លោកនាយករដ្ឋមន្ត្រីបានស្នើថា ការផ្លាស់ប្តូរឌីជីថលចាំបាច់ត្រូវតែមានសកម្មភាពខ្លាំងក្លាជាងមុន

ព្រឹកថ្ងៃទី ១២ តុលា នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ផាមមិញជីញ ប្រធានគណកម្មាធិការជាតិស្តីពីការផ្លាស់ប្តូរឌីជីថូល ធ្វើអធិបតីភាពកម្មវិធីអបអរសាទរទិវាផ្លាស់ប្តូរឌីជីថលជាតិឆាំ្ន ២០២៤។

ទិដ្ឋភាព​សន្និបាត​នៅក្បាលបន្តមជ្ឈិម។ រូបថត៖ VGP

អញ្ជើញចូលរួមផងដែរមានសមមិត្ត៖ ង្វៀនហ្វាប៊ិញ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិស្តីពីការផ្លាស់ប្តូរឌីជីថល។ លោក ឡេថាញ់ឡុង សមាជិកមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ លោកឧត្តមសេនីយ៍ឯក លឿងតាំក្វាង សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល។ លោក ង្វៀនម៉ាញ់ហុង សមាជិកមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ ថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែក ស្ថាប័នមជ្ឈិម និងមូលដ្ឋាន។ តំណាងធុរកិច្ច សកលវិទ្យាល័យ និងក្រុមបច្ចេកវិជ្ជាឌីជីថលសហគមន៍មួយចំនួនរបស់មូលដ្ឋាននានា។

ទិដ្ឋភាពនៅក្បាលបន្តខេត្តអានយ៉ាង

គណៈប្រតិភូចូលរួមសន្និបាតនៅក្បាលគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង
ថ្នាក់​ដឹក​នាំ​ធ្វើ​ជា​អធិបតី​ក្នុង​សន្និបាត​នៅ​ក្បាល​ខេត្តអានយ៉ាង 

នៅក្បាលបន្តខេត្តងានយ៉ាង មានលោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ឡេវ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតី។

នៅក្នុងព្រឹត្តិការណ៍នេះ គណៈប្រតិភូបានផ្តោតលើការវាយតម្លៃលទ្ធផលដែលសម្រេចបានក្នុងការផ្លាស់ប្តូរឌីជីថលជាតិក្នុងឆ្នាំ ២០២៤ ជាពិសេសស្តីពីសេដ្ឋកិច្ចឌីជីថល។ ស្នើការតម្រង់ទិសជាយុទ្ធសាស្ត្រ ទស្សនៈ ភារកិច្ច និងដំណោះស្រាយជាចម្បង ស្តីពីការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ។ ទ្ទឹមនិងនោះ បណ្តាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ផ្នែក ស្ថាប័នមជ្ឈិម បានចូលរួមក្នុងកិច្ចសន្ទនាស្តីពីជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថលជាតិយកប្រជាជន និងធុរកិច្ចធ្វើជាមជ្ឈមណ្ឌល

លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាមិញជីញ ថ្លែងសុន្ទរកថាក្នុងកម្មវិធីអបអរសាទរទិវាផ្លាស់ប្តូរឌីជីថលជាតិឆ្នាំ ២០២៤ - រូបថត៖ VGP

ថ្លែងសន្ទរកថាបញ្ចប់សន្និបាត  លោកនាយករដ្ឋមន្ត្រីរដ្ឋាភីបាល ផាមមិញជីញ បានបញ្ជាក់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការជៀសមិនរួច តម្រូវឲ្យមានសត្យានុម័ត្រក្នុងការជ្រើសរើជយុទ្ធសាស្ត្រ និងអាទិភាពកំពូលសម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព។ ជាពិសេស ការផ្លាស់ប្តូរឌីជីថលរួមចំណែកដល់ការលើកកម្ពស់កត្តាជំរុញកំណើនថ្មី រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូរទម្រង់កំណើនឆ្ពោះទៅរកភាពបៃតង និងឌីជីថលភាវូបនីយកម្ម មានភាពងាយស្រួលសម្រាប់ប្រជាជន និងធុរកិច្ច លុបបំបាត់បរិស្ថានសម្រាប់អំពើពុករលួយ និងភាពអវិជ្ជមាន កាត់បន្ថយការចំណាយលើការអនុលោម លើកកម្ពស់ការប្រកួតប្រជែងនៃផលិតផល និងខឿនសេដ្ឋកិច្ច។

ដើម្បីផ្លាស់ប្តូរឌីជីថលជោគជ័យ យើងត្រូវមានយុទ្ធសាស្ត្រចំណុចសមស្រប ដើម្បីផ្សព្វផ្សាយយ៉ាងឆាប់រហ័ស មានប្រសិទ្ធភាព និងមានភាពវាយទម្លុះគ្រប់ជ្រុងជ្រោយជាង។ មនុស្សដែលធ្វើការផ្លាស់ប្តូរឌីជីថលត្រូវមានបេះដូងក្តៅ ស្វាហាប់ ឆ្លាតវៃ គំនិតច្នៃប្រឌិត និងការគិតតែងតែផ្លាស់ថ្មី។ ការផ្លាស់ប្តូរឌីជីថលជាតិត្រូវតែយកប្រជាជន និងធុរកិច្ចជាមជ្ឈមណ្ឌល ប្រធានកម្ម កម្លាំងជំរុញ ធនធាន និងគោលដៅនៃការអភិវឌ្ឍន៍។ ត្រូវនិយាយពិត ធ្វើពិត មានប្រសិទ្ធភាពពិត ដើម្បីប្រជាជន និងធុរកិច្ចអាស្រ័យផលពិត” - នាយករដ្ឋមន្ត្រីសង្កត់ធ្ងន់។

អំពីភារកិច្ច និងដំណោះស្រាយជាចម្បងនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញយ៉ាងច្បាស់ថា ការផ្លាស់បតូរឌីជីថលចាំបាច់ត្រូវតែមានសកម្មភាពខ្លាំងជាងមុន បង្កើនល្បឿន មានភាពវាយទម្លុះ ធានាបាននូវភាពពិត និងប្រសិទ្ធភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង កាត់បន្ថយការបំភាយឧស្ម័នភ្ជាប់នឹងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ - បច្ចេកវិជ្ជា និងការផ្លាស់ថ្មីច្នៃប្រឌិត។

“យើងត្រូវតែជំរុញខ្លាំងភាពវាយទម្លុះឌីជីថលយុទ្ឋសាស្ត្រចំនួនបី៖ ​ភាពវាយទម្លុះអំពីស្ថាប័នឌីជីថល។  ភាពវាយទម្លុះអំពីហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ភាពវាយទម្លុះអំពីប្រភពធនធានមនុស្សឌីជីថល ជាមួយពាក្យស្លោក ស្ថាប័នបើកចំហ ហេដ្ឋារចនាសម្ព័ន្ធរលូន ធនធានមនុស្សឆ្លាត។ ផ្សព្វផ្សាយដំណោះស្រាយស្របគ្នាដើម្បីពន្លឿនដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ អភិវឌ្ឍកម្លាំងផលិតកម្មថ្មី គុណភាពខ្ពស់ និងជំនាញ។ ខិតខំនាំយកសេវាសាធារណៈទាំងមូលទៅក្នុងវេទិកាឌីជីថលរបស់រដ្ឋាភិបាល ក្រសួង ផ្នែក និងមូលដ្ឋាន ដើម្បីបង្កើតភាពងាយស្រួល កាត់បន្ថយការចំណាយលើការអនុលោម ការចំណាយលើការធ្វើដំណើរ កាត់បន្ថយអំពើពុករលួយ ភាពអវិជ្ជមាន បញ្ហារំខាន និងការយាយីសម្រាប់ប្រជាជន និងធុរកិច្ច -លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់។

ប្រែ៖ណារីពៅ