នៅរសៀលថ្ងៃទី៩ ខែមីនា លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាមមិញជីញ ប្រធានគណៈណែនាំបានធ្វើជាអធិបតីភាពកិច្ចប្រជុំលើកទី១៦ (អនឡាញ) នៃគណៈណែនាំរដ្ឋសម្រាប់គម្រោង និងការងារសំខាន់ៗរបស់ជាតិ ដែលជាចំណុចនៃវិស័យគមនាគមន៍ដឹកជញ្ជូន។
លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីនៅក្បាលបន្តអាយ៉ាង។ អញ្ជើញចូលរួមក៏មានលោក ងោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ ថ្នាក់ដឹកនាំមន្ទីរ ផ្នែក មូលដ្ឋាន និងអ្នកម៉ៅការ។
រាយការណ៍នៅក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តអានយ៉ាង បានបំពេញភារកិច្ចតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីបានល្អ។ ល្បឿននៃការផ្សព្វផ្សាយគម្រោងសមាសភាពទី ១ នៃគម្រោងផ្លូវល្បឿនលឿនចូវដុក - កឹនធឺ - សុកត្រាំង ដំណាក់កាលទី ១ ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង ទាំង ៤ កញ្ចប់បានលើសពីល្បឿនអនុម័តប្រហែលជា ០,២៦% ធៀបនឹងល្បឿនដែលបានអនុម័ត្រ។ មកដល់នឹងពេលនេះ ខេត្តបានបញ្ចប់ការត្រួតពិនិត្យជាក់ស្តែង នៅតំបន់រ៉ែខ្សាច់ចំនួន២កន្លែង និងកំពុងដំណើរការនីតិវិធីចុះបញ្ជីជីកយករ៉ែ ដែលជាមួយបរិមាណជាង៣លានម៣(ធានាបាននូវធនធានខ្សាច់សម្រាប់គម្រោងសមាសភាគទី១)។
អំពីការធ្វើអាជីវកម្មរ៉ែថ្ម Antraco គណៈកម្មាធិការប្រជាជនខេត្តបានអនុវត្តការណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ត្រាន់ហុងហា បន្តពន្យាអាជ្ញាប័ណ្ណអាជីវកម្មរ៉ែនៃតំបន់រ៉ែថ្ម Andesite ដល់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសាជីវកម្ម Antraco និងបានឯកភាពកែសម្រួលបរិមាណបម្រុងនៃអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែថ្ម ដើម្បីកៀរគរបរិមាណថ្មបម្រុងជាង ២,៩ លានម៣ ដើម្បីផ្គត់ផ្គងសម្រាប់ផ្លូវល្បឿនលឿន។
បញ្ចប់កិច្ចប្រជុំ លោក ផាមមិញជីញ នាយករដ្ឋមន្ត្រី បានស្វាគមន៍ក្រសួងស្ថាបនកម្ម ក្រសួង ផ្នែកមជ្ឈិម និងមូលដ្ឋាន និងអ្នកវិនិយោគដែលបានខិតខំប្រឹងប្រែង និងផ្សព្វផ្សាយយ៉ាងសកម្មស្របតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភបាល ជម្នះការលំបាក ដើម្បីពន្លឿនដំណើរការសាងសង់គម្រោងនានា។ ទោះបីដូច្នេះក្តី នៅតែមានការលំបាក និងបញ្ហាទាក់ទិនមួយចំនួនចាំបាច់ត្រូវតែបន្តយកចិត្តទុកដាក់ដោះស្រាយបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ក្នុងស្មារតី “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ភារទទួលខុស ច្បាស់ពេលវេលា ច្បាស់លទ្ធផល” បណ្តាក្រសួងផ្នែក មូលដ្ឋាន ជាពិសេសគឺអ្នកជាប្រមុខចាំបាច់ត្រូវតែបន្តលើកកម្ពស់ភារទទួលខុសត្រូវ ដើម្បីពន្លឿនការផ្សព្វផ្សាយគម្រោងសំខាន់ៗ។ បង្កើនការងារត្រួតពិនិត្យ និងពិនិត្យឡើងវិញ ការលំបាកទាក់ទិន និងពន្លឿននីតិវិធីត្រៀមវិនិយោគសម្រាប់គម្រោង។ កេណ្ឌប្រព័ន្ធនយោបាយទាំងមូលចូលរួមដើម្បីផ្សព្វផ្សាយការងាររំដោះផ្ទៃរាប ប្តេជ្ញាថានឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥។
លោក ផាមមិញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ក៏បានស្នើឲ្យវិនិយោគគិនចាំបាច់ត្រូវតែវិនិយោគនិងយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការបែងចែកទុនឲ្យបានគ្រប់គ្រាន់សម្រាប់គម្រោងនានា។ បណ្តាក្រសួងផ្នែក មូលដ្ឋានបន្តសហការគ្រប់គ្រងសម្ភារៈសំណង់ទូទៅឲ្យបានល្អ។ ត្រូវបញ្ចប់ការបែងចែកផែនការវិនិយោគថវិការដ្ឋទាំងមូលសម្រាប់ឆ្នាំ២០២៥ ឲ្យរួចរាល់មុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ អំពីសម្ភារៈសាងសង់ ខេត្ត ទៀនយ៉ាង បេនទ្រែ គៀនយ៉ាង ដុងណៃ បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការណែនាំរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ត្រាន់ហុងហា និងខ្លឹមសារដែលបានសន្យា៕
ប្រែ៖ ណារីពៅ