣ នៃ​គ​ណៈ​​​ណែនាំមជ្ឈិម ផ្សព្វផ្សាយការលុបបំបាត់​លំនៅ​ដ្ឋាន​​​បណ្តោះអាសន្ន និងទ្រុឌទ្រោមលើបរិវេន​ទូទាំង​ប្រ​ទេស​។

លោក ឡេហុងក្វាង សមាជិកគណកម្មា​ធិការ​មជ្ឈិម​បក្ស​ លេខាបក្ខភាគខេត្តអានយ៉ាង ប្រធានគណណែនាំ​ផ្សព្វ​ផ្សាយការលុបបំបាត់លំនៅ​ដ្ឋាន​​បណ្តោះអាសន្ន និង​ទ្រុឌទ្រោមខេត្តធ្វើអធិបតីភាពក្បាលបន្តអានយ៉ាង

លោក ឡេហុងក្វាង សមាជិក​គណៈ​កម្មា​ធិការ​មជ្ឈិម​​បក្ស លេខាបក្ខភាគខេត្តអានយ៉ាង ប្រធាន​គណៈ​ណែនាំផ្សព្វផ្សាយការលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ន​​ និងទ្រុឌទ្រោមក្នុងខេត្ត បាន​អញ្ជើញ​ជាអធិបតី​នៅ​ក្បាល​​បន្តអានយ៉ាង។ អញ្ជើញជាអធិបតីនៅក្បាលបន្ត​ខេត្ត​​ផងដែ​រ មានលោក ឡេវ៉ាន់នឹង អនុលេខា​ប្រចាំ​ការ​បក្ខ​​ភាគ​ខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និង​លោក​​ ហូវ៉ាន់ម៉ឹង សមាជិកបម្រុង​គណៈកម្មា​ធិការ​មជ្ឈិម​​បក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈ​កម្មា​ធិ​ការ​​​​ប្រជាជនខេត្តអានយ៉ាង និងអនុប្រធាន​គណៈប្រចាំ​ការនៃគណៈណែនាំការលុបបំបាត់លំនៅដ្ឋានបណ្តោះអា​សន្ន និងទ្រុឌទ្រោមខេត្ត រួមនឹង​សមាជិក​គណៈ​ណែ​នាំ​​ខេត្ត​។

ប្រតិភូចូលរួមកិច្ចប្រជុំនៅក្បាលបន្តអានយ៉ាង

នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបាន​ផ្តោតសំខាន់​លើ​​ការវាយតម្លៃលទ្ធផល ការលំបាក មេ​រៀន​បទ​ពិ​សោ​ធ​ន៍​​ក្នុង​ការ​ណែ​នាំ ប្រតិបត្តិការ ការបែងចែក ​កៀរ​គរធនធាន និងបណ្តាវិធីធ្វើល្អ គំរូល្អ ដាក់ចេញ​នូវ​ភារ​កិច្ច​ និងដំណោះស្រាយ ផ្សព្វផ្សាយកម្មវិធី​ឲ្យកាន់​តែ​មាន​ប្រសិទ្ធភាពនាពេលខាងមុខ។

មកដល់ពេលនេះ ប្រទេសទាំងមូលបាន​ឧបត្ថម្ភ​លំនៅដ្ឋាន​​​ចំនួន ១២១.៦៣៨/២២៣.១៦៤ ខ្នង​(ស​ម្រេ​ច​​បាន​ជាង​ ៥៤%)។ក្នុងនោះ លំនៅដ្ឋាន​ជាង ៦៥.​០០០ ខ្នងបាន​សម្ពោធ​និងលំនៅដ្ឋាន​ជាង ៥៦.០​០​០ ខ្នង​បាន​ចាប់ផ្តើម​សាង​សង់​។ចាប់ពីពេលនេះ​រហូត​ដល់​ដំណាច់ឆ្នាំ ត្រូវសាង​សង់​ឲ្យហើយ​រួចរាល់​នៅលំ​នៅ​ដ្ឋាន​​ជាង ១០១.០០០ខ្នងក្នុងរយៈពេលដ៏ខ្លីបំផុត ជា​មធ្យ​​មប្រទេសទាំងមូលត្រូវតែលុបបំបាត់លំនៅដ្ឋាន ៤​៥​៩ខ្នងក្នុងមួយថ្ងៃ។

រូបភាព៖ VGP/Nhat Bac

បញ្ចប់កិច្ចប្រជុំ តាងនាមគណៈណែនាំ លោក​នា​យករដ្ឋមន្ត្រីរដ្ឋាភិបាលបានកោតសរសើរចំពោះស្មារតីទទួល​ខុសត្រូវរបស់ខេត្តក្រុង ក្រសួងផ្នែកមជ្ឈិម អនុវត្ត​កម្ម​វិធី​មានអត្ថន័យមនុស្សជាតិដ៏ជ្រេលជ្រៅនេះ ហើយ​សម្រេច​បានលទ្ធផលជាច្រើន។

ក្នុងស្មារតី “ពិភាគ្សាធ្វើមិនពិភាគ្សាដកថយ” លោក​​នាយករដ្ឋមន្ត្រីបានស្នើ និងសង្កត់ធ្ងន់ថា កម្មវិធី​លុប​បំបាត់លំនៅដ្ឋានបណ្តោះអាសន្ន និងទ្រុឌទ្រោម​ក្នុងបរិវេនទូទាំងប្រទេសមានអត្ថន័យមនុស្សជាតិជ្រេល​ជ្រៅ បង្ហាញពីភារទទួលខុសត្រូវរបស់បក្ស និង​រដ្ឋ​ចំ​ពោះ​ប្រជាជន ជាពិសេសគឺចំពោះគ្រួសារក្រីក្រ ជួបការ​លំ​បាក ចំពោះគ្រួសារដែលមានសគុណ និងគ្រួសារ​គោល​នយោបាយ។ បង្ហាញពីប្រពៃណីជួយគ្នាទៅ​វិញ​ទៅ​មកដ៏ល្អនៃជាតិសាស្ត្រ ជាភារកិច្ចនយោ​បាយ​សំ​ខាន់​ លោកនាយករដ្ឋមន្ត្រីតម្រូវឲ្យត្រូវ​ប្តេជ្ញាអនុវត្ត​និង​អនុ​វត្ត​ឲ្យ​បាន​ជោគជ័យ​ទាំងស្រុង។ ដោយមាន​ស្មារ​តី​នោះ​ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ផ្នែក និង​មូល​ដ្ឋាននីមួយៗដែលមានមុខងារ និងភារ​កិច្ច​របស់​ខ្លួន​ ត្រូវមានការប្តេជ្ញាខ្លាំងក្លាថែមទៀត ។ ប្រព័ន្ធ​នយោ​បាយ​ទាំងមូលត្រូវបញ្ជាក់ និងបញ្ចប់ការលុបបំបាត់​លំ​នៅ​​ដ្ឋានបណ្ដោះអាសន្ន និងទ្រុឌទ្រោមជាកិច្ចការ​ន​យោ​​បាយដ៏សំខាន់។ ក្នុងស្មារតីពិភាគ្សាធ្វើមិន​ពិភា​គ្សា​ដក​ថយ អនុវត្តទៅតាមកាលវិភាគ មិនទុកឲ្យប្រជា​ជន​ណា​ម្នាក់រស់នៅក្នុងផ្ទះបណ្ដោះអាសន្ន និងទ្រុឌ​ទ្រោម​ឡើយ​។ រួមជាមួយនឹងការទប់ស្កាត់អវិជ្ជមាន និងខ្ជះ​ខ្ជាយ​។

រួមជាមួយនឹងការយកចិត្តទុកដាក់ ថែទាំ​របស់​បក្ស​ រដ្ឋ បក្ខភាគ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោក​នាយករដ្ឋមន្ត្រីសង្ឃឹមថា គ្រួសារក្រីក្រ ជួបការ​លំ​បាក​ ដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ក៏ត្រូវ​តែខិ​ត​​ខំងើបឡើង កុំរង់ចាំ និងពឹងផ្អែកទៀត។ លោក​នា​យក​​​រដ្ឋមន្ត្រី​បាន​ស្នើឲ្យ​ដំណើរការផ្សព្វផ្សាយ​ត្រូវ​ធានា​នូវ​ភាព​​ជា​សាធារណៈ តម្លាភាព និង​ការ​ប្តេជ្ញាបង្ការ​ទប់​ស្កាត់​​អំពើ​ពុក​រលួយ ខ្ជះខ្ជាយ អវិជ្ជមាន និង​ផល​ប្រ​យោ​ជ​​ន៍​ក្រុម។

ដោយសង្កត់ធ្ងន់គោលដៅដល់ថ្ងៃទី ៣១ ខែតុ​លា​ ឆ្នាំ ២០២៥ មូលដ្ឋាននានានឹងបញ្ចប់ការ​លុបបំបា​ត់​លំ​នៅដ្ឋានបណ្តោះអាសន្ន និងទ្រុឌទ្រោម ដែល​ជា​ភារ​កិច្ចដ៏ធ្ងន់ និងលំបាកនោះ លោកនាយក​រដ្ឋមន្ត្រី​បាន​ស្នើឲ្យមានការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងធំ ធ្វើ​សកម្មភាពខ្លាំងក្លា និងមានប្រសិទ្ធភាព។ ចាត់ចែង​ការ​ងារតាមស្មារតី ៥ យ៉ាងច្បាស់លាស់ (ច្បាស់មនុស្ស ច្បាស់​ការងារ ច្បាស់ល្បឿន ច្បាស់លទ្ធផលនិង​ច្បាស់​ទំនួល​ខុស)។ ពង្រីកស្មារតី “អ្នកណាមានអ្វីជួយហ្នឹង អ្នកណាមានច្រើនជួយច្រើន អ្នកណាមានតិចជួយតិច អ្នកណាមានកម្លាំងជួយកម្លាំង អ្នកណាមាន​ទ្រព្យជួយ​បាន​”។ ត្រូវកៀរគរធនធានមនុស្ស និងទ្រព្យក្នុង​មូល​ដ្ឋាន​ ការជំនួយរបស់ប្រជាជន សាច់ញាតិ អ្នកជិតខាង អង្គការនយោបាយសង្គមដើម្បីបំពេញនូវគោលដៅដែលបានកំណត់ ដើម្បីអបអរសាទរមហាសន្និបាត​បក្ស​គ្រប់​លំដាប់ថ្នាក់ឆ្ពោះទៅកាន់មហាសន្និបាតបក្ស​ទូទាំង​ប្រ​ទេសលើកទី១៤។ ដូចជា “អំណោយ” ដែលបក្ស រដ្ឋ​សម្រាប់​ប្រគល់ជូនប្រជាជន ជាពិសេសគឺអ្នកក្រីក្រ អ្នក​ទន់​ខ្សោយ ជនជាតិនៅតំបន់ដាច់ស្រយាល ជនជាតិ​ភាគ​តិច ដោយស្មារតីមានលំនៅនឹងនរទើប​មានរបរ​ទទួល​ទានស្ថិរភាពនៅក្នុងឆ្នាំ ២០២៥។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភារកិច្ច​លុប​បំបាត់លំនៅដ្ឋានបណ្តោះអាសន្ន និងទ្រុឌ​ទ្រោម​នៅ​​ឆ្នាំ២០២៥ គឺធ្ងន់ធ្ងណាស់ លោកនាយករដ្ឋមន្ត្រី​បាន​ស្នើឲ្យសមមិត្តរដ្ឋមន្ត្រី ប្រធានផ្នែក លេខាបក្ខភាគ​ខេត្ត​ បក្ខភាគក្រុង និងប្រធានគណៈកម្មាធិការ​ប្រជា​ជន​ខេត្ត​ ក្រុងក្រោមឱវ៉ាទមជ្ឈិមពង្រីកនៅស្មារតី​ទទួលខុស​ត្រូវ​ចំពោះបក្ស រដ្ឋ និងប្រជាជន ជាពិសេស​យក​ចិត្ត​ទុក​ដាក់ប្រមូលផ្តុំដឹកនាំណែនាំដើម្បីអនុវត្តឲ្យបានជោគជ័យ​នូវគោលដៅដាក់ចេញ។

លោក ឡេហុងក្វាង សមាជិកគណ​កម្មាធិ​ការ​មជ្ឈិម​បក្ស​ លេខាបក្ខភាគខេត្តអានយ៉ាង ប្រធានគណណែនាំ​ផ្សព្វផ្សាយការលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ននិងទ្រុឌទ្រោមខេត្តធ្វើអធិបតីភាពកិច្ចប្រជុំជាមួយនឹងសមាជិក​គណណែនាំខេត្ត

បន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាល លោក ឡេហុងក្វាង សមាជិកគណៈ​កម្មា​ធិការ​មជ្ឈិម​បក្ស លេខាបក្ខភាគខេត្តអានយ៉ាង ប្រធានគណៈ​ណែនាំផ្សព្វផ្សាយការលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ន និងទ្រុឌទ្រោមក្នុងខេត្ត បានធ្វើអធិបតីភាពកិច្ច​ប្រជុំជាមួយសមាជិកគណៈណែនាំខេត្តស្នើសុំឲ្យមូលដ្ឋាន​អនុវត្ត និងរៀបចំផែនការអនុវត្តជាបន្ទាន់តាមផែន​ទីបង្ហាញ​ផ្លូវដែលបានកំណត់៕

ប្រែ៖ ណារីពៅ