ក្រុមហ៊ុនឆ្នតោជាតិអានយ៉ាង ឧបត្ថម្ភថវិកាចំនួន ២,៥ ពាន់លានដុង ដើម្បីសាងសង់ផ្ទះសាមគ្គីចំនួន ៥០ខ្នង នៅស្រុកចើម៉ើយ

ព្រឹកថ្ងៃ ២៩ តុលា គណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកចើម៉ើយ (ខេត្តអានយ៉ាង) សហការជាមួយនឹងគណគម្មាធិការរណសិរ្សមាតិភូមិវៀតណាមទីរួមស្រុកមីលួង រៀបចំពិធីប្រគល់ផ្ទះមហាសាមគ្គី ៥០ ខ្នង អាស្រ័យដោយក្រុមហ៊ុនឆ្នោតជាតិអានយ៉ាងឧបត្ថម្ភក្នុងឆ្នាំ ២០២៤។

ប្រតិភូចូលរួមពិធីប្រគល់ផ្ទះ

លោកស្រី ហាមិញត្រាង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។ លោក វ៉ទ្រុងយុង ប្រធានក្រុមហ៊ុនឆ្នោត​ជាតិ​អាន​យ៉ាង​។​ លោក វ៉មិញណាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចើម៉ើយ និងលោក វ៉ធៀនវ៉ាន់ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកចើម៉ើយបានអញ្ជើញចូលរួម។

លោក វ៉ធៀនវ៉ាន់ ប្រធានគណៈកម្មាធិ​ការរណ​សិរ្ស​មាតុ​ភូមិ​វៀតណាមស្រុកចើម៉ើយ ប្រគល់សេចក្តីថ្លែងអំណរ​គុណ​​ដល់អង្គភាពឧបត្ថម្ភដែលបានជួយឧបត្ថម្ភផ្ទះ

ប្រគល់ផ្ទះចំនួន ៥០ខ្នង ជូនគ្រួសារក្រីក្រចំនួន ៥០​គ្រួ​សារ​ របស់ឃុំទីរួមស្រុកចំនួន ១៨ នៅក្នុង​ស្រុក​ចើ​ម៉ើយ​ 

នៅក្នុងពិធី គណៈកម្មាធិការរណសិរ្សមាតុភូមិវៀត​​ណាមខេត្ត និងក្រុមហ៊ុនឆ្នោតជាតិអានយ៉ាង បានប្រគល់ផ្ទះចំនួន ៥០ ខ្នងដល់គ្រួសារក្រីក្រចំនួន ៥០​គ្រួ​សារ​ នៅក្នុងឃុំ និងទីរួមស្រុកចំនួន ១៨ របស់​ស្រុក​ចើ​ម៉ើយ​​

សាងសង់លើទំហំផ្ទៃដី ៣២ម៉ែត្រការ៉េក្នុង​មួយ​ខ្នង​ រចនាសម្ព័ន្ធ “រចនាសម្ព័ន្ឋ ​រឹង” គ្រឹះបេតុង កម្រាល​សេរ៉ាមិច ជញ្ជាំងឥដ្ឋ ដំបូលស័ង្កសី បង្គន់​ស្រប​អនាម័យ ភ្លើង ទឹកពេញលេញ។ ថវិកាជាសរុបចំណាយ​លើ​ការ​​សាងសង់​ផ្ទះ៥០ ខ្នង ស្មើនឹង ៣.៧៦៣ ពាន់​លាន​ដុង​។ក្នុងនោះ ក្រុមហ៊ុនឆ្នោតជាតិអានយ៉ាង ឧបត្ថម្ភវិកា​​ចំនួន ២,៥ ពាន់លានដុង មូលដ្ឋានបំផុស​ចលនា​ចំនួន​ ១០១ លានដុង នៅសល់ប៉ុន្មានគ្រួសារចលនា រួមចំ​​ណែក​​

ប្រគល់ផ្ទះមហាសាមគ្គីដល់គ្រួសារប្រជាជននៅទីរួមស្រុក​មីលួង 
លោក វ៉ទ្រុងយុង ប្រធានក្រុមហ៊ុនឆ្នោតជាតិអានយ៉ាង ថ្លែង​មិតក្នុងពិធី

ថ្លែងមតិក្នុងពិធី លោក វ៉ទ្រុងយុង ប្រធាន​ក្រុមហ៊ុនឆ្នោតជាតិអានយ៉ាង បានចែករំលែក ថា៖ ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនបានយកចិត្តទុកដាក់អនុវត្ត​ល្អរបប​សន្តិសុខសង្គម ជាមធ្យមជារៀងរាល់ឆាំ្នសង់ផ្ទះ​មហា​សាមគ្គីសម្រាប់អ្នកក្រចំនួនពី ៣០០ ទៅ ៤០០ខ្នង។ តាម​រយៈនោះ សង្ឃឹមថាបងប្អូនប្រជាជនមានផ្ទះថ្មី “ស្នាក់​​នៅដោយស្ថិរភាពនិងសុភមង្គល ខិតខំរក​ទទួល​ទាន​ រក្សា ជួសជុលផ្ទះថ្មី និងយកចិត្តទុកដាក់ក្រើនរម្លឹក​ដល់កូនចៅឲ្យសិក្សាសម្រេចបានផល ដើម្បីរួមជា​មួយ​គ្រួសារស្ថិរភាពជីវភាព ឈានឡើងចាក​ផុតពី​ភាព​ក្រីក្រ​៕​

ប្រែ៖ ណារីពៅ