ព្រឹកថ្ងៃទី ២ ខែវិច្ឆិកា លោក ផានឌិញត្រាក សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈិម រួមជាមួយនឹងគណៈប្រតិភូមជ្ឈិមបានចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូលនៅភូមិ ភូហ្វា២(ឃុំ ប៊ិញហ្វា ស្រុក ចូវថាញ់)។ក្នុងឱកាសរម្លឹកខួបលើកទី ៩៤ ឆាំ្ននៃការបង្កើតរណសិរ្សបង្រួបបង្រួមជាតិវៀតណាម (១៨ វិច្ឆិកា ១៩៣០ - ១៨ វិច្ឆិកា ២០២៤)។
លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង។ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង និងបណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រចាំការក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែកខេត្ត និងស្រុក ចូវថាញ់ បានចូលរួមផងដែរ។
នៅក្នុងពិធីបុណ្យនេះ គណៈប្រតិភូ និងប្រជាជនភូមិភូហ្វា២ បានរួមគ្នាពិនិត្យឡើងវិញនូវប្រពៃណីដ៏រុងរឿងរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងរយៈពេល ៩៤ ឆ្នាំកន្លងទៅ និងលទ្ធផលលេចធ្លោនៃការអនុវត្តការចលនា “ប្រជាជនទាំងមូលកសាងជនបទថ្មី និងបូរីអារ្យធម៌” ក្នុងឆ្នាំ ២០២៤។
ថ្លែងមតិក្នុងទិវាបុណ្យ លោក ផានឌិញត្រាក សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម បានអបអរសាទរចំពោះលទ្ធផលដែលប្រជាជនភូមិ ភូហ្វា២ សម្រេចបាន ហើយអះអាងថា ទិវាបុណ្យមហាសាមគ្គីទូទាំងជនជាតិបាននាំមកនូវអត្ថន័យដ៏ធំធេងចំពោះសហគមន៍ប្រជាជន ក្លាយជាសម្រស់ប្រពៃណី មានតម្លៃថ្លៃថ្នូជាអនេក ដោយនិរន្តរភាពនៃធ្លុងមហាសាមគ្គីទូទាំងជនជាតិ។តាមរយៈនេះ ស្នើថ្នាក់បក្ខភាគ អាជ្ញាធរ រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់នៅខេត្ត អានយ៉ាង និងប្រជាជនភូមិ ភូហ្វា២ បន្តការដឹកនាំ និងណែនាំពង្រឹង និងលើកកម្ពស់ជាងទៀតប្រសិទ្ធភាពសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាមនៅគ្រប់លំដាប់ថ្នាក់។អនុវត្តជាក់ស្តែង និងពង្រីកប្រជាធិបតេយ្យ ស្តាប់ប្រជាជន ម្ចាស់ការ សកម្ម និងយកចិត្តទុកដាក់ពិតប្រាកដ ក្នុងការដោះស្រាយបណ្តាគោលបំណងស្របច្បាប់ និងបញ្ហាមិនទាន់ពេញចិត្តរបស់ប្រជាជន។
រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បន្តបង្កើតថ្មីយ៉ាងខ្លាំងក្លានូវខ្លឹមសារ និងវិធីសាស្រ្តធ្វើសកម្មភាព ធ្វើល្អជាងទៀតតួនាទីជាស្ពានតភ្ជាប់រវាងបក្ស អាជ្ញាធរ និងប្រជាជន។ ថាមវន្ត ច្នៃប្រឌិត ឆ្ពោះទៅមូលដ្ឋាន ដោយទម្រង់ចម្រុះ និងសម្បូរបែប ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងបង្កើនការឯកភាពសង្គម ស្របតាមស្មារតីនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមលើកទី១០ “សាមគ្គីភាព-ប្រជាធិបតេយ្យ-ផ្លាស់ថ្មី-ច្នៃប្រឌិត - អភិវឌ្ឍន៍”។
លោក ផានឌិញត្រាក ប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈិម សង្ឃឹមថា ប្រជាជនភូមិ ភូហ្វា២ នឹងបន្តសាមគ្គី កសាងមនោសញ្ចេតនាអ្នកភូមិផងរបងជាមួយឲ្យបានល្អ ស្រឡាញ់គ្នា ចែករំលែកគ្នា និងជួយគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ កសាង និងពង្រីកទម្រង់ចំណុច គំរូជឿនលឿនអំពីការជួយគ្នាចាកផុតពីភាពក្រីក្រដោយចីរភាព។ បំផុសចលនា និងប្រើប្រាស់មូលនិធិ“ដើម្បីអ្នកក្រីក្រនិងរបបសន្តិសុខសង្គម” ដោយប្រសិទ្ធភាព។ កសាងផ្នត់រស់នៅវប្បធម៌ថ្មី ថែរក្សា និងពង្រីកប្រពៃណីវប្បធម៌ជនជាតិដ៏ល្អប្រពៃ យកចិត្តទុកដាក់ថែទាំគ្រួសារគោលនយោបាយ និងគ្រួសារក្នុងកាលៈទេសៈលំបាក។
នៅក្នុងពិធីបុណ្យ លោក ផានឌិញត្រាក ប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈិម បានប្រគល់អំណោយសមូហភាពដល់ភូមិភូហ្វា ២។ ទន្ទឹមនឹងនោះ ជូនអំណោយចំនួន ១០៥ ចំណែកដល់គ្រួសារគោលនយោបាយគំរូ និងគ្រួសារជួបការលំបាកនៅលើភូមិសាស្ត្រ និង កង់ចំនួន ១០០ គ្រឿងជូនដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក។ ទន្ទឹមនិងនោះ បក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានប្រគល់ផ្ទះមហាសាមគ្គីចំនួន ៥ ខ្នងដល់ឃុំ ប៊ិញហ្វានិងជូនអំណោយជាសមូហភាពដល់ភូមិភូហ្វា ២។
ក្នុងឱកាសនេះ គ្រួសារ សមូហភាព និងបុគ្គលជាច្រើនដែលទទួលបានស្នាដៃឆ្នើមនិងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តការចលនា“ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី និងបូរីអារ្យធម៌” ឆ្នាំ ២០២៤ នៅលើភូមិសាស្ត្រភូមិភូហ្វា ២ បានលើកសរសើរ និងជូនរង្វាន់៕
ប្រែ៖ ណារីពៅ