នាថ្ងៃទី ៣១ ខែតុលា នៅខេត្តអានយ៉ាង យកដ្ឋានអភិវឌ្ឍន៍ធុរកិច្ច ក្រសួងផែនការ និងវិនិយោគបានសហការជាមួយទីស្ថាប័នអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) ដើម្បីឆ្លងគម្រោង “បង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ឯកជនវៀតណាម (IPSC) និងមន្ទីរផែនការ វិនិយោគខេត្តអានយ៉ាង និងសមាគមធុរកិច្ចខេត្តអានយ៉ាង បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនការចំណាយ និងលទ្ធភាពអាចទទួលបានដើមទុនដោយប្រសិទ្ឋភាព” ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានដើមទុនដោយប្រសិទ្ធភាពសម្រាប់សហគមន៍ធុរកិច្ច ជាពិសេសគឺធុរកិច្ចតូច កំពុងមានកំណើននៅក្នុងខេត្តងានយ៉ាង។





ចូលរួមកម្មវិធី មានមូលដ្ឋានផលិតកម្ម អាជីវកម្មនិងធុរកិច្ចតូច និងល្មមជិត ១៣០ នៅខេត្ត អានយ៉ាង នឹងបានជំនាញការយុទ្ឋសាស្ត្រអភិវឌ្ឍន៍នៃអង្គការ ជំនាញការហិរញ្ញវត្ថុ ធនាគារណែនាំអំពីយុទ្ធសាស្ត្រអាជីវកម្មសម្រាប់ធុរកិច្ចតូចៗ និងកំពុងមានកំណើន។ យុទ្ធសាស្ត្រហិរញ្ញវត្ថុសម្រាប់ធុរកិច្ចតូច និងកំពុងមានកំណើន។ វាយតម្លៃសុខភាពហិរញ្ញវត្ថុធុរកិច្ច។ ឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងសន្ទស្សន៍ហិរញ្ញវត្ថុ និងគ្រប់គ្រងលំហូរសាច់ប្រាក់។ដំណើរការ និងជំនាញក្នុងការអញ្ជើញដើមទុនសម្រាប់ធុរកិច្ច។ ដំណោះស្រាយដើម្បីទទួលបានដើមទុនសម្រាប់ធុរកិច្ចពីបណ្តាអង្គការស្ថាប័នឥណទាន និងមូលនិធិ ឬវិនិយោគិន។ការផ្តល់ប្រាក់កម្ចីតាមខ្សែចង្វាក់កសិកម្មស្រូវអង្ករ។ ឥណទានផ្តល់ប្រាក់កម្ចីដោយផ្អែកលើបច្ចេកវិជ្ជាហិរញ្ញវត្ថុ (Fintech)។ ធ្វើឲ្យល្អឥតខ្ចោះផលិតផលឥណទានឆ្ពោះទៅរកការអភិវឌ្ឍន៍ជានិរន្តរភាពសម្រាប់ធុរកិច្ចតូច និងកំពុងមានកំណើន។
ថ្លែងមតិក្នុងអង្គសិក្ខាសាលា លោកស្រី ទ្រិញធីហឿង អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ច ក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា ធុរកិច្ចតូចហើយកាន់តែតូច និងល្មមមានប្រមាណ ៩៨% នៃចំនួនធុរកិច្ចកំពុងធ្វើសកម្មភាពក្នុងប្រទេសទាំងមូល បង្កើតការងារជាសរុបប្រមាណ ៣៦% សម្រាប់សង្គមនិងរួមចំណែក GDP សម្រាប់ប្រទេសជាង ៤០%។ ប៉ុន្តែភាពជាក់ស្តែង សកម្មភាពនៃសហគមន៍ធុរកិច្ចនេះនៅតែប្រឈមមុខនឹងការលំបាកជាច្រើន ក្នុងនោះមានការលំបាកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការទទួលបានដើមទុន។
ជាពិសេស ក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជានាពេលនេះ បណ្តាធុរកិច្ចតូច និងល្មមនៅវៀតណាមនិយាយរួម និងខេត្តអានយ៉ាង និយាយដោយឡែកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ទាមទាត្រូវតែបញ្ឈប់ធ្វើសកម្មភាព និងក្ស័យធន។ ទន្ទឹមនិងបញ្ហាទាក់ទិនអំពីយន្តការគោលនយោបាយ ខ្វះព័ត៌មាន ជំហរ និងកម្លាំងខ្សោយជាដើមគឺ ភាពទន់ខ្សោយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងអាចទទួលបានដើមទុនគឺជាមូលហេតុសំខាន់។
យោងតាមលោកស្រី ទ្រិញធីហឿង អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ច ក្រសួងផែនការ និងវិនិយោគនាពេលនេះ ថ្នាក់ដឹកនាំបណ្តាធុរកិច្ចតូច និងល្មម នូវមិនទាន់ដឹងច្បាស់អំពីតួនាទីសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុ។ ខ្វះការគិត និងចក្ខុវិស័យក្នុងការរៀបចំផែនការសកម្មភាពហិរញ្ញវត្ថុ។ សមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុធុរកិច្ចនៅខ្សោយ និងអកម្ម។ ទន្ទឹមនឹងនោះ បណ្តាថ្នាក់ដឹកនាំធុរកិច្ចមិនទាន់ដឹងច្បាស់អំពីតួនាទី និងផលវិជ្ជមាននៃការគ្រប់គ្រងហិរញ្ញវត្ថុ ដូច្នេះមិនទាន់យកចិត្តទុកដាក់គ្រប់គ្រាន់ក្នុងការបង្កើតផែនការហិរញ្ញវត្ថុនោះទេ។ អ្នកគ្រប់គ្រងធុរកិច្ចតូច និងល្មមភាគច្រើនចាប់កំណើតមកពីរោងចក្រតូចៗ ក្រុមផលិតកម្ម និងគ្រួសារ ដូច្នេះម្ចាស់ធុរកិច្ចទាំងនេះតែងតែគ្រប់គ្រងធុរកិច្ចរបស់ គេទៅតាមអារម្មណ៍ ភាពងាយស្រួល និងផ្អែកលើទំនាក់ទំនងផ្ទាល់ខ្លួន និងការជឿទុកចិត្ត។
ព្រមជាមួយនោះ លទ្ឋភាពកៀរគរធុរកិច្ចតូច និងល្មមក្នុងការប្រមូលដើមទុននៅមានកម្រិតនៅឡើយ ដោយភាគច្រើនផ្អែកលើដើមទុនដែលមានស្រាប់របស់បុគ្គលខ្លួន ជាធម្មតាមានប្រហែលពី ៥០ - ៧០% បន្ទាប់មកគឺកៀរគរពីមិត្តភក្តិ សាច់ញាតិ និងអង្គការឥណទាន។ ដោយសក្តានុពលហិរញ្ញវត្ថុ បទពិសោធន៍ និងជំនាញគ្រប់គ្រងហិរញ្ញវត្ថុនៅមានកម្រិតនោះ ម្លោះហើយបណ្តាធុរកិច្ចតូចនិងល្មមពិបាកនឹងមានទំនុកចិត្តពីវិនិយោគគិនណាស់ ដូច្នេះហើយកម្រចូលរួមក្នុងទីផ្សារហិរញ្ញវត្ថុណាស់ ដូចជាទីផ្សារភាគហ៊ុននិងការឲ្យជួលហិរញ្ញវត្ថុ។
ដើម្បីដោះស្រាយការលំបាកឲ្យធុរកិច្ចតូច និងល្មមក្នុងវិស័យគ្រប់គ្រងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ នាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ច ក្រសួងផែនការ និងវិនិយោគ បានសហការយ៉ាងសកម្មជាមួយខេត្ត ក្រុង និងសមាគមនានា ដើម្បីផ្សព្វផ្សាយសកម្មភាពគាំទ្រជាច្រើន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងសម្រាប់ធុរកិច្ច ជំរុញធុរកិច្ចថ្ងៃកាន់តែរីកចម្រើនខ្លាំងក្លា តាមរយៈនោះអាចរួមចំណែកជាវិជ្ជមានបន្ថែមទៀតសម្រាប់ការអភវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន។
លោកស្រី ទ្រិញធីហឿង អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ច ក្រសួងផែនការ និងវិនិយោគ សង្ឃឹម និងជឿជាក់ថា បន្ទាប់ពីរយៈពេល មួយថ្ងៃកន្លះ ចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាល “យុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនប្រសិទ្ធភាពចំណាយ និងអាចទទួលបានដើមទុនដោយប្រសិទ្ធភាព” បណ្តាគ្រប់គ្រងធុរកិច្ចតូច និងល្មមនៅលើភូមិសាស្ត្រខេត្តអានយ៉ាងនឹងទទួលបាននូវជំនាញ និងព័ត៌មានអំពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ។ ការអនុវត្តបានកែលម្អមានប្រសិទ្ឋភាព។ បង្កើនជំនាញរៀបចំ និងអាចទទួលបានប្រភពដើមទុនផ្សេងៗគ្នាជាច្រើនដែលសមរម្យសម្រាប់ធុរកិច្ច តាមយៈនោះពង្រីកសមត្ថភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រកួតប្រជែង។ ទន្ទឹមនឹងនោះ នេះ ក៏ ជា ឱកាសសម្រាប់ធុរកិច្ចក្នុងការជួបប្រាស្រ័យទាក់ទងគ្នា សិក្សាគ្នា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ អភិវឌ្ឍន៍បណ្តាឱកាសសហប្រតិបត្តិការអាជីវកម្មថ្មីជាដើម៕
ប្រ៖ ណារីពៅ