លេខាបក្ខភាគស្រុកទ្រីតូន បំផុសចលនាម៉ាស៊ីនចម្រោះទឹកជូនដល់សាលាចំនួន៤

https://angiang.gov.vn/vi/chi-tiet-cbck?nid=6622&gidzl=Ek6o1MLLX4qw_hCAOKY4IJxvkWn_Ijv9SVox2InCZafo-kvUVXpV5oJzxWHyJDqNT_suKJXlXGPmPrUCHG&gidzl=6PzYUh4LAreTX6LyjmWhNXY6Otke22rVKzKsTgmBA0O6ZM9q-WOhKWQ9CYAeK7q20erd8ZIUltyHjXKhNG

ជាក់ស្តែង ម៉ាស៊ីនចម្រោះទឹកចំនួន ៤គ្រឿង បានប្រគល់ជូនអនុវិទ្យាល័យ ដនមិញហ្វៀន សង្កាត់​ធើយ​សឺន។ អនុវិទ្យាល័យ លេហុងផុង សង្កាត់ញ៉ាបាង ទីរួមស្រុកទិញបៀន។ សាលាបឋមសិក្សាឃុំលេទ្រី (សាលាសាខា) និងអនុវិទ្យាល័យអានទឹក ស្រុក​ទ្រី​តូន​

ម៉ាស៊ីននីមួយៗមានតម្លៃ ២៥ លានដុង មាន​ពលា​នុភាព ៨០លីត្រក្នុងមួយម៉ោង បានរចនាឡើងដោយ​រ៉ូប៊ីនេទឹកចំនួន  គុណភាពទឹកបន្ទាប់ពីចម្រោះ​សម្រេច​ស្តង់ដារជាតិនៃក្រុម A សម្រាប់ទឹករ៉ែធម្មជាតិ និងទឹកពិសាដប។ ថវិកាសរុបចំនួន ១០០ លានដុង​អា​ស្រ័យ​​ដោយលេខាបក្ខភាគស្រុក និងជាប្រធានក្រុមប្រឹក្សា​​ប្រជាជនស្រុកទ្រីតូនបំផុសចលនាសិប្បករឆ្នើម ង្វៀន​​ហុង នៅខ័ណ្ឌ ងូហាញ់សឺន ទីក្រុងដា​ណាំង​ឧ​ប​ត្ថ​ម្ភ

លោក កាវក្វាងលីម លេខាបក្ខភាគស្រុកទ្រីតូន ប្រ​គល់​ម៉ា​​ស៊ីនចម្រោះទឹកដល់អនុវិទ្យាល័យ ដនមិញហ្វៀន
លោក កាវក្វាងលីម លេខាបក្ខភាគស្រុក​ទ្រីតូន​ប្រគល់​ម៉ា​ស៊ីនចម្រោះទឹកដល់អនុវិទ្យាល័យ លេហុងផុង
លោក កាវក្វាងលីម លេខាបក្ខភាគស្រុកទ្រី​តូន​ប្រគល់​ម៉ា​ស៊ីនចម្រោះទឹកដល់អនុវិទ្យាល័យអានទឹក
លោក កាវក្វាង​លីម លេខាបក្ខភាគស្រុកទ្រីតូន​ប្រគល់​ម៉ា​ស៊ីនចម្រោះទឹកដល់សាលាបឋមសិក្សាលេទ្រី

សាលារៀនទាំង ៤ ដែលទទួលបានម៉ាស៊ីនចម្រោះទឹកនាពេលនេះ ស្ថិតក្នុងតំបន់លំបាកពិសេស តំបន់ជនជាតិភាគតិចខ្មែរ និងមិនទាន់មានប្រព័ន្ធទឹកស្អាតសម្រាប់បម្រើដល់សិស្សានុសិស្ស។

ថ្លែងមតិក្នុងពិធីប្រគល់នេះ លោក កាវក្វាងលីម លេខាបក្ខភាគស្រុក និងជាប្រធានក្រុមប្រឹក្សាប្រជាជនស្រុក​ ទ្រីតូនសង្ឃឹមថា គណនាយកនៃសាលាទាំង ៤ នឹងប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកមានប្រសិទ្ឋភាពនិងយូរអង្វែង។ ទន្ទឹមនឹងនោះ សង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងបន្តយកចិត្តទុកដាក់គាំទ្រការវិនិយោគលើមូលដ្ឋានសម្ភារៈនិងបរិក្ខាដើម្បីធានានូវការសិក្សានិងការរស់នៅរបស់កុមារនៅតំបន់ជនជាតិភាគតិច លើកកម្ពស់គុណភាព​​អប់រំនិងកសាងឥតឈប់ឈរ ហើយរក្សាសាលា​សម្រេច​បានស្តង់ដារជាតិ។

ក្នុងឱកាសនេះ លោកលេខាបក្ខភាគស្រុក និងជា​​ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកទ្រីតូន ក៏បានជូនអំណោយឧបត្ថម្ភដល់សកម្មភាពសហជីពមូលដ្ឋាននៃអនុវិទ្យាល័យដនមិញហ្វៀន និងអនុវិទ្យាល័យលេ​ហុង​ផុង​៕ 

ប្រែ៖ ណារីពៅ