លើកលែងការតែងតាំង និងបោះឆ្នោតបន្ថែមសមាជិកគណៈកម្មាធិការប្រជាជនខេត្ត

ព្រឹកថ្ងៃទី ១២ ខែមីនា សម័យប្រជុំលើកទី ២៨ (ឯកទេសកម្ម) នៃក្រុមប្រឹក្សាប្រជាជនខេត្តលើកទី ១០ អាណត្តិ ២០២១ - ២០២៦ បានប្រព្រឹត្តទៅ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ១២ ដែលអាស្រ័យដោយប្រចាំការក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនខេត្តដាក់ជូន។ លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។ លោក ដោតាន់គៀត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង និងលោកស្រី ឌិញធីវៀតហ្វិញ ជាប្រធានកិច្ចប្រជុំ។ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញចូលរួម។

តាមរយៈនោះ អង្គប្រជុំបានពិចារណាលើការ​លើក​លែងតែងតាំងលោក ង្វៀនទៀកហុង ជាប្រធានគណៈកម្មការជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្តលើកទី ១០ អាណត្តិ ២០២១ - ២០២៦ (ដោយសារការរួមបញ្ចូលគ្នានៃគណៈកម្មាធិការក្រុមប្រឹក្សាប្រជាជនខេត្ត)។ លើកលែងការតែងតាំងមុខតំណែងសមាជិកគណៈកម្មាធិការប្រជាជនខេត្តអាណត្តិ ២០២១ - ២០២៦ ចំនួន ៦ ករណី (ដោយសារការផ្លាស់ប្តូរទី​តាំងការងារ​និង​ចូលនិវត្តន៍)៖ លោក តាន់ភូអាន  (អតីតប្រធាន​មន្ទីរ​វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា) លោក ឡេ ង្វៀនចូវ (អតីតប្រធាន​មន្ទីរមហាផ្ទៃ) លោក ង្វៀនក្វុកគឿង (អតីតប្រធាន​​មន្ទីរស្ថាបនកម្ម) លោក ថៃមិញហៀន អតីត​ប្រ​ធាន​មន្ទីរធនធានធម្មជាតិនិងបរិស្ថានលោក ង្វៀនស៊ី​ឡាំ​ (អតីតប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ) លោក​ តាន់ហ្វាហើប (អតីតប្រធានការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត)។ទន្ទឹមនឹងនោះ បោះឆ្នោត​មាជិកគណៈកម្មាធិការប្រជាជនខេត្តបន្ថែមចំនួន៣រូបទៀត រួមមាន៖ លោក ឡេគីក្វាង (ប្រធានការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត) លោក ង្វៀន ភូតាន់ (ប្រធានមន្ទីរស្ថាបនកម្ម), លោក ង្វៀន​ញឺអាញ់ (ប្រធានមន្ទីរមហាផ្ទៃ)។

ជូនផ្កាថ្លែងអំណរគុណដល់លោក ង្វៀនទៀកហុង

កិច្ចប្រជុំក៏បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេច​ចិត្តពន្យាពេលសម្រាប់ការរៀបចំទុនអនុវត្តគម្រោងរហូតដល់ដំណាច់ឆ្នាំ ២០២៥ សម្រាប់គម្រោង​ដែល​ប្រើប្រាស់ទុនថវិកាមជ្ឈិម និងទុនថវិកាមូលដ្ឋាន​។​កែសម្រួល​ និងបំពេញបន្ថែមការបែងចែកលម្អិតផែនការវិនិយោគសាធារណៈសម្រាប់ឆ្នាំ ២០២៥ ពីប្រភពទុនថវិកា​មូលដ្ឋាន៕ 

ប្រែ៖ ណារីពៅ