លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក

រសៀលថ្ងៃទី ២៣ តុលា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារជាមួយគណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក ដើម្បីតម្រង់ទិស និងដោះស្រាយការលំបាកនិងបញ្ហាទាក់ទិនរបស់មូលដ្ឋានក្នុងការផ្សព្វផ្សាយអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមឆ្នាំ២០២៤ និងទិសដៅ និងភារកិច្ចឆ្នាំ២០២៥។

ទិដ្ឋភាពនៃកិច្ចប្រជុំការងារ

អញ្ជើញចូលរួមក៏មានលោក ឡេវ៉ាន់នឹង សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ឡាំក្វាងធី សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត លេខា​បក្ខ​ភាគ​ទីក្រុង​ចូវដុក។ តំណាងថ្នាក់ដឹកនាំមន្ទីរ គណផ្នែក​ខេត្ត​។​ ប្រចាំការបក្ខភាគក្រុង គណៈកម្មាធិការប្រជាជន ថ្នាក់ដឹកនាំបណ្តាផ្នែកពាក់ព័ន្ឋ និងមូលដ្ឋាន​របស់ទី​ក្រុង​ចូវដុក

លោក ត្រាន់ក្វុកទ្វឺន អនុប្រធានប្រចាំការគណៈ​កម្មា​ធិ​ការ​​ប្រជាជនទីក្រុង ចូវដុក រាយការណ៍សង្ខេបអំពី​ស្ថាន​ភាព​អនុវត្តភារកិច្ចក្នុងរយៈពេល ៩ ខែរបស់ទីក្រុង

រាយការណ៍នៅសម័យប្រជុំ លោក ត្រាន់ក្វុកទ្វឺន នុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនទីក្រុង ចូវ​ដុក បានឲ្យដឹងថា ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ទីក្រុង ចូវដុក អភិវឌ្ឍន៍ជាវិជ្ជមាន។ សំណង់និងគម្រោងសំខាន់ៗជាច្រើនបានមជ្ឈិមនិងខេត្តយកចិត្តទុកដាក់វិនិយោគមកលើភូមិសាស្ត្រ។ ភ្ញៀទេសចរមកទស្សនាជាង  លាននាក់ (កើនឡើង ៣,២៦% ធៀបនឹង​ដំណាល​ពេល​នេះ​ឆាំ្ន​មុន)។ ចំណូលថវិកាមូលដ្ឋានជាសរុបជាង ៦៣៩ ពាន់លានដុង (កើន ៨,៥៨% ធៀបនឹង​ដំណាល​ពេល​នេះ​ឆ្នាំ ២០២៣)។

ទន្ទឹមនិងនោះ វិស័យ​វប្បធម៌ សង្គម ជាពិសេស​គឺវិស័យ​អប់រំ និង​បណ្តុះបណ្តាល និង​សុខភាព​មាន​ភាព​​ជឿនលឿន​ជា​ច្រើន​។ អនុវត្ត​ការងារ​សន្តិសុខ​សង្គម​​បាន​ល្អ និង​រក្សា​សន្ទស្សន៍មិនមាន​គ្រួសារ​ក្រីក្រ ទីក្រុងចូវដុកបានរៀបចំជោគជ័យនូវព្រឹត្តិការណ៍ខេត្តនៃពិធីបុណ្យលោកយាយភ្នំស្វាមឆ្នាំ ២០២៤  ព្រឹត្តិ​កា​រ​ណ៍ ១០ឆាំ្ន ពិធីបុណ្យបានទទួលស្គាល់ជាបេតិភណ្ឌជាតិ។ រម្លឹកខួបលើកទី ១៩៥ឆាំ្ន ទិវាមរណភាពរបស់​លោកមេទ័ព ថ្វយង៉ុកហូវ (១៨២៩២០២៤) សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងសុវត្ថិភាពចរាចរណ៍បានធានា។ ខ្សែបន្ទាត់ព្រំដែនមានស្ថិរភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយស្រុកបូរជលសា(ព្រះរាជាណាចក្រកម្ពុជា) បានរក្សា​ជាដើម រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុង។

អំពីការងាររៀបចំសកម្មភាពខួបលើកទី ២០០ ជីក​បញ្ចប់ព្រែកវិញទេ (១៨២៤២០២៤បច្ចុប្បន្ន មូលដ្ឋានបានសហការជាមួយមន្ទីរ ផ្នែកនានា កំពុង​អនុវត្តសកម្មភាពជាបន្ទាន់ ដើម្បីធានាថាព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយជោគជ័យល្អប្រសើ

ក្នុងសម័យប្រជុំ ថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែក ខេត្ត និង​ការិយាល័យ គណផ្នែកទីក្រុងបានប្រមូលផ្តុំ ពិភាក្សា និងផ្តល់យោបល់លើលទ្ធផល ហេតុផល ដែល​នូវ​សេស​សល់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងរយៈពេល៩ខែកន្លទៅ និង ភារកិច្ចសំខាន់ៗក្នុងរយៈពេល 3 ខែចុងឆ្នាំ ២០២៤ តម្រង់ទិសឆ្នាំ ២០២៥ ជាពិសេស​គឺគោលដៅ និងដំណោះស្រាយសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍មូលដ្ឋាន។ ការរៀបចំផែនការទីក្រុង និង​រៀបចំផែនការប្រើប្រាស់ដីនាពេលខាងមុខ។

លោក វ៉ជីទ្រុង អនុលេខាបក្ខភាគទីក្រុង ប្រធានគណៈ​កម្មា​​ធិការប្រជាជនទីក្រុង ចូវដុក បានស្នើយោ​បល់​ដោះស្រាយការលំបាកនិងដំណោះស្រាយមួយចំនួនសម្រាប់​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលខាងមុខ
ថ្នាក់ដឹកនាំមន្ទីរ ផ្នែកផ្តល់មតិយោបល់
លោក ឡាំក្វាងធី​សមាជិកគណៈអចិន្ត្រៃយ៍​បកុ្ខ​ភាគ​ខេត្ត​ លេខាបក្ខភាគទីក្រុង បានបំភ្លឺច្បាស់អំពីការ​តម្រង់​ទិស​អភិវឌ្ឍន៍មូលដ្ឋាននាពេលខាងមុខ​
លោក ឡេវ៉ាន់ភឿក សមាជិកគណៈ​អចិន្ត្រៃយ៍​បក្ខ​ភាគ​ខេត្ត​ អនុប្រធានគណៈកម្មាធិការប្រជាជន​ខេត្តអាន​យ៉ាង​ ថ្លែងមតិក្នុងកិច្ចប្រជុំ
លោក ហូវ៉ាន់ម៉ឹង​សមាជិកបម្រុងនៃ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈ​កម្មាធិ​ការ​ប្រជាជនខេត្តអានយ៉ាង ថ្លែងមតិបញ្ចប់កិច្ចប្រជុំ

ថ្លែងមតិណែនាំសន្និបាត លោក ហូវ៉ាន់ម៉ឹង អនុលេ​​ខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​អានយ៉ាង បានកត់ត្រាទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងបណ្តាលទ្ធផល​សម្រេច​បានរបស់ទីក្រុង ចូវដុក សម្រេចបានក្នុងរយៈពេល ៩ ខែកន្លងទៅ ដោយមានសន្ទស្សន៍ជា​ច្រើន​សម្រេចបាន និងលើសធៀបនឹ​ងដំណាល​ពេលនេះ​ឆាំ្ន​មុ​ន​ ជាពិសេសគឺសន្ទស្សន៍​ទេសចរណ៍ និង​ចំណូល​ថវិកាមូលដ្ឋាន ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​ខេត្ត​។ ជាពិសេស ទីក្រុងចូវដុក គឺជាមូលដ្ឋានដំបូង​​គេរបស់ខេត្ត ដែលមិនមានគ្រួសារក្រីក្រ។ សន្តិសុខ​នយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាព​សង្គម​​បាន​រក្សា​រឹង​មាំ​​។

ដើម្បី ចូវដុក ក្លាយជាទីក្រុងប្រភេទ ១ លោក ហូ​វ៉ាន់​ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាន​យ៉ាង​ បានតម្រូវ​ឲ្យគណៈកម្មាធិការប្រជាជនទីក្រុងបន្ត​ធ្វើ​សេនាធិការដល់គណៈអចិន្ត្រៃយ៍បក្ខភាគទីក្រុង ដើម្បីផ្សព្វផ្សាយអនុវត្តមានប្រសិទ្ឋភាពសេចក្តីសម្រេចចិត្តលេខ០២-NQ/TU នៃគណៈអចិន្ត្រៃយ៍​បក្ខភាគ​ខេត្តស្តីពីការកសាង និងអភិវឌ្ឍន៍ទីក្រុងចូវដុកដល់ឆ្នាំ២០២៥ និងតម្រង់ទិសដល់ឆ្នាំ២០៣០។ធ្វើសេនា​ធិការ​យ៉ាង​​សកម្ម ដល់គណៈអចិន្ត្រៃយ៍ បក្ខភាគក្រុង រៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ផ្សារភ្ជាប់​នឹង​ការ​រៀប​ចំផែនការរបស់ មូលដ្ឋាន និងខេត្ត។អនុវត្តម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវសារាចរណែនាំ សេចក្តី​សម្រេច​ចិត្ត និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត និងក្រុង

“ផ្តោតលើការបំពេញសន្ទស្សន៍ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំ២០២៤ ត្រួត​ពិនិត្យ​ឡើង​វិញ​ដើម្បីបញ្ចប់សន្ទស្សន៍នៃអាណត្តិឆ្នាំ ២០២០-២០២៥​។ សម្រាប់ការសេសសល់ ខ្វះខាតចាំ​បាច់​ត្រូវតែ​ជម្នះ​ឲ្យបានឆាប់។ អំពីតម្រង់ទិសអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​​របស់ចូវដុកនាពេលខាងមុខ ចាំបាច់ត្រូវតែច្បាម​ជាប់​តាមផែនការខេត្ត និងមូលដ្ឋាន ទាញយកសក្តានុពល និងគុណសម្បត្តិដែលមានស្រាប់ឲ្យបានល្អ ជាពិសេស​គឺការអភិវឌ្ឍន៍ទេសចរណ៍ខាងវិញ្ញាណ។ បង្កើន​ការ​ងារ​គ្រប់គ្រងរដ្ឋអំពីទេសចរណ៍  ជាពិសេស​គឺគ្រប់គ្រងបរិស្ថានទេសចរណ៍។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមត្រូវផ្សារភ្ជាប់នឹងការការពារបរិស្ថាន” - លោក​ ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​អាន​យ៉ាងបានកត់សម្គាល់។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានស្នើគណៈកម្មាធិការប្រជាជនទីក្រុងចូវដុក ចាំបាច់ត្រូវតែ​ត្រៀម​​ខ្លឹមសារឲ្យបានពេញលេញ ដើម្បីដាក់ជូនអង្គការ UNESCO ឲ្យទទួលស្គាល់ពិធីបុណ្យ​លោកយាយ​ភ្នំ​ស្វាម​ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ពិនិត្យ​ឡើងវិញការងាររៀបចំផែនការមូលដ្ឋាន។ បន្ត​ស្នើ​ទៅ​ខេត្តអំពី​វិនិយោគ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ។បង្កើ​​​ន​​ការងារជំរុញនិងអញ្ជើញវិនិយោគ។ ជំរុញខ្លាំង​កំណែទម្រង់​​រដ្ឋបាល និងកែលម្អបរិយាកាសវិនិយោគ អាជីកម្ម ដើម្បីបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់​ប្រជាជន​និង​ធុរ​កិច្ច។ អនុវត្ត​ល្អការងារគ្រប់គ្រងរដ្ឋខាងវិស័យដីធ្លី និងសណ្តាប់ធ្នាប់​ទីក្រុង មិនទុកឲ្យកើតមាន​ករណីរំលោភ​បំពាន​។ យកចិត្តទុកដាក់ដល់វិស័យវប្បធម៌ អប់រំ និងសុខភាព។បន្ត​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រប់​ប្រភេទ ជាពិសេសគឺឧក្រិដ្ឋជន​រត់ពន្ធ។ អនុវត្តល្អ​ការងារ​ជន​ជាតិ សាសនា។ អនុវត្តល្អការងារសហការរៀប​ចំ​បណ្តា​សកម្មភាពអបអរសាទរខួបលើកទី ២០០ឆាំ្នជីកបញ្ចប់​ព្រែក​​វិញទេ (១៨២៤២០២៤)

​ ប្រែ៖ ណារីពៅ