នៅថ្ងៃទី ២ តុលា ក្រុមប្រឹក្សាប្រជាជនទីរួមខេត្តទិញបៀន បានរៀបចំកិច្ចប្រជុំលើកទី ២១ (ប្រធានបទ) លើកទី ១២ អាណត្តិ ២០២១-២០២៦ ដើម្បីដោះស្រាយមាតិកាដែលកើតឡើងស្ថិតក្នុងសមត្ថកិច្ចក្រុមប្រឹក្សាប្រជាជនទីរួមខេត្ត។
ក្នុងកិច្ចប្រជុំ គណៈប្រតិភូបានអនុវត្តនីតិវិធីដកតំណែងប្រធានគណៈនីតិបញ្ញតិនៃក្រុមប្រឹក្សាប្រជាជនទីរួមខេត្តលើកទី ១២ អាណត្តិឆ្នាំ ២០២១-២០២៦ ចំពោះលោក លឺវ វ៉ាន់ដាវ ប្រតិភូក្រុមប្រឹក្សាប្រជាជនទីរួមខេត្ត អង្គភាពសង្កាត់ញ៉ាបាង។ អនុវត្តនីតិវិធីបោះឆ្នោតជ្រើសរើស អនុប្រធានក្រុមប្រឹក្សាប្រជាជនទីរួមខេត្តលើកទី ១២ អាណត្តិ ២០២១-២០២៦ ចំពោះលោក លឺវ វ៉ាន់ដាវ។
ទន្ទឹមនិងនោះ ក៏ដណោះរការ អនុវត្តនីតិវិធីបោះឆ្នោតប្រធានគណៈនីតិបញ្ញតិនៃក្រុមប្រឹក្សាប្រជាជនទីរួមខេត្តលើកទី ១២ អាណត្តិឆ្នាំ ២០២១-២០២៦ ចំពោះលោក ចៅ ភីរម្យ ក្រុមប្រតិភូក្រុមប្រឹក្សាប្រជាជនទីរួមខេត្ត អង្គភាពឃុំ វិញទ្រុងនិងសង្កាត់ នូយវ៉យ។
លទ្ធផល លោក លឺវ វ៉ាន់ដាវ បានគណៈប្រតិភូបោះឆ្នោតជ្រើសរើសឲ្យកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាប្រជាជនទីរួមខេត្តលើកទី ១២ អាណត្តិ ២០២១-២០២៦។ លោក ចៅ ភីរម្យ កាន់តំណែងជាប្រធានគណៈនីតិបញ្ញតិនៃក្រុមប្រឹក្សាប្រជាជនទីរួមខេត្តលើកទី ១២ អាណត្តិ ២០២១-២០២៦៕
ប្រែ៖ ណារីពៅ