ព្រឹកថ្ងៃទី ៣ ខែមីនា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង អញ្ជើញទៅត្រួតពិនិត្យស្ថានភាពធ្វើសកម្មភាព សួរសុខទុក្ខ លើកទឹកចិត្តកម្មាភិបាល រដ្ឋការ បុគ្គលិកនិយោជិតដែលកំពុងធ្វើការនៅបក្ខភាគគណកម្មាធិការប្រជាជនខេត្ត មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា មន្ទីរមហាផ្ទៃរ។




ត្រួតពិនិត្យស្ថានភាពធ្វើសកម្មភាព សួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្មាភិបាល រដ្ឋការ បុគ្គលិកនិយោជិត និងកម្មករនៅតាមមន្ទីរ ផ្នែកក្រោយពីពេលពង្រួមចូលគ្នាតែមួយ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យអង្គភាពនានា រៀបចំជាបន្ទាន់នូវមូលដ្ឋានសម្ភារៈនិងអង្គការឲ្យបានស្ថិរភាពឆាប់រហ័ស ដើម្បីដាក់ក្បាលម៉ាស៊ីនថ្មីធ្វើសកម្មភាពដោយរលូន សុពលភាព ប្រសិទ្ធភាព និងដោះស្រាយដោះស្រាយភារកិច្ចដែលបានចាត់តាំងដោយប្រសិទ្ធភាព និងជំរុញល្បឿនការងារដែលនៅសេសសល់ ដោយស្មារតីខ្លាំងក្លា និងប្តេជ្ញាចិត្តខ្ពស់បំផុត។
យកចិត្តទុកដាក់រៀបចំមូលដ្ឋានសម្ភារៈបរិក្ខារ និងបុគ្គលិកនៅកន្លែងទទួលពលរដ្ឋ ដើម្បីដោះស្រាយបែបបទរដ្ឋបាលជូនប្រជាជន ធានាបានទាន់ពេលវេលា ឆាប់រហ័ស និងត្រឹមត្រូវតាមបទបញ្ញត្តិ។ អ្នកជាប្រមុខ និងប្រធានអង្គភាពពង្រីកស្មារតីធ្វើជាគំរូ និងទទួលខុសត្រូវលើការងារដែលបានចាត់តាំងចំពោះមុខលោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ ស្នើយ៉ាងអង់អាចនូវអនុសាសន៍ និងដំណោះស្រាយឈានមុខដើម្បីការងារនិងវិស័យគ្រប់គ្រងមានភាពរលូនលើគ្រប់វិស័យ អភិវឌ្ឍន៍ខ្លាំងក្លា និងរួមចំណែកក្នុងការអភិវឌ្ឍន៍របស់ខេត្ត។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សង្ឃឹមថា៖ “បក្ខភាគគណកម្មាធិការប្រជាជនខេត្ត បានបង្កើតនិងអនុវត្តបទបញ្ញត្តិការងារជាបន្ទាន់។ ស្រាវជ្រាវយ៉ាងសកម្ម និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន អង្គភាព ដើម្បីធ្វើសកម្មភាពមានប្រសិទ្ធភាពបំផុត។ បក្ខភាគចាំបាច់ត្រូវតែផ្តោតដឹកនាំលើការងារកសាងបក្ស និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សម្រេចនូវគោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់នៅឆ្នាំ២០២៥”។
ចំពោះមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើថា អង្គភាពត្រូវពង្រីកនូវប្រពៃណីនៃវិស័យ បន្តផ្លាស់ថ្មី ច្នៃប្រឌិតក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ខិតខំបំពេញបេសកកម្មនៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា បំពេញភារកិច្ចសេនាធិការដល់បក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្តក្នុងសកម្មភាពវិស័យ វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាឲ្យបានល្អ រួមចំណែកចូលក្នុងការអភិវឌ្ឍន៍រួមរបស់ខេត្ត ជាពិសេសគឺអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយឲ្យបានល្អ ស្តីពីភាពវាយទម្លុះនៃការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិតនិងផ្លាស់ប្តូរឌីជីថលជាតិ។ ក្នុងពេលត្រួតពិនិត្យសកម្មភាពរបស់មន្ទីរមហាផ្ទៃរ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យអង្គភាពបំពេញការងារសេនាធិការគណៈកម្មាធិការប្រជាជនខេត្តឲ្យបានល្អ ដើម្បីផ្សព្វផ្សាយអនុវត្តភារកិច្ច និងផែនការរបស់វិស័យឲ្យបានទាន់ពេលវេលា និងប្រសិទ្ធភាព។ ក្នុងនោះ ផ្តោតខ្ពស់លើការសេនាធិការអនុវត្តមានប្រសិទ្ធភាពនូវបែបផែនរៀបចំ និងពង្រួមអង្គការក្បាលម៉ាស៊ីនស្របតាមការណែនាំរបស់មជ្ឈិម។ ទន្ទឹមនឹងនោះ ផ្តោតសំខាន់លើការបំពេញភារកិច្ចនិងវិស័យថ្មីដែលបានទទួលពីអង្គភាពផ្សេងឲ្យបានល្អ។ យកចិត្តទុកដាក់ជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល និងសេវាកម្មសាធារណៈសំខាន់ៗ ដើម្បីបម្រើប្រជាជននិងធុរកិច្ចឲ្យកាន់តែល្អឡើង៕
ប្រែ៖ ណារីពៅ